John - យ៉ូហាន 16

1ខ្ញុំ បាន និយាយ សេចក្តី ទាំង នេះ ប្រាប់ ដល់ អ្នក រាល់ គ្នា ដើម្បី កុំ ឲ្យ អ្នក រាល់ គ្នា រវាត ចិត្ត ឡើយ 2គេ នឹង កាត់ អ្នក រាល់ គ្នា ចេញ ពី ពួក ជំនុំ របស់ គេ ក៏ នឹង មាន ពេល វេលា មក នោះ អស់ អ្នក ណា ដែល សំឡាប់ អ្នក រាល់ គ្នា នឹង គិត ស្មាន ថា ខ្លួន បំរើ ដល់ ព្រះ ដែរ 3គេ នឹង ប្រព្រឹត្ត ការ ទាំង នោះ ដល់ អ្នក រាល់ គ្នា ដោយ ព្រោះ គេ មិន ស្គាល់ ព្រះ‌វរ‌បិតា ឬ ខ្ញុំ ទេ 4តែ ខ្ញុំ និយាយ សេចក្តី ទាំង នេះ ប្រាប់ ដល់ អ្នក រាល់ គ្នា ដើម្បី កាល ណា ពេល វេលា នោះ មក ដល់ នោះ ឲ្យ អ្នក រាល់ គ្នា បាន នឹក ឃើញ ថា ខ្ញុំ ប្រាប់ ហើយ ខ្ញុំ មិន បាន ប្រាប់ កាល ពី ដើម ទេ ពី ព្រោះ ខ្ញុំ កំពុង នៅ ជា មួយ នឹង អ្នក រាល់ គ្នា នៅ ឡើយ។ 5តែ ឥឡូវ នេះ ខ្ញុំ ទៅ ឯ ព្រះ‌អង្គ ដែល ចាត់ ឲ្យ ខ្ញុំ មក ហើយ ក្នុង ពួក អ្នក រាល់ គ្នា គ្មាន អ្នក ណា សួរ ខ្ញុំ ថា លោក អញ្ជើញ ទៅ ឯ ណា នោះ ទេ 6ប៉ុន្តែ អ្នក រាល់ គ្នា មាន ចិត្ត ពេញ ដោយ សេចក្តី ព្រួយ ដោយ ព្រោះ ខ្ញុំ បាន ប្រាប់ សេចក្តី ទាំង នេះ 7ខ្ញុំ ប្រាប់ តាម ត្រង់ ថា ដែល ខ្ញុំ ទៅ នោះ មាន ប្រយោជន៍ ដល់ អ្នក រាល់ គ្នា វិញ ដ្បិត បើ ខ្ញុំ មិន ទៅ ទេ នោះ ព្រះ ដ៏ ជា ជំនួយក៏ មិន មក ឯ អ្នក រាល់ គ្នា ដែរ តែ បើ ខ្ញុំ ទៅ នោះ ខ្ញុំ នឹង ចាត់ ទ្រង់ ឲ្យ មក 8កាល ណា ទ្រង់ បាន យាង មក ហើយ នោះ ទ្រង់ នឹង សំដែង ឲ្យ មនុស្ស លោក ដឹង ច្បាស់ ពី អំពើ បាប ពី សេចក្តី សុចរិត ហើយ ពី សេចក្តី ជំនុំ‌ជំរះ 9គឺ ពី អំពើ បាប ដោយ ព្រោះ គេ មិន ជឿ ដល់ ខ្ញុំ 10ពី សេចក្តី សុចរិត ដោយ ព្រោះ ខ្ញុំ ទៅ ឯ ព្រះ‌វរ‌បិតា ខ្ញុំ ហើយ អ្នក រាល់ គ្នា មិន ឃើញ ខ្ញុំ ទៀត ទេ 11និង ពី សេចក្តី ជំនុំ‌ជំរះ ដោយ ព្រោះ ចៅ‌ហ្វាយ របស់ លោកីយ៍ នេះ ត្រូវ ទោស ហើយ។ 12ខ្ញុំ នៅ មាន សេចក្តី ជា ច្រើន ទៀត នឹង ប្រាប់ ដល់ អ្នក រាល់ គ្នា តែ ឥឡូវ នេះ អ្នក រាល់ គ្នា ពុំ អាច នឹង ទទួល បាន ទេ 13កាល ណា ព្រះ‌អង្គ នោះ គឺ ជា ព្រះ‌វិញ្ញាណ នៃ សេចក្តី ពិត បាន មក ដល់ នោះ ទ្រង់ នឹង នាំ អ្នក រាល់ គ្នា ចូល ក្នុង គ្រប់ ទាំង សេចក្តី ពិត ដ្បិត ទ្រង់ នឹង មាន ព្រះ‌បន្ទូល មិន មែន ដោយ អាង ព្រះ‌អង្គ ទ្រង់ ទេ គឺ នឹង មាន ព្រះ‌បន្ទូល ចំពោះ តែ សេចក្តី ណា ដែល ទ្រង់ ឮ ហើយ នឹង សំដែង ឲ្យ អ្នក រាល់ គ្នា ដឹង ការ ដែល ត្រូវ មក 14ទ្រង់ នឹង ដំកើង ខ្ញុំ ដ្បិត ទ្រង់ នឹង យក សេចក្តី ដែល តម្រូវ ពី ខ្ញុំ មក ប្រាប់ ដល់ អ្នក រាល់ គ្នា 15គ្រប់ ទាំង អស់ ដែល ព្រះ‌វរ‌បិតា មាន នោះ ជា របស់ ផង ខ្ញុំ ដែរ ហេតុ នោះ បាន ជា ខ្ញុំ ប្រាប់ ថា ទ្រង់ នឹង យក សេចក្តី ដែល តម្រូវ ពី ខ្ញុំ មក ប្រាប់ អ្នក រាល់ គ្នា។ 16នៅ បន្តិច ទៀត អ្នក រាល់ គ្នា នឹង លែង ឃើញ ខ្ញុំ រួច បន្តិច ទៀត នឹង ឃើញ ខ្ញុំ វិញ ដ្បិត ខ្ញុំ ទៅ ឯ ព្រះ‌វរ‌បិតា 17ដូច្នេះ មាន ពួក សិស្ស ទ្រង់ ខ្លះ និយាយ គ្នា ថា ពាក្យ នេះ ដែល ទ្រង់ មាន ព្រះ‌បន្ទូល មក យើង ថា «នៅ បន្តិច ទៀត អ្នក រាល់ គ្នា នឹង លែង ឃើញ ខ្ញុំ រួច បន្តិច ទៅ ទៀត នឹង ឃើញ ខ្ញុំ វិញ» ហើយ ដែល ថា «ដ្បិត ខ្ញុំ ទៅ ឯ ព្រះ‌វរ‌បិតា» នេះ តើ មាន ន័យ ដូច ម្តេច 18ហេតុ នោះ បាន ជា គេ និយាយ ថា ពាក្យ នេះ ដែល ទ្រង់ មាន ព្រះ‌បន្ទូល ថា «នៅ បន្តិច ទៀត» ដូច្នេះ នោះ ចង់ ថា ដូច ម្តេច យើង ស្តាប់ មិន បាន ទេ 19ព្រះ‌យេស៊ូវ ក៏ ជ្រាប ថា គេ ចង់ សួរ ទ្រង់ បាន ជា ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា តើ អ្នក អ្នក រាល់ គ្នា សាក សួរ គ្នា ពី ពាក្យ ដែល ខ្ញុំ ថា នៅ បន្តិច ទៀត នឹង លែង ឃើញ ខ្ញុំ រួច បន្តិច ទៅ ទៀត នឹង ឃើញ ខ្ញុំ វិញ ឬ អី 20ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អ្នក រាល់ គ្នា នឹង យំ ហើយ សោក សង្រេង តែ លោកីយ៍ នឹង អរ សប្បាយ ឡើង អ្នក រាល់ គ្នា នឹង ព្រួយ ចិត្ត តែ សេចក្តី ព្រួយ របស់ អ្នក រាល់ គ្នា នឹង ប្រែ ទៅ ជា សេចក្តី អំណរ វិញ 21ឯ ស្ត្រី កាល ណា ហៀប នឹង សំរាល កូន នោះ តែង ព្រួយ ចិត្ត ព្រោះ ដល់ កំណត់ ហើយ តែ កាល ណា សំរាល រួច មក នោះ លែង នឹក ពី សេចក្តី វេទនា នោះ ហើយ ពី ព្រោះ មាន សេចក្តី អំណរ ដោយ ព្រោះ មាន កូន មួយ កើត មក ក្នុង លោក 22ឥឡូវ នេះ អ្នក រាល់ គ្នា មាន សេចក្តី ព្រួយ ដូច្នោះ មែន ប៉ុន្តែ ខ្ញុំ នឹង ឃើញ អ្នក រាល់ គ្នា ម្តង ទៀត នោះ អ្នក រាល់ គ្នា នឹង មាន ចិត្ត អរ សប្បាយ វិញ ក៏ នឹង ឥត មាន អ្នក ណា ដក យក សេចក្តី អំណរ នោះ ចេញ ពី អ្នក រាល់ គ្នា បាន ឡើយ 23នៅ ថ្ងៃ នោះ អ្នក រាល់ គ្នា នឹង មិន សូម អ្វី ពី ខ្ញុំ ទៀត ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អ្វីៗ ដែល អ្នក រាល់ គ្នា នឹង សូម ដល់ ព្រះ‌វរ‌បិតា ដោយ នូវ ឈ្មោះ ខ្ញុំ នោះ ទ្រង់ នឹង ប្រទាន ឲ្យ 24តាំង ពី ដើម មក អ្នក រាល់ គ្នា មិន បាន សូម អ្វី ដោយ នូវ ឈ្មោះ ខ្ញុំ ទេ ឥឡូវ ចូរ សូម ចុះ នោះ អ្នក រាល់ គ្នា នឹង បាន ដើម្បី ឲ្យ សេចក្តី អំណរ របស់ អ្នក រាល់ គ្នា បាន ពោរ‌ពេញ ពិត។ 25ខ្ញុំ និយាយ សេចក្តី ទាំង នេះ ដល់ អ្នក រាល់ គ្នា ដោយ ពាក្យ ប្រៀប ធៀប តែ នឹង មាន ពេល វេលា មក ដែល ខ្ញុំ នឹង មិន និយាយ នឹង អ្នក រាល់ គ្នា ដោយ ពាក្យ ប្រៀប ធៀប ទៀត ទេ គឺ នឹង និយាយ នឹង អ្នក រាល់ គ្នា ពី ព្រះ‌វរ‌បិតា យ៉ាង ច្បាស់‌លាស់ វិញ 26នៅ ថ្ងៃ នោះ អ្នក រាល់ គ្នា នឹង សូម ដោយ នូវ ឈ្មោះ ខ្ញុំ ហើយ ខ្ញុំ មិន ថា ខ្ញុំ នឹង ទូល អង្វរ ដល់ ព្រះ‌វរ‌បិតា ជំនួស អ្នក រាល់ គ្នា នោះ ទេ 27ដ្បិត ព្រះ‌វរ‌បិតា ទ្រង់ ក៏ ស្រឡាញ់ អ្នក រាល់ គ្នា ដែរ ដោយ ព្រោះ អ្នក រាល់ គ្នា ស្រឡាញ់ ខ្ញុំ ហើយ ក៏ ជឿ ថា ខ្ញុំ បាន ចេញ ពី ព្រះ មក 28ខ្ញុំ បាន ចេញ ពី ព្រះ‌វរ‌បិតា មក មែន ហើយ បាន មក ក្នុង លោកីយ៍ ក៏ នឹង ចេញ ពី លោកីយ៍ ទៅ ឯ ព្រះ‌វរ‌បិតា វិញ ទៀត។ 29ពួក សិស្ស ទូល ទ្រង់ ថា ហ្ន៎ ម្តង ណេះ ទ្រង់ មាន ព្រះ‌បន្ទូល ច្បាស់ ហើយ មិន មែន ដោយ ពាក្យ ប្រៀប ធៀប ទៀត ទេ 30ឥឡូវ នេះ យើង ខ្ញុំ ដឹង ថា ទ្រង់ ជ្រាប គ្រប់ ទាំង អស់ ហើយ មិន ត្រូវ ការ ឲ្យ អ្នក ណា សួរ ទ្រង់ ទេ ដោយ ហេតុ នេះ យើង ខ្ញុំ ជឿ ថា ទ្រង់ បាន ចេញ ពី ព្រះ មក មែន 31ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ឥឡូវ នេះ អ្នក រាល់ គ្នា ជឿ ហើយ ឬ 32មើល នឹង មាន ពេល វេលា មក ក៏ មក ដល់ ហើយ នោះ អ្នក រាល់ គ្នា នឹង ត្រូវ ខ្ចាត់‌ខ្ចាយ ទៅ ដោយ ខ្លួនៗ ទាំង ទុក ខ្ញុំ ចោល ឲ្យ នៅ តែ ឯក‌ឯង តែ ខ្ញុំ មិន នៅ តែ ឯក‌ឯង ទេ គឺ មាន ព្រះ‌វរ‌បិតា គង់ ជា មួយ នឹង ខ្ញុំ ដែរ 33ខ្ញុំ ប្រាប់ សេចក្តី ទាំង នេះ ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន សេចក្តី សុខ សាន្ត ដោយ‌សារ ខ្ញុំ នៅ លោកីយ៍ នេះ នោះ អ្នក រាល់ គ្នា មាន សេចក្តី វេទនា មែន ប៉ុន្តែ ត្រូវ សង្ឃឹម ឡើង ដ្បិត ខ្ញុំ បាន ឈ្នះ លោកីយ៍ ហើយ។


Copyright
Learn More

will be added

X\