John - យ៉ូហាន 15

1ខ្ញុំ ជា ដើម ទំពាំង‌បាយ‌ជូរ ដ៏ ពិត ហើយ ព្រះ‌វរ‌បិតា ខ្ញុំ ជា អ្នក ដាំ 2អស់ ទាំង ខ្នែង ណា ដុះ ចេញ ពី ខ្ញុំ ដែល មិន បង្កើត ផល ផ្លែ នោះ ទ្រង់ កាត់ ចោល តែ អស់ ទាំង ខ្នែង ណា ដែល បង្កើត ផល ផ្លែ នោះ ទ្រង់ លួស ខ្នែង នោះ វិញ ដើម្បី ឲ្យ បាន ផល ផ្លែ ជា ច្រើន ឡើង 3ឯ អ្នក រាល់ គ្នា បាន ស្អាត ហើយ ដោយ‌សារ ពាក្យ ដែល ខ្ញុំ បាន ប្រាប់ 4ចូរ នៅ ជាប់ នឹង ខ្ញុំ ហើយ ខ្ញុំ ជាប់ នឹង អ្នក រាល់ គ្នា ចុះ ប្រៀប ដូច ជា ខ្នែង បើ មិន នៅ ជាប់ នឹង គល់ នោះ ពុំ អាច នឹង បង្កើត ផល ដោយ ឯក ឯង បាន ទេ ដូច្នេះ អ្នក រាល់ គ្នា ក៏ ពុំ បាន ដែរ លើក តែ នៅ ជាប់ នឹង ខ្ញុំ 5ខ្ញុំ ជា គល់ អ្នក រាល់ គ្នា ជា ខ្នែង អ្នក ណា ដែល នៅ ជាប់ នឹង ខ្ញុំ ហើយ ខ្ញុំ ជាប់ នឹង អ្នក នោះ នោះ ទើប នឹង បង្កើត ផល ឡើង ជា ច្រើន ដ្បិត បើ ដាច់ ពី ខ្ញុំ ចេញ នោះ អ្នក រាល់ គ្នា ពុំ អាច នឹង ធ្វើ អ្វី បាន ទេ 6បើ អ្នក ណា មិន នៅ ជាប់ នឹង ខ្ញុំ អ្នក នោះ ត្រូវ បោះ ចោល ទៅ ខាង ក្រៅ ហើយ ក៏ ក្រៀម ទៅ ដូច ជា ខ្នែង ដែរ រួច គេ ប្រមូល បោះ ទៅ ក្នុង ភ្លើង ឆេះ អស់ ទៅ 7បើ អ្នក រាល់ គ្នា នៅ ជាប់ នឹង ខ្ញុំ ហើយ ពាក្យ ខ្ញុំ នៅ ជាប់ ក្នុង អ្នក រាល់ គ្នា នោះ ចូរ សូម អ្វី តាម តែ ប្រាថ្នា ចុះ សេចក្តី នោះ នឹង បាន សំរេច ដល់ អ្នក រាល់ គ្នា ជា មិន ខាន 8ព្រះ‌វរ‌បិតា ខ្ញុំ បាន ដំកើង ឡើង ដោយ សេចក្តី នេះ ឯង គឺ ដោយ អ្នក រាល់ គ្នា បង្កើត ផល ជា ច្រើន យ៉ាង នោះ អ្នក រាល់ គ្នា នឹង ធ្វើ ជា សិស្ស ខ្ញុំ មែន។ 9ខ្ញុំ បាន ស្រឡាញ់ អ្នក រាល់ គ្នា ដូច ជា ព្រះ‌វរ‌បិតា ទ្រង់ ស្រឡាញ់ ខ្ញុំ ដែរ ចូរ នៅ ជាប់ ក្នុង សេចក្តី ស្រឡាញ់ របស់ ខ្ញុំ ចុះ 10បើ អ្នក រាល់ គ្នា កាន់ តាម បញ្ញត្ត ខ្ញុំ នោះ នឹង នៅ ជាប់ ក្នុង សេចក្តី ស្រឡាញ់ របស់ ខ្ញុំ ដូច ជា ខ្ញុំ បាន កាន់ តាម បញ្ញត្ត នៃ ព្រះ‌វរ‌បិតា ខ្ញុំ ហើយ ក៏ នៅ ជាប់ ក្នុង សេចក្តី ស្រឡាញ់ របស់ ទ្រង់ ដែរ 11ខ្ញុំ បាន និយាយ សេចក្តី ទាំង នេះ ប្រាប់ ដល់ អ្នក រាល់ គ្នា ដើម្បី ឲ្យ សេចក្តី អំណរ របស់ ខ្ញុំ បាន នៅ ជាប់ ក្នុង អ្នក រាល់ គ្នា ហើយ ឲ្យ សេចក្តី អំណរ របស់ អ្នក រាល់ គ្នា បាន ពោរ‌ពេញ ផង 12នេះ ជា សេចក្តី បញ្ញត្ត របស់ ខ្ញុំ គឺ ឲ្យ អ្នក រាល់ គ្នា ស្រឡាញ់ ដល់ គ្នា ទៅ វិញ ទៅ មក ដូច ជា ខ្ញុំ បាន ស្រឡាញ់ អ្នក រាល់ គ្នា ដែរ 13គ្មាន អ្នក ណា មាន សេចក្តី ស្រឡាញ់ ធំ ជាង នេះ គឺ ដែល អ្នក ណា នឹង ប្តូរ ជីវិត ជំនួស ពួក សំឡាញ់ របស់ ខ្លួន នោះ ទេ 14បើ អ្នក រាល់ គ្នា ធ្វើ តាម សេចក្តី ដែល ខ្ញុំ បង្គាប់ នោះ អ្នក រាល់ គ្នា ជា ពួក សំឡាញ់ ខ្ញុំ ហើយ 15ខ្ញុំ មិន ហៅ ជា អ្នក បំរើ ទៀត ពី ព្រោះ អ្នក បំរើ គេ មិន ដឹង ថា ជា ចៅ‌ហ្វាយ ធ្វើ អ្វី ទេ គឺ ខ្ញុំ ហៅ អ្នក រាល់ គ្នា ថា ជា សំឡាញ់ វិញ ពី ព្រោះ ខ្ញុំ បាន ឲ្យ អ្នក រាល់ គ្នា ដឹង គ្រប់ ការ ទាំង អស់ ដែល ខ្ញុំ ឮ ពី ព្រះ‌វរ‌បិតា ខ្ញុំ មក 16មិន មែន អ្នក រាល់ គ្នា ដែល បាន រើស ខ្ញុំ ទេ គឺ ខ្ញុំ ទេ តើ ដែល រើស អ្នក រាល់ គ្នា វិញ ទាំង តាំង អ្នក រាល់ គ្នា ឲ្យ ទៅ បង្កើត ផល ហើយ ឲ្យ ផល អ្នក រាល់ គ្នា បាន នៅ ជាប់ ផង ដើម្បី ឲ្យ ព្រះ‌វរ‌បិតា បាន ប្រោស ប្រទាន ឲ្យ អ្នក រាល់ គ្នា បាន អ្វីៗ ដែល នឹង សូម ពី ទ្រង់ ដោយ នូវ ឈ្មោះ ខ្ញុំ 17ខ្ញុំ បង្គាប់ សេចក្តី នេះ ដល់ អ្នក រាល់ គ្នា គឺ ឲ្យ ស្រឡាញ់ គ្នា ទៅ វិញ ទៅ មក ចុះ។ 18បើ សិន ជា លោកីយ៍ ស្អប់ អ្នក រាល់ គ្នា នោះ អ្នក រាល់ គ្នា ដឹង ហើយ ថា គេ បាន ស្អប់ ខ្ញុំ ជា មុន 19បើ អ្នក រាល់ គ្នា ជា របស់ ផង លោកីយ៍ នោះ លោកីយ៍ នឹង ស្រឡាញ់ អ្នក រាល់ គ្នា តែ ដោយ ព្រោះ ខ្ញុំ បាន រើស ចេញ ពី លោកីយ៍ មក ហើយ អ្នក រាល់ គ្នា មិន មែន ជា របស់ ផង លោកីយ៍ ទៀត នោះ បាន ជា លោកីយ៍ ស្អប់ អ្នក រាល់ គ្នា វិញ 20ចូរ នឹក ចាំ ពី ពាក្យ ដែល ខ្ញុំ បាន ប្រាប់ រួច ហើយ ថា បាវ មិន មែន ធំ ជាង ចៅ‌ហ្វាយ ទេ បើ គេ បាន បៀត‌បៀន ដល់ ខ្ញុំ នោះ គេ នឹង បៀត‌បៀន ដល់ អ្នក រាល់ គ្នា ហើយ បើ គេ បាន កាន់ តាម ពាក្យ ខ្ញុំ នោះ គេ នឹង កាន់ តាម ពាក្យ របស់ អ្នក រាល់ គ្នា ដែរ 21គេ នឹង ប្រព្រឹត្ត ការ ទាំង នោះ ដល់ អ្នក រាល់ គ្នា ដោយ យល់ ដល់ ឈ្មោះ ខ្ញុំ ពី ព្រោះ គេ មិន ស្គាល់ ព្រះ ដែល ចាត់ ឲ្យ ខ្ញុំ មក ទេ 22បើ សិន ជា ខ្ញុំ មិន បាន មក និយាយ នឹង គេ នោះ គេ ឥត មាន បាប ទេ តែ ឥឡូវ នេះ គេ គ្មាន សេចក្តី ដោះ សា ចំពោះ បាប របស់ ខ្លួន សោះ 23អ្នក ណា ដែល ស្អប់ ខ្ញុំ នោះ ក៏ ស្អប់ ដល់ ព្រះ‌វរ‌បិតា ខ្ញុំ ដែរ 24បើ ខ្ញុំ មិន បាន ធ្វើ ការ នៅ ក្នុង ពួក គេ ដែល គ្មាន អ្នក ណា ទៀត បាន ធ្វើ ឡើយ នោះ គេ ឥត មាន បាប ទេ តែ ឥឡូវ នេះ គេ បាន ទាំង ឃើញ ហើយ ទាំង ស្អប់ ខ្ញុំ នឹង ព្រះ‌វរ‌បិតា របស់ ខ្ញុំ ដែរ 25នោះ ដើម្បី ឲ្យ សេចក្តី ដែល ចែង ទុក មក ក្នុង ក្រឹត្យ‌វិន័យ របស់ គេ បាន សំរេច ដែល ថា «គេ បាន ស្អប់ ខ្ញុំ ដោយ ឥត ហេតុ» 26ប៉ុន្តែ កាល ណា ព្រះ ដ៏ ជា ជំនួយ ទ្រង់ យាង មក ដែល ខ្ញុំ នឹង ចាត់ មក ពី ព្រះ‌វរ‌បិតា គឺ ជា ព្រះ‌វិញ្ញាណ នៃ សេចក្តី ពិត ដែល ចេញ ពី ព្រះ‌វរ‌បិតា មក ព្រះ‌អង្គ នោះ ទ្រង់ នឹង ធ្វើ បន្ទាល់ ពី ខ្ញុំ 27ហើយ អ្នក រាល់ គ្នា នឹង ធ្វើ បន្ទាល់ ដែរ ពី ព្រោះ អ្នក រាល់ គ្នា បាន នៅ ជា មួយ នឹង ខ្ញុំ តាំង តែ ពី ដើម មក។


Copyright
Learn More

will be added

X\