John - យ៉ូហាន 14

1កុំ ឲ្យ ចិត្ត អ្នក រាល់ គ្នា ថប់ បារម្ភ ឡើយ អ្នក រាល់ គ្នា ជឿ ដល់ ព្រះ ហើយ ចូរ ជឿ ដល់ ខ្ញុំ ដែរ 2នៅ ក្នុង ដំណាក់ នៃ ព្រះ‌វរ‌បិតា ខ្ញុំ មាន ទី លំនៅ ជា ច្រើន ពុំ នោះ ខ្ញុំ បាន ប្រាប់ អ្នក រាល់ គ្នា ហើយ ខ្ញុំ ទៅ រៀប កន្លែង ឲ្យ អ្នក រាល់ គ្នា 3បើ ខ្ញុំ ទៅ រៀប កន្លែង ឲ្យ អ្នក រាល់ គ្នា នោះ ខ្ញុំ នឹង ត្រឡប់ មក វិញ នឹង ទទួល អ្នក រាល់ គ្នា ទៅ ឯ ខ្ញុំ ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា បាន នៅ កន្លែង ដែល ខ្ញុំ នៅ នោះ ដែរ 4ឯ កន្លែង ដែល ខ្ញុំ ទៅ នោះ អ្នក រាល់ គ្នា ក៏ ដឹង ហើយ ក៏ ស្គាល់ ផ្លូវ ទៅ ដែរ 5ថូម៉ាស ទូល ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ យើង ខ្ញុំ មិន ដឹង ជា ទ្រង់ យាង ទៅ ឯ ណា ទេ ដូច្នេះ ធ្វើ ដូច ម្តេច ឲ្យ យើង ខ្ញុំ ស្គាល់ ផ្លូវ ទៅ បាន 6ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ខ្ញុំ ជា ផ្លូវ ជា សេចក្តី ពិត ហើយ ជា ជីវិត បើ មិន មក តាម ខ្ញុំ នោះ គ្មាន អ្នក ណា ទៅ ឯ ព្រះ‌វរ‌បិតា បាន ឡើយ 7បើ អ្នក រាល់ គ្នា បាន ស្គាល់ ខ្ញុំ នោះ បាន ស្គាល់ ព្រះ‌វរ‌បិតា ដែរ អំពី នេះ ទៅ មុខ អ្នក រាល់ គ្នា ក៏ ស្គាល់ ហើយ បាន ឃើញ ទ្រង់ ផង 8ភីលីព ទូល ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ សូម បង្ហាញ ព្រះ‌វរ‌បិតា ឲ្យ យើង ខ្ញុំ ឃើញ ផង នោះ យើង ខ្ញុំ ពេញ ចិត្ត ហើយ 9ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ ថា ភីលីព អើយ ខ្ញុំ បាន នៅ ជា មួយ នឹង អ្នក រាល់ គ្នា ជា យូរ ដល់ ម៉្លេះ ហើយ អ្នក មិន ទាន់ ស្គាល់ ខ្ញុំ ឬ អ្នក ណា ដែល ឃើញ ខ្ញុំ នោះ ក៏ បាន ឃើញ ព្រះ‌វរ‌បិតា ដែរ ចុះ ធ្វើ ដូច ម្តេច បាន ជា អ្នក ថា សូម បង្ហាញ ឲ្យ ឃើញ ព្រះ‌វរ‌បិតា ផង ដូច្នេះ 10តើ អ្នក មិន ជឿ ថា ខ្ញុំ នៅ ក្នុង ព្រះ‌វរ‌បិតា ហើយ ព្រះ‌វរ‌បិតា គង់ នៅ ក្នុង ខ្ញុំ ទេ ឬ អី អស់ ទាំង ពាក្យ ដែល ខ្ញុំ ប្រាប់ ដល់ អ្នក រាល់ គ្នា នោះ ខ្ញុំ មិន មែន ប្រាប់ ដោយ អាង ខ្លួន ខ្ញុំ ទេ គឺ ជា ព្រះ‌វរ‌បិតា ដែល គង់ ក្នុង ខ្ញុំ ទ្រង់ ធ្វើ ការ ទាំង នោះ វិញ 11ចូរ ជឿ ខ្ញុំ ថា ខ្ញុំ នៅ ក្នុង ព្រះ‌វរ‌បិតា ហើយ ព្រះ‌វរ‌បិតា ក៏ គង់ ក្នុង ខ្ញុំ ពុំ នោះ សោត ឲ្យ ជឿ ខ្ញុំ ដោយ ព្រោះ ការ ទាំង នោះ ឯង ចុះ 12ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អ្នក ណា ដែល ជឿ ដល់ ខ្ញុំ នោះ នឹង ធ្វើ ការ ដែល ខ្ញុំ ធ្វើ ដែរ ក៏ នឹង ធ្វើ ការ ធំ ជាង ការ ទាំង នោះ ទៅ ទៀត ពី ព្រោះ ខ្ញុំ ទៅ ឯ ព្រះ‌វរ‌បិតា 13ហើយ ការ អ្វី ក៏ ដោយ ដែល អ្នក រាល់ គ្នា នឹង សូម ដោយ នូវ ឈ្មោះ ខ្ញុំ នោះ ខ្ញុំ នឹង សំរេច ឲ្យ ដើម្បី ឲ្យ ព្រះ‌វរ‌បិតា បាន ដំកើង ឡើង ក្នុង ព្រះ‌រាជ‌បុត្រា 14បើ អ្នក រាល់ គ្នា នឹង សូម អ្វី ដោយ នូវ ឈ្មោះ ខ្ញុំ នោះ ខ្ញុំ នឹង សំរេច ឲ្យ។ 15បើ អ្នក រាល់ គ្នា ស្រឡាញ់ ខ្ញុំ ចូរ កាន់ តាម បញ្ញត្ត របស់ ខ្ញុំ ចុះ 16នោះ ខ្ញុំ នឹង ទូល សូម ដល់ ព្រះ‌វរ‌បិតា ហើយ ទ្រង់ នឹង ប្រទាន ព្រះ ដ៏ ជា ជំនួយ ១ អង្គ ទៀត មក អ្នក រាល់ គ្នា ឲ្យ បាន គង់ នៅ ជា មួយ នៅ អស់ កល្ប រៀង ទៅ 17គឺ ជា ព្រះ‌វិញ្ញាណ នៃ សេចក្តី ពិត ដែល លោកីយ៍ ទទួល ពុំ បាន ព្រោះ មិន ឃើញ ហើយ មិន ស្គាល់ ទ្រង់ សោះ តែ អ្នក រាល់ គ្នា ស្គាល់ ទ្រង់ ដ្បិត ទ្រង់ គង់ ជា មួយ ក៏ នឹង សណ្ឋិត នៅ ក្នុង អ្នក រាល់ គ្នា ដែរ 18ខ្ញុំ មិន ចោល អ្នក រាល់ គ្នា ឲ្យ នៅ កំព្រា ទេ ខ្ញុំ នឹង មក ឯ អ្នក រាល់ គ្នា វិញ 19បន្តិច ទៀត លោកីយ៍ នឹង លែង ឃើញ ខ្ញុំ តែ អ្នក រាល់ គ្នា នឹង ឃើញ ខ្ញុំ វិញ ហើយ ដោយ ព្រោះ ខ្ញុំ រស់ នោះ អ្នក រាល់ គ្នា នឹង រស់ ដែរ 20នៅ ថ្ងៃ នោះ អ្នក រាល់ គ្នា នឹង ដឹង ថា ខ្ញុំ នៅ ក្នុង ព្រះ‌វរ‌បិតា ខ្ញុំ អ្នក រាល់ គ្នា ក៏ នៅ ក្នុង ខ្ញុំ ហើយ ខ្ញុំ នៅ ក្នុង អ្នក រាល់ គ្នា ដែរ 21អ្នក ណា ដែល មាន បញ្ញត្ត របស់ ខ្ញុំ ហើយ កាន់ តាម គឺ អ្នក នោះ ហើយ ដែល ស្រឡាញ់ ខ្ញុំ ឯ អ្នក ណា ដែល ស្រឡាញ់ ខ្ញុំ នោះ ជា ទី ស្រឡាញ់ នៃ ព្រះ‌វរ‌បិតា ខ្ញុំ ហើយ ខ្ញុំ នឹង ស្រឡាញ់ អ្នក នោះ ដែរ ក៏ នឹង សំដែង ខ្លួន ឲ្យ អ្នក នោះ ស្គាល់ ផង 22យូដាស(មិន មែន អ៊ីស្កា‌រីយ៉ុត) គាត់ ទូល ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ តើ កើត មាន ហេតុ ដូច ម្តេច បាន ជា ទ្រង់ នឹង សំដែង មក ឲ្យ យើង ខ្ញុំ ស្គាល់ ទ្រង់ តែ មិន ឲ្យ លោកីយ៍ ស្គាល់ ផង 23ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា បើ អ្នក ណា ស្រឡាញ់ ខ្ញុំ អ្នក នោះ នឹង កាន់ តាម ពាក្យ ខ្ញុំ នោះ ព្រះ‌វរ‌បិតា ខ្ញុំ នឹង ស្រឡាញ់ អ្នក នោះ ហើយ យើង នឹង មក ឯ អ្នក នោះ ក៏ នឹង តាំង ទី លំនៅ នៅ ជា មួយ ដែរ 24អ្នក ណា ដែល មិន ស្រឡាញ់ ខ្ញុំ នោះ មិន កាន់ តាម ពាក្យ ខ្ញុំ ទេ ឯ ពាក្យ ដែល អ្នក រាល់ គ្នា ឮ នោះ មិន មែន ជា ពាក្យ ខ្ញុំ គឺ ជា ព្រះ‌បន្ទូល របស់ ព្រះ‌វរ‌បិតា ដែល ទ្រង់ ចាត់ ឲ្យ ខ្ញុំ មក ទេ តើ។ 25ខ្ញុំ ប្រាប់ សេចក្តី ទាំង នេះ ដល់ អ្នក រាល់ គ្នា កំពុង ដែល នៅ ជា មួយ គ្នា នៅ ឡើយ 26តែ ព្រះ ដ៏ ជា ជំនួយ គឺ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ ដែល ព្រះ‌វរ‌បិតា នឹង ចាត់ មក ដោយ នូវ ឈ្មោះ ខ្ញុំ ទ្រង់ នឹង បង្រៀន អ្នក រាល់ គ្នា ពី គ្រប់ សេចក្តី ទាំង អស់ ក៏ នឹង រំឭក ពី គ្រប់ ទាំង សេចក្តី ដែល ខ្ញុំ បាន ប្រាប់ ដល់ អ្នក រាល់ គ្នា ដែរ 27ខ្ញុំ ទុក សេចក្តី សុខ នៅ នឹង អ្នក រាល់ គ្នា គឺ ខ្ញុំ ឲ្យ សេចក្តី សុខ សាន្ត របស់ ខ្ញុំ ដល់ អ្នក រាល់ គ្នា ហើយ ដែល ខ្ញុំ ឲ្យ នោះ មិន មែន ដូច ជា លោកីយ៍ ឲ្យ ទេ កុំ ឲ្យ ចិត្ត អ្នក រាល់ គ្នា ថប់ បារម្ភ ឬ ភ័យ ឡើយ 28អ្នក រាល់ គ្នា បាន ឮ ពាក្យ ដែល ខ្ញុំ ប្រាប់ ថា ខ្ញុំ ទៅ ហើយ នឹង មក ឯ អ្នក រាល់ គ្នា វិញ បើ សិន ជា អ្នក រាល់ គ្នា ស្រឡាញ់ ដល់ ខ្ញុំ នោះ នឹង មាន សេចក្តី អំណរ ឡើង ដោយ ព្រោះ ខ្ញុំ ទៅ ឯ ព្រះ‌វរ‌បិតា ដ្បិត ព្រះ‌វរ‌បិតា ទ្រង់ ធំ លើស ជាង ខ្ញុំ 29ឥឡូវ នេះ ខ្ញុំ បាន ប្រាប់ អ្នក រាល់ គ្នា មុន ដែល ការ នោះ មក ដល់ ដើម្បី កាល ណា មក ហើយ នោះ ឲ្យ អ្នក រាល់ គ្នា បាន ជឿ 30ពី នេះ ទៅ មុខ ខ្ញុំ មិន បាន និយាយ នឹង អ្នក រាល់ គ្នា ប៉ុន្មាន ទៀត ទេ ដ្បិត ចៅ‌ហ្វាយ របស់ លោកីយ៍ នេះ ជិត មក ដល់ ហើយ តែ វា គ្មាន អ្វី នៅ ក្នុង ខ្ញុំ ទេ 31គឺ ខ្ញុំ ធ្វើ បង្គាប់ ព្រះ‌វរ‌បិតា វិញ ដើម្បី ឲ្យ លោកីយ៍ បាន ដឹង ថា ខ្ញុំ ស្រឡាញ់ ដល់ ទ្រង់ ចូរ យើង ក្រោក ឡើង ចេញ ពី ទី នេះ ទៅ។


Copyright
Learn More

will be added

X\