John - យ៉ូហាន 12

1កាល មុន បុណ្យ រំលង ៦ ថ្ងៃ នោះ ព្រះ‌យេស៊ូវ ទ្រង់ យាង មក ដល់ ភូមិ បេ‌ថានី ជា កន្លែង ឡាសារ នៅ គឺ ជា អ្នក ដែល ទ្រង់ បាន ប្រោស ឲ្យ រស់ ពី ស្លាប់ ឡើង វិញ 2នៅ ទី នោះ គេ រៀប‌ចំ ព្រះ‌ស្ងោយ ថ្វាយ ទ្រង់ ហើយ នាង ម៉ាថា ក៏ ខ្វល់‌ខ្វាយ បំរើ ឯ ឡាសារ គាត់ នៅ ក្នុង ពួក អ្នក ដែល អង្គុយ នៅ តុ ជា មួយ នឹង ទ្រង់ ដែរ 3នោះ នាង ម៉ារា យក ប្រេង ក្រអូប ទេព្វិរូ សុទ្ធ ១ នាលិ មាន ដំឡៃ ណាស់ មក ចាក់ លាប ព្រះ‌បាទ ទ្រង់ រួច យក សក់ នាង ជូត ក្លិន ក្រអូប នោះ ក៏ សាយ ឡើង ពេញ ក្នុង ផ្ទះ 4ដូច្នេះ ពួក សិស្ស ទ្រង់ ម្នាក់ ឈ្មោះ យូដាស-អ៊ីស្កា‌រីយ៉ុត ជា កូន ស៊ីម៉ូន ដែល រៀប នឹង បញ្ជូន ទ្រង់ ក៏ និយាយ ឡើង ថា 5ម្តេច ឡើយ ក៏ មិន បាន លក់ ប្រេង ក្រអូប នេះ ជា ដំឡៃ ៦០ រៀល ដើម្បី ចែក ឲ្យ មនុស្ស ក្រីក្រ វិញ 6វា និយាយ ដូច្នោះ មិន មែន ដោយ ព្រោះ វា យក ចិត្ត ទុក ដាក់ នឹង មនុស្ស ក្រីក្រ ទេ គឺ ដោយ ព្រោះ វា ជា ចោរ វា កាន់ ថង់ ប្រាក់ ហើយ ក៏ លួច យក របស់ ដែល ដាក់ នៅ ក្នុង ថង់ នោះ ផង 7ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា កុំ ឲ្យ ធ្វើ នាង ឡើយ ដ្បិត នាង បាន ទុក ប្រេង ក្រអូប នេះ សំរាប់ ដល់ ថ្ងៃ បញ្ចុះ ខ្មោច ខ្ញុំ 8ឯ អ្នក រាល់ គ្នា តែង តែ មាន ពួក អ្នក ក្រ នៅ ជា មួយ ជា ដរាប តែ ខ្ញុំ មិន នៅ ជា មួយ ជា ដរាប ទេ។ 9មាន ពួក សាសន៍ យូដា សន្ធឹក ណាស់ បាន ដឹង ថា ទ្រង់ គង់ ទី នោះ ដូច្នេះ គេ ក៏ នាំ គ្នា មក តែ មិន មែន ដោយ ព្រោះ ព្រះ‌យេស៊ូវ ប៉ុណ្ណោះ គឺ មក ចង់ ឃើញ ឡាសារ ដែល ទ្រង់ ប្រោស ឲ្យ រស់ ពី ស្លាប់ ឡើង វិញ ផង 10តែ ពួក សង្គ្រាជ គេ ជំនុំ គ្នា នឹង សំឡាប់ ទាំង ឡាសារ ដែរ 11ដ្បិត ដោយ ព្រោះ តែ គាត់ បាន ជា មាន សាសន៍ យូដា ជា ច្រើន ដក ខ្លួន ចេញ ពី ពួក គេ ទៅ ជឿ ដល់ ព្រះ‌យេស៊ូវ វិញ។ 12លុះ ថ្ងៃ ស្អែក ឡើង កាល បណ្តា មនុស្ស ដែល មក ឯ បុណ្យ បាន ឮ ថា ព្រះ‌យេស៊ូវ កំពុង យាង ចូល មក ក្នុង ក្រុង យេរូ‌សា‌ឡិម 13នោះ មាន គ្នា សន្ធឹក យក ធាង ចាក ចេញ ទៅ ទទួល ទ្រង់ ទាំង ស្រែក ថា ហូសា‌ណា ព្រះ‌អង្គ ដែល យាង មក ដោយ ព្រះ‌នាម ព្រះ‌អម្ចាស់ គឺ ជា ស្តេច នៃ សាសន៍ អ៊ីស្រា‌អែល ព្រះ‌អង្គ ដែល យាង មក ដោយ ព្រះ‌នាម ព្រះ‌អម្ចាស់ គឺ ជា ស្តេច នៃ អ៊ីស្រា‌អែល ទ្រង់ ប្រកប ដោយ ព្រះ‌ពរ 14កាល ព្រះ‌យេស៊ូវ រក បាន កូន លា ១ នោះ ក៏ គង់ លើ វា តាម សេចក្តី ដែល ចែង ទុក មក ថា 15«កុំ ខ្លាច អ្វី កូន ស្រី ស៊ីយ៉ូន អើយ មើល ស្តេច ឯង ទ្រង់ យាង មក ទាំង គង់ លើ កូន លា» 16មុន ដំបូង ពួក សិស្ស ទ្រង់ មិន បាន យល់ សេចក្តី ទាំង នោះ ទេ តែ កាល ព្រះ‌យេស៊ូវ បាន ដំកើង ឡើង ហើយ នោះ គេ នឹង ឃើញ ថា មាន សេចក្តី ទាំង នោះ ចែង ទុក ពី ទ្រង់ ហើយ ថា គេ បាន សំរេច ការ ទាំង នោះ ថ្វាយ ទ្រង់ ដែរ 17រីឯ ហ្វូង មនុស្ស ដែល នៅ ជា មួយ នឹង ទ្រង់ គេ ក៏ ធ្វើ បន្ទាល់ ពី កាល ទ្រង់ ហៅ ឡាសារ ចេញ ពី ផ្នូរ មក ហើយ ប្រោស ឲ្យ គាត់ រស់ ពី ស្លាប់ ឡើង វិញ 18គឺ ដោយ ហេតុ នោះ បាន ជា មាន ហ្វូង មនុស្ស ទៅ ទទួល ទ្រង់ ពី ព្រោះ គេ ឮ ថា ទ្រង់ បាន ធ្វើ ទី សំគាល់ នោះ 19ដូច្នេះ ពួក ផារិ‌ស៊ី និយាយ គ្នា គេ ថា មើល ពួក យើង មិន ឈ្នះ ទេ ឃើញ ឬ ទេ លោកីយ៍ ទាំង ស្រុង ទៅ តាម អ្នក នោះ ហើយ។ 20ក្នុង ពួក អ្នក ដែល ឡើង ទៅ ថ្វាយ បង្គំ នៅ ក្នុង វេលា បុណ្យ នោះ ក៏ មាន សាសន៍ ក្រេក ខ្លះ ដែរ 21គេ មក ឯ ភីលីព ជា អ្នក នៅ ភូមិ បេត‌សៃដា ស្រុក កាលី‌ឡេ គេ សូម គាត់ ថា លោក ម្ចាស់ យើង ខ្ញុំ ចង់ ឃើញ ព្រះ‌យេស៊ូវ 22ភីលីព ក៏ ទៅ ប្រាប់ អនទ្រេ និង ភីលីព ទៅ ទូល ដល់ ព្រះ‌យេស៊ូវ 23តែ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា កំណត់ ដែល កូន មនុស្ស ត្រូវ ដំកើង ឡើង បាន មក ដល់ ហើយ 24ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា បើ គ្រាប់ ស្រូវ ដែល ធ្លាក់ ចុះ ទៅ ដី មិន ងាប់ ទេ នោះ ក៏ នៅ តែ ១ ដដែល តែ បើ ងាប់ វិញ នោះ ក៏ បង្កើត ផល ជា ច្រើន ឡើង 25អ្នក ណា ដែល ស្រឡាញ់ ជីវិត ខ្លួន នោះ នឹង បាត់ ជីវិត ទៅ តែ អ្នក ណា ដែល ស្អប់ ជីវិត ខ្លួន នៅ លោកីយ៍ នេះ វិញ នោះ នឹង រក្សា ជីវិត ទុក ដរាប ដល់ អស់ កល្ប រៀង ទៅ 26បើ អ្នក ណា បំរើ ខ្ញុំ ត្រូវ ឲ្យ អ្នក នោះ មក តាម ខ្ញុំ ចុះ យ៉ាង នោះ ទោះ‌បី ខ្ញុំ នៅ ឯ ណា ក្តី អ្នក បំរើ ខ្ញុំ ក៏ នឹង នៅ ទី នោះ ដែរ បើ អ្នក ណា បំរើ ខ្ញុំ ព្រះ‌វរ‌បិតា នឹង លើក មុខ អ្នក នោះ។ 27ឥឡូវ នេះ ខ្ញុំ មាន ចិត្ត តប់‌ប្រមល់ តើ ត្រូវ ឲ្យ ខ្ញុំ ទូល ដូច ម្តេច ឱ ព្រះ‌វរ‌បិតា អើយ សូម ជួយ សង្គ្រោះ ទូល‌បង្គំ ឲ្យ រួច ពី ពេល នេះ ផង ប៉ុន្តែ គឺ ដោយ ហេតុ នេះ ឯង បាន ជា ទូល‌បង្គំ មក ដល់ ពេល នេះ 28ឱ ព្រះ‌វរ‌បិតា អើយ សូម ដំកើង ព្រះ‌នាម ទ្រង់ ឡើង នោះ ស្រាប់ តែ មាន ឮ សំឡេង ពី លើ មេឃ ថា អញ បាន ដំកើង ហើយ ក៏ នឹង ដំកើង ឡើង ទៀត ដែរ 29ដូច្នេះ បណ្តា មនុស្ស ដែល ឈរ នៅ ទី នោះ ហើយ ឮ ក៏ និយាយ ថា ឮ ផ្គរ‌លាន់ ខ្លះ ទៀត ថា មាន ទេវតា ទូល នឹង ទ្រង់ 30តែ ព្រះ‌យេស៊ូវ ទ្រង់ ឆ្លើយ ថា សំឡេង នេះ មិន មែន ឮ ដោយ ព្រោះ ខ្ញុំ ទេ គឺ ដោយ យល់ ដល់ អ្នក រាល់ គ្នា វិញ 31ឥឡូវ លោកីយ៍ នេះ ត្រូវ ជាប់ ទោស ហើយ ឥឡូវ នេះ ចៅ‌ហ្វាយ របស់ លោកីយ៍ នេះ ក៏ ត្រូវ បោះ ចោល ចេញ 32ឯ ខ្ញុំ បើ សិន ជា ខ្ញុំ ត្រូវ លើក ពី ដី ឡើង នោះ ខ្ញុំ នឹង ទាញ មនុស្ស ទាំង អស់ មក ឯ ខ្ញុំ 33ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ ដើម្បី នឹង បង្ហាញ ពី ទ្រង់ ត្រូវ សុគត ជា បែប យ៉ាង ណា 34ហ្វូង មនុស្ស ទូល ឆ្លើយ ថា យើង ខ្ញុំ បាន ឮ ក្នុង ក្រឹត្យ‌វិន័យ ថា ព្រះ‌គ្រីស្ទ ទ្រង់ គង់ នៅ អស់ កល្ប ជានិច្ច ចុះ ធ្វើ ដូច ម្តេច បាន ជា ថា កូន មនុស្ស ត្រូវ លើក ឡើង ដូច្នេះ តើ អ្នក ណា ជា កូន មនុស្ស នេះ 35នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា ពន្លឺ នៅ ជា មួយ នឹង អ្នក រាល់ គ្នា តែ បន្តិច ទៀត ទេ ចូរ ដើរ កំពុង ដែល នៅ មាន ពន្លឺ ចុះ ក្រែង លោ សេចក្តី ងងឹត តាម អ្នក រាល់ គ្នា ទាន់ អ្នក ណា ដែល ដើរ ក្នុង សេចក្តី ងងឹត នោះ មិន ដឹង ជា ទៅ ឯ ណា ទេ 36ចូរ អ្នក រាល់ គ្នា ជឿ ដល់ ពន្លឺ កំពុង ដែល នៅ មាន នៅ ឡើយ ចុះ ដើម្បី ឲ្យ បាន ធ្វើ ជា កូន នៃ ពន្លឺ។ 37លុះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ ហើយ នោះ ទ្រង់ ក៏ យាង ចេញ ទៅ ហើយ បាន កំបាំង ពី គេ ប៉ុន្តែ ទោះ បើ ទ្រង់ បាន ធ្វើ ទី សំគាល់ នៅ មុខ គេ ជា ច្រើន ទាំង ម៉្លេះ ក៏ ដោយ គង់ តែ គេ មិន បាន ជឿ ដល់ ទ្រង់ ដែរ 38ដើម្បី ឲ្យ ពាក្យ របស់ ហោរា អេសាយ បាន សំរេច ដែល ទាយ ថា «ព្រះ‌អម្ចាស់ អើយ តើ អ្នក ណា បាន ជឿ សេចក្តី ដែល យើង ខ្ញុំ ប្រាប់ ហើយ តើ ព្រះ‌ហស្ត ព្រះ‌អម្ចាស់ បាន បើក សំដែង មក ឲ្យ អ្នក ណា ឃើញ» 39គឺ ដោយ ហេតុ នោះ បាន ជា គេ ជឿ ពុំ បាន ពី ព្រោះ លោក អេសាយ ក៏ ទាយ ទៀត ថា 40«ទ្រង់ បាន ធ្វើ ឲ្យ ភ្នែក គេ ខ្វាក់ ហើយ ឲ្យ ចិត្ត គេ រឹង ក្រែង ភ្នែក គេ មើល ឃើញ ចិត្ត គេ យល់ ហើយ គេ ប្រែ គំនិត ដើម្បី ឲ្យ អញ បាន ប្រោស ឲ្យ ជា» 41លោក អេសាយ មាន ប្រសាសន៍ សេចក្តី ទាំង នេះ ពី ព្រោះ លោក បាន ឃើញ សិរី‌ល្អ ទ្រង់ ហើយ ក៏ ទាយ ពី ទ្រង់ 42ប៉ុន្តែ នៅ ក្នុង ពួក នាម៉ឺន ក៏ មាន ជា ច្រើន នាក់ បាន ជឿ ដល់ ទ្រង់ ដែរ តែ គេ មិន ហ៊ាន ប្រាប់ ដល់ អ្នក ណា សោះ ដោយ ព្រោះ ពួក ផារិ‌ស៊ី ក្រែង ត្រូវ កាត់ ចេញ ពី ពួក ជំនុំ គេ ទៅ 43ពី ព្រោះ គេ ចូល ចិត្ត នឹង សេចក្តី សរសើរ របស់ មនុស្ស ជា ជាង សេចក្តី សរសើរ របស់ ព្រះ វិញ។ 44ព្រះ‌យេស៊ូវ ទ្រង់ បន្លឺ ឡើង ថា អ្នក ណា ដែល ជឿ ដល់ ខ្ញុំ នោះ មិន មែន ជឿ ដល់ ខ្ញុំ គឺ ជឿ ដល់ ព្រះ‌អង្គ ដែល ចាត់ ឲ្យ ខ្ញុំ មក នោះ វិញ 45ហើយ អ្នក ណា ដែល ឃើញ ខ្ញុំ នោះ ក៏ ឃើញ ព្រះ‌អង្គ ដែល ចាត់ ឲ្យ ខ្ញុំ មក ដែរ 46ខ្ញុំ បាន មក ក្នុង លោកីយ៍ ជា ពន្លឺ ភ្លឺ ដើម្បី កុំ ឲ្យ អ្នក ណា ដែល ជឿ ដល់ ខ្ញុំ ត្រូវ នៅ ក្នុង សេចក្តី ងងឹត ឡើយ 47បើ អ្នក ណា ឮ ពាក្យ ខ្ញុំ តែ មិន ជឿ នោះ ខ្ញុំ មិន កាត់ ទោស គេ ដ្បិត ខ្ញុំ មិន បាន មក ដើម្បី នឹង កាត់ ទោស ដល់ លោកីយ៍ ទេ គឺ មក ប្រយោជន៍ នឹង សង្គ្រោះ វិញ 48អ្នក ណា ដែល វៀរ បង់ ចោល ខ្ញុំ ហើយ មិន ទទួល ពាក្យ ខ្ញុំ អ្នក នោះ មាន ចៅ‌ក្រម ដែល កាត់ ទោស ខ្លួន ហើយ គឺ ជា ពាក្យ ដែល ខ្ញុំ បាន និយាយ នោះ ឯង ពាក្យ នោះ នឹង កាត់ ទោស ដល់ គេ នៅ ថ្ងៃ ចុង បំផុត 49ដ្បិត ខ្ញុំ មិន បាន និយាយ ដោយ អាង ខ្លួន ខ្ញុំ ទេ គឺ ជា ព្រះ‌វរ‌បិតា ដែល ចាត់ ឲ្យ ខ្ញុំ មក ទ្រង់ បាន បង្គាប់ ខ្ញុំ ពី សេចក្តី ដែល ខ្ញុំ ត្រូវ និយាយ ហើយ ពី ពាក្យ ដែល ខ្ញុំ ត្រូវ ប្រាប់ វិញ 50ខ្ញុំ ក៏ ដឹង ថា សេចក្តី ដែល ទ្រង់ បង្គាប់ មក នោះ ជា ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច ដូច្នេះ សេចក្តី អ្វី ដែល ខ្ញុំ និយាយ នោះ ខ្ញុំ និយាយ តាម ដែល ព្រះ‌វរ‌បិតា បាន ប្រាប់ មក។


Copyright
Learn More

will be added

X\