John - យ៉ូហាន 10

1ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អ្នក ណា ដែល ចូល ទៅ ក្នុង ក្រោល ចៀម មិន មែន តាម ទ្វារ គឺ ឡើង ចូល តាម កន្លែង ណា ឯ ទៀត វិញ អ្នក នោះ ឈ្មោះ ថា ជា ចោរ លួច ចោរ ប្លន់ ហើយ 2ឯ អ្នក ដែល ចូល តាម ទ្វារ នោះ ជា អ្នក គង្វាល ចៀម ពិត 3អ្នក ឆ្មាំ ទ្វារ ក៏ បើក ឲ្យ អ្នក នោះ ហើយ ហ្វូង ចៀម ស្តាប់ តាម សំឡេង គាត់ ដែរ ឯ ចៀម របស់ គាត់ នោះ គាត់ ហៅ តាម ឈ្មោះ វា និមួយៗ នាំ ចេញ ទៅ ក្រៅ 4កាល បាន បញ្ចេញ ចៀម ខ្លួន ទៅ ក្រៅ អស់ ហើយ នោះ គាត់ ដើរ មុន វា ហើយ ចៀម ក៏ ដើរ តាម ក្រោយ ទៅ ដ្បិត វា ស្គាល់ សំឡេង គាត់ 5វា មិន ព្រម តាម មនុស្ស ដទៃ ទេ វា នឹង រត់ ចេញ ពី គេ វិញ ពី ព្រោះ វា មិន ស្គាល់ សំឡេង របស់ មនុស្ស ដទៃ ណា សោះ 6ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ពាក្យ ប្រៀប ប្រដូច នេះ ទៅ គេ តែ គេ មិន ដឹង ជា ទ្រង់ មាន ព្រះ‌បន្ទូល ពី ដំណើរ អ្វី ទេ។ 7ដូច្នេះ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ម្តង ទៀត ថា ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ខ្ញុំ ជា ទ្វារ ចៀម 8អស់ អ្នក ដែល មក មុន ខ្ញុំ នោះ សុទ្ធ តែ ជា ចោរ លួច ចោរ ប្លន់ ទទេ តែ ចៀម មិន បាន ស្តាប់ តាម អ្នក ទាំង នោះ ឡើយ 9ខ្ញុំ ជា ទ្វារ បើ អ្នក ណា ចូល តាម ខ្ញុំ នេះ នឹង បាន សង្គ្រោះ រួច នឹង ចេញ ចូល ហើយ នឹង រក បាន វាល ស្មៅដ៏ ស្រួល 10ឯ ចោរ វា មក ប្រយោជន៍ តែ នឹង លួច សំឡាប់ ហើយ បំផ្លាញ ប៉ុណ្ណោះ តែ ឯ ខ្ញុំ វិញ ខ្ញុំ បាន មក ដើម្បី ឲ្យ វា រាល់ គ្នា មាន ជីវិត ហើយ ឲ្យ មាន ជីវិត នោះ ពេញ បរិបូរ ផង 11ខ្ញុំ ជា អ្នក គង្វាល ល្អ ឯ អ្នក គង្វាល ល្អ ក៏ ស៊ូ តែ ប្តូរ ជីវិត ជំនួស ចៀម 12តែ អ្នក ស៊ី ឈ្នួល ដែល មិន មែន ជា អ្នក គង្វាល ពិត ហើយ ចៀម ក៏ មិន មែន ជា របស់ ផង វា លុះ វា ឃើញ ឆ្កែ ព្រៃ មក ក៏ រត់ ចេញ ចោល ចៀម នោះ ឆ្កែ ព្រៃ ឆក់ យក ទៅ ទាំង ដេញ កំចាត់‌កំចាយ ហ្វូង ចៀម ផង 13អ្នក ស៊ី ឈ្នួល នោះ រត់ ទៅ ពី ព្រោះ វា គ្រាន់ តែ ស៊ី ឈ្នួល ប៉ុណ្ណោះ វា មិន យក ចិត្ត ទុក ដាក់ នឹង ចៀម ឡើយ 14ឯ ខ្ញុំ ជា អ្នក គង្វាល ល្អ ខ្ញុំ ស្គាល់ ចៀម របស់ ខ្ញុំ ហើយ ចៀម ក៏ ស្គាល់ ខ្ញុំ 15ដូច ជា ព្រះ‌វរ‌បិតា ទ្រង់ ស្គាល់ ខ្ញុំ ហើយ ខ្ញុំ ក៏ ស្គាល់ ទ្រង់ ដែរ ខ្ញុំ ស៊ូ ប្តូរ ជីវិត ខ្ញុំ នឹង ចៀម 16ខ្ញុំ ក៏ មាន ចៀម ឯ ទៀត ដែល មិន ទាន់ នៅ ក្នុង ក្រោល នេះ នៅ ឡើយ ត្រូវ តែ ខ្ញុំ នាំ ចៀម ទាំង នោះ មក ដែរ វា នឹង ស្តាប់ តាម សំឡេង ខ្ញុំ នោះ នឹង មាន ហ្វូង តែ ១ និង អ្នក គង្វាល តែ ១ វិញ 17ហេតុ នោះ បាន ជា ព្រះ‌វរ‌បិតា ទ្រង់ ស្រឡាញ់ ខ្ញុំ ពី ព្រោះ ខ្ញុំ ដាក់ ជីវិត ខ្ញុំ ចុះ ដើម្បី ឲ្យ បាន យក មក វិញ 18គ្មាន អ្នក ណា ដក យក ជីវិត ពី ខ្ញុំ បាន ទេ គឺ ខ្ញុំ ដាក់ ជីវិត ចុះ ដោយ ខ្លួន ខ្ញុំ ខ្ញុំ អាច នឹង ដាក់ ជីវិត នេះ ចុះ ហើយ ក៏ អាច នឹង យក មក វិញ បាន ដែរ គឺ ខ្ញុំ ដាក់ ជីវិត ចុះ ដោយ ខ្លួន ខ្ញុំ ខ្ញុំ អាច នឹង ដាក់ ជីវិត នេះ ចុះ ហើយ ក៏ អាច នឹង យក មក វិញ បាន ដែរ ខ្ញុំ បាន ទទួល អំណាច នេះ ពី ព្រះ‌វរ‌បិតា ខ្ញុំ មក 19នោះ ពួក សាសន៍ យូដា ក៏ កើត បែក បាក់ ទាស់ គ្នា ម្តង ទៀត ដោយ ព្រោះ ពាក្យ នេះ 20ក៏ មាន ពួក គេ ជា ច្រើន និយាយ ថា អ្នក នោះ មាន អារក្ស ចូល មែន ហើយ ក៏ ឆ្កួត ផង ហេតុ អី បាន ជា ស្តាប់ វា 21ខ្លះ ទៀត ថា នេះ មិន មែន ជា ពាក្យ សំដី របស់ មនុស្ស មាន អារក្ស ចូល ទេ តើ អារក្ស អាច នឹង ធ្វើ ឲ្យ មនុស្ស ខ្វាក់ ភ្នែក បាន ភ្លឺ ដែរ ឬ។ 22គ្រា នោះ ជា រដូវ រងា ហើយ នៅ ក្រុង យេរូ‌សា‌ឡិម គេ កំពុង តែ ធ្វើ បុណ្យ ឆ្លង 23ឯ ព្រះ‌យេស៊ូវ ទ្រង់ យាង ចុះ ឡើង ក្នុង ព្រះ‌វិហារ ត្រង់ បាំង‌សាច ហ្លួង សាឡូ‌ម៉ូន 24នោះ មាន ពួក សាសន៍ យូដា ចោម ព័ទ្ធ ទ្រង់ ទូល សួរ ថា តើ លោក ទុក ឲ្យ យើង ខ្ញុំ នៅ ស្ទាក់‌ស្ទើរ ដល់ កាល ណា ទៀត បើ លោក ជា ព្រះ‌គ្រីស្ទ ពិត នោះ សូម ប្រាប់ យើង ខ្ញុំ ឲ្យ ច្បាស់ មក ចុះ 25ព្រះ‌យេស៊ូវ ទ្រង់ ឆ្លើយ ទៅ គេ ថា ខ្ញុំ បាន ប្រាប់ អ្នក រាល់ គ្នា ហើយ តែ អ្នក រាល់ គ្នា មិន ជឿ ឯ ការ ទាំង ប៉ុន្មាន ដែល ខ្ញុំ ធ្វើ ដោយ នូវ នាម ព្រះ‌វរ‌បិតា ខ្ញុំ ការ ទាំង នោះ ឯង ធ្វើ បន្ទាល់ ពី ខ្ញុំ ហើយ 26ប៉ុន្តែ អ្នក រាល់ គ្នា មិន ជឿ ដ្បិត អ្នក រាល់ គ្នា មិន មែន ជា ចៀម របស់ ខ្ញុំ ទេ ដូច ជា ខ្ញុំ បាន ប្រាប់ ស្រេច ហើយ 27ចៀម ខ្ញុំ ទាំង ប៉ុន្មាន វា ស្តាប់ ខ្ញុំ ហើយ មក តាម ខ្ញុំ ក៏ ស្គាល់ វា ដែរ 28ខ្ញុំ ឲ្យ ជីវិត អស់ កល្ប ជានិច្ច ដល់ វា វា មិន ត្រូវ វិនាស នៅ អស់ កល្ប រៀង ទៅ ក៏ គ្មាន អ្នក ណា ឆក់ យក វា ពី ដៃ ខ្ញុំ បាន ទេ 29ព្រះ‌វរ‌បិតា នៃ ខ្ញុំ ដែល ប្រទាន វា មក ខ្ញុំ ទ្រង់ ធំ លើស ជាង ទាំង អស់ គ្មាន អ្នក ណា អាច នឹង ឆក់ វា ចេញ ពី ព្រះ‌ហស្ត របស់ ព្រះ‌វរ‌បិតា ខ្ញុំ បាន ឡើយ 30ខ្ញុំ ហើយ និង ព្រះ‌វរ‌បិតា គឺ តែ ១ ព្រះ‌អង្គ ទេ។ 31នោះ ពួក សាសន៍ យូដា ក៏ រើស ថ្ម ម្តង ទៀត ដើម្បី នឹង ចោល ព្រះ‌យេស៊ូវ 32តែ ទ្រង់ មាន ព្រះ‌បន្ទូល សួរ គេ ថា ខ្ញុំ បាន សំដែង ឲ្យ អ្នក រាល់ គ្នា ឃើញ ការ ល្អ ជា ច្រើន ដែល មក ពី ព្រះ‌វរ‌បិតា ខ្ញុំ តើ អ្នក រាល់ គ្នា ចោល ខ្ញុំ នឹង ថ្ម ដោយ ព្រោះ ការ ណា មួយ នោះ 33ពួក សាសន៍ យូដា ទូល ឆ្លើយ ថា យើង ចោល អ្នក នឹង ថ្ម មិន មែន ដោយ ព្រោះ ការ ល្អ ណា ទេ គឺ ដោយ ព្រោះ ពាក្យ ប្រមាថ ដល់ ព្រះ ហើយ ពី ព្រោះ អ្នក ដែល ជា មនុស្ស បាន តាំង ខ្លួន ឡើង ជា ព្រះ វិញ ប៉ុណ្ណោះ 34ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា តើ គ្មាន សេចក្តី ចែង ទុក មក ក្នុង ក្រឹត្យ‌វិន័យ របស់ អ្នក រាល់ គ្នា ថា «អញ បាន និយាយ ថា ឯង រាល់ គ្នា ជា ព្រះ»ទេ ឬ អី 35ដូច្នេះ បើ ទ្រង់ បាន ហៅ អ្នក ទាំង នោះ ជា ព្រះ ដែល ព្រះ‌បន្ទូល របស់ ព្រះ‌អង្គ បាន ឮ ទៅ ដល់ គេ ហើយ បើ លើក ចោល បទ គម្ពីរ ណា មិន បាន 36នោះ តើ អ្នក រាល់ គ្នា និយាយ មក ខ្ញុំ នេះ ដែល ព្រះ‌វរ‌បិតា ញែក ជា បរិសុទ្ធ ហើយ ចាត់ មក ក្នុង លោកីយ៍ ថា ខ្ញុំ ពោល ពាក្យ ប្រមាថ ដល់ ព្រះ ដោយ ព្រោះ តែ ខ្ញុំ និយាយ ថា ខ្ញុំ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ ដូច្នេះ ឬ អី 37បើ សិន ជា ខ្ញុំ មិន ធ្វើ ការ របស់ ព្រះ‌វរ‌បិតា ខ្ញុំ ទេ នោះ កុំ ឲ្យ ជឿ ដល់ ខ្ញុំ ឡើយ 38ប៉ុន្តែ បើ ខ្ញុំ ធ្វើ ការ របស់ ទ្រង់ វិញ នោះ ទោះ បើ អ្នក រាល់ គ្នា មិន ជឿ ខ្ញុំ គង់ តែ ត្រូវ ជឿ ដល់ ការ ទាំង នោះ ដែរ ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ដឹង ហើយ ជឿ ថា ព្រះ‌វរ‌បិតា ទ្រង់ គង់ នៅ ក្នុង ខ្ញុំ ហើយ ខ្ញុំ ក្នុង ទ្រង់ ដែរ។ 39គេ ក៏ ចាប់ ទ្រង់ ម្តង ទៀត តែ ទ្រង់ គេច ចេញ រួច ពី កណ្តាប់ ដៃ គេ ទៅ 40រួច យាង ទៅ ខាង នាយ ទន្លេ យ័រដាន់ វិញ ទៀត គឺ ជា កន្លែង ដែល លោក យ៉ូហាន ធ្វើ បុណ្យ ជ្រមុជ ជា មុន ដំបូង ហើយ ទ្រង់ គង់ នៅ ទី នោះ 41នោះ មាន មនុស្ស ជា ច្រើន មក ឯ ទ្រង់ ក៏ និយាយ ថា លោក យ៉ូហាន គ្មាន ធ្វើ ទី សំគាល់ ណា ទេ តែ សេចក្តី ទាំង ប៉ុន្មាន ដែល លោក មាន ប្រសាសន៍ ពី អ្នក នេះ នោះ សុទ្ធ តែ ពិត ទាំង អស់ 42នៅ ទី នោះ មាន មនុស្ស ជា ច្រើន ជឿ ដល់ ទ្រង់ ដែរ។


Copyright
Learn More

will be added

X\