John - យ៉ូហាន 1

1កាល ដើម ដំបូង មាន ព្រះ‌បន្ទូល ព្រះ‌បន្ទូល ក៏ គង់ នៅ ជា មួយនឹង ព្រះ ហើយ ព្រះ‌បន្ទូល នោះ ឯង ជា ព្រះ 2ទ្រង់ គង់ នៅ ជា មួយ នឹង ព្រះ តាំង អំពី ដើម មក 3គ្រប់ របស់ ទាំង អស់ បាន កើត មក ដោយ‌សារ ទ្រង់ ហើយ ក្នុង បណ្តា របស់ ដែល បាន បង្កើត មក ទាំង ប៉ុន្មាន នោះ គ្មាន អ្វី ណា មួយ កើត មក ក្រៅ ពី ទ្រង់ ឡើយ 4នៅ ក្នុង ទ្រង់ មាន ជីវិត ហើយ ជីវិត នោះ ជា ពន្លឺ នៃ មនុស្ស លោក 5ពន្លឺ នោះ ក៏ ភ្លឺ មក ក្នុង សេចក្តី ងងឹត តែ សេចក្តី ងងឹត យល់ មិន ដល់ ពន្លឺ ទេ។ 6មាន ម្នាក់ ឈ្មោះ យ៉ូហាន ដែល ព្រះ ទ្រង់ ចាត់ ឲ្យ មក 7អ្នក នោះ បាន មក សំរាប់ ជា ទី បន្ទាល់ ដើម្បី នឹង ធ្វើ បន្ទាល់ ពី ពន្លឺ ប្រយោជន៍ ឲ្យ មនុស្ស ទាំង អស់ បាន ជឿ ដោយ‌សារ គាត់ 8គាត់ មិន មែន ជា ពន្លឺ នោះ ទេ គឺ មក គ្រាន់ តែ នឹង ធ្វើ បន្ទាល់ ពី ពន្លឺ តែ ប៉ុណ្ណោះ 9ឯ ពន្លឺ ដ៏ ពិត នោះ គឺ ជា ពន្លឺ ដែល បំភ្លឺ ដល់ មនុស្ស ទាំង អស់ ដែល កើត មក ក្នុង លោកីយ៍ 10ទ្រង់ បាន គង់ ក្នុង លោកីយ៍ ហើយ លោកីយ៍ ក៏ កើត មក ដោយ‌សារ ទ្រង់ តែ មិន ស្គាល់ ទ្រង់ ទេ 11ទ្រង់ បាន យាង មក គង់ នៅ ផែន‌ដី របស់ ទ្រង់ តែ រាស្ត្រ ទ្រង់ មិន បាន ទទួល ទ្រង់ សោះ 12ប៉ុន្តែ អស់ អ្នក ណា ដែល ទទួល ទ្រង់ គឺ អស់ អ្នក ដែល ជឿ ដល់ ព្រះ‌នាម ទ្រង់ នោះ ទ្រង់ បាន ប្រទាន អំណាច ឲ្យ បាន ត្រឡប់ ជា កូន ព្រះ 13គឺ ជា កូន ដែល មិន មែន កើត មក ពី ឈាម ឬ តាម ប្រាថ្នា ខាង រូប សាច់ ឬ តាម ចំណង់ នៃ មនុស្ស ឡើយ គឺ កើត មក អំពី ព្រះ វិញ។ 14ព្រះ‌បន្ទូល ក៏ ត្រឡប់ ជា សាច់ ឈាម ហើយ បាន ស្នាក់ នៅជា មួយ នឹង យើង រាល់ គ្នា យើង រាល់ គ្នា បាន ឃើញ សិរី‌ល្អ ទ្រង់ គឺ ជា សិរី‌ល្អ នៃ ព្រះ‌រាជ‌បុត្រា តែ ១ ដែល មក ពី ព្រះ‌វរ‌បិតា មាន ពេញ ជា ព្រះ‌គុណ និង សេចក្តី ពិត 15ឯ យ៉ូហាន បាន ធ្វើ បន្ទាល់ ពី ទ្រង់ ដោយ បន្លឺ‌ឧទាន ឡើង ថា គឺ ពី ព្រះ‌អង្គ នេះ ហើយ ដែល ខ្ញុំ ប្រាប់ ថា ព្រះ‌អង្គ ដែល យាង មក ក្រោយ ខ្ញុំ ទ្រង់ បាន ត្រឡប់ ជា មុន ខ្ញុំ វិញ ដ្បិត ទ្រង់ គង់ នៅ មុន ខ្ញុំ 16ហើយ យើង ទាំង អស់ គ្នា បាន ទទួល អំពី សេចក្តី ពោរ‌ពេញ របស់ ទ្រង់ មក គឺ ជា ព្រះ‌គុណ ថែម លើ ព្រះ‌គុណ ផង 17ដ្បិត បណ្តា ក្រឹត្យ‌វិន័យ ទាំង ប៉ុន្មាន បាន ប្រទាន មក ដោយ‌សារ លោក ម៉ូសេ តែ ឯ ព្រះ‌គុណ និង សេចក្តី ពិត នោះ បាន មក ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ វិញ 18គ្មាន អ្នក ណា ដែល ឃើញ ព្រះ ឡើយ មាន តែ ព្រះ‌រាជ‌បុត្រា តែ ១ ដែល គង់ នៅ ក្នុង ឱរា ព្រះ‌វរ‌បិតាប៉ុណ្ណោះ ទ្រង់ បាន សំដែង ឲ្យ ស្គាល់ ព្រះ‌អង្គ។ 19កាល ពួក សាសន៍ យូដា ចាត់ ពួក សង្ឃ និង ពួក លេវី ពី ក្រុង យេរូ‌សា‌ឡិម ឲ្យ មក សួរ យ៉ូហាន ថា តើ លោក ជា អ្នក ណា នោះ គាត់ ធ្វើ បន្ទាល់ យ៉ាង នេះ 20គឺ គាត់ ប្រាប់ តាម ត្រង់ ឥត មាន លាក់ អ្វី ឡើយ ថា ខ្ញុំ មិន មែន ជា ព្រះ‌គ្រីស្ទ ទេ 21នោះ គេ សួរ ថា ចុះ លោក ជា អ្នក ណា ជា លោក អេលីយ៉ា ឬ អី គាត់ ឆ្លើយ ថា មិន មែន ទេ តើ លោក ជា ហោរា នោះ ឬ អី នោះ គាត់ ឆ្លើយ ថា ទេ 22ដូច្នេះ គេ សួរ គាត់ ទៀត ថា តើ លោក ជា អ្នក ណា ទៅ វិញ លោក នឹង មាន ប្រសាសន៍ ពី ខ្លួន លោក ដូច ម្តេច ដើម្បី ឲ្យ យើង រាល់ គ្នា បាន នាំ ពាក្យ ទៅ ជំរាប ដល់ លោក ដែល ចាត់ ឲ្យ យើង ខ្ញុំ មក ផង 23នោះ គាត់ ក៏ ប្រាប់ ថា ខ្ញុំ ជា សំលេង ដែល បន្លឺ ឡើង នៅ ទី រហោ‌ស្ថាន ថា «ចូរ តំរង់ ផ្លូវ ថ្វាយ ព្រះ‌អម្ចាស់» ដូច ជា ហោរា អេសាយ បាន ទាយ ទុក 24ឯ ពួក អ្នក ដែល បាន ចាត់ មក នោះ គេ ជា ពួក ផារិ‌ស៊ី 25គេ ក៏ សួរ គាត់ ថា បើ លោក មិន មែន ជា ព្រះ‌គ្រីស្ទ ឬ លោក អេលីយ៉ា ឬ ហោរា នោះ ទេ ចុះ ហេតុ អ្វី បាន ជា លោក ធ្វើ បុណ្យ ជ្រមុជ‌ទឹក ដូច្នេះ 26យ៉ូហាន ឆ្លើយ ថា ឯ ខ្ញុំៗ ធ្វើ បុណ្យ ជ្រមុជ ដោយ ទឹក ប៉ុន្តែ នៅ កណ្តាល ពួក អ្នក រាល់ គ្នា នោះ មាន ព្រះ ១ អង្គ ដែល អ្នក រាល់ គ្នា មិន ស្គាល់ 27គឺ ព្រះ‌អង្គ នោះ ហើយ ដែល មក ក្រោយ ខ្ញុំ តែ បាន គង់ នៅ មុន ខ្ញុំ ខ្ញុំ មិន គួរ នឹង ស្រាយ ខ្សែ សុព័ណ៌‌បាទ ទ្រង់ ទេ 28រីឯ ការ ទាំង នេះ បាន កើត មក នៅ ភូមិ បេថានី ខាង នាយ ទន្លេ យ័រដាន់ ជា កន្លែង ដែល យ៉ូហាន កំពុង តែ ធ្វើ បុណ្យ ជ្រមុជ‌ទឹក។ 29លុះ ស្អែក ឡើង យ៉ូហាន ឃើញ ព្រះ‌យេស៊ូវ ដែល ទ្រង់ កំពុង តែ យាង មក ឯ គាត់ នោះ ក៏ ពោល ថា នុ៎ះ ន៍ កូន ចៀម នៃ ព្រះ ដែល ដោះ បាប មនុស្ស លោក 30គឺ ពី ព្រះ‌អង្គ នេះ ហើយ ដែល ខ្ញុំ ប្រាប់ ថា ក្រោយ ខ្ញុំ មាន ព្រះ ១ អង្គ យាង មក ដែល បាន ត្រឡប់ ជា មុន ខ្ញុំ ដ្បិត ទ្រង់ គង់ នៅ មុន ខ្ញុំ 31ខ្ញុំ មិន បាន ស្គាល់ ទ្រង់ ទេ តែ ខ្ញុំ មក ធ្វើ បុណ្យ ជ្រមុជ នេះ គឺ ដើម្បី នឹង សំដែង ឲ្យ សាសន៍ អ៊ីស្រា‌អែល បាន ស្គាល់ ទ្រង់ ប៉ុណ្ណោះ។ 32យ៉ូហាន ក៏ ធ្វើ បន្ទាល់ ថា ខ្ញុំ បាន ឃើញ ព្រះ‌វិញ្ញាណ យាង ចុះ ពី លើ មេឃ មាន រូប ដូច ជា ព្រាប មក សណ្ឋិត លើ ទ្រង់ 33ខ្ញុំ មិន បាន ស្គាល់ ទ្រង់ ទេ ប៉ុន្តែ ព្រះ ដែល ចាត់ ឲ្យ ខ្ញុំ មក ធ្វើ បុណ្យ ជ្រមុជ ដោយ ទឹក ទ្រង់ មាន ព្រះ‌បន្ទូល មក ខ្ញុំ ថា ដែល ឯង ឃើញ ព្រះ‌វិញ្ញាណ យាង ចុះ មក សណ្ឋិត លើ អ្នក ណា គឺ អ្នក នោះ ហើយ ដែល ធ្វើ បុណ្យ ជ្រមុជ ដោយ ព្រះ‌វិញ្ញាណ បរិសុទ្ធ 34ខ្ញុំ បាន ឃើញ មែន ហើយ ក៏ ធ្វើ បន្ទាល់ ពី ព្រះ‌អង្គ នោះ ថា ទ្រង់ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ ពិត មែន។ 35លុះ ស្អែក ឡើង ទៀត យ៉ូហាន ឈរ នៅ ជា មួយ នឹង សិស្ស គាត់ ២ នាក់ 36គាត់ មើល ទៅ ព្រះ‌យេស៊ូវ ដែល ទ្រង់ កំពុង តែ យាង ទៅ ក៏ ពោល ថា នុ៎ះ ន៍ កូន ចៀម នៃ ព្រះ 37សិស្ស គាត់ ទាំង ២ នាក់ នោះ ក៏ ឮ ដែរ រួច គេ ដើរ តាម ព្រះ‌យេស៊ូវ ទៅ 38ឯ ព្រះ‌យេស៊ូវ ទ្រង់ ងាក បែរ មក ឃើញ អ្នក ទាំង ២ កំពុង តែ ដើរ តាម ក៏ មាន ព្រះ‌បន្ទូល ទៅ គេ ថា អ្នក មក រក អី គេ ទូល ឆ្លើយ ថា រ៉ាប៊ី (គឺ ប្រែ ថា លោក គ្រូ) តើ លោក នៅ ឯ ណា 39ទ្រង់ មាន ព្រះ‌បន្ទូល ថា ចូរ តាម ខ្ញុំ ទៅ មើល គេ ក៏ ទៅ ឃើញ កន្លែង ដែល ទ្រង់ គង់ នៅ រួច នៅ ជា មួយ នឹង ទ្រង់ ក្នុង ថ្ងៃ នោះ ពេល នោះ ប្រហែល ជា ម៉ោង ៤ ល្ងាច ហើយ 40ក្នុង អ្នក ២ នាក់ ដែល ឮ យ៉ូហាន ពោល នោះ ហើយ ក៏ តាម ទ្រង់ ទៅ នោះ មាន ម្នាក់ ឈ្មោះ អនទ្រេ ជា ប្អូន ស៊ីម៉ូន-ពេត្រុស 41មុន ដំបូង គាត់ រក ស៊ីម៉ូន ជា បង បង្កើត ក៏ ប្រាប់ ថា យើង បាន ឃើញ ព្រះ‌មែស្ស៊ី ហើយ (គឺ ប្រែ ថា ព្រះ‌គ្រីស្ទ) 42រួច គាត់ នាំ បង ទៅ ឯ ព្រះ‌យេស៊ូវ ឯ ទ្រង់ ក៏ ទត មើល គាត់ ហើយ មាន ព្រះ‌បន្ទូល ថា អ្នក ឈ្មោះ ស៊ីម៉ូន ជា កូន យ៉ូណាស តែ ត្រូវ ហៅ ថា កេផាស វិញ (គឺ ប្រែ ថា ថ្ម)។ 43លុះ ស្អែក ឡើង ព្រះ‌យេស៊ូវ សព្វ ព្រះ‌ហឫ‌ទ័យ ចង់ យាង ទៅ ឯ ស្រុក កាលី‌ឡេ ទ្រង់ ក៏ រក ភីលីព កាល បាន ឃើញ ហើយ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ចូរ តាម ខ្ញុំ មក 44ឯ ភីលីព នេះ គាត់ នៅ បេតសៃដា ជា ទី ក្រុង របស់ អនទ្រេ និង ពេត្រុស 45ភីលីព ក៏ រក ណាថា‌ណែល រួច ប្រាប់ ថា យើង បាន ឃើញ ព្រះ‌អង្គ នោះ ហើយ គឺ ជា ព្រះ ដែល លោក ម៉ូសេ បាន ចែង ទុក ពី ទ្រង់ នៅ ក្នុង ក្រឹត្យ‌វិន័យ ហើយ ពួក ហោរា ក៏ បាន ទាយ ពី ទ្រង់ ផង ទ្រង់ ព្រះ‌នាម ជា យេស៊ូវ ជា បុត្រ យ៉ូសែប នៅ ភូមិ ណា‌សារ៉ែត 46តែ ណាថា‌ណែល និយាយ ថា តើ មាន អ្វី ដ៏ ល្អ អាច ចេញ ពី ណាសា‌រ៉ែត មក បាន ឬ ទេ ភីលីព ឆ្លើយ ឡើង ថា ចូរ តាម ខ្ញុំ ទៅ មើល ចុះ 47ព្រះ‌យេស៊ូវ ទ្រង់ ឃើញ ណាថា‌ណែល មក ឯ ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ពី គាត់ ថា នុ៎ះ ន៍ ជា សាសន៍ អ៊ីស្រា‌អែល ពិត មែន ដែល ឥត មាន ចិត្ត ឧបាយ 48នោះ ណាថា‌ណែល ទូល សួរ ថា លោក ស្គាល់ ខ្ញុំ ពី ណា មក ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា មុន ដែល ភីលីព ហៅ មក កាល អ្នក នៅ ក្រោម ដើម ល្វា នៅ ឡើយ នោះ ខ្ញុំ បាន ឃើញ ហើយ 49ណាថា‌ណែល ក៏ ទូល ទ្រង់ ថា លោក គ្រូ លោក ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ លោក ប្រាកដ ជា ស្តេច នៃ សាសន៍ អ៊ីស្រា‌អែល មែន 50ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ដោយ ព្រោះ តែ ខ្ញុំ បាន និយាយ ប្រាប់ អ្នក ថា ខ្ញុំ ឃើញ អ្នក នៅ ក្រោម ដើម ល្វា នោះ បាន ជា អ្នក ជឿ ឬ អី អ្នក នឹង ឃើញ ការ ដ៏ ធំ វិសេស លើស ជាង នេះ ទៅ ទៀត 51រួច ទ្រង់ មាន ព្រះ‌បន្ទូល ថា ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក ជា ប្រាកដ ថា អ្នក រាល់ គ្នា នឹង ឃើញមេឃ បើក ចំហ និង ពួក ទេវតា នៃ ព្រះ ហោះ ឡើង ហោះ ចុះ លើ កូន មនុស្ស។

will be added

X\