KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Job - យ៉ូប 26 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកយ៉ូបឆ្លើយវិញថា៖   2  «លោកប៉ិនប្រសប់ជួយ អ្នកដែលគ្មានកម្លាំងមែន! លោកប៉ិនប្រសប់ជួយស្រោចស្រង់ មនុស្សទន់ខ្សោយ!   3  លោកក៏ប៉ិនប្រសប់ជួយយោបល់ អ្នកដែលគ្មានប្រាជ្ញាដែរ! លោកពូកែណែនាំគេអោយចេះរិះគិតណាស់!   4  តើលោកថ្លែងសេចក្តីទាំងនេះប្រាប់នរណា ? នរណាបណ្តាលចិត្តលោកអោយថ្លែងដូច្នេះ? អំណាចរបស់ព្រះជាម្ចាស់   5  អស់អ្នកដែលស្លាប់ទៅហើយ នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ និង ក្រោមអ្វីៗដែលរស់នៅក្នុងសមុទ្រ។   6  ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គមើលធ្លុះដល់រណ្តៅនៃសេចក្តីវិនាស។   7  ព្រះអង្គលាតត្រដាងទិសឧត្តរនៅលើអាកាស ព្រះអង្គព្យួរផែនដីនៅលើលំហ។   8  ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពក តែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។   9  ព្រះអង្គលាតត្រដាងពពកបាំងបល្ល័ង្ករបស់ព្រះអង្គ។   10  ព្រះអង្គគូសរង្វង់មួយនៅលើផ្ទៃទឹក ត្រង់ព្រំប្រទល់រវាងពន្លឺ និង ងងឹត។   11  សសររបស់មេឃរញ្ជួយ និង ភ័យតក់ស្លុត នៅពេលឮព្រះអង្គស្រែកគំរាម។   12  ព្រះអង្គបង្ក្រាបសមុទ្រ ដោយសារព្រះចេស្តារបស់ព្រះអង្គ។ ព្រះអង្គកំទេចសត្វដ៏សំបើមនៅក្នុងសមុទ្រ ដោយសារព្រះតំរិះរបស់ព្រះអង្គ។   13  ព្រះអង្គធ្វើអោយផ្ទៃមេឃប្រែជាស្រឡះ ដោយសារខ្យល់ដង្ហើមរបស់ព្រះអង្គ ព្រះអង្គចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួន ដោយសារព្រះហស្តរបស់ព្រះអង្គ។   14  នេះគ្រាន់តែជាស្នាព្រះហស្តដ៏តូចរបស់ព្រះអង្គ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯប្ញទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ តើនរណាអាចស្វែងយល់បាន?»។