KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Job - យ៉ូប 25 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកប៊ីលដាដ ជាអ្នកស្រុក ស៊ូអាពោលឡើងថា៖   2  ព្រះជាម្ចាស់មានអំណាចគ្រប់គ្រង ព្រះអង្គគួរអោយស្ញែងខ្លាច ព្រះអង្គតាំងអោយមានសេចក្តីសុខសាន្ត នៅលើស្ថានដ៏ខ្ពស់បំផុត។   3  គ្មាននរណាអាចរាប់ចំនួនកងពលរបស់ព្រះអង្គបានទេ ពន្លឺរបស់ព្រះអង្គចាំងដល់មនុស្សគ្រប់ៗគ្នា។   4  ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិត នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បានឬ? តើអ្នកដែលកើតចេញពីស្ត្រី អះអាងថា ខ្លួនបរិសុទ្ធដូចម្តេចកើត?   5  នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ សូម្បីតែព្រះច័ន្ទក៏បាត់រស្មី ហើយហ្វូងតារាក៏មិនភ្លឺទៅហើយ   6  ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ ហើយកូនមនុស្សដែលមិនខុសពីជន្លេន តើគេរឹតតែអន់យ៉ាងណាទៅទៀត!»។