KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Jeremiah - យេរេមា 47 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកយេរេមាស្តីអំពីជនជាតិភីលីស្ទីន មុនពេលព្រះចៅផារ៉ោនមកវាយក្រុងកាសា។   2  ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មានទឹកជន់ឡើងនៅទិសខាងជើង ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង លិចស្រុក និង អ្វីៗដែលនៅក្នុងស្រុក លិចក្រុងនានា និង ប្រជាជននៅក្នុងក្រុង។ មនុស្សម្នានាំគ្នាស្រែក អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់   3  ព្រោះឮស្នូរសន្ធឹកជើងសេះ និង សន្ធឹកកង់រទេះចំបាំងលាន់ឮយ៉ាងទ្រហឹង អឹងអាប់ ដូចផ្គរលាន់។ ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល មកកូនរបស់ខ្លួនទៀត។   4  ថ្ងៃដែលស្រុកភីលីស្ទីនត្រូវហិនហោច បានមកដល់ហើយ! ថ្ងៃនោះ អ្នកក្រុងទីរ៉ុស និង អ្នកក្រុងស៊ីដូន លែងមាននរណាអាចជួយទៀតឡើយ ដ្បិតព្រះអម្ចាស់កំទេចស្រុកភីលីស្ទីន គឺពួកអ្នកដែលនៅសេសសល់ពីកោះកាប់ថោរ។   5  ក្រុងកាសាគ្មាននៅសល់អ្វីសោះ ក្រុងអាស្កាឡូនក្លាយទៅជាទីស្ងាត់ជ្រងំ។ អ្នកស្រុកវាលទំនាប ដែលនៅសេសសល់អើយ តើអ្នកនៅតែឆូតសាច់របស់ខ្លួន ដល់កាលណាទៀត?   6  អ្នករាល់គ្នាពោលថា"ដាវរបស់ព្រះអម្ចាស់អើយ ដល់ពេលណាទើបសំរាក? ចូរចូលទៅក្នុងស្រោមវិញ ហើយសំរាកអោយស្ងៀមទៅ!"   7  បើព្រះអម្ចាស់ចេញបញ្ជាអោយវាទៅប្រហារ ក្រុងអាស្កាឡូន និង តំបន់តាមមាត់សមុទ្រហើយនោះ តើអោយដាវនៅស្ងៀមដូចម្តេចបាន? វាត្រូវតែតំរង់ទៅរកទីនោះ!»។