James - យ៉ាកុប 5

1ឥឡូវ នេះ ពួក អ្នក មាន អើយ ចូរ យំ សោក ចុះ ព្រម ទាំង ស្រែក ទ្រហោ ផង ដោយ ព្រោះ សេចក្តី វេទនា ដែល ត្រូវ មក លើ អ្នក រាល់ គ្នា 2ទ្រព្យ សម្បត្តិ របស់ អ្នក រាល់ គ្នា បាន ពុក‌រលួយ ហើយ សំលៀក‌បំពាក់ អ្នក រាល់ គ្នា ត្រូវ កន្លាត កាត់ អស់ ហើយ 3មាស ប្រាក់ របស់ អ្នក រាល់ គ្នា បាន ដុះ ស្នឹម ឯ ស្នឹម នោះ នឹង បាន ទុក សំរាប់ ជា ទី បន្ទាល់ ទាស់ នឹង អ្នក រាល់ គ្នា ហើយ នឹង ស៊ី សាច់ អ្នក រាល់ គ្នា ដូច ជា ភ្លើង ដ្បិត អ្នក រាល់ គ្នា បាន ខំ ប្រមូល បង្គរ ទ្រព្យ‌សម្បត្តិ ឡើង នៅ ជាន់ ក្រោយ បង្អស់ នេះ 4មើល ប្រាក់ ឈ្នួល ដែល អ្នក រាល់ គ្នា បាន បង្ខាន ចំពោះ ពួក ជើង ឈ្នួល ជា អ្នក ច្រូត នៅ ស្រែ របស់ អ្នក រាល់ គ្នា នោះ ក៏ ស្រែក ឡើង ហើយ សំរែក នៃ ពួក អ្នក ដែល ច្រូត នោះ បាន ឮ ទៅ ដល់ ព្រះ‌កាណ៌ របស់ ព្រះ‌អម្ចាស់ នៃ ពួក ពល បរិវារ ដែរ 5អ្នក រាល់ គ្នា បាន នៅ លើ ផែន‌ដី បែប ប្រសើរ រុងរឿង តាម តែ ចិត្ត សំរើប ស្រើប ទាំង ចំអែត ចិត្ត ដូច ជា នៅ ថ្ងៃ សំឡាប់ សត្វ 6អ្នក រាល់ គ្នា បាន កាត់ ទោស ក៏ បាន សំឡាប់ មនុស្ស សុចរិត តែ គេ មិន បាន ត‌យុទ្ធ នឹង អ្នក រាល់ គ្នា វិញ សោះ។ 7បង ប្អូន អើយ ចូរ មាន ចិត្ត អត់‌ធ្មត់ ដរាប ដល់ ព្រះ‌អម្ចាស់ ទ្រង់ យាង មក មើល អ្នក ធ្វើ ស្រែ គេ រង់‌ចាំ ផង វិសេស ដែល កើត ពី ដី មក ដោយ សេចក្តី អត់‌ធ្មត់ ទាល់ តែ បាន ភ្លៀង ធ្លាក់ មក ខាង ដើម រដូវ និង ចុង រដូវ ផង 8ចូរ ឲ្យ អ្នក រាល់ គ្នា អត់‌ធ្មត់ ដូច្នោះ ដែរ ទាំង តាំង ចិត្ត ឲ្យ ខ្ជាប់‌ខ្ជួន ឡើង ដ្បិត ព្រះ‌អម្ចាស់ ជិត យាង មក ហើយ 9បង ប្អូន អើយ កុំ ឲ្យ រទូ‌រទាំ ទាស់ នឹង គ្នា ទៅ វិញ ទៅ មក ឡើយ ក្រែង មាន ទោស មើល ចៅ‌ក្រម លោក ឈរ នៅ មាត់ ទ្វារ ហើយ 10បង ប្អូន អើយ ចូរ យក ពួក ហោរា ដែល បាន ទាយ ដោយ នូវ ព្រះ‌នាម ព្រះ‌អម្ចាស់ ទុក ជា គំរូ ពី សេចក្តី ទុក្ខ លំបាក និង ពី សេចក្តី អត់‌ធ្មត់ ចុះ 11មើល យើង ហៅ ពួក អ្នក ដែល ទ្រាំ‌ទ្រ ថា ជា អ្នក មាន ពរ ចុះ អ្នក រាល់ គ្នា បាន ឮ និយាយ ពី សេចក្តី អត់ ធន់ របស់ លោក យ៉ូប ទៅ ហើយ ក៏ បាន ឃើញ ថា ដល់ ចុង បំផុត នោះ ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌ហឫ‌ទ័យ មេត្តា‌ករុណា និង សេចក្តី អាណិត‌អាសូរ ពោរ‌ពេញ ដែរ 12តែ បង ប្អូន អើយ កុំ ឲ្យ ស្បថ ជា ដើម ទោះ បើ នឹង ស្ថាន‌សួគ៌ ឬ និង ផែន‌ដី ក្តី ក៏ កុំ ឲ្យ ស្បថ យ៉ាង ណា ឲ្យ សោះ តែ ឲ្យ ពាក្យ «បាទ» របស់ អ្នក រាល់ គ្នា បាន នៅ តែ «បាទ» ហើយ ពាក្យ «ទេ» នៅ តែ «ទេ» ដដែល ក្រែង អ្នក រាល់ គ្នា ធ្លាក់ ទៅ ជា មាន ទោស។ 13តើ មាន ពួក អ្នក រាល់ គ្នា ណា កើត ទុក្ខ លំបាក ឬ ទេ ត្រូវ ឲ្យ អ្នក នោះ អធិស្ឋាន តើ មាន អ្នក ណា អរ សប្បាយ ឬ ទេ ត្រូវ ឲ្យ គេ ច្រៀង សរសើរ ដល់ ព្រះ ចុះ 14តើ មាន ពួក អ្នក រាល់ គ្នា ណា ឈឺ ឬ ទេ ត្រូវ ឲ្យ អ្នក នោះ ហៅ ពួក ចាស់‌ទុំ ក្នុង ពួក ជំនុំ មក អធិស្ឋាន ឲ្យ ចុះ ព្រម ទាំង លាប ប្រេង ឲ្យ ដោយ នូវ ព្រះ‌នាម ព្រះ‌អម្ចាស់ ផង 15នោះ ពាក្យ អធិស្ឋាន នៃ សេចក្តី ជំនឿ នឹង ជួយ សង្គ្រោះ ដល់ មនុស្ស ហេវ នោះ ហើយ ព្រះ‌អម្ចាស់ ទ្រង់ នឹង ប្រោស ឲ្យ គាត់ បាន ជា ឡើង បើ គាត់ បាន ធ្វើ បាប អ្វី នោះ នឹង បាន អត់ ទោស ឲ្យ ផង 16ដូច្នេះ ចូរ ឲ្យ អ្នក រាល់ គ្នា លន់‌តួ ទោស នឹង គ្នា ហើយ អធិស្ឋាន ឲ្យ គ្នា ទៅ វិញ ទៅ មក ដើម្បី ឲ្យ បាន ជា ចុះ ដ្បិត សេចក្តី ទូល អង្វរ ដ៏ អស់ ពី ចិត្ត របស់ មនុស្ស សុចរិត នោះ ពូកែ ណាស់ 17ឯ ហោរា អេលីយ៉ា លោក មាន ចិត្ត ដូច ជា យើង ដែរ តែ លោក បាន អធិស្ឋាន សូម កុំ ឲ្យ មាន ភ្លៀង នោះ នៅ ផែន‌ដី ក៏ រាំង អស់ រវាង ៣ ឆ្នាំ ៦ ខែ 18រួច លោក បាន អធិស្ឋាន ម្តង ទៀត នោះ មេឃ ក៏ បង្អុរ ភ្លៀង ធ្លាក់ មក ហើយ ដី បាន បង្កើត ផល ផ្លែ ឡើង។ 19បង ប្អូន អើយ បើ មាន អ្នក ណា ក្នុង ពួក អ្នក រាល់ គ្នា គេ វង្វេង ចេញ ពី សេចក្តី ពិត ហើយ មាន អ្នក ណា នាំ អ្នក នោះ ត្រឡប់ មក វិញ 20នោះ ត្រូវ ដឹង ថា អ្នក ណា ដែល នាំ មនុស្ស បាប ឲ្យ ត្រឡប់ ពី ផ្លូវ វង្វេង មក វិញ នោះ ឈ្មោះ ថា បាន ជួយ សង្គ្រោះ ព្រលឹង ១ ឲ្យ រួច ពី សេចក្តី ស្លាប់ ហើយ ក៏ គ្រប បាំង អំពើ បាប ជា អនេក‌អនន្ត ផង។:៚


Copyright
Learn More

will be added

X\