James - យ៉ាកុប 1

1សំបុត្រ យ៉ាកុប ជា បាវ បំរើ របស់ ព្រះ ហើយ របស់ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ខ្ញុំ ផ្ញើ មក ជំរាប សួរ ដល់ ពូជ អំបូរ ទាំង ១២ ដែល ត្រូវ ខ្ចាត់‌ខ្ចាយ។ 2បង ប្អូន អើយ កាល ណា អ្នក រាល់ គ្នា មាន សេចក្តី ល្បួង ផ្សេងៗ នោះ ត្រូវ រាប់ ជា សេចក្តី អំណរ សព្វ គ្រប់ វិញ 3ដោយ ដឹង ថា ការ ល្បង ល ក មើល សេចក្តី ជំនឿ នៃ អ្នក រាល់ គ្នា នោះ នាំ បង្កើត ឲ្យ មាន សេចក្តី ខ្ជាប់‌ខ្ជួន 4ចូរ ទុក ឲ្យ សេចក្តី ខ្ជាប់‌ខ្ជួន នោះ បាន ធ្វើ ការ ឲ្យ សំរេច ពេញ‌លេញ ចុះ ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន គ្រប់ លក្ខណ៍ ហើយ ពេញ ខ្នាត ឥត ខ្វះ អ្វី ឡើយ 5តែ បើ អ្នក រាល់ គ្នា ណា មួយ ខ្វះ ប្រាជ្ញា មាន តែ សូម ដល់ ព្រះ ដែល ទ្រង់ ប្រទាន ដល់ មនុស្ស ទាំង អស់ ដោយ សទ្ធា ឥត បន្ទោស ផង នោះ ទ្រង់ នឹង ប្រទាន ឲ្យ 6តែ ត្រូវ ឲ្យ អ្នក នោះ សូម ដោយ ចិត្ត ជឿ ឥត សង្ស័យ អ្វី សោះ ដ្បិត អ្នក ណា ដែល សង្ស័យ នោះ ប្រៀប ដូច ជា រលក សមុទ្រ ដែល ត្រូវ ផាត់ ដោយ ខ្យល់ ទាំង រំពើក ចុះ ឡើង 7កុំ ឲ្យ មនុស្ស យ៉ាង នោះ នឹក ស្មាន ថា ខ្លួន នឹង បាន អ្វី ពី ព្រះ‌អម្ចាស់ ឡើយ 8ដ្បិត អ្នក នោះ ជា មនុស្ស មាន ចិត្ត ២ ចេះ តែ សាវា ក្នុង គ្រប់ ទាំង ផ្លូវ។ 9ត្រូវ ឲ្យ បង ប្អូន ណា ដែល មាន សណ្ឋាន ទាប ថោក បាន ត្រេក‌អរ ដោយ បាន ដំកើង ឡើង 10ហើយ អ្នក មាន ត្រូវ អរ សប្បាយ ដោយ ត្រូវ បន្ទាប ចុះ វិញ ដ្បិត គេ នឹង បាត់ ទៅ ដូច ជា ផ្កា ស្មៅ 11ពី ព្រោះ ថ្ងៃ រះ ឡើង មាន ចំហាយ ក្តៅ វេលា ណា នោះ ធ្វើ ឲ្យ ស្មៅ ក្រៀម ស្វិត ហើយ ផ្កា ក៏ រោយ រុះ ឯ លំអ ក៏ វិនាស សូន្យ ទៅ ដូច្នេះ អ្នក មាន ក៏ នឹង ត្រូវ ស្រពោន ទៅ ក្នុង ផ្លូវ ខ្លួន យ៉ាង នោះ ដែរ 12មាន ពរ ហើយ មនុស្ស ណា ដែល ស៊ូ ទ្រាំ នឹង សេចក្តី ល្បួង ដ្បិត កាល ណា ត្រូវ ល្បង ល ឃើញ ថា ខ្ជាប់‌ខ្ជួន ហើយ នោះ នឹង ទទួល បាន មកុដ នៃ ជីវិត ដែល ព្រះ‌អម្ចាស់ ទ្រង់ សន្យា នឹង ប្រទាន ឲ្យ ដល់ អស់ អ្នក ណា ដែល ស្រឡាញ់ ទ្រង់។ 13កាល ណា មាន សេចក្តី ល្បួង នោះ កុំ ឲ្យ អ្នក ណា និយាយ ថា ព្រះ ទ្រង់ ល្បួង ខ្លួន ឡើយ ដ្បិត សេចក្តី អាក្រក់ ពុំ អាច នឹង ល្បួង នាំ ព្រះ‌ហឫ‌ទ័យ ព្រះ បាន ឡើយ ហើយ ព្រះ ក៏ មិន ដែល ល្បួង អ្នក ណា ដែរ 14តែ ដែល គ្រប់ គ្នា កើត មាន សេចក្តី ល្បួង នោះ គឺ ដោយ‌សារ តែ សេចក្តី ប៉ង‌ប្រាថ្នា របស់ ខ្លួន នាំ ប្រទាញ ហើយ លួង‌លោម ទេ 15រួច កាល ណា សេចក្តី ប៉ង‌ប្រាថ្នា ជាប់ មាន ជា ផ្ទៃ នោះ សំរាល ចេញ មក ជា អំពើ បាប ហើយ កាល ណា បាប បាន ពោរ‌ពេញ ឡើង នោះ ក៏ បង្កើត ជា សេចក្តី ស្លាប់។ 16បង ប្អូន ស្ងួន‌ភ្ងា របស់ ខ្ញុំ អើយ កុំ ឲ្យ ត្រូវ បំភាន់ ឡើយ 17គ្រប់ ទាំង របស់ ដ៏ ល្អ ដែល ព្រះ ប្រទាន មក និង អស់ ទាំង អំណោយ ទាន ដ៏ គ្រប់ លក្ខណ៍ នោះ សុទ្ធ តែ មក ពី ស្ថាន លើ គឺ មក ពី ព្រះ‌វរ‌បិតា នៃ ពន្លឺ ដែល ទ្រង់ មិន ចេះ ប្រែ‌ប្រួល សូម្បី តែ ស្រមោល នៃ សេចក្តី ផ្លាស់ ប្រែ ក៏ គ្មាន ដែរ 18ទ្រង់ បាន បង្កើត យើង រាល់ គ្នា មក តាម ព្រះ‌ហឫ‌ទ័យ ទ្រង់ ដោយ‌សារ ព្រះ‌បន្ទូល ដ៏ ពិត ប្រយោជន៍ ឲ្យ យើង បាន បែប ដូច ជា ផល ដំបូង ក្នុង របស់ ទាំង ប៉ុន្មាន ដែល ទ្រង់ បង្កើត មក។ 19ដូច្នេះ បង ប្អូន ស្ងួន‌ភ្ងា អើយ ចូរ ឲ្យ គ្រប់ គ្នា បាន ឆាប់ នឹង ស្តាប់ ក្រ នឹង និយាយ ហើយ យឺត នឹង ខឹង ដែរ 20ដ្បិត សេចក្តី កំហឹង របស់ មនុស្ស មិន ដែល សំរេច តាម សេចក្តី សុចរិត របស់ ព្រះ ទេ 21បាន ជា ចូរ ទទួល ព្រះ‌បន្ទូល ដែល បាន ដាំ ក្នុង ចិត្ត អ្នក រាល់ គ្នា ដោយ ចិត្ត សុភាព ចុះ ទាំង លះ ចោល អស់ ទាំង សេចក្តី ស្មោក‌គ្រោក ចេញ និង សេចក្តី គំរក់ ដ៏ មាន ច្រើន ម៉្លេះ ចេញ ផង ដ្បិត ព្រះ‌បន្ទូល នោះ អាច នឹង ជួយ សង្គ្រោះ ព្រលឹង អ្នក រាល់ គ្នា បាន 22ចូរ ឲ្យ អ្នក រាល់ គ្នា ប្រព្រឹត្ត តាម ព្រះ‌បន្ទូល ទៅ កុំ ឲ្យ គ្រាន់ តែ ស្តាប់ ប៉ុណ្ណោះ ហើយ បញ្ឆោត ខ្លួន វិញ នោះ ឡើយ 23ដ្បិត បើ អ្នក ណា ស្តាប់ ព្រះ‌បន្ទូល ហើយ តែ មិន ប្រព្រឹត្ត តាម អ្នក នោះ ធៀប ដូច ជា មនុស្ស ដែល ឆ្លុះ មុខ ក្នុង កញ្ចក់ 24អ្នក នោះ គ្រាន់ តែ មើល ខ្លួន រួច ចេញ បាត់ ទៅ ហើយ ក៏ ភ្លេច ពី បែប ភាព ខ្លួន ជា យ៉ាង ណា ភ្លាម 25តែ អ្នក ណា ដែល ពិនិត្យ មើល ក្នុង ក្រឹត្យ‌វិន័យ ដ៏ គ្រប់ លក្ខណ៍ គឺ ជា ក្រឹត្យ‌វិន័យ ខាង ឯ សេរី‌ភាព ហើយ ក៏ ជាប់ ចិត្ត ចំពោះ ឥត មាន ភ្លេច សេចក្តី ដែល ស្តាប់ នោះ ឡើយ គឺ បាន ប្រព្រឹត្ត តាម វិញ អ្នក នោះ នឹង មាន ពរ ក្នុង គ្រប់ ទាំង ការ ដែល ខ្លួន ធ្វើ ទាំង ប៉ុន្មាន។ 26បើ អ្នក ណា ស្មាន ថា ខ្លួន ជា អ្នក កាន់ សាសនា តែ មិន ចេះ ទប់ អណ្តាត សោះ អ្នក នោះ ឈ្មោះ ថា បញ្ឆោត ចិត្ត ខ្លួន ហើយ ឯ សាសនា របស់ អ្នក នោះ ជា ឥត ប្រយោជន៍ ទទេ 27ឯ សាសនា ដែល បរិសុទ្ធ ហើយ ឥត សៅ‌ហ្មង នៅ ចំពោះ ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នោះ គឺ ឲ្យ ទៅ សួរ ពួក កំព្រា និង ពួក មេម៉ាយ ក្នុង កាល ដែល គេ មាន សេចក្តី វេទនា ហើយ ឲ្យ រក្សា ខ្លួន មិន ឲ្យ ប្រឡាក់ ដោយ លោកីយ៍ នេះ ឡើយ។

will be added

X\