KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Isaiah - អេសាយ 16 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ចូរផ្ញើចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថាន យកទៅថ្វាយព្រះមហាក្សត្រយូដា ដែលគង់នៅភ្នំស៊ីយ៉ូន!   2  ស្ត្រីជនជាតិម៉ូអាប់នំាគ្នាឈរនៅត្រង់អើណូន ជាកន្លែងទឹករាក់ ដូចបក្សីដែលគេដេញចេញពីសំបុក។   3  ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖ «សូមជួយផ្តល់គំនិតអោយយើងខ្ញុំ សូមចាត់វិធានការជួយយើងខ្ញុំផង។ ក្នុងពេលថ្ងៃពេញកំដៅនេះ សូមធ្វើជាម្លប់ដល់យើងខ្ញុំ ដូចនៅពេលយប់ដែរ សូមអោយជនភៀសខ្លួនរបស់យើងខ្ញុំ ជ្រកកោនជាមួយបងប្អូន សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។   4  សូមអនុញ្ញាតអោយជនភៀសខ្លួនសាសន៍ម៉ូអាប់ ជ្រកកោនជាមួយបងប្អូនផង! សូមលាក់គេកុំអោយមេបំផ្លាញរកឃើញ! ពេលណាចប់ការសង្កត់សង្កិន និង ការសម្លាប់រង្គាល ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក   5  ពេលនោះ ព្រះជាម្ចាស់នឹងប្រទានអោយ ព្រះរាជវង្សព្រះបាទដាវីឌឡើងគ្រងរាជ្យ ប្រកបដោយមេត្តាករុណា។ ព្រះរាជានឹងគ្រប់គ្រងលើប្រជាជនដោយស្មោះស្ម័គ្រ ស្តេចយកព្រះហប្ញទ័យទុកដាក់នឹងសេចក្តីសុចរិត ព្រមទាំងស្វែងរកយុត្តិធម៌អោយប្រជាជន »។   6  ពេលនោះ ជនជាតិយូដាតបវិញថា៖ «យើងបានឮគេនិយាយថាពួកម៉ូអាប់ ពូកែអួតអាងខ្លាំងណាស់ ពួកគេមានចិត្តព្រហើន វាយប្ញកខ្ពស់ ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។   7  ប៉ុន្តែ ឥឡូវនេះ ជនជាតិម៉ូអាប់បែរជា សោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។ ពួកគេយំសោកស្តាយអាហារដែល ធ្លាប់បរិភោគនៅគារ-ហារ៉ាសែត ពួកគេស្រែកថ្ងូរ ដោយអស់សង្ឃឹម។   8  ចំការដំណាំនៅហេសបូនត្រូវខូចខាតអស់ រីឯចំការទំពាំងបាយជូរនៅស៊ីបម៉ាក៏វិនាស ហិនហោចអស់ដែរ។ ចំការនេះធ្លាប់តែផ្តល់ស្រាទំពាំងបាយជូរ អោយមេដឹកនាំប្រជាជាតិនានា។ ចំការទំពាំងបាយជូរនេះធ្លាប់លាតសន្ធឹង រហូតដល់យ៉ាស៊ើរ និង វាររហូតដល់វាលរហោស្ថាន ព្រមទាំងបែកមែកហួសសមុទ្រទៅទៀត។   9  ហេតុនេះហើយបានជាយើងយំ ជាមួយអ្នកស្រុកយ៉ាស៊ើរ ស្រណោះចំការទំពាំងបាយជូរនៅស៊ីបម៉ា។ យើងបង្ហូរទឹកភ្នែកស្រោចស្រព ហេសបូន និង អេឡាលេ ដ្បិតសង្គ្រាមបានធ្វើអោយភោគផលដំណាំ របស់អ្នករាល់គ្នាវិនាសហិនហោចអស់។   10  នៅតាមចំការដំណាំនោះ លែងមានឮសំរែកអរសប្បាយទៀតហើយ រីឯក្នុងចំការទំពាំងបាយជូរ ក៏គ្មាននរណាច្រៀងដោយអំណរ ហើយក៏គ្មាននរណាកៀបទំពាំងបាយជូរ ដាក់ក្នុងធុងទៀតដែរ គឺលែងមានសំរែកហ៊ោកញ្ជ្រៀវទៀតហើយ។   11  ហេតុនេះហើយបានជាខ្ញុំស្មូត្រយ៉ាង អន្លង់អន្លោច ដូចសំឡេងពិណ ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់ ខ្ញុំស្រណោះក្រុងគារ-ហារ៉ាសែត។   12  គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ កន្លែងសក្ការៈតាមទួលខ្ពស់ៗ យ៉ាងត្រដាបត្រដួស គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ តែឥតបានផលអ្វីសោះ។   13  នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាស ទុកជាមុន តាំងពីយូរណាស់មកហើយ ស្តីអំពីជនជាតិម៉ូអាប់។   14  ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គំរប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះ ទៅមេដឹកនាំរបស់ស្រុក ម៉ូអាប់នឹងត្រូវវិនាសសូន្យ ជាមួយប្រជាជនដ៏ច្រើនលើស លប់របស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួន តូចនឹងត្រូវអាប់ អោន»។