KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Isaiah - អេសាយ 15 - Khmer, Central - Old Version - Bible.is - KMHKOV

  1  សេចក្តីប្រកាសស្តីអំពីស្រុកម៉ូអាប់ : ក្រុងអើរ-ម៉ូអាប់មុខជាត្រូវហិនហោច និង វិនាសសូន្យ ក្នុងពេលតែមួយយប់ប៉ុណ្ណោះ! ហើយក្រុងគៀរ-ម៉ូអាប់ក៏ត្រូវហិនហោច និង វិនាសសូន្យ ក្នុងពេលតែមួយយប់ដែរ!   2  ប្រជាជននាំគ្នាឡើងទៅវិហារ នៅឌីបូន គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង ស្រណោះក្រុងនេបូ និង ក្រុងមេឌីបា គេកោរសក់ទាំងអស់គ្នា ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។   3  នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ ហើយគ្រប់ៗគ្នាយំសោកសង្រេង នៅលើផ្ទះ និង នៅតាមទីផ្សារ។   4  នៅក្រុងហេសបូន និង អេឡាលេ ប្រជាជនស្រែកយំលាន់ឮ រហូតដល់ក្រុងយ៉ាហាស់។ សូម្បីតែពួកទាហានរបស់ជនជាតិម៉ូអាប់ ក៏ស្រែកទ្រហោយំ ដោយបាក់ទឹកចិត្តដែរ។   5  ខ្ញុំយំអាណិតស្រុកម៉ូអាប់ ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារ ក្រុងអេក្លាត-សេលីស៉្យា ពួកគេនាំគ្នាយំសោកតាមផ្លូវឡើងទៅលូគីត ពួកគេស្រែកទ្រហោយំ យ៉ាងអស់សង្ឃឹម តាមផ្លូវទៅហូរ៉ូណែម   6  ដ្បិតអណ្តូងទឹកនៅនីមរីម ត្រូវគេលុបអោយរីង តិណជាតិក្រៀមស្វិតអស់ ស្មៅដ៏ខៀវខ្ចី ក៏ងាប់អស់ ហើយរុក្ខជាតិក៏លែងមានទៀតដែរ។   7  ហេតុនេះហើយបានជាពួកគេប្រមែប្រមូល អ្វីៗដែលនៅសល់ នាំយកទៅទុក នៅឆ្ងាយហួសជ្រោះដើមចាកទៅទៀត។   8  សំរែករបស់ប្រជាជនលាន់ឮជុំវិញ ព្រំដែនស្រុកម៉ូអាប់ទាំងមូល ទំនួញរបស់ពួកគេឮទៅដល់អេកឡែម ទំនួញរបស់ពួកគេឮទៅដល់បៀរ-អេលីម។   9  ទឹកអូរដែលហូរកាត់ភូមិឌីម៉ូន មានសុទ្ធតែឈាម ហើយយើងនឹងធ្វើអោយទុក្ខវេទនា កើតមានដល់ភូមិឌីម៉ូននេះថែមទៀត គឺសត្វសិង្ហនឹងមកខាំជនជាតិម៉ូអាប់ ដែលនៅសល់លើទឹកដីរបស់គេ។