Hebrews - ហេប្រឺ 9

1ចំណែក សេចក្តី សញ្ញា មុន នោះ គឺ មាន របៀប ថ្វាយ បង្គំ ព្រះ ក៏ មាន ទី បរិសុទ្ធ ដែល នៅ លោកីយ៍ នេះ ដែរ 2ដ្បិត គេ បាន ធ្វើ រោង ឧបោសថ ដែល ប៉ែក ខាង មុខ ហៅ ថា ទី បរិសុទ្ធ ជា កន្លែង មាន ជើង ចង្កៀង និង តុ ហើយ នំបុ័ង តាំង ទុក 3ខាង ក្រោយ វាំង‌នន ទី ២ មាន កន្លែង ហៅ ថា ទី បរិសុទ្ធ បំផុត 4ទី នោះ មាន ជើង‌ពាន មាស សំរាប់ ដុត គ្រឿង ក្រអូប និង ហិប នៃ សេចក្តី សញ្ញា ដែល ស្រោប ដោយ មាស ជុំ‌វិញ ទាំង អស់ នៅ ក្នុង ហិប នោះ មាន ចាន មាស ដាក់ នំ ម៉ាន៉ា ក៏ មាន ដំបង របស់ លោក អើរ៉ុន ដែល ប៉ិច ឡើង និង បន្ទះ ថ្ម នៃ សេចក្តី សញ្ញា ផង 5ឯ ខាង លើ ហិប នោះ មាន រូប ចេរូប៊ីន ដ៏ មាន សិរី‌ល្អ ដែល បាំង ទី សន្តោស ប្រោស តែ យើង ខ្ញុំ ថ្លែង ពី របស់ ទាំង នោះ ដោយ ពិស្តារ ក្នុង ពេល ឥឡូវ នេះ មិន បាន ទេ។ 6កាល របស់ ទាំង នោះ បាន រៀប ជា ស្រេច ហើយ នោះ ពួក សង្ឃ ក៏ ចូល ទៅ សំរេច ការ‌ងារ ក្នុង រោង ឧបោសថ ផ្នែក ខាង មុខ ជានិច្ច 7តែ ឯ ផ្នែក ខាង ក្នុង នោះ មាន តែ សម្ដេច សង្ឃ តែ ឯង ប៉ុណ្ណោះ ដែល ចូល ទៅ បាន ក្នុង ១ ឆ្នាំ ១ ដង ក៏ មិន មែន ឥត យក ឈាម ដែល លោក ថ្វាយ ដោយ ព្រោះ ខ្លួន លោក និង អំពើ បាប ដែល ប្រជា‌ជន ប្រព្រឹត្ត ដោយ ឥត ដឹង នោះ ដែរ 8យ៉ាង នោះ ព្រះ‌វិញ្ញាណ បរិសុទ្ធ សំដែង ថា កាល រោង ឧបោសថ មុន នោះ នៅៗ ឡើយ នោះ ផ្លូវ ចូល ទៅ ក្នុង ទី បរិសុទ្ធ បំផុត មិន ទាន់ បើក ទេ 9នេះ ជា សេចក្តី ប្រៀប ពន្យល់ ដល់ ជាន់ ឥឡូវ នេះ ជា គ្រា ដែល គេ នៅ តែ ថ្វាយ ដង្វាយ និង យញ្ញ‌បូជា នៅ ឡើយ ដែល ដង្វាយ ទាំង នោះ ពុំ អាច នឹង ធ្វើ ឲ្យ អ្នក ដែល ថ្វាយ បាន គ្រប់ លក្ខណ៍ ខាង ឯ បញ្ញា ចិត្ត បាន ឡើយ 10ដ្បិត មាន តែ សេចក្តី បញ្ញត្ត ខាង សាច់ ឈាម ទេ ដែល សំដែង ពី ម្ហូប‌ម្ហា និង គ្រឿង ផឹក ហើយ ការ លាង សំអាត ផ្សេងៗ ដែល បង្គាប់ មក ដរាប ដល់ វេលា ដែល រៀប‌ចំ ឲ្យ ត្រឹម ត្រូវ ឡើង វិញ។ 11ប៉ុន្តែ កាល ព្រះ‌គ្រីស្ទ បាន យាង មក ធ្វើ ជា សម្ដេច សង្ឃ ខាង ឯ សេចក្តី ល្អ ដែល ត្រូវ មក គឺ ធ្វើ ដោយ‌សារ រោង ឧបោសថ ដ៏ វិសេស ជាង ហើយ គ្រប់ លក្ខណ៍ ជាង ដែល មិន បាន ធ្វើ ដោយ ដៃ គឺ ថា មិន មែន ជា របស់ ផង លោកីយ៍ នេះ ទេ 12នោះ ទ្រង់ បាន យាង ចូល ទៅ ក្នុង ទី បរិសុទ្ធ បំផុត ១ ដង ជា សំរេច ទាំង បាន សេចក្តី ប្រោស លោះ នៅ អស់ កល្ប ជានិច្ច មិន មែន ដោយ យក ឈាម ពពែ ឈ្មោល ឬ ឈាម កូន គោ ទេ គឺ ដោយ យក ព្រះ‌លោហិត នៃ អង្គ ទ្រង់ វិញ 13ដ្បិត បើ សិន ជា ឈាម គោ ឈ្មោល និង ឈាម ពពែ ឈ្មោល ហើយ ផែះ គោ ក្រមុំ ដែល គេ ប្រោះ លើ មនុស្ស ស្មោក‌គ្រោក បាន ញែក អ្នក នោះ ចេញ ជា បរិសុទ្ធ ខាង សាច់ ឈាម បាន ទៅ ហើយ 14ចំណង់ បើ ព្រះ‌លោហិត របស់ ព្រះ‌គ្រីស្ទ ដែល ទ្រង់ បាន ថ្វាយ ព្រះ‌អង្គ ទ្រង់ ឥត សៅ‌ហ្មង ដល់ ព្រះ ដោយ‌សារ ព្រះ‌វិញ្ញាណ ដ៏ គង់ នៅ អស់ កល្ប ជានិច្ច នោះ នឹង សំអាត ទាំង បញ្ញា ចិត្ត អ្នក រាល់ គ្នា ពី អស់ ទាំង ការ ស្លាប់ ផង ដើម្បី ឲ្យ បាន បំរើ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ តើ ជា ជាង អម្បាលម៉ាន ទៅ ទៀត 15ដោយ ហេតុ នោះ បាន ជា ទ្រង់ ជា អ្នក កណ្តាល នៃ សញ្ញា ថ្មី ដើម្បី ឲ្យ ពួក អ្នក ដែល ទ្រង់ ហៅ បាន ទទួល សេចក្តី សន្យា ទុក ជា មរដក ដ៏ នៅ អស់ កល្ប ជានិច្ច ដោយ ទ្រង់ សុគត ប្រយោជន៍ នឹង ប្រោស លោះ គេ ឲ្យ រួច ពី ការ រំលង ដែល គេ ប្រព្រឹត្ត ពី កាល នៅ ក្រោម សញ្ញា ចាស់ នៅ ឡើយ 16ដ្បិត ដែល មាន សំបុត្រ សញ្ញា ចែក មរដក នោះ ត្រូវ ដល់ ម្ចាស់ សំបុត្រ ស្លាប់ ទៅ សិន ទើប ចែក បាន 17ពី ព្រោះ សំបុត្រ សញ្ញា នោះ មាន ប្រយោជន៍ តែ កាល ណា ម្ចាស់ បាន ស្លាប់ ទៅ ហើយ ទេ កាល ម្ចាស់ កំពុង រស់ នៅ ឡើយ នោះ គ្មាន អំណាច សោះ 18ដូច្នេះ សេចក្តី សញ្ញា ចាស់ ក៏ មិន បាន តាំង ឡើង ដោយ ឥត ឈាម ដែរ 19ពី ព្រោះ កាល លោក ម៉ូសេ បាន មាន ប្រសាសន៍ ប្រាប់ ពី បញ្ញត្ត ទាំង ប៉ុន្មាន តាម ក្រឹត្យ‌វិន័យ ដល់ ប្រជា‌ជន ទាំង‌ឡាយ ហើយ នោះ លោក ក៏ យក ឈាម កូន គោ និង ឈាម ពពែ ព្រម ទាំង ទឹក និង រោម ចៀម ជ្រលក់ ក្រហម ហើយ នឹង មែក ហ៊ីសុប មក ប្រោះ លើ គម្ពីរ នោះ ឯង ព្រម ទាំង លើ ប្រជា‌ជន ទាំង អស់ ដែរ 20ដោយ មាន ប្រសាសន៍ ថា «នេះ ជា ឈាម នៃ សញ្ញា ដែល ព្រះ ទ្រង់ បង្គាប់ មក អ្នក រាល់ គ្នា» 21លោក ក៏ ប្រោះ ឈាម ទៅ លើ រោង ឧបោសថ និង គ្រឿង ប្រដាប់ ដែល សំរាប់ ការ‌ងារ ទាំង ប៉ុន្មាន បែប ដូច្នោះ ដែរ 22ហើយ តាម ក្រឹត្យ‌វិន័យ សឹង តែ គ្រប់ របស់ ទាំង អស់ បាន ស្អាត ដោយ‌សារ ឈាម បើ គ្មាន ខ្ចាយ ឈាម ទេ នោះ គ្មាន ផ្លូវ ណា ឲ្យ បាន រួច ពី បាប ឡើយ។ 23ដូច្នេះ អស់ ទាំង គំរូ ពី របស់ នៅ ស្ថាន‌សួគ៌ បាន ត្រូវ សំអាត ដោយ‌សារ របស់ ទាំង នោះ តែ របស់ នៅ ស្ថាន‌សួគ៌ វិញ នោះ ត្រូវ សំអាត ដោយ យញ្ញ‌បូជា ប្រសើរ ជាង ទៅ ទៀត 24ដ្បិត ព្រះ‌គ្រីស្ទ ទ្រង់ មិន បាន យាង ចូល ទៅ ក្នុង ទី បរិសុទ្ធ ធ្វើ ដោយ ដៃ ដែល ជា គំរូ ពី ទី បរិសុទ្ធ ពិត នោះ ទេ គឺ បាន ចូល ទៅ ក្នុង ស្ថាន‌សួគ៌ នោះ ឯង ដើម្បី នឹង លេច មក ក្នុង ពេល ឥឡូវ នេះ នៅ ចំពោះ ព្រះ‌ភក្ត្រ នៃ ព្រះ ដំណាង យើង រាល់ គ្នា 25ក៏ មិន មែន នឹង ថ្វាយ ព្រះ‌អង្គ ទ្រង់ ជា ញឹក‌ញយ ដូច ជា សម្ដេច សង្ឃ ដែល ចូល ទៅ ក្នុង ទី បរិសុទ្ធ រាល់ តែ ឆ្នាំ ទាំង យក ឈាម ដទៃ នោះ ដែរ 26ដ្បិត បើ យ៉ាង ដូច្នោះ នោះ ត្រូវ ឲ្យ ទ្រង់ រង ទុក្ខ ជា ច្រើន ដង តាំង ពី កំណើត លោកីយ៍ មក តែ ជាន់ ឥឡូវ នេះ ដែល ជា ចុង បំផុត អស់ ទាំង កល្ប នោះ ទ្រង់ បាន លេច មក ១ ដង ដើម្បី នឹង លើក អំពើ បាប ចោល ដោយ ថ្វាយ ព្រះ‌អង្គ ទ្រង់ វិញ ទុក ជា យញ្ញ‌បូជា 27ហើយ ដោយ ព្រោះ បាន តម្រូវ ឲ្យ មនុស្ស ទាំង អស់ ស្លាប់ ១ ដង រួច សឹម ជាប់ សេចក្តី ជំនុំ‌ជំរះ 28ដូច្នេះ ព្រះ‌គ្រីស្ទ ក៏ បែប យ៉ាង នោះ ដែរ ដែល ទ្រង់ បាន ថ្វាយ ព្រះ‌អង្គ ទ្រង់ ១ ដង ហើយ ដោយ ព្រោះ បាប របស់ មនុស្ស ជា ច្រើន នោះ ទ្រង់ នឹង លេច មក ម្តង ទៀត ក្រៅ ពី រឿង អំពើ បាប គឺ សំរាប់ នឹង ជួយ សង្គ្រោះ ដល់ អស់ អ្នក ដែល រង់‌ចាំ ទ្រង់។


Copyright
Learn More

will be added

X\