Hebrews - ហេប្រឺ 8

1រីឯ ដែល បង្រួម សេចក្តី អធិប្បាយ ទាំង ប៉ុន្មាន អម្បាញ់‌មិញ នេះ នោះ គឺ ថា យើង រាល់ គ្នា មាន សម្ដេច សង្ឃ ១ អង្គ យ៉ាង នោះ ដែល ទ្រង់ បាន គង់ ខាង ស្តាំ បល្ល័ង្ក នៃ ឫទ្ធា‌នុភាព នៅ ស្ថាន‌សួគ៌ 2ជា អ្នក មាន ការ‌ងារ ក្នុង ទី បរិសុទ្ធ ហើយ ក្នុង រោង ឧបោសថ ដ៏ ពិត ដែល ព្រះ‌អម្ចាស់ បាន ដំឡើង មិន មែន ជា មនុស្ស ទេ។ 3ឯ សម្ដេច សង្ឃ ទាំង ប៉ុន្មាន នោះ បាន តាំង ឲ្យ មាន ងារ សំរាប់ នឹង ថ្វាយ ដង្វាយ ហើយ យញ្ញ‌បូជា បាន ជា ត្រូវ ឲ្យ ព្រះ‌អង្គ នេះ បាន អ្វី នឹង ថ្វាយ ដែរ 4ដ្បិត បើ សិន ជា ទ្រង់ គង់ នៅ ផែន‌ដី នោះ ទ្រង់ មិន បាន ធ្វើ ជា សង្ឃ ទេ ពី ព្រោះ មាន ពួក សង្ឃ ដែល ថ្វាយ ដង្វាយ តាម ក្រឹត្យ‌វិន័យ ហើយ 5ដែល គេ ជា គំរូ ហើយ ជា ស្រមោល ពី របស់ នៅ ស្ថាន‌សួគ៌ វិញ ដូច ជា ព្រះ បាន បង្គាប់ លោក ម៉ូសេ ក្នុង កាល ដែល លោក រៀប នឹង ធ្វើ រោង ឧបោសថ ថា «ចូរ ប្រយ័ត្ន នឹង ធ្វើ គ្រប់ ទាំង អស់ តាម គំរូ ដែល អញ បាន បង្ហាញ ឯង នៅ លើ ភ្នំ» 6តែ ឥឡូវ នេះ វិញ ដែល ទ្រង់ ជា អ្នក កណ្តាល របស់ សេចក្តី សញ្ញា ១ ដ៏ ប្រសើរ ជាង ប៉ុណ្ណា ដែល សេចក្តី សញ្ញា នោះ បាន តាំង ឡើង លើ ពាក្យ សន្យា ប្រសើរ ជាង ផង នោះ ទ្រង់ ក៏ បាន ទទួល ការ‌ងារ ដ៏ ប្រសើរ ជាង ប៉ុណ្ណោះ ដែរ 7ដ្បិត បើ សិន ជា សញ្ញា ចាស់ ឥត មាន កំហុស នោះ មិន បាន រក កន្លែង ឲ្យ បាន តាំង ១ ទៀត ឡើយ 8ពី ព្រោះ ដែល ទ្រង់ ចាប់ សេចក្តី កំហុស នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា «មើល ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល ថា នឹង មាន ថ្ងៃ មក ដែល អញ នឹង តាំង សញ្ញា ថ្មី ដល់ វង្សា‌នុវង្ស នៃ ពួក អ៊ីស្រា‌អែល និង ពួក យូដា 9មិន មែន តាម សេចក្តី សញ្ញា ដែល អញ បាន តាំង នឹង ពួក ឰយុកោ គេ នៅ ថ្ងៃ ដែល អញ បាន ចាប់ ដៃ នាំ គេ ចេញ ពី ស្រុក អេស៊ីព្ទ នោះ ទេ ព្រោះ គេ មិន បាន កាន់ ខ្ជាប់ តាម សេចក្តី សញ្ញា របស់ អញ នោះ ឡើយ ហើយ អញ បាន បែរ ចេញ ពី គេ ដែរ នេះ ជា ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ 10ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល ថា ឯ សេចក្តី សញ្ញា ដែល អញ នឹង តាំង ដល់ វង្សា‌នុវង្ស នៃ ពួក អ៊ីស្រា‌អែល ក្រោយ គ្រា នោះ គឺ ថា អញ នឹង ដាក់ ក្រឹត្យ‌វិន័យ អញ នៅ ក្នុង គំនិត គេ ហើយ នឹង កត់ ទុក នៅ ក្នុង ចិត្ត គេ ផង អញ នឹង ធ្វើ ជា ព្រះ ដល់ គេ ហើយ គេ នឹង ធ្វើ ជា រាស្ត្រ របស់ អញ 11នោះ មិន ចាំ បាច់ ឲ្យ គ្រប់ គ្នា បង្រៀន អ្នក ជិត ខាង នឹង បង ប្អូន ខ្លួន ថា ចូរ ស្គាល់ ព្រះ‌អម្ចាស់ នោះ ទេ ដ្បិត ក្នុង ពួក គេ មនុស្ស នឹង ស្គាល់ អញ គ្រប់ គ្នា តាំង ពី អ្នក តូច រហូត ដល់ អ្នក ធំ ហើយ 12ពី ព្រោះ អញ នឹង អាណិត មេត្តា ចំពោះ សេចក្តី ទុច្ចរិត របស់ គេ ហើយ អញ នឹង លែង នឹក ចាំ ពី អំពើ បាប និង សេចក្តី ទទឹង ច្បាប់ របស់ គេ ទៀត» 13រីឯ ពាក្យ ដែល ថា «ថ្មី» នោះ គឺ ថា ព្រះ ទ្រង់ បាន ធ្វើ ឲ្យ សេចក្តី មុន ទៅ ជា ចាស់ ហើយ ឯ របស់ ណា ដែល ត្រឡប់ ជា ចាស់ ហើយ មាន វ័យ កន្លង នោះ ក៏ ជិត នឹង សូន្យ បាត់ ដែរ។


Copyright
Learn More

will be added

X\