Hebrews - ហេប្រឺ 7

1រីឯ លោក ម៉ិល‌គីស្សា‌ដែក ស្តេច ក្រុង សាឡិម ជា សង្ឃ របស់ ព្រះ ដ៏ ខ្ពស់ បំផុត នេះ ដែល បាន ទៅ ជួប នឹង លោក អ័ប្រា‌ហាំ ក្នុង កាល ដែល ត្រឡប់ ពី វាយ បំផ្លាញ ពួក ស្តេច វិញ ក៏ បាន ប្រទាន ពរ ដល់ លោក 2ហើយ លោក អ័ប្រា‌ហាំ បាន យក ១ ភាគ ក្នុង ១០ ពី របស់ ទាំង អស់ ជូន លោក នាម ស្តេច នោះ ដើម ដំបូង ស្រាយ ថា ស្តេច នៃ សេចក្តី សុចរិត រួច មក ជា ស្តេច ក្រុង សាឡិម គឺ ថា ជា ស្តេច នៃ សេចក្តី សុខ សាន្ត 3លោក គ្មាន មាតា‌បិតា គ្មាន ពង្សាវតារ ទេ ក៏ គ្មាន ថ្ងៃ កំណើត ឬ ថ្ងៃ ស្លាប់ ដែរ លោក មាន ភាព ដូច ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ ក៏ នៅ ជា សង្ឃ ជា រៀង រាប ដរាប ត ទៅ 4ចូរ ពិចារណា ពី លោក នោះ ដែល ជា ធំ ដល់ ម៉្លេះ បាន ជា លោក អ័ប្រា‌ហាំ ជា ឰយុកោ បាន ជូន របឹប ១ ភាគ ក្នុង ១០ ផង 5រីឯ ខាង ឯ ពួក កូន ចៅ លេវី ដែល ទទួល ការ‌ងារ ជា សង្ឃ គេ បាន ទទួល បង្គាប់ តាម ក្រឹត្យ‌វិន័យ ឲ្យ ហូត យក ១ ភាគ ក្នុង ១០ ពី ប្រជា‌ជន ដែរ គឺ ពី ពួក បង ប្អូន គេ ទាំង ប៉ុន្មាន ទោះ បើ ពួក នោះ កើត អំពី ពូជ ពង្ស លោក អ័ប្រា‌ហាំ ក៏ ដោយ 6តែ លោក ម៉ិល‌គីស្សា‌ដែក នេះ ដែល មិន បាន រាប់ ជា វង្សា គេ ទេ នោះ បាន ទទួល ១ ភាគ ក្នុង ១០ ពី លោក អ័ប្រា‌ហាំ វិញ ហើយ ក៏ ឲ្យ ពរ ដល់ លោក ដែល បាន ទទួល សេចក្តី សន្យា ទាំង ប៉ុន្មាន ផង 7ហើយ ច្បាប់ នេះ ដែល ថា គឺ អ្នក ធំ តែង ឲ្យ ពរ ដល់ អ្នក តូច នោះ ប្រកែក មិន បាន ឡើយ 8រីឯ នៅ ទី នេះ មនុស្ស ដែល តែង តែ ស្លាប់ គេ ទទួល ១ ភាគ ក្នុង ១០ តែ នៅ ទី នោះ មាន សេចក្តី បន្ទាល់ ថា លោក នេះ រស់ នៅ 9ហើយ លោក លេវី ដែល ទទួល ដង្វាយ ១ ភាគ ក្នុង ១០ នោះ លោក ឧបមា ដូច ជា បាន ថ្វាយ ១ ភាគ ក្នុង ១០ ដែរ ដោយ‌សារ លោក អ័ប្រា‌ហាំ 10ដ្បិត កាល លោក ម៉ិល‌គីស្សា‌ដែក បាន ទៅ ជួប នឹង លោក អ័ប្រា‌ហាំ នោះ លោក លេវី នៅ ជា ពូជ ក្នុង ខ្លួន នៃ ឰយុកោ លោក នៅ ឡើយ។ 11ដូច្នេះ បើ សិន ជា មនុស្ស បាន គ្រប់ លក្ខណ៍ ដោយ‌សារ ការ‌ងារ ជា សង្ឃ ខាង ពួក លេវី ដ្បិត គឺ ក្រោម ការ‌ងារ នោះ ដែល ប្រជា‌ជន បាន ទទួល ក្រឹត្យ‌វិន័យ ទៅ ហើយ នោះ តើ ត្រូវ ការ អ្វី ឲ្យ មាន សង្ឃ ១ ទៀត ដែល មិន បាន តាំង ឡើង តាម របៀប លោក អើរ៉ុន គឺ តាម របៀប លោក ម៉ិល‌គីស្សា‌ដែក វិញ ធ្វើ អី 12ពី ព្រោះ បើ ការ‌ងារ ជា សង្ឃ បាន ផ្លាស់ ប្រែ ទៅ នោះ ក្រឹត្យ‌វិន័យ ក៏ ត្រូវ ផ្លាស់ ប្រែ ដែរ 13ដ្បិត ឯ ព្រះ‌អង្គ ដែល គេ បាន ទាយ សេចក្តី នេះ ពី ទ្រង់ ទ្រង់ កើត ពី ពូជ អំបូរ ១ ទៀត ដែល គ្មាន អ្នក ណា មួយ បាន ធ្វើ ការ បំរើ នៅ អាសនា ឡើយ 14ដ្បិត ច្បាស់ ជា ព្រះ‌អម្ចាស់ នៃ យើង ទ្រង់ បាន កើត ពី ពូជ អំបូរ យូដា ហើយ លោក ម៉ូសេ មិន បាន មាន ប្រសាសន៍ ពី ពូជ អំបូរ នោះ ខាង ឯ ការ‌ងារ ជា សង្ឃ ឡើយ 15សេចក្តី នេះ ក៏ រឹង រឹត តែ ច្បាស់ ជាង ទៅ ទៀត ដោយ មាន សង្ឃ ១ ផ្សេង ទៀត កើត ឡើង តាម បែប លោក ម៉ិល‌គីស្សា‌ដែក 16សង្ឃនោះ មិន បាន តាំង ឡើង តាម ក្រឹត្យ‌វិន័យ ដែល មាន សេចក្តី បញ្ញត្ត ខាង សាច់ ឈាម ទេ គឺ តាម ព្រះ‌ចេស្តា របស់ ជីវិត ដ៏ មិន ចេះ សូន្យ ឡើយ នោះ វិញ 17ដ្បិត មាន សេចក្តី បន្ទាល់ ពី ទ្រង់ ថា «ឯង ជា សង្ឃ នៅ អស់ កល្ប ជានិច្ច តាម របៀប លោក ម៉ិល‌គីស្សា‌ដែក» 18ឯ សេចក្តី បញ្ញត្ត ដែល មាន ពី មុន មក នោះ ត្រូវ លើក ចោល វិញ ដោយ ព្រោះ ខ្សោយ ហើយ ឥត ប្រយោជន៍ 19(ពី ព្រោះ ក្រឹត្យ‌វិន័យ មិន ដែល នាំ ឲ្យ បាន គ្រប់ លក្ខណ៍ ឡើយ) ក៏ មាន សេចក្តី សង្ឃឹម ដ៏ ប្រសើរ ជាង បាន ចូល មក ផង ដែល យើង រាល់ គ្នា នឹង ចូល ទៅ ជិត ព្រះ បាន ដោយ‌សារ សេចក្តី សង្ឃឹម នោះ។ 20ពួក សង្ឃ ទាំង នោះ គេ បាន តាំង ឲ្យ មាន ងារ ដោយ ឥត មាន សម្បថ ទេ 21តែ ទ្រង់ វិញ មាន ទាំង ពាក្យ សម្បថ ផង ដោយ‌សារ ព្រះ ដែល មាន ព្រះ‌បន្ទូល ពី ទ្រង់ ថា «ព្រះ‌អម្ចាស់ ទ្រង់ បាន ស្បថ ហើយ មិន ដែល ផ្លាស់ គំនិត ឡើយថា ឯង ជា សង្ឃ នៅ អស់ កល្ប ជានិច្ច តាម របៀប លោក ម៉ិល‌គីស្សា‌ដែក» 22ហើយ ដោយ ព្រោះ ការ‌ងារ នោះ ដែល មិន មែន ឥត ពាក្យ សម្បថ ដូច្នោះ បាន ជា ព្រះ‌យេស៊ូវ ទ្រង់ ជា អ្នក ធានា ពី សេចក្តី សញ្ញា ១ ដ៏ ប្រសើរ ជាង 23មួយ ទៀត ពួក សង្ឃ ទាំង នោះ មាន គ្នា ជា ច្រើន ពី ព្រោះ គេ តែង តែ ស្លាប់ មិន នៅ ជាប់ ស្ថិត‌ស្ថេរ ទេ 24តែ ទ្រង់ មាន ការ‌ងារ ជា សង្ឃ ឥត ផ្ទេរ ឡើយ ពី ព្រោះ ទ្រង់ នៅ ជាប់ អស់ កល្ប ជានិច្ច វិញ 25ដោយ ហេតុ នោះ បាន ជា ទ្រង់ អាច នឹង ជួយ សង្គ្រោះ សព្វ គ្រប់ បាន ដល់ មនុស្ស ទាំង អស់ ដែល ចូល ទៅ ឯ ព្រះ ដោយ‌សារ ទ្រង់ ដ្បិត ទ្រង់ មាន ព្រះ‌ជន្ម រស់ នៅ ជានិច្ច ដើម្បី នឹង ជួយ អង្វរ ជំនួស គេ។ 26គួរ ឲ្យ មាន សម្ដេច សង្ឃ យ៉ាង នោះ សំរាប់ យើង ដែល ទ្រង់ បរិសុទ្ធ ឥត ពុត មាយា ឥត សៅ‌ហ្មង ដែល បាន ញែក ចេញ ពី មនុស្ស បាប ហើយ បាន ត្រឡប់ ជា ខ្ពស់ ជាង ស្ថាន‌សួគ៌ ទៅ ទៀត 27ទ្រង់ មិន ចាំ បាច់ នឹង ថ្វាយ យញ្ញ‌បូជា ជា រាល់ ថ្ងៃ ដូច ជា សម្ដេច សង្ឃ ដែល ថ្វាយ ដោយ ព្រោះ បាប ខ្លួន ជា មុន ដំបូង រួច មក ដោយ ព្រោះ បាប របស់ ជន ទាំង‌ឡាយ នោះ ទេ ដ្បិត ទ្រង់ បាន ថ្វាយ យញ្ញ‌បូជា នោះ ១ ដង ជា សំរេច គឺ ក្នុង កាល ដែល ទ្រង់ ថ្វាយ ព្រះ‌អង្គ ទ្រង់ នោះ ឯង 28ព្រោះ ឯ ក្រឹត្យ‌វិន័យ នោះ តែង‌តាំង មនុស្ស ឲ្យ ធ្វើ ជា សម្ដេច សង្ឃ ដែល គេ មាន សេចក្តី កំសោយ តែ សេចក្តី សម្បថ ដែល មក ក្រោយ ក្រឹត្យ‌វិន័យ នោះ បាន តាំង ព្រះ‌រាជ‌បុត្រា វិញ ដែល ទ្រង់ បាន គ្រប់ លក្ខណ៍ នៅ អស់ កល្ប ជានិច្ច។


Copyright
Learn More

will be added

X\