Hebrews - ហេប្រឺ 6

1ដូច្នេះ ចូរ ឲ្យ យើង ឈប់ ខាង ឯ សេចក្តី បថម សិក្សា នៃ ព្រះ‌បន្ទូល ព្រះ‌គ្រីស្ទ ហើយ ខំ ឲ្យ បាន ជឿន ទៅ មុខ ដរាប ដល់ ពេញ ខ្នាត ចុះ មិន ត្រូវ តាំង សេចក្តី ដើម នោះ ជា ថ្មី ឡើង វិញ ដូច ជា សេចក្តី ប្រែ ចិត្ត ចេញ ពី ការ ស្លាប់ និង សេចក្តី ជំនឿ ជឿ ដល់ ព្រះ 2ហើយ នឹង សេចក្តី បង្រៀន ពី បុណ្យ ជ្រមុជ ការ ដាក់ ដៃ សេចក្តី រស់ ពី ស្លាប់ ឡើង វិញ និង សេចក្តី ជំនុំ‌ជំរះ កាត់ ទោស ដល់ អស់ កល្ប ជានិច្ច នោះ ឡើយ 3បើ សិន ជា ព្រះ ទ្រង់ អនុញ្ញាត ឲ្យ នោះ យើង រាល់ គ្នា នឹង ធ្វើ ការ នោះ ឯង 4ដ្បិត ឯ ពួក អ្នក ដែល បាន ភ្លឺ ម្តង ទាំង ភ្លក់ អំណោយ ទាន នៃ ស្ថាន‌សួគ៌ ក៏ បាន ចំណែក នៃ ព្រះ‌វិញ្ញាណ បរិសុទ្ធ 5ហើយ ភ្លក់ ព្រះ‌បន្ទូល ដ៏ ល្អ នៃ ព្រះ និង ការ ឫទ្ធិ‌បារមី របស់ បរលោក នាយ 6រួច ធ្លាក់ ទៅ វិញ នោះ គ្មាន ផ្លូវ ណា នឹង នាំ ឲ្យ គេ ប្រែ ចិត្ត ម្តង ទៀត ទេ ដោយ ព្រោះ គេ បាន ឆ្កាង ព្រះ‌រាជ‌បុត្រា នៃ ព្រះ ខាង ឯ ខ្លួន គេ រួច ទៅ ហើយ ព្រម ទាំង ធ្វើ ឲ្យ ទ្រង់ ហាល មុខ នៅ កណ្តាល ជំនុំ ផង 7ដ្បិត ដី ណា បាន បៀម ទឹក ភ្លៀង ដែល ធ្លាក់ មក ជា ញយៗ រួច បង្កើត ជា បន្លែ មាន ប្រយោជន៍ ដល់ អ្នក ដែល ភ្ជួរ‌រាស់ នោះ បាន ទទួល ព្រះ‌ពរ ហើយ 8តែ ដី ណា ដែល បង្កើត សុទ្ធ តែ បន្លា និង អញ្ចាញ វិញ ដី នោះ ត្រូវ បោះ បង់ ចោល ចេញ ក៏ ជិត នឹង ត្រូវ បណ្តាសា ហើយ លុះ ដល់ ចុង បំផុត នឹង ត្រូវ ដុត ចោល ផង។ 9ពួក ស្ងួន‌ភ្ងា អើយ ទោះ បើ យើង ខ្ញុំ និយាយ ដូច្នេះ ក៏ ដោយ គង់ តែ យើង ខ្ញុំ ទុក ចិត្ត ខាង ឯ អ្នក រាល់ គ្នា ថា បាន សេចក្តី ប្រសើរ ជាង គឺ ជា សេចក្តី ដែល ត្រូវ ខាង សេចក្តី សង្គ្រោះ វិញ 10ដ្បិត ព្រះ ទ្រង់ មិន មែន ជា អ្នក រមឹល‌គុណ ដែល ទ្រង់ នឹង ភ្លេច ការ អ្នក រាល់ គ្នា ធ្វើ និង សេចក្តី ស្រឡាញ់ ដែល អ្នក រាល់ គ្នា បាន សំដែង ដល់ ព្រះ‌នាម ទ្រង់ ដោយ បាន បំរើ ពួក បរិសុទ្ធ ហើយ ក៏ នៅ តែ បំរើ ទៀត នោះ ទេ 11តែ យើង ខ្ញុំ ចង់ ឲ្យ អ្នក រាល់ គ្នា និមួយៗ បាន សំដែង ចេញ ជា ចិត្ត ឧស្សាហ៍ ដូច គ្នា ទាំង អស់ ប្រយោជន៍ ឲ្យ បាន សេចក្តី ជំនឿ ដ៏ ពេញ‌លេញ របស់ សេចក្តី សង្ឃឹម ដរាប ដល់ ចុង បំផុត 12ដើម្បី កុំ ឲ្យ អ្នក រាល់ គ្នា ធ្វើ ព្រងើយ កន្តើយ ឡើយ គឺ ឲ្យ ត្រាប់ តាម ពួក អ្នក ដែល គ្រង បាន សេចក្តី សន្យា ទុក ជា មរដក ដោយ ចិត្ត ជឿ ហើយ អត់‌ធន់ វិញ។ 13ដ្បិត កាល ព្រះ បាន សន្យា នឹង លោក អ័ប្រា‌ហាំ នោះ ពី ព្រោះ គ្មាន អ្នក ណា ធំ ជាង សំរាប់ ឲ្យ ទ្រង់ បាន ស្បថ ដោយ អ្នក នោះ ទេ បាន ជា ទ្រង់ ស្បថ ដោយ ព្រះ‌អង្គ ទ្រង់ វិញ ថា 14«ដែល ឲ្យ ពរ នោះ អញ នឹង ឲ្យ ដល់ ឯង មែន ហើយ ដែល ចំរើន នោះ អញ នឹង ចំរើន ពូជ ឯង មែន» 15ហើយ លោក បាន ទទួល សេចក្តី សន្យា នោះ ដោយ ព្រោះ លោក មាន សេចក្តី អត់‌ធន់ ជា យូរ 16ដ្បិត ឯ មនុស្ស គេ តែង ស្បថ ដោយ អ្នក ណា ដែល ធំ ជាង ខ្លួន ហើយ ពាក្យ សម្បថ នោះ ក៏ រាំង‌រា គ្រប់ ទាំង ផ្លូវ ទាស់‌ទែង គ្នា ដើម្បី ឲ្យ ការ នោះ បាន សំរេច 17ដូច្នេះ ចំណែក ខាង ព្រះ ដែល ទ្រង់ មាន ព្រះ‌ហឫ‌ទ័យ សង្វាត លើស ទៅ ទៀត ចង់ សំដែង ឲ្យ ពួក អ្នក គ្រង សេចក្តី សន្យា ទុក ជា មរដក បាន ឃើញ ព្រះ‌ទ័យ សំរេច របស់ ទ្រង់ ថា មិន ចេះ ប្រែ‌ប្រួល ឡើយ នោះ ទ្រង់ ក៏ បញ្ចូល ពាក្យ សម្បថ ដូច្នោះ ដែរ 18ដើម្បី ឲ្យ យើង រាល់ គ្នា ដែល បាន រត់ មក ចាប់ កាន់ សេចក្តី សង្ឃឹម ដែល ដាក់ នៅ មុខ យើង ទុក ជា ទី ជ្រក កោន បាន សេចក្តី កំឡា ចិត្ត ឡើង ជា ខ្លាំង ដោយ‌សារ សេចក្តី ទាំង ២ មុខ នេះដ៏ មិន ចេះ ប្រែ‌ប្រួល ដែល ខាង ឯ សេចក្តី ទាំង ២ នោះ ព្រះ ទ្រង់ កុហក ពុំ បាន ទេ 19យើង ខ្ញុំ មាន សេចក្តី សង្ឃឹម នោះ ទុក ដូច ជា យុថ្កា នៃ ព្រលឹង ដ៏ ជាប់‌លាប់ មាំ‌មួន ដែល ចូល ទៅ ខាង ក្នុង នៃ វាំង នន 20ជា កន្លែង ដែល ព្រះ‌យេស៊ូវ ទ្រង់ បាន យាង ចូល ទៅ ជំនួស យើង រាល់ គ្នា ទុក ដូច ជា អ្នក នាំ មុខ ដោយ ទ្រង់ បាន ត្រឡប់ ជា សម្ដេច សង្ឃ នៅ អស់ កល្ប ជានិច្ច តាម របៀប លោក ម៉ិល‌គីស្សា‌ដែក។


Copyright
Learn More

will be added

X\