Hebrews - ហេប្រឺ 5

1ពី ព្រោះ អស់ ទាំង សម្ដេច សង្ឃ ដែល គេ រើស យក ពី ពួក មនុស្ស នោះ បាន តាំង សំរាប់ មនុស្ស ក្នុង អស់ ទាំង ការ ខាង ឯ ព្រះ ដើម្បី នឹង ថ្វាយ ដង្វាយ និង យញ្ញ‌បូជា ដោយ ព្រោះ បាប 2ជា អ្នក ដែល មាន អធ្យា‌ស្រ័យ ដល់ មនុស្ស ខ្លៅ‌ល្ងង់ និង មនុស្ស វង្វេង ផង ដោយ ព្រោះ លោក ក៏ មាន សេចក្តី កំសោយ នៅ ព័ទ្ធ ជុំ‌វិញ ខ្លួន ដែរ 3ហើយ ដោយ ហេតុ នោះ បាន ជា លោក ត្រូវ ថ្វាយ ដង្វាយ ដោយ ព្រោះ បាប របស់ ខ្លួន លោក ដូច ជា តែង ថ្វាយ ដោយ ព្រោះ បាប នៃ បណ្តា‌ជន ដែរ 4គ្មាន អ្នក ណា លើក ខ្លួន ដល់ ងារ ដ៏ ប្រសើរ នោះ ឡើយ មាន តែ អ្នក ដែល ព្រះ ទ្រង់ ហៅ ប៉ុណ្ណោះ តួ យ៉ាង ដូច ជា លោក អើរ៉ុន 5ដូច្នេះ ព្រះ‌គ្រីស្ទ ក៏ មិន បាន ដំកើង ព្រះ‌អង្គ ទ្រង់ ឡើង ធ្វើ ជា សម្ដេច សង្ឃ ដែរ គឺ ជា ព្រះ វិញ ទេ តើ ដែល មាន ព្រះ‌បន្ទូល ទៅ ទ្រង់ ថា «ឯង ជា កូន អញៗ បាន បង្កើត ឯង នៅ ថ្ងៃ នេះ» 6ដូច ក្នុង បទ ១ ទៀត ព្រះ ក៏ មាន ព្រះ‌បន្ទូល ថា «ឯង ជា សង្ឃ នៅ អស់ កល្ប ជានិច្ច តាម របៀប លោក ម៉ិល‌គីស្សា‌ដែក» 7ហើយ កាល ទ្រង់ គង់ នៅ ក្នុង សាច់ ឈាម នៅ ឡើយ នោះ ទ្រង់ បាន ពោល ពាក្យ អធិស្ឋាន និង ពាក្យ ទូល អង្វរ ដោយ សំឡេង ជា ខ្លាំង ទាំង ទឹក ភ្នែក ដល់ ព្រះ ដែល អាច នឹង ប្រោស ឲ្យ ទ្រង់ រួច ពី ស្លាប់ ហើយ ដោយ ព្រោះ ទ្រង់ កោត‌ខ្លាច បាន ជា ព្រះ ព្រម ទទួល ទ្រង់ 8ហើយ ទោះ បើ ទ្រង់ ជា ព្រះ‌រាជ‌បុត្រា ក៏ ដោយ គង់ តែ ទ្រង់ បាន រៀន ស្តាប់ បង្គាប់ ដោយ‌សារ ការ ដែល ទ្រង់ រង ទុក្ខ លំបាក ទាំង ប៉ុន្មាន នោះ ដែរ 9រួច កាល ទ្រង់ បាន គ្រប់ លក្ខណ៍ ហើយ នោះ ទ្រង់ បាន ត្រឡប់ ជា មេ បង្កើត នៃ សេចក្តី សង្គ្រោះ ដ៏ នៅ អស់ កល្ប ជានិច្ច ដល់ អស់ អ្នក ណា ដែល ស្តាប់ បង្គាប់ ទ្រង់ 10ដោយ ព្រះ បាន តាំង ងារ ទ្រង់ ជា សម្ដេច សង្ឃ តាម របៀប លោក ម៉ិល‌គីស្សា‌ដែក។ 11យើង ខ្ញុំ មាន សេចក្តី ជា ច្រើន នឹង អធិប្បាយ ពី លោក នោះ ដែល ពិបាក ពន្យល់ ដ្បិត អ្នក រាល់ គ្នា បាន ត្រឡប់ ជា ព្រងើយ នឹង ការ ស្តាប់ 12គួរ ឲ្យ អ្នក រាល់ គ្នា បាន ធ្វើ ជា គ្រូ ដោយ ព្រោះ ជឿ ជា យូរ មក ហើយ តែ អ្នក រាល់ គ្នា ត្រូវ ការ ឲ្យ គេ បង្រៀន ទាំង ខ្លឹម របស់ បថម សិក្សា នៃ ព្រះ‌បន្ទូល ម្តង ទៀត ហើយ មិន ត្រូវ ការ នឹង អាហារ រឹង គឺ ត្រូវ ការ នឹង ទឹក ដោះ វិញ 13ដ្បិត អស់ អ្នក ណា ដែល ទទួល ទាន ទឹក ដោះ នោះ មិន ប្រសប់ ខាង ឯ ព្រះ‌បន្ទូល នៃ សេចក្តី សុចរិត ទេ ពី ព្រោះ អ្នក នោះ ជា កូន តូច នៅ ឡើយ 14ឯ អាហារ រឹង នោះ សំរាប់ តែ មនុស្ស ធំ ដែល បាន បង្ហាត់ ឥន្ទ្រីយ ដោយ ធ្លាប់ ខ្លួន ហើយ ដើម្បី ឲ្យ បាន ដឹង ខុស ត្រូវ។


Copyright
Learn More

will be added

X\