Hebrews - ហេប្រឺ 4

1ដូច្នេះ ដែល នៅ មាន សេចក្តី សន្យា ទុក មក ឲ្យ បាន ចូល ក្នុង សេចក្តី សំរាក របស់ ទ្រង់ នោះ ត្រូវ ឲ្យ យើង រាល់ គ្នា ខ្លាច ចុះ ក្រែង អ្នក រាល់ គ្នា ណា មួយ មើល ទៅ ដូច ជា ឈោង ទៅ មិន ដល់ 2ដ្បិត ដំណឹង ល្អ បាន ផ្សាយ មក យើង រាល់ គ្នា ដូច ជា ដល់ គេ ដែរ ប៉ុន្តែ ព្រះ‌បន្ទូល ដែល គេ ឮ នោះ គ្មាន ប្រយោជន៍ ដល់ គេ សោះ ដោយ ព្រោះ មិន បាន លាយ នឹង សេចក្តី ជំនឿ ក្នុង ចិត្ត នៃ ពួក អ្នក ដែល ឮ នោះ 3តាម សេចក្តី ដែល ទ្រង់ មាន ព្រះ‌បន្ទូល ថា «អញ បាន ស្បថ ទាំង កំហឹង ថា វា រាល់ គ្នា មិន ត្រូវ ចូល ទៅ ក្នុង សេចក្តី សំរាក របស់ អញ សោះ ឡើយ» តែ យើង រាល់ គ្នា ដែល ជឿ យើង ចូល ក្នុង សេចក្តី សំរាក នោះ វិញ ទោះ បើ ការ ទាំង ប៉ុន្មាន បាន សំរេច តាំង ពី កំណើត លោកីយ៍ មក ក៏ ដោយ 4ដ្បិត នៅ កន្លែង ណា មួយ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ពី ថ្ងៃ ទី ៧ ដូច្នេះ ថា «ព្រះ ទ្រង់ បាន ឈប់ សំរាក ពី អស់ ទាំង ការ របស់ ទ្រង់ នៅ ថ្ងៃ ទី ៧» 5ហើយ នៅ កន្លែង នេះ ទៀត ថា «វា រាល់ គ្នា មិន ត្រូវ ចូល ទៅ ក្នុង សេចក្តី សំរាក របស់ អញ សោះ ឡើយ» 6ដូច្នេះ ដែល នៅ តែ បើក ឲ្យ អ្នក ខ្លះ បាន ចូល ទៅ ក្នុង សេចក្តី សំរាក នោះ ហើយ ពួក អ្នក ដែល ឮ ដំណឹង ល្អ ពី ដើម គេ មិន បាន ចូល ទេ ដោយ ព្រោះ មិន ជឿ 7នោះ បាន ជា ទ្រង់ ដាក់ កំណត់ ថ្ងៃ ១ ទៀត ថា «នៅ ថ្ងៃ នេះ»ដូច្នេះ វិញ ទាំង មាន ព្រះ‌បន្ទូល ដោយ‌សារ ហ្លួង ដាវីឌ ជា យូរ ក្រោយ មក តាម ពាក្យ អម្បាញ់‌មិញ ដែល ថា«នៅ ថ្ងៃ នេះ បើ ឯង រាល់ គ្នា ឮ សំឡេង ទ្រង់ នោះ កុំ ឲ្យ តាំង ចិត្ត រឹង‌រូស ឡើយ» 8បើ សិន ជា លោក យ៉ូស្វេ បាន ឲ្យ គេ ឈប់ សំរាក នោះ ក្រោយ មក ទ្រង់ មិន មាន ព្រះ‌បន្ទូល ពី ថ្ងៃ ១ ទៀត ទេ 9ដូច្នេះ មាន សេចក្តី ឈប់ សំរាក ទុក សំរាប់ រាស្ត្រ របស់ ព្រះ នៅ ខាង មុខ 10ដ្បិត អ្នក ណា ដែល ចូល ទៅ ក្នុង សេចក្តី សំរាក របស់ ទ្រង់ ហើយ នោះ ក៏ បាន ឈប់ សំរាក ពី ការ ខ្លួន ប្រព្រឹត្តទាំង ប៉ុន្មាន ដូច ជា ព្រះ បាន ឈប់ ពី ការ ដែល ទ្រង់ ធ្វើ ដែរ 11ដូច្នេះ ត្រូវ ឲ្យ យើង រាល់ គ្នា សង្វាត នឹង ចូល ទៅ ក្នុង សេចក្តី សំរាក នោះ ក្រែង លោ អ្នក ណា ដួល ទៅ តាម ក្បួន មិន ជឿ ដូច ជា គេ ដែរ 12ពី ព្រោះ ឯ ព្រះ‌បន្ទូល នៃ ព្រះ រស់ នៅ ហើយ ពូកែ ផង ក៏ មុត ជាង ដាវ ណា មាន មុខ ២ ទាំង ធ្លុះ ចូល ទៅ ទាល់ តែ កាត់ ព្រលឹង និង វិញ្ញាណ ហើយ សន្លាក់ និង ខួរ ឆ្អឹង ដាច់ ពី គ្នា ទាំង ពិចារណា អស់ ទាំង គំនិត ដែល ចិត្ត គិត ហើយ ដែល សំរេច ដែរ 13គ្មាន អ្វី កើត មក ដែល ទ្រង់ ទត មិន ឃើញ នោះ ឡើយ គឺ គ្រប់ ទាំង អស់ នៅ ជា អាក្រាត ហើយ ចំហ នៅ ចំពោះ ព្រះ‌នេត្រ នៃ ព្រះ ដែល យើង រាល់ គ្នា ត្រូវ រាប់ រៀប ទាំង អស់ ទូល ថ្វាយ ទ្រង់។ 14ដូច្នេះ ដែល មាន សម្ដេច សង្ឃ យ៉ាង ធំ ១ អង្គ ដែល ទ្រង់ បាន យាង កាត់ អស់ ទាំង ជាន់ ស្ថាន‌សួគ៌ គឺ ព្រះ‌យេស៊ូវ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ នោះ ត្រូវ តែ ឲ្យ យើង មាន ចិត្ត ដាច់ ស្រឡះ នឹង ជឿ តាម ចុះ 15ដ្បិត សម្ដេច សង្ឃ នៃ យើង ទ្រង់ មិន មែន មិន អាច នឹង អាណិត‌អាសូរ ដល់ សេចក្តី កំសោយ របស់ យើង រាល់ គ្នា នោះ ទេ ព្រោះ ទ្រង់ បាន ត្រូវ សេចក្តី ល្បួង គ្រប់ យ៉ាង ដូច ជា យើង រាល់ គ្នា ដែរ តែ ឥត ធ្វើ បាប ឡើយ 16ដូច្នេះ ត្រូវ ឲ្យ យើង រាល់ គ្នា មក ដល់ បល្ល័ង្ក នៃ ព្រះ‌គុណ ដោយ ក្លាហាន ដើម្បី នឹង ទទួល សេចក្តី មេត្តា ហើយ រក បាន ព្រះ‌គុណ សំរាប់ នឹង ជួយ ដល់ ពេល ត្រូវ ការ ចុះ។


Copyright
Learn More

will be added

X\