Hebrews - ហេប្រឺ 2

1ដោយ ហេតុ នោះ បាន ជា គួរ ឲ្យ យើង រាល់ គ្នា ប្រុង ប្រយ័ត្ន លើស ទៅ ទៀត ចំពោះ សេចក្តី ដែល យើង រាល់ គ្នា បាន ឮ ក្រែង យើង រសាត់ ចេញ ពី សេចក្តី ទាំង នោះ 2ដ្បិត បើ សិន ជា គ្រប់ ទាំង ព្រះ‌បន្ទូល ដែល ពួក ទេវតា បាន ពោល នោះ បាន ឃើញ ថា ពិត មែន ហើយ គ្រប់ ទាំង អំពើ រំលង និង សេចក្តី រឹង‌ចចេស ក៏ ត្រូវ ទោស ចំពោះ 3នោះ ធ្វើ ដូច ម្តេច ឲ្យ យើង រួច បាន បើ យើង ធ្វេស នឹង សេចក្តី សង្គ្រោះ ដ៏ ធំ ម៉្លេះ ដែល ព្រះ‌អម្ចាស់ បាន ចាប់ ផ្តើម ផ្សាយ មក រួច ពួក អ្នក ដែល ឮ ក៏ បាន បញ្ជាក់ មក យើង រាល់ គ្នា ដែរ 4ទាំង មាន ព្រះ ធ្វើ បន្ទាល់ ជា មួយ ផង ដោយ ទី សំគាល់ ការ អស្ចារ្យ និង ការ ឫទ្ធិ‌បារមី ជា ច្រើន យ៉ាង ទាំង ចែក ព្រះ‌វិញ្ញាណ បរិសុទ្ធ មក តាម ព្រះ‌ហឫ‌ទ័យ ទ្រង់ ផង។ 5រីឯ នៅ ខាង បរ‌លោក ដែល យើង ខ្ញុំ និយាយ នេះ ទ្រង់ មិន បាន បញ្ចុះ‌បញ្ចូល មក ក្រោម អំណាច នៃ ពួក ទេវតា ទេ 6តែ មាន មនុស្ស ម្នាក់ បាន ធ្វើ បន្ទាល់ នៅ កន្លែង ណា មួយ ថា «តើ មនុស្ស ជា អ្វី បាន ជា ទ្រង់ យក ចិត្ត ទុក ដាក់ នឹង គេ ឬ កូន មនុស្ស បាន ជា ទ្រង់ ប្រោស ដូច្នេះ 7ទ្រង់ បាន ធ្វើ ឲ្យ គេ ទាប ជាង ពួក ទេវតា តែ បន្តិច ទេ ក៏ បាន បំពាក់ សិរី‌ល្អ និង កេរ្តិ៍ ឈ្មោះ ឲ្យ ទុក ជា មកុដ ទ្រង់ បាន តាំង ឡើង ឲ្យ ត្រួត ត្រា លើ អស់ ទាំង ការ នៃ ព្រះ‌ហស្ត ទ្រង់ 8ទ្រង់ បាន បញ្ចុះ បញ្ចូល គ្រប់ ទាំង អស់ នៅ ក្រោម ជើង គេ» ហើយ ដែល ទ្រង់ បាន បញ្ចុះ បញ្ចូល គ្រប់ ទាំង អស់ នោះ គឺ មិន បាន ទុក អ្វី ដែល មិន ចុះ ចូល សោះ ឡើយ តែ សព្វ ថ្ងៃ នេះ យើង មិន ទាន់ ឃើញ គ្រប់ ទាំង អស់ ចុះ ចូល នៅ ឡើយ ទេ 9តែ យើង ឃើញ ព្រះ‌យេស៊ូវ វិញ ដែល ព្រះ បាន ធ្វើ ឲ្យ ទាប ជាង ពួក ទេវតា បន្តិច ទ្រង់ ពាក់ សិរី‌ល្អ និង ល្បី ព្រះ‌នាម ទុក ជា មកុដ ដោយ ព្រោះ ទ្រង់ បាន រង ទុក្ខ សុគត ដើម្បី នឹង ភ្លក់ សេចក្តី ស្លាប់ ជំនួស មនុស្ស ទាំង អស់ ដោយ នូវ ព្រះ‌គុណ នៃ ព្រះ 10ដ្បិត ឯ ព្រះ ដែល គ្រប់ របស់ ទាំង អស់ សំរាប់ ទ្រង់ ហើយ ដោយ‌សារ ទ្រង់ កាល ទ្រង់ ចង់ នាំ កូន ជា ច្រើន មក ក្នុង សិរី‌ល្អ នោះ គួរ គប្បី ឲ្យ ទ្រង់ បាន ធ្វើ ឲ្យ មេ នៃ សេចក្តី សង្គ្រោះគេ បាន គ្រប់ លក្ខណ៍ ដោយ រង ទុក្ខ លំបាក 11ពី ព្រោះ ព្រះ‌អង្គ ដែល ញែក ជា បរិសុទ្ធ និង ពួក អ្នក ដែល ទ្រង់ ញែក ជា បរិសុទ្ធ នោះ សុទ្ធ តែ កើត មក ពី ព្រះ តែ ១ បាន ជា ទ្រង់ មិន ខ្មាស នឹង ហៅ គេ ជា បង ប្អូន ទេ 12ទ្រង់ មាន ព្រះ‌បន្ទូល ថា «ទូល‌បង្គំ នឹង ប្រកាស ប្រាប់ ពី ព្រះ‌នាម ទ្រង់ ដល់ ពួក បង ប្អូន ទូល‌បង្គំ នឹង ច្រៀង សរសើរ ពី ទ្រង់ នៅ កណ្តាល ពួក ជំនុំ» 13ហើយ ១ ទៀត ថា «ទូល‌បង្គំ នឹង ទុក ចិត្ត ដល់ ទ្រង់» ហើយ ១ ទៀត ថា «មើល ទូល‌បង្គំ នេះ និង ពួក កូន ចៅ ដែល ព្រះ បាន ប្រទាន មក ទូល‌បង្គំ» 14ដូច្នេះ ដែល កូន ចៅ បាន ប្រកប ដោយ សាច់ ឈាម ព្រម គ្នា នោះ ទ្រង់ ក៏ ទទួល ចំណែក ជា សាច់ ឈាម ដូច្នោះ ដែរ ដើម្បី ឲ្យ ទ្រង់ បាន បំផ្លាញ អា នោះ ដែល មាន អំណាច លើ សេចក្តី ស្លាប់ គឺ ជា អារក្ស ដោយ ទ្រង់ សុគត 15ហើយ ឲ្យ បាន ប្រោស ដល់ ពួក អ្នក នោះ ដែល ជាប់ ជា បាវ បំរើ គ្រប់ ១ ជីវិត ដោយ ខ្លាច ស្លាប់ ឲ្យ បាន រួច ចេញ វិញ 16ដ្បិត ច្បាស់ ជា ទ្រង់ មិន បាន យក ពួក ទេវតា ទេ គឺ បាន យក ពូជ លោក អ័ប្រា‌ហាំ វិញ 17ហេតុ នោះ បាន ជា គួរ ឲ្យ ទ្រង់ បាន ដូច បង ប្អូន ទ្រង់ គ្រប់ ជំពូក ដែរ ដើម្បី ឲ្យ បាន ធ្វើ ជា សម្ដេច សង្ឃ ដែល មាន ព្រះ‌ទ័យ មេត្តា‌ករុណា ហើយ ក៏ ស្មោះ‌ត្រង់ ក្នុង ការ ទាំង ប៉ុន្មាន ខាង ឯ ព្រះ ប្រយោជន៍ នឹង ថ្វាយ ដង្វាយ ឲ្យ ធួន នឹង បាប របស់ ប្រជា‌ជន ទាំង‌ឡាយ 18ដ្បិត ដែល ទ្រង់ បាន រង ទុក្ខ លំបាក ទាំង ត្រូវ សេចក្តី ល្បួង នោះ ទ្រង់ ក៏ អាច នឹង ជួយ ដល់ អស់ អ្នក ដែល ត្រូវ សេចក្តី ល្បួង បាន ដែរ។


Copyright
Learn More

will be added

X\