Hebrews - ហេប្រឺ 13

1ចូរ ឲ្យ មាន សេចក្តី ស្រឡាញ់ គ្នា ជា បង ប្អូន ជានិច្ច 2កុំ ឲ្យ ភ្លេច សេចក្តី ចៅ‌រ៉ៅ ឡើយ ដ្បិត មនុស្ស ខ្លះ បាន ទទួល ទាំង ទេវតា ឲ្យ សំណាក់ នៅ ឥត ដឹង ផង ដោយ មាន សេចក្តី នោះ ឯង 3ចូរ នឹក ចាំ ពី ពួក អ្នក ជាប់ គុក ទុក ដូច ជា ជាប់ ចំណង ជា មួយ គ្នា ហើយ ពី ពួក អ្នក ដែល ត្រូវ គេ ធ្វើ បាប ផង ដ្បិត អ្នក រាល់ គ្នា ក៏ នៅ ក្នុង រូប‌កាយ ដែរ។ 4ការ វិវាហ‌មង្គល ជា ការ ប្រសើរ ដល់ គ្រប់ គ្នា ហើយ ដែល រួម ដំណេក នោះ ក៏ ជា ការ ឥត សៅ‌ហ្មងដែរ តែ ព្រះ ទ្រង់ នឹង ជំនុំ ជំរះ មនុស្ស កំផិត ហើយ នឹង មនុស្ស សហាយ‌ស្មន់ គ្នា វិញ។ 5ចូរ ឲ្យ កិរិយា ដែល អ្នក រាល់ គ្នា ប្រព្រឹត្ត បាន ឥត លោភ ឡើយ ឲ្យ ស្កប់ ចិត្ត នឹង របស់ ដែល មាន ហើយ ប៉ុណ្ណោះ ចុះ ដ្បិត ទ្រង់ មាន ព្រះ‌បន្ទូល ថា «អញ នឹង មិន ចាក ចេញ ពី ឯង ក៏ មិន បោះ បង់ ចោល ឯង ឡើយ» 6បាន ជា យើង រាល់ គ្នា អាច នឹង និយាយ ដោយ ក្លាហាន ថា «ខ្ញុំ មិន ព្រម ខ្លាច ឡើយ ព្រោះ ព្រះ‌អម្ចាស់ ទ្រង់ ជា ជំនួយ ខ្ញុំ តើ មនុស្ស នឹង ធ្វើ ដល់ ខ្ញុំ ជា យ៉ាង ណា បាន»។ 7ចូរ នឹក ចាំ ពី ពួក អ្នក នាំ មុខ ដែល បាន ផ្សាយ ព្រះ‌បន្ទូល មក អ្នក រាល់ គ្នា ត្រូវ តែ ត្រាប់ តាម សេចក្តី ជំនឿ របស់ អ្នក ទាំង នោះ ទាំង ពិចារណា មើល ចុង បំផុត នៃ កិរិយា គេ ផង 8ដ្បិត ព្រះ‌យេស៊ូវ គ្រីស្ទ ទ្រង់ នៅ តែ ដដែល គឺ ពី ថ្ងៃ ម្សិល ថ្ងៃ នេះ ហើយ ទៅ ដល់ អស់ កល្ប ជានិច្ច ត ទៅ 9ដូច្នេះ កុំ ឲ្យ បណ្តែត បណ្តោយ តាម សេចក្តី បង្រៀន ប្លែកៗ ឡើយ ដ្បិត គួរ ឲ្យ ចិត្ត បាន តាំង នៅ ខ្ជាប់‌ខ្ជួន ដោយ ព្រះ‌គុណ មិន មែន ដោយ ចំណី អាហារ ទេ ដែល ពួក អ្នក ប្រព្រឹត្ត តាម សេចក្តី ទាំង នោះ មិន បាន ប្រយោជន៍ អ្វី ពី នោះ មក ឡើយ 10យើង រាល់ គ្នា មាន អាសនា ១ ដែល ពួក អ្នក បំរើ ក្នុង រោង ឧបោសថ គេ គ្មាន ច្បាប់ នឹង ចូល មក បរិភោគ ពី អាសនា នោះ ទេ 11ដ្បិត ឯ សត្វ ទាំង ប៉ុន្មាន ដែល សម្ដេច សង្ឃ នាំ យក ឈាម ចូល ទៅ ក្នុង ទី បរិសុទ្ធ ដោយ ព្រោះ បាប នោះ ត្រូវ ដុត នៅ ខាង ក្រៅ ទី ដំឡើង ត្រសាល វិញ 12ដូច្នេះ ព្រះ‌យេស៊ូវ ទ្រង់ ក៏ បាន រង ទុក្ខ នៅ ខាង ក្រៅ ទ្វារ ក្រុង ដែរ ដើម្បី នឹង ញែក ប្រជា‌ជន ឲ្យ បរិសុទ្ធ ដោយ‌សារ ព្រះ‌លោហិត នៃ អង្គ ទ្រង់ 13ហេតុ នោះ បាន ជា ត្រូវ ឲ្យ យើង រាល់ គ្នា ចេញ ទៅ ឯ ទ្រង់ នៅ ខាង ក្រៅ ទី ដំឡើង ត្រសាល ដែរ ទាំង ផ្ទុក សេចក្តី ដំនៀល របស់ ទ្រង់ ចុះ 14ដ្បិត នៅ ស្ថាន នេះ យើង រាល់ គ្នា គ្មាន ទី ក្រុង ណា ដែល ស្ថិត នៅ ជាប់ ជានិច្ច ទេ តែ យើង កំពុង តែ ស្វែង រក ក្រុង នោះ ដែល ត្រូវ មក 15ដូច្នេះ ត្រូវ ឲ្យ យើង រាល់ គ្នា ថ្វាយ ពាក្យ សរសើរ ដោយ‌សារ ទ្រង់ ទុក ជា គ្រឿង បូជា ដល់ ព្រះ ជានិច្ច គឺ ជា ផល នៃ បបូរ មាត់ ដែល ថ្លែង ប្រាប់ ពី ព្រះ‌នាម ទ្រង់ 16កុំ ឲ្យ ភ្លេច នឹង ធ្វើ គុណ ហើយ ចែក ចាយ ឡើយ ដ្បិត ព្រះ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ នឹង គ្រឿង បូជា យ៉ាង នោះ។ 17ចូរ ស្តាប់ តាម ហើយ ចុះ ចូល នឹង ពួក អ្នក ដែល នាំ មុខ អ្នក រាល់ គ្នា ចុះ ដើម្បី ឲ្យ អ្នក ទាំង នោះ បាន ថែ រក្សា ព្រលឹង អ្នក រាល់ គ្នា ដោយ អំណរ មិន មែន ដោយ ស្រែក ថ្ងូរ ទេ ដ្បិត បើ ត្រូវ ស្រែក ថ្ងូរ នោះ បង់ ប្រយោជន៍ ដល់ អ្នក រាល់ គ្នា ហើយ ពី ព្រោះ អ្នក ទាំង នោះ ថែ រក្សា ហាក់ ដូច ជា នឹង ត្រូវ រាប់ រៀប ទូល ដល់ ទ្រង់ វិញ។ 18សូម ជួយ អធិស្ឋាន ឲ្យ យើង ខ្ញុំ ផង ដ្បិត យើង ខ្ញុំ ជឿ‌ជាក់ ថា យើង ខ្ញុំ មាន បញ្ញា ចិត្ត ជ្រះ‌ថ្លា ហើយ ក៏ ប្រាថ្នា ចង់ ប្រព្រឹត្ត ល្អ ក្នុង គ្រប់ ការ ទាំង អស់ 19ខ្ញុំ ក៏ សូម ជា លើស ទៅ ទៀត ថា ចូរ ឲ្យ អ្នក រាល់ គ្នា អធិស្ឋាន សូម ឲ្យ ខ្ញុំ បាន ត្រឡប់ មក ឯ អ្នក រាល់ គ្នា វិញ ជា ឆាប់ៗ។ 20សូម ឲ្យ ព្រះ នៃ សេចក្តី សុខ សាន្ត ដែល ទ្រង់ ប្រោស ព្រះ‌យេស៊ូវ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ឲ្យ ត្រឡប់ ពី ពួក ស្លាប់ មក វិញ គឺ ជា អ្នក គង្វាល ដ៏ ធំ នៃ ហ្វូង ចៀម 21ទ្រង់ ប្រោស ឲ្យ អ្នក រាល់ គ្នា បាន គ្រប់ លក្ខណ៍ ក្នុង ការ ល្អ គ្រប់ ជំពូក ដោយ‌សារ ព្រះ‌លោហិត នៃ សញ្ញា ដ៏ នៅ អស់ កល្ប ជានិច្ច ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា បាន ធ្វើ តាម បំណង ព្រះ‌ហឫ‌ទ័យ របស់ ទ្រង់ ដោយ ទ្រង់ ធ្វើ ការ ក្នុង អ្នក រាល់ គ្នា ដែល គាប់ ដល់ ព្រះ‌ហឫ‌ទ័យ នៃ ទ្រង់ ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ សូម ឲ្យ ទ្រង់ បាន សិរី‌ល្អ នៅ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ អាម៉ែន។ 22តែ បង ប្អូន អើយ ចូរ ទ្រាំ‌ទ្រ នឹង សេចក្តី ប្រដៅ ទូន្មាន នេះ ចុះ ដ្បិត ខ្ញុំ បាន សរសេរ ផ្ញើ មក អ្នក រាល់ គ្នា យ៉ាង ខ្លីៗ ទេ 23សូម ឲ្យ ដឹង ថា គេ បាន លែង ធីម៉ូថេ ជា បង ប្អូន យើង ហើយ បើ គាត់ មក យ៉ាង ឆាប់ នោះ ខ្ញុំ នឹង បាន មក សួរ អ្នក រាល់ គ្នា ជា មួយ និង គាត់ ដែរ 24សូម ជំរាប សួរ ដល់ ពួក អ្នក នាំ មុខ អ្នក រាល់ គ្នា និង ពួក បរិសុទ្ធ ទាំង អស់ គ្នា ដែរ ពួក អ្នក នៅ ស្រុក អ៊ីតាលី ក៏ សូម ជំរាប សួរ មក អ្នក រាល់ គ្នា។ 25សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ ទាំង អស់ គ្នា។ អាម៉ែន។:៚


Copyright
Learn More

will be added

X\