Hebrews - ហេប្រឺ 10

1ដ្បិត ឯ ក្រឹត្យ‌វិន័យ ដែល មាន តែ ស្រមោល ពី សេចក្តី ល្អ ដែល ត្រូវ មក មិន មែន ជា តួ រូប របស់ សេចក្តី ទាំង នោះ ទេ នោះ ពុំ អាច នឹង ធ្វើ ឲ្យ ពួក អ្នក ដែល ចូល មក ថ្វាយ យញ្ញ‌បូជា ដដែលៗ រាល់ តែ ឆ្នាំ ជានិច្ច បាន គ្រប់ លក្ខណ៍ ឡើយ 2ដ្បិត បើ បាន តើ គេ មិន បាន លែង ថ្វាយ ទេ ឬ អី ពី ព្រោះ បញ្ញា ចិត្ត នៃ ពួក អ្នក ដែល ថ្វាយ បង្គំ នោះ មិន បាន ដឹង ថា មាន បាប ទៀត ទេ ដោយ ព្រោះ បាន ញែក សំអាត ម្តង ហើយ 3តែ យញ្ញ‌បូជា ទាំង នោះ នាំ ឲ្យ រំឭក ឃើញ ពី អំពើ បាប របស់ គេ រាល់ តែ ឆ្នាំ វិញ 4ដ្បិត ឈាម គោ ឈ្មោល និង ពពែ ឈ្មោល នោះ ពុំ អាច នឹង ដោះ បាប បាន ឡើយ 5ហេតុ នោះ បាន ជា កាល ទ្រង់ យាង មក ក្នុង លោកីយ៍ ទ្រង់ មាន ព្រះ‌បន្ទូល ថា «ព្រះ‌អង្គ មិន ចង់ បាន យញ្ញ‌បូជា និង ដង្វាយ ទេ តែ ទ្រង់ បាន រៀប‌ចំ រូប‌កាយ ឲ្យ ទូល‌បង្គំ វិញ 6ទ្រង់ ក៏ មិន សព្វ ព្រះ‌ហឫ‌ទ័យ នឹង ដង្វាយ ដុត ឬ នឹង ដង្វាយ លោះ បាប ដែរ 7បាន ជា ទូល‌បង្គំ ទូល ថា មើល ឱ ព្រះ‌អង្គ អើយ ទូល‌បង្គំ មក នឹង ធ្វើ តាម ព្រះ‌ហឫ‌ទ័យ ទ្រង់ (សេចក្តី នេះ បាន កត់ ទុក ពី ទូល‌បង្គំ នៅ ក្នុង គម្ពីរ ហើយ)» 8ក្រោយ ដែល មាន ព្រះ‌បន្ទូល ថា យញ្ញ‌បូជា និង ដង្វាយ ហើយ ដង្វាយ ដុត និង ដង្វាយ លោះ បាប ទ្រង់ មិន ចង់ បាន ទេ ក៏ មិន សព្វ ព្រះ‌ហឫ‌ទ័យ ដែរ ជា របស់ ដែល គេ ថ្វាយ តាម ក្រឹត្យ‌វិន័យ 9នោះ ទ្រង់ ក៏ ថែម ព្រះ‌បន្ទូល នេះ ទៀត ថា «មើល ឱ ព្រះ‌អង្គ អើយ ទូល‌បង្គំ មក នឹង ធ្វើ តាម ព្រះ‌ហឫ‌ទ័យ ទ្រង់» ដូច្នេះ ទ្រង់ បាន លើក ចោល សេចក្តី មុន ដើម្បី នឹង តាំង សេចក្តី ក្រោយ វិញ 10គឺ ដោយ‌សារ ចំណង់ ព្រះ‌ហឫ‌ទ័យ នោះ ដែល យើង រាល់ គ្នា បាន ញែក ជា បរិសុទ្ធ ដោយ‌សារ ដង្វាយ ថ្វាយ រូប អង្គ ព្រះ‌យេស៊ូវ គ្រីស្ទ ១ ដង ជា សំរេច។ 11ឯ អស់ ទាំង សង្ឃ ក៏ ឈរ ធ្វើ ការ‌ងារ រាល់ តែ ថ្ងៃ ទាំង ថ្វាយ យញ្ញ‌បូជា ដដែល ជា ញឹក‌ញាប់ ដែល ពុំ អាច នឹង ដោះ បាប បាន ឡើយ 12តែ ទ្រង់ វិញ ក្រោយ ដែល ទ្រង់ បាន ថ្វាយ យញ្ញ‌បូជា តែ ១ ដោយ ព្រោះ បាប នោះ ទ្រង់ បាន គង់ ខាង ស្តាំ ព្រះ នៅ ជា រៀង រាប ដរាប ទៅ 13ទាំង ចាំ ទំរាំ ដល់ បាន ដាក់ ពួក ខ្មាំង‌សត្រូវ ឲ្យ ធ្វើ ជា កំណល់ កល់ ព្រះ‌បាទ ទ្រង់ 14ដ្បិត ទ្រង់ ធ្វើ ឲ្យ ពួក អ្នក ដែល បាន ញែក ជា បរិសុទ្ធ ហើយ បាន គ្រប់ លក្ខណ៍ អស់ កល្ប ជានិច្ច ដោយ‌សារ ដង្វាយ តែ ១ នោះ 15ហើយ ព្រះ‌វិញ្ញាណ បរិសុទ្ធ ក៏ ធ្វើ បន្ទាល់ ដល់ យើង ដែរ ដ្បិត ក្រោយ ដែល ទ្រង់ មាន ព្រះ‌បន្ទូល ថា 16«ឯ សេចក្តី សញ្ញា ដែល អញ នឹង តាំង ដល់ គេ ក្រោយ គ្រា នោះ គឺ ថា អញ នឹង ដាក់ ក្រឹត្យ‌វិន័យ អញ នៅ ក្នុង ចិត្ត គេ ហើយ នឹង កត់ ទុក នៅ ក្នុង គំនិត គេ ផង» 17នោះ ទ្រង់ បាន បន្ថែម នូវ ព្រះ‌បន្ទូល នេះ ទៀត ថា «អញ នឹង លែង នឹក ចាំ ពី អំពើ បាប និង សេចក្តី ទទឹង ច្បាប់ របស់ គេ ទៀត» 18ដូច្នេះ ដែល បាន ប្រោស ឲ្យ រួច ពី សេចក្តី ទាំង នោះ រួច ហើយ នោះ មិន ចាំ បាច់ ថ្វាយ ដង្វាយ ដោយ ព្រោះ បាប ទៀត ទេ។ 19ដូច្នេះ បង ប្អូន អើយ ដែល យើង មាន សេចក្តី ក្លៀវ‌ក្លា នឹង ចូល ទៅ ក្នុង ទី បរិសុទ្ធ ដោយ‌សារ ព្រះ‌លោហិត នៃ ព្រះ‌យេស៊ូវ 20តាម ផ្លូវ ដែល ទ្រង់ បាន តាំង សំរាប់ យើង រាល់ គ្នា ជា ផ្លូវ ថ្មី ហើយ រស់ ដែល ចូល កាត់ វាំង‌នន គឺ ជា រូប សាច់ របស់ ទ្រង់ 21ហើយ ដែល មាន សម្ដេច សង្ឃ ដ៏ ធំ ១ អង្គ ត្រួត លើ ដំណាក់ ព្រះ 22នោះ ត្រូវ ឲ្យ យើង ចូល ទៅ ជិត ទាំង មាន ចិត្ត ស្មោះ‌ត្រង់ និង ចិត្ត ដឹង ពិត ប្រាកដ ហើយ សេចក្តី ជំនឿ ព្រម ទាំង មាន ចិត្ត ប្រោះ ញែក ជា ស្អាត រួច ពី បញ្ញា ចិត្ត ដែល សៅ‌ហ្មង ផង ហើយ បាន លាង រូប‌កាយ នឹង ទឹក ដ៏ ស្អាត ដែរ 23ត្រូវ ឲ្យ យើង រាល់ គ្នា កាន់ ខ្ជាប់ តាម សេចក្តី បន្ទាល់ របស់ សេចក្តី សង្ឃឹម នោះ ឥត រវើ‌រវាយ ដ្បិត ព្រះ ដែល បាន សន្យា នោះ ទ្រង់ ស្មោះ‌ត្រង់ 24ហើយ ត្រូវ ឲ្យ យើង ពិចារណា មើល គ្នា ទៅ វិញ ទៅ មក ដែរ ដើម្បី នឹង បណ្តាល ឲ្យ មាន សេចក្តី ស្រឡាញ់ ហើយ ឲ្យ ប្រព្រឹត្ត ការ ល្អ ផង 25ឥត លែង ប្រជុំ គ្នា ដូច ជា អ្នក ខ្លះ ធ្លាប់ នោះ ឡើយ ត្រូវ ឲ្យ កំឡា ចិត្ត គ្នា វិញ ឲ្យ កាន់ តែ ខ្លាំង ឡើង ផង តាម ដែល ឃើញ ថា ថ្ងៃ នោះ ជិត មក ដល់ ហើយ 26ដ្បិត ក្រោយ ដែល យើង បាន ទទួល ស្គាល់ សេចក្តី ពិត ហើយ បើ យើង ធ្វើ បាប ស្ម័គ្រ ពី ចិត្ត ទៀត នោះ គ្មាន យញ្ញ‌បូជា ណា សំរាប់ នឹង លោះ បាប ទៀត ទេ 27មាន តែ រង់‌ចាំ ដោយ ស្ញែង ខ្លាច ចំពោះ សេចក្តី ជំនុំ ជំរះ និង សេចក្តី សហ័ស នៃ ភ្លើង ដែល រៀប នឹង ឆេះ ដល់ អស់ ទាំង ពួក ទាស់ ទទឹង ផង ប៉ុណ្ណោះ 28ឯ អ្នក ណា ដែល ក្បត់ ក្រឹត្យ‌វិន័យ លោក ម៉ូសេ នោះ បាន ត្រូវ ស្លាប់ ឥត ប្រណី ដោយ សេចក្តី បន្ទាល់ របស់ មនុស្ស ២ឬ៣ នាក់ 29ចុះ តើ អ្នក រាល់ គ្នា ស្មាន ថា គេ គួរ មាន ទោស ជា ធ្ងន់ ជាង យ៉ាង ណា ទៅ ដែល គេ ជាន់ ឈ្លី ព្រះ‌រាជ‌បុត្រា នៃ ព្រះ ទាំង រាប់ ព្រះ‌លោហិត នៃ សេចក្តី សញ្ញា ដែល បាន ញែក គេ ចេញ ជា បរិសុទ្ធ ទុក ដូច ជា របស់ ប្រើ ធម្មតា ហើយ ត្មះ‌តិះ‌ដៀល ដល់ ព្រះ‌វិញ្ញាណ ដ៏ មាន ព្រះ‌គុណ ផង នោះ 30ដ្បិត យើង ស្គាល់ ព្រះ‌អង្គ ដែល ទ្រង់ មាន ព្រះ‌បន្ទូល ថា «សេចក្តី សង‌សឹក ជា របស់ ផង អញ អញ នឹង សង គេ នេះ ជា ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់» ហើយ ១ ទៀត ថា «ព្រះ‌អម្ចាស់ ទ្រង់ នឹង ជំនុំ ជំរះ រាស្ត្រ ទ្រង់» 31រីឯ ការ ដែល ធ្លាក់ ទៅ ក្នុង កណ្តាប់ ព្រះ‌ហស្ត នៃ ព្រះដ៏ មាន ព្រះ‌ជន្ម រស់ នៅ នោះ គួរ ស្ញែង ខ្លាច ណាស់។ 32ចូរ នឹក ចាំ ពី ជាន់ មុន គឺ ពី កាល ដែល អ្នក រាល់ គ្នា ទើប នឹង បាន ភ្លឺ ឡើង នោះ ក៏ ទ្រាំ នឹង ទុក្ខ លំបាក ទាំង តតាំង ជា ខ្លាំង ដែរ 33ដោយ‌សារ គេ យក អ្នក រាល់ គ្នា ទុក ជា ល្បែង មើល លេង ទាំង ត្មះ‌តិះ‌ដៀល ហើយ ធ្វើ ទុក្ខ ដល់ អ្នក រាល់ គ្នា នោះ ម្យ៉ាង ហើយ មួយ ទៀត ដោយ អ្នក រាល់ គ្នា បាន ភប់‌ប្រសព្វ នឹង ពួក អ្នក ដែល ត្រូវ ទុក្ខ លំបាក ដូច្នោះ ម្យ៉ាង ផង 34ដ្បិត អ្នក រាល់ គ្នា មាន ចិត្ត អាណិត‌អាសូរ ដល់ ពួក អ្នក ដែល ជាប់ ចំណង ក៏ ទ្រាំ ឲ្យ មនុស្ស ប្លន់ យក របស់ ទ្រព្យ ខ្លួន ដោយ អំណរ ដោយ ដឹង ថា ខ្លួន មាន ទ្រព្យ‌សម្បត្តិ ដែល ប្រសើរ ជាង ហើយ ក៏ នៅ ជាប់‌លាប់ ផង នៅ ឯ ស្ថាន‌សួគ៌ 35ដូច្នេះ កុំ ឲ្យ បោះ បង់ ចោល សេចក្តី ក្លាហាន របស់ អ្នក រាល់ គ្នា ដែល មាន រង្វាន់ ជា ធំ នោះ ឡើយ 36ដ្បិត អ្នក រាល់ គ្នា ត្រូវ ការ នឹង សេចក្តី អត់‌ធ្មត់ ដើម្បី ឲ្យ បាន ទទួល សេចក្តី ដែល បាន សន្យា ដោយ ធ្វើ តាម ព្រះ‌ហឫ‌ទ័យ ព្រះ 37ពី ព្រោះ នៅ តែ បន្តិច ទៀត «នោះ ព្រះ‌អង្គ ដែល ត្រូវ មក ទ្រង់ នឹង យាង មក មែន ឥត បង្អង់ ឡើយ 38តែ ពួក មនុស្ស សុចរិត នឹង រស់ នៅ ដោយ អាង សេចក្តី ជំនឿ បើ អ្នក ណា ថយ ទៅ វិញ នោះ ចិត្ត អញ គ្មាន សេចក្តី អំណរ ចំពោះ អ្នក នោះ ទេ» 39តែ យើង រាល់ គ្នា មិន មែន ជា ពួក អ្នក ដែល ថយ ទៅ វិញ ឲ្យ ត្រូវ វិនាស នោះ ឡើយ គឺ ជា ពួក អ្នក ដែល មាន សេចក្តី ជំនឿ សំរាប់ ឲ្យ ព្រលឹងបាន សង្គ្រោះ វិញ។

will be added

X\