Hebrews - ហេប្រឺ 1

1ឯ ព្រះ ដែល ពី ដើម ទ្រង់ មាន ព្រះ‌បន្ទូល នឹង ពួក ឰយុកោ ដោយ ពួក ហោរា ជា ច្រើន ដង ច្រើន បែប 2នៅ ជាន់ ក្រោយ បង្អស់ នេះ ទ្រង់ បាន មាន ព្រះ‌បន្ទូល នឹង យើង រាល់ គ្នា ដោយ‌សារ ព្រះ‌រាជ បុត្រា វិញ ដែល ទ្រង់ បាន តម្រូវ ឲ្យ បាន គ្រង របស់ ទាំង អស់ ទុក ជា មរដក ព្រម ទាំង បង្កើត លោកីយ៍ ដោយ‌សារ ព្រះ‌រាជ‌បុត្រា នោះ ដែរ 3គឺ ទ្រង់ ជា រស្មី ភ្លឺ មក ពី សិរី‌ល្អ នៃ ព្រះ ហើយ ជា រូប‌ភាព នៃ អង្គ ទ្រង់ ទាំង ទ្រ‌ទ្រង់ គ្រប់ របស់ ទាំង អស់ ដោយ‌សារ ព្រះ‌បន្ទូល ដ៏ មាន ព្រះ‌ចេស្តា នៃ ទ្រង់ ហើយ ក្រោយ ដែល បាន សំអាត អំពើ បាប របស់ យើង រាល់ គ្នា ទាំង ប៉ុន្មាន នោះ ក៏ គង់ នៅ ខាង ស្តាំ នៃ ឫទ្ធា‌នុភាព នៅ លើ ស្ថាន ដ៏ ខ្ពស់ 4ហើយ ដែល ទ្រង់ បាន ទទួល នាម ១ទុក ជា មរដក ជា នាម ដែល ប្រសើរ ជាង នាម របស់ ពួក ទេវតា ប៉ុណ្ណា នោះ ទ្រង់ ក៏ បាន ត្រឡប់ ជា វិសេស ជាង ពួក ទេវតា ប៉ុណ្ណោះ ដែរ។ 5ដ្បិត តើ ព្រះ ដែល មាន ព្រះ‌បន្ទូល នឹង ទេវតា ណា មួយ ថា «ឯង ជា កូន អញ អញ បាន បង្កើត ឯង នៅ ថ្ងៃ នេះ» ឬ ថា «អញ នឹង បាន ជា ឪពុក ដល់ វា ហើយ វា នឹង បាន ជា កូន របស់ អញ» ដូច្នេះ ឬ ទេ 6ហើយ ម្តង ទៀត កាល ទ្រង់ ឲ្យ ព្រះ‌រាជ‌បុត្រា មក ក្នុង លោកីយ៍ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា «ចូរ ឲ្យ អស់ ទាំង ទេវតា នៃ ព្រះ ថ្វាយ បង្គំ ចុះ» 7ខាង ឯ ពួក ទេវតា នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា «ទ្រង់ យក ពួក ទេវតា របស់ ទ្រង់ ធ្វើ ជា វិញ្ញាណ ហើយ ពួក អ្នក បំរើ ទ្រង់ ធ្វើ ជា អណ្តាត ភ្លើង» 8តែ ខាង ឯ ព្រះ‌រាជ‌បុត្រា វិញ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា «ឱ ព្រះ អើយ បល្ល័ង្ក ទ្រង់ នៅ ជាប់ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ ព្រះ ដំបង ពេជ្រ របស់ រាជ្យ ទ្រង់ នោះ ជា ដំបង សុចរិត 9ទ្រង់ បាន ស្រឡាញ់ សេចក្តី សុចរិត ហើយ ស្អប់ ការ ទទឹង ច្បាប់ ហេតុ នោះ បាន ជា ព្រះ គឺ ជា ព្រះ នៃ ទ្រង់ បាន ចាក់ ប្រេង ថ្វាយ ទ្រង់ ជា ប្រេង នៃ សេចក្តី ត្រេក‌អរ សាទរ លើស ជាង ពួក សំឡាញ់ នៃ ទ្រង់» 10ហើយ ថា «ឱ ព្រះ‌អម្ចាស់ អើយ កាល ដើម ដំបូង ទ្រង់ បាន បង្ក ឫស ផែន‌ដី ហើយ ផ្ទៃ មេឃ ក៏ ជា ការ ដែល ព្រះ‌ហស្ត ទ្រង់ ធ្វើ ដែរ 11ឯ របស់ ទាំង នោះ នឹង សាប‌សូន្យ ទៅ តែ ទ្រង់ នឹង គង់ នៅ ជាប់ ដដែល របស់ ទាំង នោះ នឹង ចាស់ ទៅ ដូច ជា សំលៀក‌បំពាក់ 12ទ្រង់ នឹង ឆ្មូល ទៅ ដូច ជា អាវ ហើយ របស់ ទាំង នោះ ក៏ នឹង ប្រែ ក្លាយ ទៅ តែ ទ្រង់ នៅ តែ ដដែល ព្រះ‌ជន្ម ទ្រង់ មិន ចេះ ផុត ឡើយ» 13តើ ទ្រង់ ដែល មាន ព្រះ‌បន្ទូល ទៅ ទេវតា ណា មួយ ថា «ចូរ អង្គុយ ខាង ស្តាំ អញ ទាល់ តែ អញ ដាក់ ពួក ខ្មាំង‌សត្រូវ ឯង ទុក ជា កំណល់ កល់ ជើង ឯង»ដូច្នេះ ឬ ទេ 14តើ ពួក ទេវតា ទាំង នោះ មិន មែន ជា វិញ្ញាណ បំរើ ដែល ទ្រង់ បាន ចាត់ មក សំរាប់ ការ‌ងារ ជួយ ដល់ ពួក ដែល ត្រូវ ទទួល សេចក្តី សង្គ្រោះ ជា មរដក ទេ ឬ អី។


Copyright
Learn More

will be added

X\