KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Genesis - លោកុប្បត្តិ 15 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ក្រោយហេតុការណ៍ទាំងនោះមក លោកអាប់រ៉ាមនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។   2  លោកអាប់រ៉ាមទូលតបវិញថា៖ «បពិត្រព្រះជាអម្ចាស់ ព្រះអង្គប្រទានអ្វីមកទូលបង្គំ ក៏ឥតប្រយោជន៍ដែរព្រោះទូលបង្គំនឹងលាចាកលោកនេះទៅ ទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ទូលបង្គំ គឺអេលាស៊ើរជាអ្នកក្រុងដាម៉ាស់ឯណោះវិញ»។   3  លោកមានប្រសាសន៍ទៀតថា៖ «ព្រះអង្គពុំបានប្រទានអោយទូលបង្គំមានកូនបន្តពូជសោះ គឺមានតែអ្នកបំរើ ក្នុងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះ ដែលនឹងទទួលកេរមត៌កតពីទូលបង្គំ»។   4  ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «មិនមែនអ្នកបំរើទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញឯណោះជាអ្នកទទួលមត៌ក»។   5  ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃហើយរាប់ចំនួនផ្កាយមើល៍ តើអ្នកអាចរាប់អស់ទេ?»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖«ពូជពង្សរបស់អ្នកក៏នឹងមានចំនួនច្រើន ដូចផ្កាយទាំងនោះដែរ »។   6  លោកអាប់រ៉ាមជឿលើព្រះអម្ចាស់ ហើយដោយយល់ដល់ជំនឿនេះ ព្រះអង្គប្រោសលោកអោយបានសុចរិត។   7  ព្រះអង្គមានព្រះបន្ទូលមកលោកទៀតថា៖ «យើងជាព្រះអម្ចាស់ដែលបាននាំអ្នកចេញពីក្រុងអ៊ើរ នៅស្រុកខាល់ដេមកដើម្បីប្រគល់ស្រុកនេះអោយអ្នកទុកជាសម្បត្តិ»។   8  លោកអាប់រ៉ាមទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់តើធ្វើម្តេចអោយដឹងថា ទូលបង្គំនឹងទទួលស្រុកនេះ?»   9  ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «ចូរយកគោញីជំទង់អាយុបីខួបមួយ ពពែញីអាយុបីខួបមួយ ពពែឈ្មោលអាយុបីខួបមួយ លលកមួយ និង ព្រាបជំទើរមួយ មកអោយយើង»។   10  លោកក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែលោកពុំបានពុះសត្វស្លាបជាពីរទេ។   11  ពេលនោះមានត្មាតមកឆាបសាច់សត្វ តែលោកអាប់រ៉ាមបានដេញវា។   12  នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមលង់លក់ ហើយព្រឺខ្លាចជាខ្លាំង ព្រោះមានភាពងងឹតមកគ្របដណ្តប់លើលោក។   13  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «តោងដឹងថា ពូជពង្សរបស់អ្នកនឹងទៅស្នាក់នៅក្នុងស្រុកមួយដែលមិនមែនជាស្រុករបស់ខ្លួន គេនឹងធ្លាក់ខ្លួនទៅជាទាសករនៅក្នុងស្រុកនោះ ហើយអ្នកស្រុកនោះនឹងជិះជាន់គេអស់រយៈពេលបួនរយឆ្នាំ។   14  ប៉ុន្តែ យើងនឹងដាក់ទោសប្រជាជាតិ ដែលយកពូជពង្សអ្នកធ្វើជាទាសករ។ បន្ទាប់មក គេនឹងចាកចេញទៅ ដោយនាំយកទ្រព្យសម្បត្តិជាច្រើនទៅជាមួយផង។   15  រីឯអ្នកវិញអ្នកនឹងទៅជួបជុំជាមួយបុព្វបុរសរបស់អ្នក ដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នកក្រោយពីអ្នកបានរស់យ៉ាងសុខក្សេមក្សាន្ត អាយុយឺនយូរ។   16  នៅតំណទីបួន ទើបពូជពង្សរបស់អ្នកវិលត្រឡប់មកទីនេះវិញ ដ្បិតជនជាតិអាម៉ូរីប្រព្រឹត្តបទល្មើសមិនទាន់ដល់កំរិតនៅឡើយ»។   17  លុះថ្ងៃលិចផុតទៅមេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្តាតភ្លើងឆេះឆាបតាមចន្លោះដុំសាច់សត្វដែលពុះជាពីរនោះផងដែរ។   18  នៅថ្ងៃនោះ ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយលោកអាប់រ៉ាម ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះអោយពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំពោលគឺទន្លេអឺប្រាត   19  ពួកកែន ស្រុកកេនិស៊ីត ស្រុកកាត់ម៉ូនី   20  ស្រុកហេត ស្រុកពេរិស៊ីត ស្រុករេផែម   21  ស្រុកអាម៉ូរី ស្រុកកាណាន ស្រុកគើកាស៊ី និង ស្រុកយេប៊ូស»។