KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Genesis - លោកុប្បត្តិ 10 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នេះជាបញ្ជីរាយនាមកូនចៅរបស់សិម ហាំ និង យ៉ាផេត ដែលជាកូនរបស់លោកណូអេ។ ក្រោយទឹកជំនន់ធំអ្នកទាំងបីបានបង្កើតកូនចៅ ដូចតទៅនេះ៖   2  កូនចៅរបស់លោកយ៉ាផេត មានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និង ទីរ៉ាស។   3  កូនចៅរបស់កូមើរ មាន អ័សក្នាស រីផាត និង តូការម៉ា។   4  កូនចៅរបស់យ៉ាវ៉ាន់ មាន អេលីសា តើស៊ីស គីទីម និង ដូដានីម   5  គឺអ្នកទាំងនោះហើយជាបុព្វបុរសរបស់ប្រជាជាតិនានា ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បែកចេញជាស្រុក តាមភាសា និង បែកចេញជាជាតិសាសន៍ តាមពូជអំបូររៀងៗខ្លួន។   6  កូនចៅរបស់លោកហាំមានគូស មីសរ៉ែម ពូថ និង កាណាន។   7  កូនចៅរបស់គូស មាន សេបា ហាវីឡា សាបតារ៉ាម៉ា និង សាបតិកា។ កូនចៅរបស់រ៉ាម៉ា មានសេបា និង ដេដាន់។   8  លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនីមរ៉ូដនេះហើយ ដែលជាវីរបុរសទីមួយនៅលើផែនដី។   9  គាត់ជាអ្នកប្រមាញ់ដ៏ពូកែនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហេតុនេះ ហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចនីមរ៉ូដ»។   10  មុនដំបូង គាត់គ្រប់គ្រងនៅក្រុងបាបិល ក្រុងអេរេកក្រុងអាកាដ និង ក្រុងកាល់ណេនៅស្រុកស៊ីណើរ។   11  បន្ទាប់មក គាត់ចាកចេញពីស្រុកនោះទៅស្រុកអាស៊ើរ ហើយកសាងក្រុងនីនីវេ ក្រុងរេហូបុត ក្រុងកាឡាស   12  និង ក្រុងរេសែន ដែលជាក្រុងមួយដ៏ធំ នៅចន្លោះក្រុងនីនីវេ និង ក្រុងកាឡាស។   13  មីសរ៉ែម បង្កើតជនជាតិលូឌឹម ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិណាប់ធូហ៊ីម   14  ជនជាតិប៉ាទ្រូស៊ីម ជនជាតិកាសលូហ៊ីម ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និង ជនជាតិកាប់ថោរីម។   15  លោកកាណានបង្កើតបាន ស៊ីដូន ជាកូនច្បង និង ហេត   16  ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី   17  ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនី   18  ជនជាតិអើវ៉ាឌីត-សេម៉ារីត ជនជាតិសេម៉ារីជនជាតិហាម៉ាធីត។ បន្ទាប់មក អំបូរកាណានក៏បានបែកខ្ញែកគ្នា។   19  ទឹកដីរបស់ជនជាតិកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ដែលនៅជិតក្រុងកេរ៉ា រហូតដល់ក្រុងកាសា និង រហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និង ក្រុងសេបោម ហើយរហូតទៅដល់ក្រុងឡាសា។   20  គឺជនជាតិទាំងនោះហើយ ដែលជាពូជពង្សរបស់លោកហាំ តាមពូជអំបូរ តាមភាសា តាមស្រុក និង តាមជាតិសាសន៍របស់គេ។   21  រីឯលោកសិមដែលជាបងបង្អស់របស់លោកយ៉ាផេត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។   22  កូនរបស់លោកសិម មានអេឡាំ អាសស៊ើរ អើប៉ាក សាឌលូឌ និង អើរ៉ាម។   23  កូនរបស់អើរ៉ាម មានអ៊ូស ហ៊ូល កេធើរ និង ម៉ាស។   24  អើប៉ាកសាឌបង្កើតសេឡា ហើយសេឡាបង្កើតហេប៊ើរ។   25  ហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក ដ្បិតនៅជំនាន់នោះ មនុស្សនៅលើផែនដីបានបែកខ្ញែកគ្នា ប្អូនរបស់គាត់ឈ្មោះយ៉ុកថាន។   26  យ៉ុកថានបង្កើតបានអាល់ម៉ូដាដ សេឡេប ហាសារម៉ាវ៉េត យេរ៉ា   27  ហាដូរ៉ាម អ៊ូសាល ឌីកឡា   28  អូបាល អប៊ីម៉ែល សេបា   29  អូភារ ហាវីឡា និង យ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។   30  គេរស់នៅចាប់តាំងពីស្រុកមេសាប៉ែកខាងសេផារ រហូតទៅដល់តំបន់ភ្នំខាងកើត។   31  នេះហើយជាពូជពង្សរបស់លោកសិម តាមពូជអំបូរតាមភាសា តាមស្រុក និង តាមជាតិសាសន៍របស់គេ។   32  នេះហើយជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយតាមជាតិសាសន៍របស់គេ។ អ្នកទាំងនោះជាដើមកំណើតជាតិសាសន៍ទាំងឡាយ ដែលបែកខ្ញែកលើផែនដីក្រោយទឹកជំនន់ធំ។