Galatians - កាឡាទី 6

1ឱ បង ប្អូន អើយ បើ បាន ទាន់ ឃើញ មនុស្ស ណា ធ្វើ ខុស អ្វី នោះ អ្នក រាល់ គ្នា ដែល ដើរ ដោយ ព្រះ‌វិញ្ញាណ ចូរ ដំរង់ អ្នក នោះ ដោយ ចិត្ត សុភាព ព្រម ទាំង ប្រយ័ត្ន ខ្លួន ឯង ផង ក្រែង ត្រូវ សេចក្តី ល្បួង ដែរ 2ចូរ យក អាសា គ្នា ទៅ វិញ ទៅ មក យ៉ាង នោះ ទើប បាន សំរេច តាម ក្រឹត្យ‌វិន័យ នៃ ព្រះ‌គ្រីស្ទ 3ដ្បិត បើ អ្នក ណា គិត ស្មាន ថា ខ្លួន ជា អ្វីៗ តែ មិន ជា អ្វី សោះ អ្នក នោះ ឈ្មោះ ថា បញ្ឆោត ខ្លួន ឯង ហើយ 4ចូរ ឲ្យ គ្រប់ គ្នា ល្បង ល ការ ដែល ធ្វើ រៀងៗ ខ្លួន នោះ នឹង មាន សេចក្តី អំនួត ចំពោះ តែ ខ្លួន ឯង មិន មែន ចំពោះ អ្នក ណា ទៀត ទេ 5ដ្បិត គ្រប់ គ្នា ត្រូវ ទទួល បន្ទុក ជា របស់ ផង ខ្លួន។ 6អ្នក ណា ដែល មាន គ្រូ បង្រៀន ខាង ព្រះ‌បន្ទូល នោះ ត្រូវ ចែក គ្រប់ ទាំង របស់ ល្អ ដល់ គ្រូ នោះ ផង 7កុំ ឲ្យ ច្រឡំ ឡើយ និង បញ្ឆោត ព្រះ មិន បាន ទេ ដ្បិត ពូជ ណា ដែល មនុស្ស ព្រោះ ចុះ នោះ នឹង ច្រូត បាន ពូជ នោះ ឯង វិញ 8អ្នក ណា ដែល ព្រោះ ខាង ឯ សាច់ ឈាម របស់ ខ្លួន នឹង ច្រូត បាន សេចក្តី ពុក‌រលួយ ពី សាច់ ឈាម នោះ ឯង តែ អ្នក ណា ដែល ព្រោះ ខាង ឯ ព្រះ‌វិញ្ញាណ នោះ នឹង ច្រូត បាន ជីវិត អស់ កល្ប ជានិច្ច ពី ព្រះ‌វិញ្ញាណ វិញ 9កុំ ឲ្យ យើង ណាយ ចិត្ត នឹង ធ្វើ ការ ល្អ ឡើយ ដ្បិត បើ មិន រសាយ ចិត្ត ទេ នោះ ដល់ កំណត់ យើង នឹង ច្រូត បាន ហើយ 10ដូច្នេះ កាល ណា យើង មាន ឱកាស នោះ ត្រូវ ធ្វើ ល្អ ដល់ មនុស្ស ទាំង អស់ ហើយ គឺ ដល់ ពួក អ្នក ជឿ ជា ដើម។ 11សូម មើល អក្សរ ធំ ទាំង ម៉្លេះ នេះ ដែល ខ្ញុំ សរសេរ ដោយ ដៃ ខ្ញុំ ផ្ញើ មក អ្នក រាល់ គ្នា 12អស់ អ្នក ណា ដែល ចង់ បាន ឫកពា ល្អ ខាង សាច់ ឈាម នោះ គេ បង្ខំ ឲ្យ អ្នក រាល់ គ្នា ទទួល កាត់ ស្បែក ដើម្បី ឲ្យ តែ ខ្លួន គេ បាន រួច ពី សេចក្តី បៀត បៀន ដោយ ព្រោះ ឈើ ឆ្កាង នៃ ព្រះ‌គ្រីស្ទ 13ដ្បិត ពួក អ្នក ដែល ទទួល ពិធី កាត់ ស្បែក នោះ គេ មិន ទាំង កាន់ តាម ក្រឹត្យ‌វិន័យ ផង តែ គេ ចង់ ឲ្យ អ្នក រាល់ គ្នា កាត់ ស្បែក វិញ ដើម្បី ឲ្យ គេ បាន អួត ខ្លួន ខាង ឯ សាច់ ឈាម របស់ អ្នក រាល់ គ្នា ប៉ុណ្ណោះ 14ឯ ខ្ញុំ កុំ បី ឲ្យ ខ្ញុំ អួត ខ្លួន ឡើយ អួត បាន តែ ពី ឈើ ឆ្កាង នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ប៉ុណ្ណោះ ដែល ដោយ‌សារ ទ្រង់ នោះ លោកីយ៍ បាន ត្រូវ ជាប់ ឆ្កាង ខាង ឯ ខ្ញុំ ហើយ ខ្ញុំ ខាង ឯ លោកីយ៍ ដែរ 15ដ្បិត ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ ដែល កាត់ ស្បែក ឬ មិន កាត់ នោះ មិន ជា ប្រយោជន៍ អ្វី ទេ ដែល ហៅ ថា មាន ប្រយោជន៍ នោះ មាន តែ កើត ជា ថ្មី វិញ ប៉ុណ្ណោះ 16សូម ឲ្យ អស់ អ្នក ដែល ដើរ តាម មាត្រា នេះ បាន ប្រកប ដោយ សេចក្តី សុខ សាន្ត និង សេចក្តី មេត្តា‌ករុណា ចុះ ព្រម ទាំង សាសន៍ អ៊ីស្រា‌អែល នៃ ព្រះ ផង។ 17អំពី នេះ ទៅ មុខ កុំ ឲ្យ អ្នក ណា រំខាន ចិត្ត ខ្ញុំ ទៀត ឡើយ ដ្បិត ខ្ញុំ ជាប់ មាន ស្នាម ត្រា របស់ ព្រះ‌អម្ចាស់‌យេស៊ូវ នៅ ខ្លួន ខ្ញុំ ហើយ 18បង ប្អូន អើយ សូម ឲ្យ ព្រលឹង វិញ្ញាណ របស់ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា។ អាម៉ែន។:៚


Copyright
Learn More

will be added

X\