Galatians - កាឡាទី 4

1ខ្ញុំ និយាយ ដូច្នេះ ថា កាល អ្នក ដែល ត្រូវ គ្រង មរដក នៅ ក្មេង នៅ ឡើយ នោះ មិន ផ្សេង ពី បាវ បំរើ ប៉ុន្មាន ទេ ទោះ បើ ជា ម្ចាស់ លើ ទាំង អស់ ក៏ ដោយ 2ដ្បិត ត្រូវ នៅ ក្នុង អំណាច ភីលៀង និង អ្នក ត្រួត ត្រា ដរាប ដល់ វេលា ដែល ឪពុក បាន កំណត់ ជា មុន 3ឯ យើង រាល់ គ្នា ក៏ ដូច្នោះ ដែរ កាល យើង នៅ ក្មេងនៅ ឡើយ នោះ យើង ត្រូវ ជាប់ ចំណង ក្នុង អំណាច នៃ អស់ ទាំង បថម សិក្សា របស់ លោកីយ៍ 4តែ លុះ វេលា កំណត់ បាន មក ដល់ នោះ ព្រះ ទ្រង់ បាន ចាត់ ព្រះ‌រាជ‌បុត្រា ទ្រង់ ឲ្យ មក ចាប់ កំណើត នឹង ស្ត្រី គឺ កើត ក្រោម អំណាច នៃ ក្រឹត្យ‌វិន័យ 5ដើម្បី នឹង លោះ ពួក អ្នក ដែល នៅ ក្រោម ក្រឹត្យ‌វិន័យ ប្រយោជន៍ ឲ្យ យើង បាន ទទួល សគុណ ទុក ជា កូន ចិញ្ចឹម 6ហើយ ដោយ ព្រោះ អ្នក រាល់ គ្នា ជា កូន បាន ជា ព្រះ ទ្រង់ ចាត់ ព្រះ‌វិញ្ញាណ នៃ ព្រះ‌រាជ‌បុត្រា ទ្រង់ ឲ្យ មក ក្នុង ចិត្ត អ្នក រាល់ គ្នា ឲ្យ បន្លឺ ឡើង ថា អ័ប្បា ព្រះ‌វរ‌បិតា អើយ 7ដូច្នេះ អ្នក រាល់ គ្នា មិន មែន ជា បាវ បំរើ ទៀត ទេ គឺ ជា កូន វិញ ហើយ បើ ជា កូន នោះ នឹង បាន មរដក នៃ ព្រះ ដោយ‌សារ ព្រះ‌គ្រីស្ទ ដែរ។ 8នៅ វេលា នោះ កាល អ្នក រាល់ គ្នា មិន ទាន់ ស្គាល់ ព្រះ នោះ ត្រូវ ជាប់ បំរើ ដល់ អស់ ទាំង របស់ ដែល មិន មែន ជា ព្រះ ពី កំណើត ទេ 9តែ ឥឡូវ នេះ លុះ បាន ស្គាល់ ព្រះ ហើយ (តែ ស៊ូ ថា ព្រះ បាន ស្គាល់ អ្នក រាល់ គ្នា វិញ ជា ជាង) នោះ ធ្វើ ដូច ម្តេច ឲ្យ អ្នក រាល់ គ្នា បាន ត្រឡប់ ទៅ ឯ បថម សិក្សា ខ្សោយ ហើយ ទាប ថោក ដែល អ្នក រាល់ គ្នា ចង់ ទៅ ជាប់ បំរើ ម្តង ទៀត នោះ 10អ្នក រាល់ គ្នា ជា អ្នក កាន់ ថ្ងៃ ខែ រដូវ និង ឆ្នាំ ផ្សេងៗ 11ខ្ញុំ ខ្លាច ក្រែង ខ្ញុំ បាន ធ្វើ ការ នឿយ ហត់ ក្នុង ពួក អ្នក រាល់ គ្នា ជា ឥត ប្រយោជន៍។ 12បង ប្អូន អើយ ខ្ញុំ សូម អង្វរ ឲ្យ អ្នក រាល់ គ្នា បាន ដូច ខ្ញុំ ដ្បិត ខ្ញុំ ដូច អ្នក រាល់ គ្នា ដែរ អ្នក រាល់ គ្នា មិន បាន ធ្វើ អ្វី ខុស នឹង ខ្ញុំ ទេ 13តែ អ្នក រាល់ គ្នា ដឹង ថា ខ្ញុំ បាន ផ្សាយ ដំណឹង ល្អ មក អ្នក រាល់ គ្នា កាល ពី ដើម ដោយ សេចក្តី កំសោយ ខាង សាច់ ឈាម 14ហើយ អ្នក រាល់ គ្នា មិន បាន មើល‌ងាយ ចំពោះ សេចក្តី ល្បង ក្នុង សាច់ ឈាម ខ្ញុំ ឬ ចោល ខ្ញុំ ចេញ ដោយ ខ្ពើម នោះ ទេ គឺ បាន ទទួល ខ្ញុំ ទុក ដូច ជា ទេវតា នៃ ព្រះ វិញ ហើយ ដូច ជា ព្រះ‌យេស៊ូវ គ្រីស្ទ ផង 15ដូច្នេះ សេចក្តី អំណរ ដែល អ្នក រាល់ គ្នា មាន កាល ពី ដើម នោះ តើ នៅ ឯ ណា ដ្បិត ខ្ញុំ ធ្វើ បន្ទាល់ ពី អ្នក រាល់ គ្នា ថា កាល ណោះ អ្នក រាល់ គ្នា នឹង ខ្វេះ ភ្នែក ចេញ ឲ្យ មក ខ្ញុំ បើ សិន ជា បាន 16ដូច្នេះ តើ ខ្ញុំ បាន ត្រឡប់ ជា ខ្មាំង‌សត្រូវ នឹង អ្នក រាល់ គ្នា វិញ ដោយ ព្រោះ តែ និយាយ សេចក្តី ពិត ឬ អី 17គេ មាន សេចក្តី ឧស្សាហ៍ ដល់ អ្នក រាល់ គ្នា ណាស់ តែ មិន ល្អ ទេ គឺ គេ ចង់ តែ ឲ្យ អ្នក រាល់ គ្នា ចោល យើង ខ្ញុំ ចេញ ដើម្បី ឲ្យ អ្នក រាល់ គ្នា ប្រឹង សង្វាត ទៅ តាម គេ វិញ 18គួរ ឲ្យ មាន សេចក្តី សង្វាត ខាង ការ ល្អ ជា ដរាប ទៅ មិន មែន តែ ក្នុង កាល ដែល ខ្ញុំ នៅ ជា មួយ ប៉ុណ្ណោះ ឡើយ 19កូន ចៅ អើយ ខ្ញុំ លំបាក ក្នុង ចិត្ត ជា ពន់‌ពេក ដោយ ព្រោះ អ្នក រាល់ គ្នា ម្តង ទៀត ទាល់ តែ ព្រះ‌គ្រីស្ទ បាន ក មាន រូប រាង ក្នុង អ្នក រាល់ គ្នា ឡើង 20ហើយ ឥឡូវ នេះ ខ្ញុំ ចង់ នៅ ជា មួយ នឹង អ្នក រាល់ គ្នា ដើម្បី ឲ្យ ខ្ញុំ បាន ផ្លាស់ ពាក្យ សំដី ចេញ ដ្បិត ខ្ញុំ មាន សេចក្តី សង្ស័យ ពី ដំណើរ អ្នក រាល់ គ្នា ណាស់។ 21អ្នក រាល់ គ្នា ដែល ចង់ នៅ ក្រោម បន្ទុក ក្រឹត្យ‌វិន័យ អើយ សូម ប្រាប់ មក ខ្ញុំ តើ មិន ឮ សេចក្តី ដែល ក្រឹត្យ‌វិន័យ ថា ទេ ឬ អី 22ដ្បិត មាន សេចក្តី ចែង ទុក មក ថា លោក អ័ប្រា‌ហាំ មាន កូន ២ មួយ កើត ពី បាវ ស្រី ហើយ មួយ ពី ស្រី អ្នក ជា 23តែ កូន ដែល កើត ពី បាវ ស្រី នោះ បាន កើត តាម សាច់ ឈាម ហើយ ១ ដែល កើត ពី អ្នក ជា បាន កើត តាម សេចក្តី សន្យា វិញ 24នោះ ជា សេចក្តី ប្រៀប ធៀប គឺ ស្ត្រី ទាំង ២ នេះ ជា គំរូ ពី សេចក្តី សញ្ញា ២ ច្បាប់ មួយ មក ពី ភ្នំ ស៊ី‌ណាយ ក៏ បង្កើត សភាព ជា បាវ បំរើ នោះ គឺ ជា នាង ហាការ 25ដ្បិត នាង ហាការ ទុក ដូច ជា ភ្នំ ស៊ី‌ណាយ នៅ ស្រុក អារ៉ាប់ ហើយ ក៏ ត្រូវ នឹង ក្រុង យេរូ‌សា‌ឡិម សព្វ ថ្ងៃ នេះ ជា ក្រុង ដែល ជាប់ បំរើ ជា មួយ នឹង កូន ចៅ ផង 26តែ ក្រុង យេរូ‌សា‌ឡិម ដែល នៅ ស្ថាន លើ នោះ ជា ស្រី អ្នក ជា វិញ ដែល ជា ម្តាយ យើង ទាំង អស់ គ្នា 27ដ្បិត មាន សេចក្តី ចែង ទុក មក ថា «ឱ នាង អារ ដែល មិន បង្កើត កូន អើយ ចូរ អរ សប្បាយ ឡើង ឱ នាង ដែល មិន បាន ឈឺ នឹង សំរាល អើយ ចូរ ធ្លាយ សំរែក ឡើង ចុះ ពី ព្រោះ កូន របស់ នាង ដែល គ្មាន គូ នោះ ច្រើន ជាង កូន នៃ នាង ដែល មាន ប្តី ទៅ ហើយ» 28តែ បង ប្អូន អើយ យើង រាល់ គ្នា ជា កូន តាម សេចក្តី សន្យា ដូច ជា លោក អ៊ីសាក ដែរ 29តែ ឥឡូវ នេះ ក៏ ដូច ជា កាល ពី ដើម ដ្បិត កូន ដែល កើត តាម សាច់ ឈាម បាន ធ្វើ ទុក្ខ ដល់ កូន ដែល កើត តាម ព្រះ‌វិញ្ញាណ វិញ 30តែ គម្ពីរ ថា ដូច ម្តេច គឺ ថា «ចូរ ដេញ បាវ ស្រី នឹង កូន វា ចេញ ដ្បិត កូន របស់ បាវ ស្រី មិន ត្រូវ គ្រង មរដក ជា មួយ នឹង កូន របស់ ស្រី អ្នក ជា ឡើយ» 31ដូច្នេះ បង ប្អូន អើយ យើង រាល់ គ្នា មិន មែន ជា កូន របស់ បាវ ស្រី ទេ គឺ ជា កូន របស់ ស្រី អ្នក ជា វិញ។


Copyright
Learn More

will be added

X\