Galatians - កាឡាទី 3

1ឱ ពួក អ្នក ស្រុក កាឡាទី ឥត បើ គិត អើយ ដែល បាន បើក សំដែង ព្រះ‌យេស៊ូវ គ្រីស្ទ មក យ៉ាង ច្បាស់ នៅ ភ្នែក អ្នក រាល់ គ្នា ហើយ ទាំង ជាប់ ឆ្កាង ផង នោះ តើ អ្នក ណា បាន ធ្វើ អំពើ ដាក់ អ្នក រាល់ គ្នា ឲ្យ លែង ស្តាប់ តាម សេចក្តី ពិត វិញ ដូច្នេះ 2ខ្ញុំ ចង់ សួរ អ្នក រាល់ គ្នា តែ ប៉ុណ្ណេះ ថា តើ អ្នក រាល់ គ្នា បាន ទទួល ព្រះ‌វិញ្ញាណ ដោយ ប្រព្រឹត្ត តាម ក្រឹត្យ‌វិន័យ ឬ ដោយ បាន ស្តាប់ ទាំង មាន សេចក្តី ជំនឿ 3តើ អ្នក រាល់ គ្នា ជា មនុស្ស ឥត បើ គិត ជា ខ្លាំង ដល់‌ម៉្លេះ ឬ អី ដែល បាន ចាប់ ផ្តើម ដោយ ព្រះ‌វិញ្ញាណ ហើយ តើ ឥឡូវ នេះ បាន គ្រប់ លក្ខណ៍ ឡើង ដោយ សាច់ ឈាម វិញ ឬ 4តើ បាន រង ទុក្ខ ច្រើន ម៉្លេះ ជា ឥត ប្រយោជន៍ ឬ អី គឺ បើ ជា ឥត ប្រយោជន៍ មែន 5ឯ ព្រះ ដែល ទ្រង់ ប្រទាន ព្រះ‌វិញ្ញាណ មក អ្នក រាល់ គ្នា ហើយ ធ្វើ ការ ឫទ្ធិ‌បារមី ក្នុង ពួក អ្នក រាល់ គ្នា នោះ តើ ដោយ អ្នក រាល់ គ្នា ប្រព្រឹត្ត តាម ក្រឹត្យ‌វិន័យ ឬ ដោយ ស្តាប់ ទាំង មាន សេចក្តី ជំនឿ វិញ 6ដូច ជា លោក អ័ប្រា‌ហាំ បាន ជឿ ដល់ ព្រះ ហើយ សេចក្តី នោះ បាន រាប់ ជា សេចក្តី សុចរិត ដល់ លោក 7ដូច្នេះ ចូរ ដឹង ថា ពួក អ្នក ដែល មាន សេចក្តី ជំនឿ នោះ ជា ពូជ លោក អ័ប្រា‌ហាំ ហើយ 8ហើយ ដោយ គម្ពីរ បាន ដឹង ជា មុន ថា ព្រះ ទ្រង់ នឹង រាប់ ពួក សាសន៍ ដទៃ ជា សុចរិត ដោយ សេចក្តី ជំនឿ បាន ជា មាន សេចក្តី ប្រកាស ប្រាប់ មក ដល់ លោក អ័ប្រា‌ហាំ ជា មុន ថា «អស់ ទាំង សាសន៍ នឹង បាន ពរ ដោយ‌សារ ឯង» 9ដូច្នេះ អស់ អ្នក ដែល មាន សេចក្តី ជំនឿ នោះ ឈ្មោះ ថា បាន ពរ ជា មួយ នឹង លោក អ័ប្រា‌ហាំ ដែល ជា អ្នក ជឿ ដែរ 10តែ អស់ អ្នក ដែល អាង ដល់ ការ ប្រព្រឹត្ត តាម ក្រឹត្យ‌វិន័យ នោះ ត្រូវ បណ្តាសា វិញ ដ្បិត មាន សេចក្តី ចែង ទុក មក ថា «ត្រូវ បណ្តាសា ហើយ អស់ អ្នក ណា ដែល មិន កាន់ ខ្ជាប់ តាម គ្រប់ ទាំង សេចក្តី ដែល កត់ ទុក ក្នុង គម្ពីរ ក្រឹត្យ‌វិន័យ ដើម្បី នឹង ប្រព្រឹត្ត តាម» 11ហើយ ច្បាស់ ជា គ្មាន អ្នក ណា បាន រាប់ ជា សុចរិត នៅ ចំពោះ ព្រះ ដោយ‌សារ ក្រឹត្យ‌វិន័យ ឡើយ ពី ព្រោះ«មនុស្ស សុចរិត នឹង រស់ ដោយ អាង សេចក្តី ជំនឿ» 12ឯ ក្រឹត្យ‌វិន័យ មិន អាង សេចក្តី ជំនឿ ទេ គឺ អ្នក ណា ដែល អាច នឹង ប្រព្រឹត្ត តាម សេចក្តី ទាំង នោះ បាន អ្នក នោះ នឹង រស់ នៅ ដោយ‌សារ សេចក្តី ទាំង នោះ 13ព្រះ‌គ្រីស្ទ ទ្រង់ បាន លោះ យើង រាល់ គ្នា ឲ្យ រួច ពី សេចក្តី បណ្តាសា របស់ ក្រឹត្យ‌វិន័យ ដោយ ទ្រង់ ត្រូវ បណ្តាសា ជំនួស យើង រាល់ គ្នា (ដ្បិត មាន សេចក្តី ចែង ទុក មក ថា «ត្រូវ បណ្តាសា ហើយ អ្នក ណា ដែល ត្រូវ ព្យួរ នៅ លើ ឈើ») 14ដើម្បី ឲ្យ ពរ របស់ លោក អ័ប្រា‌ហាំ បាន មក ដល់ អស់ ទាំង សាសន៍ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ ប្រយោជន៍ ឲ្យ យើង បាន ទទួល សេចក្តី សន្យា គឺ ជា ព្រះ‌វិញ្ញាណ ដោយ‌សារ សេចក្តី ជំនឿ។ 15បង ប្អូន អើយ ខ្ញុំ និយាយ តាម បែប ភាព មនុស្ស ថា សូម្បី តែ សេចក្តី សញ្ញា របស់ មនុស្ស បើ គេ យល់ ព្រម តាំង នឹង គ្នា ជា ស្រេច ហើយ នោះ គ្មាន អ្នក ណា នឹង លើក ចោល ឬ បន្ថែម បញ្ចូល អ្វី ឡើយ 16រីឯ សេចក្តី សន្យា ទាំង ប៉ុន្មាន នោះ បាន តាំង នឹង លោក អ័ប្រា‌ហាំ ហើយ នឹង ពូជ លោក តែ ទ្រង់ មិន បាន មាន ព្រះ‌បន្ទូល ថា «និង ពូជ ទាំង ប៉ុន្មាន» ដូច ជា មាន ពូជ ជា ច្រើន នោះ ទេ គឺ ចំពោះ ពូជ តែ ១ វិញ ដោយ ថា «និង ពូជ លោក ១ នោះ ឯង» គឺ ជា ព្រះ‌គ្រីស្ទ 17ខ្ញុំ ចង់ និយាយ ដូច្នេះ ថា សេចក្តី សញ្ញា ដែល ព្រះ បាន យល់ ព្រម ជា មុន នោះ ក្រឹត្យ‌វិន័យ ដែល កើត ឡើង ៤៣០ ឆ្នាំ ជា ក្រោយ នឹង លើក ចោល ឲ្យ សេចក្តី សញ្ញា នោះ ទៅ ជា ឥត ប្រយោជន៍ មិន បាន 18ដ្បិត បើ សិន ជា មរដក នោះ បាន មក ដោយ អាង ក្រឹត្យ‌វិន័យ នោះ មិន មែន អាង សេចក្តី សន្យា ទៀត ទេ តែ ព្រះ ទ្រង់ បាន ប្រទាន ដល់ លោក អ័ប្រា‌ហាំ តាម សេចក្តី សន្យា វិញ 19ដូច្នេះ តើ ហេតុ អ្វី បាន ជា មាន ក្រឹត្យ‌វិន័យ នោះ គឺ បាន បន្ថែម បញ្ចូល ដោយ ព្រោះ សេចក្តី រំលង ច្បាប់ ទាល់ តែ ពូជបាន កើត ឡើង ដែល ទ្រង់ តាំង សេចក្តី សន្យា នោះ ឲ្យ ដោយ‌សារ ពួក ទេវតា នៅ ដៃ នៃ អ្នក កណ្តាល ម្នាក់ 20រីឯ អ្នក កណ្តាល នោះ មិន មែន បង្រួប‌បង្រួម អ្នក ណា តែ ម្នាក់ ឯង នោះ ឡើយ តែ ចំណែក ព្រះ ទ្រង់ ជា ព្រះ តែ ១ ទេ។ 21ដូច្នេះ តើ ក្រឹត្យ‌វិន័យ ទាស់ ទទឹង នឹង សេចក្តី សន្យា នៃ ព្រះ ឬ អី មិន មែន ទេ ដ្បិត បើ សិន ជា មាន ក្រឹត្យ‌វិន័យ ណា ប្រទាន មក ដែល អាច នឹង ធ្វើ ឲ្យ រស់ បាន នោះ ប្រាកដ ជា សេចក្តី សុចរិត នឹង មក ដោយ‌សារ ក្រឹត្យ‌វិន័យ នោះ ហើយ 22ប៉ុន្តែ គម្ពីរ បាន បង្ខាំង គ្រប់ ទាំង អស់ ក្នុង អំពើ បាប ដើម្បី ឲ្យ សេចក្តី ដែល ទ្រង់ សន្យា បាន ប្រទាន មក ដល់ ពួក អ្នក ជឿ វិញ ដោយ‌សារ សេចក្តី ជំនឿ ដល់ ព្រះ‌យេស៊ូវ គ្រីស្ទ 23តែ កាល មុន ដែល មាន សេចក្តី ជំនឿ ចូល មក នោះ យើង រាល់ គ្នា ត្រូវ បង្ខាំង នៅ ក្រោម ក្រឹត្យ‌វិន័យ គឺ ត្រូវ ឃុំ ទុក សំរាប់ សេចក្តី ជំនឿ ដែល ត្រូវ លេច មក 24បាន ជា ក្រឹត្យ‌វិន័យ ធ្វើ ជា អ្នក ដឹក‌នាំ យើង រាល់ គ្នា ទៅ ដល់ ព្រះ‌គ្រីស្ទ ដើម្បី ឲ្យ យើង បាន រាប់ ជា សុចរិត ដោយ អាង សេចក្តី ជំនឿ 25តែ លុះ កាល សេចក្តី ជំនឿ បាន មក ដល់ នោះ យើង មិន មែន នៅ ក្រោម អំណាច របស់ អ្នក ដឹក‌នាំ នោះ ទៀត ទេ 26ដ្បិត អ្នក រាល់ គ្នា សុទ្ធ តែ ជា កូន ព្រះ ដោយ‌សារ សេចក្តី ជំនឿ ជឿ ដល់ ព្រះ‌គ្រីស្ទ យេស៊ូវ 27ព្រោះ អស់ អ្នក ដែល បាន ទទួល បុណ្យ ជ្រមុជ ក្នុង ព្រះ‌គ្រីស្ទ នោះ ឈ្មោះ ថា បាន ប្រដាប់ កាយ ដោយ ព្រះ‌គ្រីស្ទ ហើយ 28គ្មាន សាសន៍ យូដា ឬ សាសន៍ ក្រេក គ្មាន បាវ បំរើ ឬ អ្នក ជា គ្មាន ប្រុស និង ស្រី ទៀត ទេ ពី ព្រោះ អ្នក រាល់ គ្នា ទាំង អស់ រួម មក តែ មួយ នៅ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ 29ហើយ បើ អ្នក រាល់ គ្នា ជា របស់ ផង ព្រះ‌គ្រីស្ទ នោះ ក៏ ពេញ ជា ពូជ របស់ លោក អ័ប្រា‌ហាំ ហើយ ក៏ ជា អ្នក គ្រង មរដក តាម សេចក្តី សន្យា ផង។


Copyright
Learn More

will be added

X\