1 ក្នុងចំណោមអស់អ្នកដែលព្រះចៅនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយ នោះមានមួយចំនួនវិលមកក្រុងយេរូសាឡឹម និង ស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ 2 អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរលោកនេហេមា លោកសេរ៉ាយ៉ា លោករេអេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសផា លោកប៊ីគវ៉ាយ លោករេហ៊ូម និង លោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែល មានដូចតទៅ : 3 កូនចៅរបស់លោកប៉ារ៉ូស មាន ២ ១៧២ នាក់ 4 កូនចៅរបស់លោកសេផាធាមាន៣៧២ នាក់ 5 កូនចៅរបស់លោកអើរ៉ាស មាន ៧៧៥ នាក់ 6 កូនចៅរបស់លោកប៉ាហាត់-ម៉ូអាប់ កូនចៅរបស់លោកយេសួរ និង កូនចៅរបស់លោកយ៉ូអាប់ មាន២ ៨១២ នាក់ 7 កូនចៅរបស់លោកអេឡាំ មាន ១២៥៤នាក់ 8 កូនចៅរបស់លោកសាធូរ មាន ៩៤៥ នាក់ 9 កូនចៅរបស់លោកសាកាយ មាន ៧៦០ នាក់ 10 កូនចៅរបស់លោកបានី មាន ៦៤២ នាក់ 11 កូនចៅរបស់លោកបេបាយ មាន ៦២៣ នាក់ 12 កូនចៅរបស់លោកអាសកាដមាន ១២២២នាក់ 13 កូនចៅរបស់លោកអដូនីកាំ មាន ៦៦៦ នាក់ 14 កូនចៅរបស់លោកប៊ីគវ៉ាយមាន២០៥៦នាក់ 15 កូនចៅរបស់លោកអេឌីន មាន ៤៥៤ នាក់ 16 កូនចៅរបស់លោកអេធើ ដែលជាពូជពង្សរបស់ លោកហេសេគាមាន ៩៨ នាក់ 17 កូនចៅរបស់លោកបេសាយមាន ៣២៣នាក់ 18 កូនចៅរបស់លោកយ៉ូរ៉ា មាន ១១២ នាក់ 19 កូនចៅរបស់លោកហាស៊ូមមាន ២២៣នាក់ 20 កូនចៅរបស់លោកគីបារ មាន ៩៥ នាក់ 21 អ្នកភូមិបេថ្លេហិម មាន ១២៣ នាក់ 22 អ្នកភូមិ នថូផា មាន ៥៦ នាក់ 23 អ្នកភូមិអាណាថោត មាន ១២៨ នាក់ 24 អ្នកភូមិអាសម៉ាវែត មាន ៤២ នាក់ 25 អ្នកក្រុងគារយ៉ាត-អើរីម កេភីរ៉ា និង បៀរ៉ូតមាន ៧៤៣ នាក់ 26 អ្នកក្រុងរ៉ាម៉ា និង កេបា មាន ៦២១ នាក់ 27 អ្នកក្រុងមីកម៉ាស មាន ១២២ នាក់ 28 អ្នកក្រុងបេតអែល និង អៃ មាន២២៣នាក់ 29 អ្នកភូមិនេបូរ មាន ៥២ នាក់ 30 កូនចៅរបស់លោកម៉ាកប៊ីស មាន ១៥៦ នាក់ 31 កូនចៅរបស់លោកអេឡាំម្នាក់ទៀត មាន ១ ២៥៤ នាក់ 32 កូនចៅរបស់លោកហារីម មាន ៣២០ នាក់ 33 អ្នកក្រុងឡូដ ហាឌីដ និង អូណូមាន ៧២៥នាក់ 34 អ្នកក្រុងយេរីខូ មាន ៣៤៥ នាក់ 35 អ្នកក្រុងសេណាអា មាន ៣ ៦៣០ នាក់ 36 ក្រុមបូជាចារ្យ ជាកូនចៅលោកយេដាយ៉ា ក្នុងក្រុមគ្រួសាររបស់លោកយេសួរ មាន ៩៧៣ នាក់ 37 កូនចៅរបស់លោកអ៊ីមមើរ មាន ១ ០៥២ នាក់ 38 កូនចៅរបស់លោកផាសហ៊ើរ មាន ១២៤៧ នាក់ 39 កូនចៅរបស់លោកហារីម មាន ១០១៧ នាក់។ 40 ក្រុមលេវី ជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និង កូនចៅរបស់លោកហូដាវាមាន៧៤ នាក់ 41 ក្រុមចំរៀង ជាកូនចៅរបស់លោកអេសាភ មាន១២៨ នាក់ 42 ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើរ កូនចៅរបស់លោកថាល់ម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និង កូនចៅរបស់លោកសូបាយ មាន១៣៩ នាក់ 43 ក្រុមអ្នកបំរើព្រះវិហារ ជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត 44 កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហាកូនចៅរបស់លោកផាដូន 45 កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកអ័កគូប 46 កូនចៅរបស់លោកហាកាប កូនចៅរបស់លោកសាលម៉ាយ កូនចៅរបស់លោកហាណាន 47 កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហារ កូនចៅរបស់លោករីអាយ៉ា 48 កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា កូនចៅរបស់លោកកាសាម 49 កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកផាសេហា កូនចៅរបស់លោកបេសាយ 50 កូនចៅរបស់លោកអាសណា កូនចៅរបស់លោកមេហូនីម កូនចៅរបស់លោកនេភូស៊ីម 51 កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា កូនចៅរបស់លោកហាហ៊ើរ 52 កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហាសា 53 កូនចៅរបស់លោកបារកូសកូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា 54 កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា 55 កូនចៅពួកអ្នកបំរើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា 56 កូនចៅរបស់លោកយ៉ាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដេល 57 កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេតពីសេបែម និង កូនចៅរបស់លោកអាំម៉ូន។ 58 សរុបទាំងអស់ក្រុមអ្នកបំរើព្រះវិហារ និង កូនចៅពួកអ្នកបំរើព្រះបាទសាឡូម៉ូន មាន ៣៩២ នាក់។ 59 រីឯអស់អ្នកដែលមកពីធេល-មែឡា ធេល-ហារេសា កេរូប-អដាន និង អ៊ីមមើរ ហើយពុំស្គាល់ញាតិសន្តាន និង ដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថាគេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ 60 កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និង កូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៥២ នាក់។ 61 ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាកូស កូនចៅរបស់លោកបាស៊ីឡាយ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡាយជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួន ដូចឪពុកក្មេក។ 62 អ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ ដែលពុំអាចបំពេញមុខងារជាបូជាចារ្យបានឡើយ។ 63 លោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរីម និង ធូមីម ជាមុនសិន។ 64 សហគមន៍ទាំងមូលមានចំនួន៤២ ៣៦០ នាក់ 65 ដោយឥតរាប់បញ្ចូលអ្នកបំរើប្រុសស្រីរបស់ពួកគេដែលចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចំរៀងប្រុសស្រី២០០ នាក់។ 66 មានសេះទាំងអស់ ៧៣៦ ក្បាលលាកាត់ ២៤៥ក្បាល 67 អូដ្ឋ៤៣៥ក្បាល និង លា ៦ ៧២០ក្បាល។ 68 ពេលមកដល់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានថ្វាយតង្វាយស្ម័គ្រចិត្ត សំរាប់ការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅកន្លែងដើមឡើងវិញ។ 69 ពួកគេថ្វាយសំរាប់ការសង់ព្រះវិហារតាមសមត្ថភាពរបស់ខ្លួន គឺមានមាសចំនួនប្រាំមួយម៉ឺនមួយពាន់តម្លឹង និង ប្រាក់ប្រាំពាន់ណែន ព្រមទាំងសម្លៀកបំពាក់បូជាចារ្យចំនួនមួយរយសាមសិបសំរាប់។ 70 ក្រុមបូជាចារ្យក្រុមលេវី ប្រជាជនក្រុមចំរៀង ក្រុមយាមទ្វារ ក្រុមអ្នកបំរើព្រះវិហារ និង ជនជាតិអ៊ីស្រាអែលទាំងមូល នាំគ្នាទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។