KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Ezekiel - អេសេគាល 4 - Khmer, Central - Old Version - Bible.is - KMHKOV

  1  «កូនមនុស្សអើយ ចូរយកឥដ្ឋមួយដុំមកដាក់នៅមុខអ្នក ហើយគូរផែនទីក្រុងយេរូសាឡឹមនៅលើឥដ្ឋនោះ។   2  បន្ទាប់មកចូរដាក់ខ្មាំងសត្រូវឡោមព័ទ្ធក្រុងនោះ ព្រមទាំងសង់ប៉ម និង លើកទួលឡើងសំរាប់វាយលុកក្រុងនោះផង។ ចូរដាក់ទីតាំងទ័ព និង ដាក់គ្រឿងសាស្ត្រាវុធដ៏ធំៗត្រៀមជុំវិញទីក្រុងដើម្បីទម្លុះកំពែង។   3  ចូរយកបន្ទះដែកមួយមកធ្វើជាជញ្ជាំងខ័ណ្ឌអ្នកពីក្រុងនោះ។ ចូរសម្លឹងទៅរកទីក្រុងហើយឡោមព័ទ្ធក្រុងនោះទុកជាទីសំគាល់អោយជនជាតិអ៊ីស្រាអែលដឹងថា ខ្មាំងសត្រូវនឹងព័ទ្ធក្រុងយេរូសាឡឹម។   4  រីឯអ្នកវិញ ចូរដេកផ្អៀងខាងឆ្វេង ហើយដាក់អំពើបាបរបស់ជនជាតិអ៊ីស្រាអែលលើខ្លួនអ្នកដែរ។ អ្នកត្រូវទទួលយកអំពើបាបរបស់ពួកគេគ្រប់ចំនួនថ្ងៃដែលអ្នកដេកផ្អៀង។   5  យើងអោយអ្នកដេកដូច្នេះ បីរយកៅសិបថ្ងៃ ស្មើនឹងចំនួនឆ្នាំដែលពួកគេបានប្រព្រឹត្តអំពើបាប។ អ្នកត្រូវផ្ទុកអំពើបាបរបស់ជនជាតិអ៊ីស្រាអែលតាមរបៀបនេះ។   6  ពេលអ្នកដេកផ្អៀងខាងឆ្វេងគ្រប់ចំនួនថ្ងៃហើយ ចូរដេកផ្អៀងខាងស្តាំម្តង។ អ្នកត្រូវផ្ទុកអំពើបាបរបស់ជនជាតិយូដាចំនួនសែសិបថ្ងៃ គឺមួយថ្ងៃស្មើនឹងមួយឆ្នាំ។   7  អ្នកត្រូវសម្លឹងទៅរកក្រុងយេរូសាឡឹម ដែលខ្មាំងឡោមព័ទ្ធ ហើយលើកដៃប្រកាសប្រឆាំងនឹងក្រុងនេះក្នុងនាមយើង។   8  យើងនឹងយកខ្សែពួរចងអ្នក ដើម្បីកុំអោយអ្នកអាចប្រែពីម្ខាងទៅម្ខាងរហូត ដល់គ្រប់ចំនួនថ្ងៃ ដែលអ្នកត្រូវឡោមព័ទ្ធទីក្រុង។   9  ចូរយកម្សៅមី អង្ករ កន្ទក់ សណ្តែក គ្រាប់ពោត និង ល្ង មកលាយក្នុងចានតែមួយ ហើយដុតធ្វើនំបុ័ងសំរាប់បរិភោគ ក្នុងរយៈពេលបីរយកៅសិបថ្ងៃដែលអ្នកដេកផ្អៀង។   10  ក្នុងអំឡុងពេលនោះ អ្នកត្រូវបរិភោគអាហារនេះ ដោយកំរិតគឺមួយថ្ងៃពីរខាំកន្លះ។   11  រីឯទឹកក៏ត្រូវកំរិតដែរគឺក្នុងអំឡុងពេលនោះ មួយថ្ងៃ ផឹកយ៉ាងច្រើនមួយលីត្រ។   12  អ្នកត្រូវបរិភោគនំធ្វើពីម្សៅអង្ករដែលអ្នកយកលាមករបស់មនុស្ស មកប្រើសំរាប់ដុតនំ នៅមុខពួកគេទាំងអស់គ្នា»។   13  ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ជនជាតិអ៊ីស្រាអែលដែលយើងបណ្តេញអោយទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ក៏នឹងបរិភោគអាហារមិនបរិសុទ្ធយ៉ាងនោះដែរ»។   14  ខ្ញុំពោលឡើងថា៖ «បពិត្រព្រះជាអម្ចាស់ទូលបង្គំតែងតែចៀសវាងអ្វីៗគ្រប់យ៉ាង ដែលធ្វើអោយមានសៅហ្មង គឺតាំងពីក្មេង មកទល់សព្វថ្ងៃទូលបង្គំមិនធ្លាប់បរិភោគសាច់សត្វ ដែលងាប់ដោយជំងឺ ឬ ដោយសត្វសាហាវខាំឡើយ ហើយទូលបង្គំក៏មិនបរិភោគសាច់សត្វមិនបរិសុទ្ធដែរ»។   15  ព្រះអង្គមានព្រះបន្ទូលមកខ្ញុំវិញថា៖ «បើដូច្នេះ យើងអនុញ្ញាតអោយអ្នកប្រើលាមកគោជំនួសលាមកមនុស្សសំរាប់ដុតនំបុ័ង»។   16  ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ! យើងនឹងបំបាត់នំបុ័ងអោយអស់ពីក្រុងយេរូសាឡឹម។ ពួកគេនឹងបរិភោគអាហារ ដោយមានកំរិតទាំងព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ទាំងខ្លោចផ្សា។   17  ពួកគេនឹងខ្វះអាហារខ្វះទឹក ហើយខ្លោចផ្សាទាំងអស់គ្នាពួកគេនឹងត្រូវវិនាស ដោយសារអំពើបាបរបស់ខ្លួន»។