Ephesians - អេភេសូ 6

1ក្មេង រាល់ គ្នា អើយ ចូរ ស្តាប់ បង្គាប់ មាតា បិតា ខ្លួន ក្នុង ព្រះ‌អម្ចាស់ ដ្បិត ធ្វើ ដូច្នោះ ទើប បាន ត្រូវ 2«ចូរ គោរព ប្រតិ‌បត្តិ ដល់ មាតា បិតា ខ្លួន» នេះ ជា បញ្ញត្ត មុន ដំបូង ដែល ជាប់ មាន ទាំង សេចក្តី សន្យា ផង 3ដើម្បី ឲ្យ ឯង រាល់ គ្នា បាន សេចក្តី សុខ ហើយ រស់ នៅ ផែន‌ដី ជា យូរ‌អង្វែង ទៅ។ 4ឪពុក រាល់ គ្នា អើយ កុំ ឲ្យ ចាក់‌រុក កូន របស់ ខ្លួន ឡើយ ចូរ បង្រៀន វា ទៅ តាម ដំបូន្មាន និង សេចក្តី ដាស់‌តឿន របស់ ព្រះ‌អម្ចាស់ វិញ។ 5អ្នក បំរើ រាល់ គ្នា អើយ ចូរ ស្តាប់ បង្គាប់ ចៅ‌ហ្វាយ ខ្លួន ខាង សាច់ ឈាម ដោយ គោរព កោត‌ខ្លាច ហើយ ញាប់‌ញ័រ ព្រម ទាំង មាន ចិត្ត ទៀង ត្រង់ ដូច ជា ដល់ ព្រះ‌គ្រីស្ទ 6កុំ បំរើ តែ ក្នុង កាល ដែល គេ មើល ឃើញ ដូច ជា ចង់ បំពេញ ដល់ ចិត្ត មនុស្ស នោះ ឡើយ ចូរ បំរើ ដូច ជា បាវ បំរើ របស់ ព្រះ‌គ្រីស្ទ វិញ ទាំង ធ្វើ តាម ព្រះ‌ហឫ‌ទ័យ ព្រះ ឲ្យ អស់ ពី ចិត្ត 7ទាំង បំរើ ដោយ អំណរ ដូច ជា បំរើ ដល់ ព្រះ‌អម្ចាស់ ផង មិន មែន ដូច ជា បំរើ មនុស្ស ឡើយ 8ដោយ ដឹង ថា ការ ល្អ អ្វី ដែល គ្រប់ គ្នា ធ្វើ នោះ នឹង បាន រង្វាន់ ពី ព្រះ‌អម្ចាស់ ទោះ បើ ជា បាវ បំរើ ឬ អ្នក ជា ក្តី។ 9ចៅ‌ហ្វាយ រាល់ គ្នា អើយ ចូរ ប្រព្រឹត្ត នឹង បាវ បំរើ ដូច្នោះ ដែរ ទាំង លែង គំហក‌កំហែង ទៅ ដោយ ដឹង ថា ចៅ‌ហ្វាយ របស់ គេ ហើយ របស់ អ្នក រាល់ គ្នា ផង នោះ ទ្រង់ គង់ នៅ ស្ថាន‌សួគ៌ ហើយ ទ្រង់ មិន ចេះ រើស មុខ អ្នក ណា ឡើយ។ 10ឯ សេចក្តី ឯ ទៀត បង ប្អូន អើយ ចូរ ឲ្យ មាន កំឡាំង ឡើង ក្នុង ព្រះ‌អម្ចាស់ ដោយ ឫទ្ធិ‌បារមី របស់ ព្រះ‌ចេស្តា ទ្រង់ 11ចូរ ពាក់ គ្រប់ គ្រឿង សឹក របស់ ព្រះ ដើម្បី ឲ្យ អាច នឹង ឈរ មាំ‌មួន ទាស់ នឹង ឧបាយ‌កល ទាំង អម្បាលម៉ាន របស់ អារក្ស 12ដ្បិត យើង រាល់ គ្នា មិន មែន ត‌យុទ្ធ នឹង សាច់ ឈាម ទេ គឺ និង ពួក គ្រប់ គ្រង ពួក មាន អំណាច និង ពួក ម្ចាស់ នៃ សេចក្តី ងងឹត នៅ លោកីយ៍ នេះ វិញ ហើយ ទាស់ នឹង អំណាច អាក្រក់ ខាង វិញ្ញាណ នៅ ស្ថាន ដ៏ ខ្ពស់ ដែរ 13ហេតុ នោះ បាន ជា ត្រូវ ឲ្យ យក គ្រប់ គ្រឿង សឹក របស់ ព្រះ ដើម្បី ឲ្យ អ្នក រាល់ គ្នា អាច នឹង ទប់ ទល់ ក្នុង ថ្ងៃ អាក្រក់ បាន រួច កាល ណា បាន តតាំង សព្វ គ្រប់ ហើយ នោះ ឲ្យ បាន នៅ តែ ឈរ មាំ‌មួន ដដែល 14ដូច្នេះ ចូរ ឲ្យ ឈរ មាំ‌មួន ចុះ ដោយ ក្រវាត់ សេចក្តី ពិត នៅ ចង្កេះ ហើយ ពាក់ សេចក្តី សុចរិត ទុក ជា ប្រដាប់ បាំង ដើម ទ្រូង 15ទាំង ពាក់ សេចក្តី ប្រុង ប្រៀប របស់ ដំណឹង ល្អ នៃ សេចក្តី សុខ សាន្ត ទុក ជា ស្បែក ជើង 16ថែម ទាំង យក សេចក្តី ជំនឿ ទុក ជា ខែល ផង ដែល អ្នក រាល់ គ្នា នឹង អាច រំលត់ អស់ ទាំង ព្រួញ ឆេះ របស់ មេ កំណាច ដោយ‌សារ ខែល នោះ បាន 17ចូរ យក សេចក្តី សង្គ្រោះ ទុក ជា មួក សឹក និង ដាវ របស់ ព្រះ‌វិញ្ញាណ ដែរ គឺ ជា ព្រះ‌បន្ទូល 18ព្រម ទាំង ប្រើ សេចក្តី អធិស្ឋាន និង សេចក្តី ទូល អង្វរ គ្រប់ យ៉ាង ដើម្បី អធិស្ឋាន ដោយ ព្រះ‌វិញ្ញាណ រាល់ ពេល រាល់ វេលា ហើយ ចាំ យាម ក្នុង សេចក្តី នោះ ឯង ដោយ នូវ គ្រប់ ទាំង សេចក្តី ខ្ជាប់ ខ្ជួន និង សេចក្តី ទូល អង្វរ ឲ្យ ពួក បរិសុទ្ធ ទាំង អស់ 19ហើយ ឲ្យ ខ្ញុំ ផង ប្រយោជន៍ ឲ្យ ព្រះ បាន ប្រទាន ពាក្យ សំដី មក ខ្ញុំ ឲ្យ ខ្ញុំ បាន បើក មាត់ ដោយ ក្លាហាន នឹង សំដែង ពី សេចក្តី អាថ៌‌កំបាំង នៃ ដំណឹង ល្អ 20ដែល ខ្ញុំ ជា ទូត ជាប់ ច្រវាក់ ដោយ ព្រោះ ដំណឹង ល្អ នោះ ឯង ដើម្បី ឲ្យ ខ្ញុំ មាន សេចក្តី ក្លាហាន ក្នុង ដំណឹង ល្អ ប្រយោជន៍ ឲ្យ ខ្ញុំ បាន និយាយ តាម ដែល គួរ គប្បី 21តែ អ្នក ទី ឃីកុស ជា បង ប្អូន ស្ងួន‌ភ្ងា ហើយ ជា អ្នក ជំនួយ ស្មោះ‌ត្រង់ ក្នុង ព្រះ‌អម្ចាស់ គាត់ នឹង ប្រាប់ គ្រប់ ការ ទាំង អស់ ឲ្យ អ្នក រាល់ គ្នា ដឹង ពី ដំណើរ ខ្ញុំ ដែល ខ្ញុំ ធ្វើ អ្វីៗ 22ខ្ញុំ បាន ចាត់ គាត់ ឲ្យ មក ឯ អ្នក រាល់ គ្នា សំរាប់ សេចក្តី នោះ ឯង ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ដឹង ពី ដំណើរ យើង ខ្ញុំ ហើយ ឲ្យ គាត់ បាន កំឡា ចិត្ត អ្នក រាល់ គ្នា ឡើង ដែរ។ 23សូម ឲ្យ ពួក បង ប្អូន បាន ប្រកប ដោយ នូវ សេចក្តី សុខ‌សាន្ត និង សេចក្តី ស្រឡាញ់ ព្រម ទាំង សេចក្តី ជំនឿ អំពី ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា ហើយ អំពី ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ 24សូម ឲ្យ ព្រះ‌គុណ បាន សណ្ឋិត នៅ ជា ១ នឹង អស់ អ្នក ណា ដែល ស្រឡាញ់ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ដោយ ស្មោះ‌ត្រង់។ អាម៉ែន។:៚


Copyright
Learn More

will be added

X\