Ephesians - អេភេសូ 4

1ដូច្នេះ ខ្ញុំ ជា អ្នក ជាប់ គុក ក្នុង ព្រះ‌អម្ចាស់ ខ្ញុំ ទូន្មាន អ្នក រាល់ គ្នា ថា ចូរ ឲ្យ អ្នក រាល់ គ្នា ដើរបែប គួរ នឹង ការ‌ងារ ដែល ទ្រង់ បាន ហៅ មក ធ្វើ ចុះ 2ព្រម ទាំង មាន ចិត្ត សុភាព ហើយ ស្លូត‌បូត គ្រប់ ជំពូក ទាំង អត់‌ធ្មត់ ហើយ ទ្រាំ ទ្រ គ្នា ទៅ វិញ ទៅ មក ដោយ ស្រឡាញ់ 3ហើយ ខំ ប្រឹង រក្សា សេចក្តី រួប‌រួម គ្នា របស់ ព្រះ‌វិញ្ញាណ ដោយ សេចក្តី មេត្រី ទុក ជា ចំណង ផង 4មាន រូប‌កាយ តែ ១ ហើយ ព្រះ‌វិញ្ញាណ តែ ១ ដូច ជា ទ្រង់ បាន ហៅ អ្នក រាល់ គ្នា មក ក្នុង សេចក្តី សង្ឃឹម តែ ១ របស់ ការ‌ងារ អ្នក រាល់ គ្នា ដែរ 5មាន ព្រះ‌អម្ចាស់ តែ ១ សេចក្តី ជំនឿ តែ ១ បុណ្យ ជ្រមុជ តែ ១ 6មាន ព្រះ តែ ១ គឺ ជា ព្រះ‌វរ‌បិតា នៃ ទាំង អស់ ដែល ទ្រង់ ខ្ពស់ លើ ទាំង អស់ គង់ នៅ កណ្តាល ទាំង អស់ ហើយ សណ្ឋិត នៅ ក្នុង ទាំង អស់ 7តែ មាន ព្រះ‌គុណ ផ្តល់ មក យើង រាល់ គ្នា រៀង រាល់ ខ្លួន តាម ខ្នាត អំណោយ ទាន នៃ ព្រះ‌គ្រីស្ទ 8បាន ជា ទ្រង់ មាន ព្រះ‌បន្ទូល ថា «ដែល បាន យាង ឡើង ទៅ ស្ថាន ខ្ពស់ នោះ ទ្រង់ បាន ចាប់ ពួក ឈ្លើយ នាំ ទៅ ជា ឈ្លើយ ហើយ បាន ប្រទាន អំណោយ ទាន ដល់ មនុស្ស» 9តែ ដែល ថា ទ្រង់ យាង ឡើង ទៅ នោះ តើ មាន ន័យ ដូច ម្តេច បើ មិន មែន ថា ទ្រង់ បាន យាង ចុះ ទៅ ដល់ ស្ថាន ទាប ក្រោម ដីជា មុន ប៉ុណ្ណោះ 10ឯ ព្រះ ដែល យាង ចុះ ទៅ នោះ គឺ ជា ព្រះ ដដែល ដែល បាន យាង ឡើង ផុត អស់ ទាំង ជាន់ នៅ ស្ថាន‌សួគ៌ ដើម្បី ឲ្យ ទ្រង់ បាន គង់ នៅ ពេញ គ្រប់ ទាំង អស់ 11ហើយ ទ្រង់ បាន ប្រទាន ឲ្យ អ្នក ខ្លះ បាន ធ្វើ ជា សាវ័ក ខ្លះ ជា គ្រូ អធិប្បាយ ខ្លះ ជា គ្រូ ផ្សាយ ដំណឹង ល្អ ខ្លះ ជា គ្រូ គង្វាល ហើយ ខ្លះ ជា គ្រូ បង្រៀន 12ប្រយោជន៍ នឹង នាំ ឲ្យ ពួក បរិសុទ្ធ បាន គ្រប់ លក្ខណ៍ ឡើង សំរាប់ ធ្វើ ការ ជំនួយ ហើយ នឹង ស្អាង រូប‌កាយ ព្រះ‌គ្រីស្ទ ឡើង 13ទាល់ តែ យើង រាល់ គ្នា បាន រួប‌រួម ខាង ឯ សេចក្តី ជំនឿ រួច ជា ស្រេច ហើយ បាន ស្គាល់ ព្រះ‌រាជ‌បុត្រា នៃ ព្រះ ដូច គ្នា ទាំង អស់ គឺ ដល់ បាន ពេញ ជា មនុស្ស ហើយ ដល់ ខ្នាត កំពស់ នៃ សេចក្តី ពោរ‌ពេញ ផង ព្រះ‌គ្រីស្ទ 14ដើម្បី កុំ ឲ្យ យើង នៅ ជា កូន តូច ទៀត ទាំង ត្រូវ គ្រប់ អស់ ទាំង ខ្យល់ នៃ សេចក្តី បង្រៀន បោក ហើយ ផាត់ យើង ចុះ ឡើង ដោយ សេចក្តី ឆ‌បោក របស់ ផង មនុស្ស ហើយ ដោយ ឧបាយ‌កល ដែល គេ ប្រើ នឹង នាំ ឲ្យ វង្វេង ទៀត ឡើយ 15តែ ដោយ កាន់ តាម សេចក្តី ពិត ដោយ សេចក្តី ស្រឡាញ់ វិញ នោះ ឲ្យ យើង បាន ធំ ឡើង ខាង ឯ គ្រប់ ការ ទាំង អស់ ក្នុង ទ្រង់ ដែល ទ្រង់ ជា សិរសា គឺ ជា ព្រះ‌គ្រីស្ទ 16ដែល រូប‌កាយ ទាំង មូល បាន ផ្គុំ ហើយ ភ្ជាប់ គ្នា មក អំពី ទ្រង់ ដោយ‌សារ គ្រប់ ទាំង សន្លាក់ ដែល ផ្គត់‌ផ្គង់ ឲ្យ តាម ខ្នាត ការ‌ងារ របស់ អវយវៈ និមួយៗ នោះ រូប‌កាយ បាន បង្កើន ឡើង ដើម្បី នឹង ស្អាង ខ្លួន ក្នុង សេចក្តី ស្រឡាញ់។ 17ដូច្នេះ ខ្ញុំ និយាយ សេចក្តី នេះ ហើយ ធ្វើ បន្ទាល់ ក្នុង ព្រះ‌អម្ចាស់ ថា កុំ បី ឲ្យ អ្នក រាល់ គ្នា ដើរ ដូច ជា សាសន៍ ដទៃឯ ទៀត ដែល គេ ដើរ តាម គំនិត ឥត ប្រយោជន៍ របស់ គេ ទៀត ឡើយ 18គំនិត គេ ត្រូវ បង្អាប់ ហើយ គេ ដាច់ ចេញ ពី ព្រះ‌ជន្ម ព្រះ ដោយ‌សារ សេចក្តី ខ្លៅ ល្ងង់ក្នុង ខ្លួន គេ ព្រោះ ចិត្ត គេ រឹង‌ទទឹង 19គេ លែង ខ្លាច បាប បាន ជា គេ ប្រគល់ ខ្លួន ទៅ ខាង សេចក្តី អាស‌អាភាស ដើម្បី នឹង ប្រព្រឹត្ត សេចក្តី ស្មោក‌គ្រោក គ្រប់ យ៉ាង ដោយ ចិត្ត វក់ វិញ 20តែ អ្នក រាល់ គ្នា មិន បាន រៀន ឲ្យ ស្គាល់ ព្រះ‌គ្រីស្ទ យ៉ាង នោះ ទេ 21នោះ គឺ បើ តិច ណាស់ អ្នក រាល់ គ្នា បាន ឮ ហើយ រៀន នឹង ទ្រង់ តាម សេចក្តី ពិត ដែល នៅ ក្នុង ព្រះ‌យេស៊ូវ ដែរ 22ថា ខាង ឯ កិរិយា ប្រព្រឹត្ត កាល ពី ដើម នោះ ត្រូវ ឲ្យ អ្នក រាល់ គ្នា បាន ដោះ មនុស្ស ចាស់ ដែល តែង តែ ខូច ទៅ តាម សេចក្តី ប៉ង‌ប្រាថ្នា របស់ សេចក្តី ឆ‌បោក ចោល ចេញ 23ហើយ ឲ្យ គំនិត ក្នុង ចិត្ត បាន កែ ប្រែ ជា ថ្មី ឡើង 24ព្រម ទាំង ប្រដាប់ ខ្លួន ដោយ មនុស្ស ថ្មី វិញ ដែល កើត មក ក្នុង សេចក្តី សុចរិត ហើយ ក្នុង សេចក្តី បរិសុទ្ធ របស់ ផង សេចក្តី ពិត តាម ភាព ព្រះ។ 25ដូច្នេះ ដែល បាន ដោះ សេចក្តី កំភូត ចេញ ហើយ នោះ ត្រូវ ឲ្យ និយាយ សេចក្តី ពិត នឹង អ្នក ជិត ខាង រៀង ខ្លួន វិញ ដ្បិត យើង រាល់ គ្នា ជា អវយវៈ ផង គ្នា ទៅ វិញ ទៅ មក 26ចូរ ខឹង ចុះ តែ កុំ ឲ្យ ធ្វើ បាប ឡើយ កុំ ឲ្យ សេចក្តី កំហឹង របស់ អ្នក នៅ ដរាប ដល់ ថ្ងៃ លិច ឡើយ 27ក៏ កុំ ឲ្យ អារក្ស មាន ឱកាស ឲ្យ សោះ 28អ្នក ណា ដែល ធ្លាប់ លួច ត្រូវ ឈប់ លួច ទៅ ស៊ូ ឲ្យ អ្នក នោះ ទ្រាំ នឿយ ហត់ ជា ជាង ទាំង ធ្វើ ការ ល្អ ដោយ ដៃ ខ្លួន វិញ ដើម្បី ឲ្យ មាន អ្វី នឹង ចែក ដល់ អ្នក ណា ដែល ត្រូវ ការ ផង 29មិន ត្រូវ ឲ្យ មាន ពាក្យ អាក្រក់ ណា មួយ ចេញ ពី មាត់ អ្នក រាល់ គ្នា ឡើយ ចូរ បញ្ចេញ តែ ពាក្យ ណា ដែល ល្អៗ សំរាប់ នឹង ស្អាង ចិត្ត តាម ត្រូវ ការ ដើម្បី ឲ្យ បាន ផ្តល់ ព្រះ‌គុណ ដល់ អស់ អ្នក ដែល ស្តាប់ 30កុំ ធ្វើ ឲ្យ ព្រះ‌វិញ្ញាណ បរិសុទ្ធ នៃ ព្រះ បាន ព្រួយ ព្រះ‌ហឫ‌ទ័យ ដែល ទ្រង់ ដៅ ចំណាំ អ្នក រាល់ គ្នា ទុក សំរាប់ ដល់ ថ្ងៃ ប្រោស លោះ នោះ ឡើយ 31ចូរ ខំ ដក គ្រប់ ទាំង សេចក្តី ជូរ ល្វីង ក្តៅ ក្រហាយ កំហឹង ឡូឡា ជេរ ប្រមាថ និង គ្រប់ ទាំង សេចក្តី អាក្រក់ ចេញ ពី ពួក អ្នក រាល់ គ្នា ទៅ 32ចូរ មាន ចិត្ត សប្បុរស នឹង គ្នា ទៅ វិញ ទៅ មក ព្រម ទាំង មាន ចិត្ត ទន់ សន្តោស ហើយ អត់ ទោស គ្នា ដូច ជា ព្រះ ទ្រង់ បាន អត់ ទោស ឲ្យ អ្នក រាល់ គ្នា ដោយ ព្រះ‌គ្រីស្ទ ដែរ។

will be added

X\