Ephesians - អេភេសូ 3

1ហេតុ នោះ បាន ជា ប៉ុល ខ្ញុំ ជា សិស្ស របស់ ព្រះ‌យេស៊ូវ គ្រីស្ទ ដែល ខ្ញុំ ជាប់ គុក នេះ ដើម្បី ជា ប្រយោជន៍ ដល់ អ្នក រាល់ គ្នា ជា ពួក សាសន៍ ដទៃ 2គឺ បើ តិច ណាស់ អ្នក រាល់ គ្នា បាន ឮ និយាយ ពី ការ ត្រួត ត្រា របស់ ព្រះ‌គុណ នៃ ព្រះ ដែល បាន ប្រទាន មក ខ្ញុំ សំរាប់ អ្នក រាល់ គ្នា ថា 3ទ្រង់ បាន ធ្វើ ឲ្យ ខ្ញុំ ស្គាល់ ការ អាថ៌‌កំបាំង ដោយ ការ បើក សំដែង ដូច ជា ខ្ញុំ សរសេរ យ៉ាង ខ្លី ពី កាល មុន ដែរ 4កាល ណា អ្នក រាល់ គ្នា មើល សំបុត្រ នោះ នោះ នឹង អាច នឹង យល់ ពី ចំណេះ ខ្ញុំ ខាង ឯ ការ អាថ៌‌កំបាំង របស់ ព្រះ‌គ្រីស្ទ បាន 5ជា ការ អាថ៌‌កំបាំង ដែល កាល នៅ អស់ ទាំង គ្រា ជាន់ មុន មិន បាន ប្រទាន ឲ្យ ពួក មនុស្ស ជាតិ ស្គាល់ ដូច ជា បាន សំដែង មក ឲ្យ ពួក សាវ័ក និង ពួក ហោរា បរិសុទ្ធ ស្គាល់ ដោយ‌សារ ព្រះ‌វិញ្ញាណ សព្វ ថ្ងៃ នេះ ទេ 6គឺ ដែល ពួក សាសន៍ ដទៃ បាន ត្រឡប់ ជា អ្នក គ្រង មរដក ជា មួយ គ្នា នឹង ជា រូប‌កាយ ជា មួយ គ្នា ហើយ ជា អ្នក ទទួល ចំណែក នៃ សេចក្តី សន្យា របស់ ទ្រង់ ជា មួយ គ្នា ក្នុង ព្រះ‌គ្រីស្ទ ដែរ ដោយ‌សារ ដំណឹង ល្អ 7ខ្ញុំ បាន ធ្វើ ជា អ្នក បំរើ ដំណឹង ល្អ នោះ តាម ព្រះ‌គុណ នៃ ព្រះ ជា អំណោយ ទាន ដែល ទ្រង់ ប្រទាន មក ខ្ញុំ តាម ដែល ព្រះ‌ចេស្តា ទ្រង់ ពូកែ នឹង ធ្វើ 8ទ្រង់ បាន ប្រទាន ព្រះ‌គុណ នេះ គឺ ជា សម្បត្តិ របស់ ព្រះ‌គ្រីស្ទដ៏ ប្រមាណ មិន បាន មក ខ្ញុំ ដែល ជា អ្នក តូច ជាង បំផុត ក្នុង ពួក បរិសុទ្ធ ទាំង អស់ ឲ្យ ខ្ញុំ បាន ផ្សាយ ដំណឹង ល្អ ក្នុង ពួក សាសន៍ ដទៃ 9ហើយ ឲ្យ ខ្ញុំ បាន បំភ្លឺ ដល់ គ្រប់ មនុស្ស ទាំង អស់ ពី សេចក្តី ប្រកប ក្នុង ការ អាថ៌‌កំបាំង ដែល លាក់ ទុក ក្នុង ព្រះ តាំង ពី អស់ កល្ប រៀង មក ជា ព្រះ ដែល ទ្រង់ បង្កើត របស់ សព្វ សារពើ ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ 10ដើម្បី ឲ្យ ពួក គ្រប់ គ្រង និង ពួក មាន អំណាច នៅ ស្ថាន ដ៏ ខ្ពស់ បាន ស្គាល់ ពី ប្រាជ្ញា នៃ ព្រះ ដ៏ មាន ជា ច្រើន យ៉ាង ណាស់ ដោយ‌សារ ពួក ជំនុំ 11តាម គំនិត សំរេច តាំង ពី អស់ កល្ប រៀង មក ដែល ទ្រង់ បាន គិត ស្រេច ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ ជា ព្រះ‌អម្ចាស់ នៃ យើង 12ហើយ ក្នុង ទ្រង់ យើង រាល់ គ្នា ក៏ មាន សេចក្តី ក្លាហាន និង ច្បាប់ ចូល ដោយ ទុក ចិត្ត ដោយ‌សារ សេចក្តី ជំនឿ ជឿ ដល់ ទ្រង់ ដែរ 13ហេតុ នោះ បាន ជា ខ្ញុំ សូម អង្វរ អ្នក រាល់ គ្នា កុំ ឲ្យ រសាយ ចិត្ត ដោយ ការ ដែល ខ្ញុំ រង ទុក្ខ លំបាក ជា ការ ដែល មាន ប្រយោជន៍ ដល់ អ្នក រាល់ គ្នា នោះ ឡើយ ដ្បិត ការ នោះ ជា សិរី‌ល្អ ដល់ អ្នក រាល់ គ្នា ទេ។ 14ដោយ ហេតុ នោះ បាន ជា ខ្ញុំ លុត ជង្គង់ នៅ ចំពោះ ព្រះ‌វរ‌បិតា នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា 15ដែល គ្រប់ ទាំង គ្រួ នៅ ស្ថាន‌សួគ៌ ហើយ នៅ ផែន‌ដី មាន នាម ត្រកូល ពី ទ្រង់ មក 16ដើម្បី ឲ្យ ទ្រង់ បាន ប្រោស ប្រទាន ឲ្យ អ្នក រាល់ គ្នា បាន ព្រះ‌ចេស្តា ចំរើន កំឡាំង នៃ មនុស្ស ខាង ក្នុង ដោយ‌សារ ព្រះ‌វិញ្ញាណ ទ្រង់ តាម សិរី‌ល្អ នៃ ទ្រង់ ដ៏ ប្រសើរ ក្រៃ‌លែង 17ឲ្យ ព្រះ‌គ្រីស្ទ បាន សណ្ឋិត ក្នុង ចិត្ត អ្នក រាល់ គ្នា ដោយ‌សារ សេចក្តី ជំនឿ ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា បាន ចាក់ ឫស ហើយ តាំង មាំ‌មួន ក្នុង សេចក្តី ស្រឡាញ់ 18ដើម្បី ឲ្យ អាច នឹង យល់ ជា មួយ នឹង ពួក បរិសុទ្ធ ទាំង អស់ គ្នា ពី ទទឹង បណ្តោយ ជំរៅ និង កំពស់ នៃ សេចក្តី ស្រឡាញ់ នោះ 19ហើយ ឲ្យ បាន ស្គាល់ សេចក្តី ស្រឡាញ់ របស់ ព្រះ‌គ្រីស្ទ ដ៏ រក គិត មិន យល់ ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា បាន ពេញ ដល់ គ្រប់ ទាំង សេចក្តី ពោរ‌ពេញ របស់ ផង ព្រះ។ 20ឯ ព្រះ ដែល ទ្រង់ អាច នឹង ធ្វើ ហួស សន្ធឹក លើស ជាង អស់ ទាំង សេចក្តី ដែល យើង សូម ឬ គិត ក្តី តាម ព្រះ‌ចេស្តា ដែល បណ្តាល ក្នុង យើង រាល់ គ្នា 21នោះ សូម ឲ្យ ទ្រង់ បាន សិរី‌ល្អ នៅ ក្នុង ពួក ជំនុំ ដោយ‌សារ ព្រះ‌គ្រីស្ទ យេស៊ូវ រហូត ដល់ គ្រប់ ទាំង ដំណ មនុស្ស នៅ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ។ អាម៉ែន។


Copyright
Learn More

will be added

X\