Ephesians - អេភេសូ 2

1ពី ដើម អ្នក រាល់ គ្នា ក៏ ស្លាប់ ក្នុង ការ រំលង ហើយ ក្នុង អំពើ បាប ដែរ 2ជា ការ ដែល អ្នក រាល់ គ្នា បាន ប្រព្រឹត្ត តាម របៀប លោកីយ៍ នេះ គឺ តាម មេ គ្រប់ គ្រង រាជ្យ លើ អាកាស ជា វិញ្ញាណ ដែល សព្វ ថ្ងៃ នេះ បណ្តាល មក ក្នុង ពួក មនុស្ស រឹង‌ចចេស 3យើង រាល់ គ្នា ទាំង អស់ ក៏ បាន ប្រព្រឹត្ត ក្នុង ពួក នោះ ពី ដើម ដែរ ដោយ សេចក្តី ប៉ង‌ប្រាថ្នា របស់ សាច់ ឈាម យើង ទាំង ប្រព្រឹត្ត សេចក្តី ដែល សាច់ ឈាម និង គំនិត យើង ចង់ បាន ផង ហើយ តាម កំណើត យើង នោះ យើង ជា មនុស្ស ជាប់ ក្នុង សេចក្តី ខ្ញាល់ ដូច ជា មនុស្ស ឯ ទៀត ដែរ 4ប៉ុន្តែ ព្រះ ដែល ទ្រង់ មាន សេចក្តី មេត្តា‌ករុណា ដ៏ លើស លប់ ដោយ ព្រោះ សេចក្តី ស្រឡាញ់ ជា ខ្លាំង ដែល ទ្រង់ មាន ដល់ យើង រាល់ គ្នា 5ក្នុង កាល ដែល យើង នៅ ស្លាប់ ក្នុង ការ រំលង នៅ ឡើយ នោះ ទ្រង់ បាន ប្រោស ឲ្យ យើង រាល់ គ្នា បាន រស់ ជា មួយ នឹង ព្រះ‌គ្រីស្ទ គឺ ដោយ ព្រះ‌គុណ ដែល អ្នក រាល់ គ្នា បាន សង្គ្រោះ 6ហើយ ទ្រង់ បាន ប្រោស ឲ្យ យើង រស់ ឡើង វិញ ក៏ ឲ្យ យើង អង្គុយ ជា មួយ នឹង ព្រះ‌គ្រីស្ទ នៅ ស្ថាន ដ៏ ខ្ពស់ ដែរ 7ដើម្បី ឲ្យ ទ្រង់ បាន សំដែង ឲ្យ អស់ ទាំង កល្ប ខាង មុខ បាន ឃើញ ព្រះ‌គុណ ដ៏ ធ្ងន់ លើស លប់ របស់ ទ្រង់ ដោយ សេចក្តី សប្បុរស ដែល ទ្រង់ ផ្តល់ មក យើង ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ 8ដ្បិត គឺ ដោយ ព្រះ‌គុណ ដែល អ្នក រាល់ គ្នា បាន សង្គ្រោះ ដោយ‌សារ សេចក្តី ជំនឿ ហើយ សេចក្តី នោះ ក៏ មិន មែន កើត ពី អ្នក រាល់ គ្នា ដែរ គឺ ជា អំណោយ ទាន របស់ ព្រះ វិញ 9ក៏ មិន មែន ដោយ ការ ប្រព្រឹត្ត ដែរ ក្រែង អ្នក ណា អួត ខ្លួន 10ដ្បិត យើង រាល់ គ្នា ជា ស្នាដៃ ដែល ទ្រង់ បង្កើត ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ សំរាប់ ការ ល្អ ដែល ព្រះ បាន រៀប‌ចំ ជា មុន ឲ្យ យើង រាល់ គ្នា ប្រព្រឹត្ត តាម។ 11ដូច្នេះ ចូរ នឹក ចាំ ថា កាល ពី ដើម អ្នក រាល់ គ្នា ជា សាសន៍ ដទៃខាង សាច់ ឈាម ដែល ពួក ទទួល កាត់ ស្បែក ក្នុង សាច់ ដោយ ដៃ មនុស្ស គេ ហៅ អ្នក រាល់ គ្នា ជា ពួក មិន កាត់ ស្បែក វិញ 12នៅ វេលា នោះ អ្នក រាល់ គ្នា នៅ ទីទៃ ពី ព្រះ‌គ្រីស្ទ ក៏ ឃ្លាត ចេញ ពី អំណាច ជាតិ អ៊ីស្រា‌អែល ផង ជា មនុស្ស ដទៃ ខាង ឯ សេចក្តី សញ្ញា ដែល ទ្រង់ បាន សន្យា ទុក ក៏ ឥត មាន ទី សង្ឃឹម ហើយ គ្មាន ព្រះ ក្នុង លោកីយ៍ នេះ ដែរ 13តែ ឥឡូវ នេះ ដែល នៅ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ នោះ អ្នក រាល់ គ្នា ដែល ពី ដើម នៅ ឆ្ងាយ បាន មក ជិត វិញ ដោយ‌សារ ព្រះ‌លោហិត ទ្រង់ 14ដ្បិត ទ្រង់ ជា ស្ពាន មេត្រី នៃ យើង រាល់ គ្នា ទ្រង់ បាន ធ្វើ ទាំង ២ រួម គ្នា តែ ១ ហើយ បាន រុះ ជញ្ជាំង ដែល ខាន់ កណ្តាល ចេញ 15ព្រម ទាំង បំបាត់ សេចក្តី សំអប់ គ្នា ដោយ នូវ រូប សាច់ ទ្រង់ គឺ បំបាត់ ក្រឹត្យ‌វិន័យ ដែល មាន បញ្ញត្ត និង សេចក្តី ហាម‌ប្រាម ទាំង ប៉ុន្មាន ចេញ ដើម្បី ឲ្យ បាន យក ទាំង ២ មក បង្កើត ជា មនុស្ស ថ្មី តែ ១ ក្នុង ព្រះ‌អង្គ ទ្រង់ ដោយ តាំង ជា ស្ពាន មេត្រី ឲ្យ 16ហើយ ឲ្យ ទ្រង់ បាន ផ្សះ‌ផ្សា ទាំង ២ នឹង ព្រះ ក្នុង រូប‌កាយ តែ ១ ដោយ‌សារ ឈើ ឆ្កាង ព្រម ទាំង រំងាប់ សេចក្តី សំអប់ គ្នា ដោយ ឈើ ឆ្កាង នោះ ឯង 17ហើយ កាល ទ្រង់ បាន យាង មក នោះ ទ្រង់ បាន ផ្សាយ ដំណឹង ល្អ គឺ ជា សេចក្តី មេត្រី ដល់ អ្នក រាល់ គ្នា ដែល នៅ ឆ្ងាយ និង ដល់ ពួក អ្នក ដែល នៅ ជិត ផង 18ដ្បិត ដោយ‌សារ ទ្រង់ នោះ យើង ទាំង ២ សាសន៍ មាន ផ្លូវ ចូល ទៅ ដល់ ព្រះ‌វរ‌បិតា ដោយ ព្រះ‌វិញ្ញាណ តែ ១ 19ដូច្នេះ អ្នក រាល់ គ្នា មិន មែន ជា អ្នក ដទៃ ឬ ជា អ្នក គ្រាន់ តែ សំណាក់ នៅ ទៀត ទេ គឺ ជា ជាតិ តែ ១ នឹង ពួក បរិសុទ្ធ ជា ពួក ដំណាក់ ព្រះ វិញ 20ដែល បាន ស្អាង ឡើង លើ ជើង ជញ្ជាំង នៃ ពួក សាវ័ក និង ពួក ហោរា ហើយ ព្រះ‌យេស៊ូវ គ្រីស្ទ នោះ ឯង ទ្រង់ ជា ថ្ម ជ្រុង យ៉ាង ឯក 21ដែល ដោយ‌សារ ទ្រង់ ដំណាក់ ទាំង មូល នោះ បាន ផ្គុំ ភ្ជាប់ គ្នា ទាំង ចំរើន ឡើង ជា វិហារ បរិសុទ្ធ ក្នុង ព្រះ‌អម្ចាស់ ហើយ អ្នក រាល់ គ្នា ក៏ បាន ស្អាង ឡើង ក្នុង ទ្រង់ ដែរ សំរាប់ ជា លំនៅ នៃ ព្រះ ដោយ នូវ ព្រះ‌វិញ្ញាណ។


Copyright
Learn More

will be added

X\