Ephesians - អេភេសូ 1

1សំបុត្រ ប៉ុល ខ្ញុំ ជា សាវ័ក របស់ ផង ព្រះ‌យេស៊ូវ គ្រីស្ទ ដោយ នូវ បំណង ព្រះ‌ហឫ‌ទ័យ ព្រះ ផ្ញើ មក ពួក បរិសុទ្ធ ដែល នៅ ក្រុង អេភេសូរ ជា ពួក អ្នក ស្មោះ‌ត្រង់ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ 2សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ និង សេចក្តី សុខ សាន្ត អំពី ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ យើង ហើយ អំពី ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ 3សូម សរសើរ ដល់ ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ដែល ទ្រង់ បាន ប្រទាន ពរ មក យើង ក្នុង ព្រះ‌គ្រីស្ទ ដោយ គ្រប់ ទាំង ព្រះ‌ពរ ខាង ព្រលឹង វិញ្ញាណ នៅ ស្ថាន ដ៏ ខ្ពស់ 4តាម ដែល ទ្រង់ បាន រើស យើង រាល់ គ្នា ក្នុង ព្រះ‌គ្រីស្ទ តាំង ពី មុន កំណើត លោកីយ៍ មក ប្រយោជន៍ ឲ្យ យើង រាល់ គ្នា បាន បរិសុទ្ធ ហើយ ឥត កន្លែង បន្ទោស បាន នៅ ចំពោះ ទ្រង់ ដោយ សេចក្តី ស្រឡាញ់ 5ពី ព្រោះ ទ្រង់ បាន តម្រូវ យើង រាល់ គ្នា ទុក ជា មុន សំរាប់ ឲ្យ ទ្រង់ បាន ទទួល យើង ជា កូន ចិញ្ចឹម ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ តាម បំណង ព្រះ‌ហឫ‌ទ័យ ទ្រង់ 6ដើម្បី នឹង សរសើរ ដល់ ព្រះ‌គុណ ដ៏ ឧត្តម របស់ ទ្រង់ ដែល បាន ផ្តល់ មក យើង រាល់ គ្នា ទទេ ក្នុង ព្រះ‌រាជ‌បុត្រា ស្ងួន‌ភ្ងា របស់ ទ្រង់ 7ហើយ យើង បាន សេចក្តី ប្រោស លោះ នៅ ក្នុង ព្រះ‌រាជ‌បុត្រា នោះ ដោយ‌សារ ព្រះ‌លោហិត ទ្រង់ គឺ ជា សេចក្តី ប្រោស ឲ្យ រួច ពី ទោស តាម ព្រះ‌គុណ ដ៏ ធ្ងន់ ក្រៃ‌លែង នៃ ទ្រង់ 8ដែល បាន ផ្តល់ មក យើង ជា បរិបូរ ដោយ នូវ ប្រាជ្ញា និង ដំរិះ សព្វ គ្រប់ 9ព្រម ទាំង សំដែង ឲ្យ យើង រាល់ គ្នា ស្គាល់ សេចក្តី អាថ៌ កំបាំង នៃ ព្រះ‌ហឫ‌ទ័យ ទ្រង់ តាម គំនិត ដែល ទ្រង់ បាន គិត សំរេច ក្នុង ព្រះ‌អង្គ ទ្រង់ 10សំរាប់ ការ កាន់ កាប់ ត្រួត‌ត្រា ក្នុង កាល ដែល ពេល ពេញ កំណត់ បាន មក ដល់ ដើម្បី នឹង បំព្រួម គ្រប់ ទាំង អស់ ក្នុង ព្រះ‌គ្រីស្ទ ទាំង របស់ នៅ ស្ថាន‌សួគ៌ និង របស់ នៅ ផែន‌ដី ផង 11ឲ្យ រួម គ្នា មក ក្នុង ទ្រង់ ដែល យើង រាល់ គ្នា បាន កេរ្តិ៍ អាករ ក្នុង ទ្រង់ ដែរ ដោយ ទ្រង់ បាន តម្រូវ យើង ទុក ជា មុន តាម ដំរិះ សំរេច របស់ ព្រះ ដែល ទ្រង់ ធ្វើ គ្រប់ ការ ទាំង អស់ តាម ដែល គាប់ ព្រះ‌ហឫ‌ទ័យ ទ្រង់ 12ប្រយោជន៍ ឲ្យ យើង ខ្ញុំ ដែល បាន ទុក ចិត្ត ជឿ ដល់ ព្រះ‌គ្រីស្ទ ជា មុន បាន សំរាប់ នឹង សរសើរ ដល់ សេរី ល្អ ទ្រង់ 13ឯ អ្នក រាល់ គ្នា ក៏ បាន ឮ ព្រះ‌បន្ទូល នៃ សេចក្តី ពិត គឺ ជា ដំណឹង ល្អ ពី សេចក្តី សង្គ្រោះ របស់ អ្នក រាល់ គ្នា ដោយ‌សារ ទ្រង់ ដែរ ហើយ កាល អ្នក រាល់ គ្នា បាន ជឿ ហើយ នោះ ទ្រង់ ក៏ ដៅ ចំណាំ ដោយ ព្រះ‌វិញ្ញាណ បរិសុទ្ធ ដែល បាន សន្យា 14ព្រះ‌វិញ្ញាណ នោះ ទ្រង់ ជា ទី បញ្ចាំ ចិត្ត ពី ដំណើរ កេរ្តិ៍ អាករ របស់ យើង រាល់ គ្នា ទាល់ តែ បាន លោះ របស់ កំណាន់ ដែល ទ្រង់ បាន ទិញ ទុក ឲ្យ យើង នោះ សំរាប់ ជា សេចក្តី សរសើរ ដល់ សិរី‌ល្អ នៃ ទ្រង់។ 15ដោយ ហេតុ នោះ កាល ខ្ញុំ ឮ និយាយ ពី សេចក្តី ជំនឿ ដែល អ្នក រាល់ គ្នា មាន ដល់ ព្រះ‌អម្ចាស់‌យេស៊ូវ ហើយ នឹង ពី សេចក្តី ស្រឡាញ់ ដែល មាន ដល់ ពួក បរិសុទ្ធ ទាំង អស់ គ្នា 16នោះ ខ្ញុំ មិន ដែល លែង អរ ព្រះ‌គុណ ដោយ ព្រោះ អ្នក រាល់ គ្នា ឡើយ គឺ ខ្ញុំ តែង ដំណាល ពី អ្នក រាល់ គ្នា ក្នុង សេចក្តី អធិស្ឋាន របស់ ខ្ញុំ វិញ 17ដើម្បី នឹង សូម ឲ្យ ព្រះ នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង គឺ ជា ព្រះ‌វរ‌បិតា ដ៏ មាន សិរី‌ល្អ បាន ប្រទាន ឲ្យ អ្នក រាល់ គ្នា បាន ព្រះ‌វិញ្ញាណ ដែល ប្រោស ឲ្យ មាន ប្រាជ្ញា ហើយ ក៏ បើក សំដែង ឲ្យ ដឹង ពី ដំណើរ ស្គាល់ ទ្រង់ 18ដើម្បី ឲ្យ ភ្នែក ចិត្ត របស់ អ្នក រាល់ គ្នា បាន ភ្លឺ ឡើង ប្រយោជន៍ ឲ្យ បាន ដឹង ថា ដែល ទ្រង់ ហៅ អ្នក រាល់ គ្នា នោះ មាន សេចក្តី សង្ឃឹម ជា យ៉ាង ណា ហើយ ថា សិរី‌ល្អ ដ៏ ប្រសើរ ក្រៃ‌លែង នៃ មរដក ទ្រង់ ក្នុង ពួក បរិសុទ្ធ ជា យ៉ាង ណា ផង 19ហើយ ថា ព្រះ‌ចេស្តា ដ៏ ខ្លាំង លើស‌លន់ របស់ ទ្រង់ ដល់ យើង រាល់ គ្នា ដែល ជឿ ជា យ៉ាង ណា ដែរ តាម ដែល កំឡាំង ទ្រង់ ដ៏ មាន ឫទ្ធិ បាន ពូកែ នឹង ធ្វើ 20ជា ព្រះ‌ចេស្តា ដែល ទ្រង់ បាន សំដែង ចេញ ដោយ ប្រោស ព្រះ‌គ្រីស្ទ ឲ្យ មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ ព្រម ទាំង តាំង ឲ្យ គង់ ខាង ស្តាំ ទ្រង់ នៅ ស្ថាន ដ៏ ខ្ពស់ 21ឲ្យ ខ្ពស់ ជាង អស់ ទាំង ពួក គ្រប់ គ្រង ពួក មាន អំណាច មាន ឫទ្ធិ បារមី និង ពួក មេ ទាំង ប៉ុន្មាន ហើយ គ្រប់ ទាំង ឈ្មោះ ដែល បាន តាំង ឡើង ដែរ មិន មែន តែ ក្នុង បច្ចុប្បន្ន នេះ តែ ប៉ុណ្ណោះ គឺ ទៅ ក្នុង អនាគត ខាង មុខ ទៀត ផង 22ហើយ ទ្រង់ បាន បង្ក្រាប គ្រប់ ទាំង អស់ នៅ ក្រោម ព្រះ‌បាទ នៃ ព្រះ‌រាជ‌បុត្រា ទាំង ប្រទាន ទ្រង់ មក ធ្វើ ជា សិរសា លើ គ្រប់ ទាំង អស់ ដល់ ពួក ជំនុំ ដែល ជា រូប‌កាយ ទ្រង់ 23គឺ ជា សេចក្តី ពោរ‌ពេញ របស់ ព្រះ‌អង្គ ដែល បំពេញ គ្រប់ ទាំង អស់ ក្នុង ទាំង អស់។


Copyright
Learn More

will be added

X\