KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Deuteronomy - ទុតិយកថា 24 - Khmer, Central - Old Version - Bible.is - KMHKOV

  1  «ពេលណាបុរសម្នាក់រៀបការជាមួយស្ត្រីម្នាក់ ហើយក្រោយមកគេឈប់ស្រឡាញ់នាង ព្រោះគេមិនពេញចិត្តនឹងនាងត្រង់កន្លែងណាមួយ គេត្រូវធ្វើលិខិតលែងលះ ហើយប្រគល់លិខិតនោះអោយនាង រួចបើកអោយនាងទៅចុះ។   2  ក្រោយចាកចេញពីប្តីដើមទៅ នាងរៀបការជាមួយបុរសម្នាក់ទៀត។   3  ឧបមាថាប្តីទីពីរនេះឈប់ស្រឡាញ់នាង គេធ្វើលិខិតលែងប្រគល់អោយនាង ហើយអោយនាងចាកចេញពីផ្ទះ ឬមួយក៏ប្តីទីពីរនេះស្លាប់   4  ប្តីដើមដែលបានលែងនាង មិនអាចយកនាងទៅធ្វើជាប្រពន្ធវិញឡើយ។ គេត្រូវចាត់ទុកនាងថាជាស្រីសៅហ្មង។ បើប្តីដើមយកនាងវិញនោះ គឺជាអំពើមួយដែលព្រះអម្ចាស់ស្អប់ខ្ពើម។ មិនត្រូវធ្វើអោយអំពើបាបបែបនេះកើតមាននៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយអ្នកទុកជាកេរមត៌កឡើយ»។   5  «មិនត្រូវអោយបុរសម្នាក់ដែលទើបនឹងរៀបការ ទៅធ្វើទាហានឡើយ ហើយក៏មិនត្រូវ កែនគេអោយទៅធ្វើការអ្វីដែរ។ ក្នុងរយៈពេលមួយឆ្នាំ គេត្រូវតែនៅផ្ទះ ហើយធ្វើអោយភរិយាបានសប្បាយ។   6  មិនត្រូវទទួលយកត្បាល់កិន ជារបស់បញ្ចាំឡើយ គឺសូម្បីតែថ្មផ្នែកខាងលើរបស់ត្បាល់កិនក៏មិនត្រូវទទួលយកដែរ ព្រោះធ្វើដូច្នេះ ដូចជាបង្អត់អាហារម្ចាស់ត្បាល់។   7  ប្រសិនបើជនជាតិអ៊ីស្រាអែលណាម្នាក់ចាប់ជនរួមជាតិរបស់ខ្លួនយកទៅធ្វើជាទាសករ ឬ យកទៅលក់ អ្នកនោះត្រូវតែទទួលទោសដល់ស្លាប់។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។   8  ចូរប្រយ័ត្នអំពីករណីរោគឃ្លង់។ ចូរធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលពួកបូជាចារ្យលេវីបង្រៀនអ្នករាល់គ្នា។ ត្រូវកាន់ និង ប្រតិបត្តិតាមពាក្យដែលខ្ញុំបង្គាប់ដល់បូជាចារ្យទាំងនោះ។   9  ចូរនឹកចាំពីហេតុការណ៍ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកបានធ្វើចំពោះបងស្រីម៉ារាមនៅតាមផ្លូវដែលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប។   10  ប្រសិនបើអ្នកអោយអ្វីមួយ ទៅបងប្អូនរបស់អ្នកខ្ចី មិនត្រូវចូលទៅក្នុងផ្ទះរបស់គាត់ ដើម្បីយកវត្ថុបញ្ចាំឡើយ។   11  អ្នកត្រូវឈរ នៅខាងក្រៅផ្ទះ ចាំបងប្អូននោះយកវត្ថុបញ្ចាំចេញមកអោយ។   12  ប្រសិនបើកូនបំណុលនោះ ជាជនក្រីក្រ អ្នកមិនត្រូវចូលដំណេកដោយទុកវត្ថុបញ្ចាំជាប់នឹងខ្លួនឡើយ   13  តែត្រូវប្រគល់អាវធំដែលគេយកមកបញ្ចាំនោះទៅអោយគេវិញ មុនពេលថ្ងៃលិច ដើម្បីអោយគេមានអាវដណ្តប់នៅពេលយប់ ព្រមទាំងអោយពរអ្នកទៀតផង។ ការប្រព្រឹត្តដូច្នេះជាអំពើមួយដ៏សុចរិត ដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក។   14  មិនត្រូវជិះជាន់កម្មករក្រីក្រ ហើយកំសត់ទុគ៌តឡើយ ទោះបីអ្នកនោះជាជនរួមជាតិរបស់អ្នក ឬ ជាជនបរទេសដែលរស់នៅក្នុងស្រុករបស់អ្នកក្តី។   15  ត្រូវបើកប្រាក់ប្រចាំថ្ងៃអោយគេមុនពេលថ្ងៃលិច ដ្បិតគ្នាជាជនក្រីក្រ ហើយត្រូវការប្រាក់ឈ្នួលរបស់ខ្លួនជាចាំបាច់។ ប្រសិនបើគេមិនបានទទួលប្រាក់ទេ ពេលគេទូលអង្វរព្រះអម្ចាស់ប្រឆាំងនឹងអ្នក នោះអ្នកមុខជាធ្វើអោយខ្លួនឯងមានបាបមិនខាន។   16  មិនត្រូវប្រហារជីវិតឪពុក ព្រោះតែទោសរបស់កូន ហើយក៏មិនត្រូវប្រហារជីវិតកូន ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗតាមអំពើបាបដែលខ្លួនប្រព្រឹត្ត។   17  មិនត្រូវរំលោភលើសិទ្ធិរបស់ជនបរទេស ឬ ក្មេងកំព្រាឡើយ ហើយក៏មិនត្រូវយកសម្លៀកបំពាក់របស់ស្ត្រីមេម៉ាយ ទុកជាវត្ថុបញ្ចាំដែរ។   18  ត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នកបានរំដោះអ្នក។ ហេតុនេះហើយបានជាខ្ញុំប្រគល់បទបញ្ជាទាំងនេះ អោយអ្នកប្រព្រឹត្តតាម។   19  ពេលណាអ្នកច្រូតស្រូវនៅក្នុងស្រែរបស់អ្នកហើយអ្នកភ្លេចស្រូវមួយកណ្តាប់នៅក្នុងស្រែ នោះកុំវិលត្រឡប់ទៅយកវិញឡើយ គឺត្រូវទុកស្រូវនោះអោយជនបរទេស ក្មេងកំព្រា ឬ ស្ត្រីមេម៉ាយរើស ដើម្បីអោយព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។   20  ពេលណាអ្នកបេះផ្លែអូលីវរួចរាល់ហើយ មិនត្រូវវិលមកបេះផ្លែដែលនៅសល់ឡើយ គឺត្រូវទុកផ្លែទាំងនោះអោយជនបរទេស ក្មេងកំព្រា និង ស្ត្រីមេម៉ាយ។   21  ពេលណាអ្នកបេះផ្លែទំពាំងបាយជូររួចរាល់ហើយ មិនត្រូវវិលមកបេះផ្លែដែលនៅសល់ឡើយ គឺត្រូវទុកផ្លែទាំងនោះអោយជនបរទេស ក្មេងកំព្រា និង ស្ត្រីមេម៉ាយ។   22  ត្រូវនឹកចាំថាអ្នកធ្លាប់ធ្វើជាទាសករ នៅស្រុកអេស៊ីបហេតុនេះហើយ បានជា ខ្ញុំប្រគល់បទបញ្ជាទាំងនេះអោយអ្នកប្រព្រឹត្តតាម។