Colossians - កូឡូស 4

1ពួក ចៅ‌ហ្វាយ រាល់ គ្នា អើយ ចូរ បើក ឲ្យ ដល់ អ្នក បំរើ របស់ អ្នក តាម ត្រឹម ត្រូវ ហើយ ទៀង ត្រង់ ចុះ ដោយ ដឹង ថា អ្នក ក៏ មាន ចៅ‌ហ្វាយ ១ នៅ ស្ថាន‌សួគ៌ ដែរ។ 2ចូរ ព្យាយាម ក្នុង សេចក្តី អធិស្ឋាន ទាំង ចាំ យាម ក្នុង សេចក្តី នោះ ឯង ដោយ ពាក្យ អរ ព្រះ‌គុណ 3ព្រម ទាំង អធិស្ឋាន ឲ្យ យើង ខ្ញុំ ផង ដើម្បី ឲ្យ ព្រះ បាន បើក ទ្វារ ឲ្យ យើង ខ្ញុំ ផ្សាយ ព្រះ‌បន្ទូល ជា សេចក្តី អាថ៌‌កំបាំង នៃ ព្រះ‌គ្រីស្ទ ដែល ខ្ញុំ ជាប់ ចំណង ដោយ ព្រោះ ព្រះ‌បន្ទូល នោះ ឯង 4ប្រយោជន៍ ឲ្យ ខ្ញុំ បាន សំដែង ព្រះ‌បន្ទូល តាម ដែល គួរ គប្បី 5ចូរ ប្រព្រឹត្ត នឹង ពួក អ្នក ក្រៅ ដោយ ប្រាជ្ញា ទាំង លៃ យក ឱកាស ឲ្យ ទាន់ ពេល ផង 6ចូរ ឲ្យ ពាក្យ សំដី របស់ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ ជានិច្ច ទាំង បង់ អំបិល ផង ដើម្បី ឲ្យ ដឹង ជា បែប យ៉ាង ណា ដែល គួរ ឆ្លើយ ដល់ មនុស្ស និមួយៗ។ 7អ្នក ទីឃី‌កុស ជា បង ប្អូន ស្ងួន‌ភ្ងា គឺ ជា អ្នក ជំនួយ ដ៏ ស្មោះ‌ត្រង់ ហើយ ជា បាវ បំរើ ជា មួយ គ្នា ក្នុង ព្រះ‌អម្ចាស់ គាត់ នឹង ប្រាប់ ឲ្យ អ្នក រាល់ គ្នា ដឹង ពី អស់ ទាំង រឿង របស់ ខ្ញុំ 8ខ្ញុំ បាន ចាត់ គាត់ មក ឯ អ្នក រាល់ គ្នា សំរាប់ ការ នោះ ឯង គឺ ឲ្យ បាន ដឹង រឿង ពី អ្នក រាល់ គ្នា ហើយ ឲ្យ បាន កំសាន្ត ចិត្ត អ្នក រាល់ គ្នា ផង 9ក៏ ចាត់ អ្នក អូនេស៊ីម ជា បង ប្អូន ស្ងួន‌ភ្ងា ហើយ ស្មោះ‌ត្រង់ ដែល មក ពី អ្នក រាល់ គ្នា ដែរ អ្នក ទាំង ២ នេះ នឹង ប្រាប់ ឲ្យ អ្នក រាល់ គ្នា ដឹង ពី គ្រប់ ការ ទាំង អស់ ដែល នៅ ខាង នាយ នោះ។ 10អ្នក អើរី‌ស្តាក ដែល ជាប់ គុក ជា មួយ នឹង ខ្ញុំ ហើយ ម៉ាកុស ជា ក្មួយ បាណា‌បាស គាត់ ជំរាប សួរ មក អ្នក រាល់ គ្នា អ្នក រាល់ គ្នា បាន ទទួល បង្គាប់ ពី រឿង គាត់ រួច ទៅ ហើយ ថា បើ គាត់ មក ឯ អ្នក រាល់ គ្នា នោះ ត្រូវ ទទួល គាត់ ចុះ 11ឯ អ្នក យេស៊ូវ ដែល ហៅ ថា យូស្ទុស គាត់ ជំរាប សួរ មក អ្នក រាល់ គ្នា ដែរ អ្នក ទាំង នោះ ជា ពួក កាត់ ស្បែក ឯ ពួក អ្នក ដែល ធ្វើ ការ ជា មួយ នឹង ខ្ញុំ ខាង ឯ នគរ ព្រះ មាន តែ ប៉ុណ្ណឹង ទេ ដែល កំសាន្ត ចិត្ត ខ្ញុំ 12អ្នក អេប៉ា‌ប្រាស ជា បាវ បំរើ នៃ ព្រះ‌គ្រីស្ទ ដែល មក ពី ពួក អ្នក រាល់ គ្នា គាត់ សូម ជំរាប សួរ មក អ្នក រាល់ គ្នា ដែរ គាត់ ខំ ប្រឹង អធិស្ឋាន ជានិច្ច ឲ្យ អ្នក រាល់ គ្នា បាន ឈរ ជា គ្រប់ លក្ខណ៍ ហើយ ពេញ ខ្នាត តាម ព្រះ‌ហឫ‌ទ័យ នៃ ព្រះ គ្រប់ ជំពូក 13ខ្ញុំ ធ្វើ បន្ទាល់ ពី គាត់ ថា គាត់ មាន ចិត្ត ឧស្សាហ៍ ដល់ អ្នក រាល់ គ្នា និង ពួក អ្នក នៅ ក្រុង ឡៅឌីសេ ហើយ ពួក អ្នក នៅ ក្រុង ហេរ៉ាប៉ូល ជា ខ្លាំង ណាស់ 14លោក លូកា ជា គ្រូ‌ពេទ្យ ស្ងួន‌ភ្ងា និង អ្នក ដេម៉ាស ក៏ ជំរាប សួរ មក អ្នក រាល់ គ្នា ដែរ 15សូម ជំរាប សួរ ដល់ ពួក បង ប្អូន នៅ ក្រុង ឡៅឌីសេ និង អ្នក នីម‌ផាស ហើយ ពួក ជំនុំ ដែល ប្រជុំ គ្នា នៅ ផ្ទះ គាត់ 16កាល ណា បាន អាន មើល សំបុត្រ នេះ ក្នុង ពួក បង ប្អូន អ្នក រាល់ គ្នា ហើយ នោះ ចូរ ឲ្យ គេ អាន មើល ក្នុង ពួក ជំនុំ នៅ ក្រុង ឡៅឌីសេ ដែរ រួច ឲ្យ អ្នក រាល់ គ្នា មើល សំបុត្រ ដែល ផ្ញើ ទៅ ពួក ឡៅឌីសេ ផង 17សូម ប្រាប់ ដល់ អ្នក អើឃីព ថា ចូរ ប្រយ័ត្ន នឹង ការ‌ងារ ដែល បាន ទទួល ក្នុង ព្រះ‌អម្ចាស់ ហើយ ចុះ ដើម្បី ឲ្យ បាន បំពេញ ការ‌ងារ នោះ។ 18ប៉ុល ខ្ញុំ សរសេរ ពាក្យ ជំរាប សួរ នេះ ដោយ ដៃ ខ្លួន ខ្ញុំ សូម ឲ្យ អ្នក រាល់ គ្នា នឹក ចាំ ពី ចំណង របស់ ខ្ញុំ សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ។ អាម៉ែន។:៚


Copyright
Learn More

will be added

X\