Colossians - កូឡូស 3

1ដូច្នេះ បើ សិន ជា អ្នក រាល់ គ្នា បាន រស់ ឡើង វិញ ជា មួយ នឹង ព្រះ‌គ្រីស្ទ នោះ ចូរ ស្វែង រក អស់ ទាំង សេចក្តី ដែល នៅ ស្ថាន លើ វិញ ជា ស្ថាន ដែល ព្រះ‌គ្រីស្ទ គង់ ខាង ស្តាំ នៃ ព្រះ 2ចូរ ផ្ចង់ ចិត្ត ទៅ ឯ សេចក្តី ទាំង អស់ ដែល នៅ ខាង លើ កុំ ឲ្យ ផ្ចង់ ទៅ ឯ សេចក្តី ទាំង ប៉ុន្មាន ដែល នៅ ផែន‌ដី ឡើយ 3ដ្បិត អ្នក រាល់ គ្នា បាន ស្លាប់ ហើយ ជីវិត អ្នក រាល់ គ្នា ក៏ លាក់ ទុក ក្នុង ព្រះ ជា មួយ នឹង ព្រះ‌គ្រីស្ទ 4កាល ណា ព្រះ‌គ្រីស្ទ ដ៏ ជា ជីវិត នៃ យើង បាន លេច មក នោះ អ្នក រាល់ គ្នា នឹង លេច មក ក្នុង សិរី‌ល្អ ជា មួយ នឹង ទ្រង់ ដែរ។ 5ដូច្នេះ ចូរ សំឡាប់ និស្ស័យ សាច់ ឈាម របស់ អ្នក រាល់ គ្នា ដែល នៅ ផែន‌ដី នេះ ចេញ គឺ ជា ការ សហាយ‌ស្មន់ ស្មោក‌គ្រោក សំរើប សំរាល ប៉ង‌ប្រាថ្នា អាក្រក់ និង សេចក្តី លោភ ដែល រាប់ ទុក ដូច ជា ការ ថ្វាយ បង្គំ រូប ព្រះ 6គឺ ដោយ ហេតុ សេចក្តី ទាំង នោះ បាន ជា សេចក្តី ខ្ញាល់ របស់ ព្រះ មក លើ ពួក មនុស្ស រឹង‌ចចេស 7ហើយ អ្នក រាល់ គ្នា បាន ប្រព្រឹត្ត ក្នុង ពួក នោះ កាល ពី ដើម គឺ ពី កាល ដែល នៅ រស់ ក្នុង កិរិយា ទាំង នោះ ដែរ 8តែ ឥឡូវ នេះ ចូរ ឲ្យ អ្នក រាល់ គ្នា លះ អស់ ទាំង អំពើ នោះ គឺ សេចក្តី កំហឹង គ្នាន់‌ក្នាញ់ គំរក់ ប្រមាថ និង ពាក្យ អព្វ‌មង្គល ចេញ ពី មាត់ ចោល ទៅ 9កុំ ឲ្យ កុហក គ្នា ឡើយ ដ្បិត អ្នក រាល់ គ្នា បាន ដោះ មនុស្ស ចាស់ នឹង អំពើ របស់ វា ចោល ចេញ ហើយ 10ចូរ ប្រដាប់ ខ្លួន ដោយ មនុស្ស ថ្មី វិញ ដែល កំពុង តែ កែ ឡើង ខាង ឯ សេចក្តី ចេះ ដឹង ឲ្យ បាន ត្រូវ នឹង រូប អង្គ ព្រះ ដែល បង្កើត មនុស្ស ថ្មី នោះ មក 11ជា សណ្ឋាន ដែល គ្មាន សាសន៍ ក្រេក និង សាសន៍ យូដា ការ កាត់ ស្បែក ហើយ មិន កាត់ ស្បែក មនុស្ស ប្រទេស ដទៃ ឬ ជាតិ មនុស្ស ព្រៃ បាវ បំរើ ឬ អ្នក ជា ផង នោះ ទេ គឺ ព្រះ‌គ្រីស្ទ ទ្រង់ ជា គ្រប់ ទាំង អស់ វិញ ហើយ ទ្រង់ ក៏ គង់ នៅ ក្នុង គ្រប់ ទាំង អស់ ផង។ 12ដូច្នេះ ចូរ ប្រដាប់ កាយ ដោយ ចិត្ត ក្តួល អាណិត សប្បុរស សុភាព សំឡូត និង ចិត្ត អត់‌ធ្មត់ ទុក ដូច ជា ពួក អ្នក រើស តាំង ដែល បរិសុទ្ធ ហើយ ស្ងួន‌ភ្ងា ដល់ ព្រះ ចុះ 13ហើយ ទ្រាំ ទ្រ គ្នា ទាំង អត់ ទោស ទៅ វិញ ទៅ មក បើ អ្នក ណា មាន ហេតុ ទាស់ នឹង អ្នក ណា នោះ ចូរ អត់ ទោស ឲ្យ គេ ចុះ ដូច ជា ព្រះ‌គ្រីស្ទ បាន អត់ ទោស ឲ្យ អ្នក រាល់ គ្នា ដែរ 14ចូរ បន្ថែម ទាំង សេចក្តី ស្រឡាញ់ ថែម ទៀត ជា ចំណង នៃ សេចក្តី គ្រប់ លក្ខណ៍ 15ចូរ ឲ្យ សេចក្តី មេត្រី របស់ ព្រះ‌គ្រីស្ទ ត្រួត ត្រា នៅ ក្នុង ចិត្ត ដែល ទ្រង់ បាន ហៅ អ្នក រាល់ គ្នា មក ក្នុង សេចក្តី នោះ ឯង ឲ្យ មាន រូប‌កាយ តែ ១ ហើយ ត្រូវ ដឹង គុណ ផង។ 16ចូរ ឲ្យ ព្រះ‌បន្ទូល នៃ ព្រះ‌គ្រីស្ទ បាន សណ្ឋិត នៅ ក្នុង អ្នក រាល់ គ្នា ជា បរិបូរ ដោយ ប្រាជ្ញា គ្រប់ យ៉ាង ទាំង បង្រៀន ហើយ ទូន្មាន គ្នា ដោយ នូវ ទំនុក ដំកើង ទំនុក បរិសុទ្ធ និង ចំរៀង ខាង ឯ វិញ្ញាណ ទាំង ច្រៀង ក្នុង ចិត្ត ថ្វាយ ព្រះ ដោយ ព្រះ‌គុណ 17ហើយ ក្នុង គ្រប់ ទាំង អស់ ទោះ បើ ការ អ្វី ដែល អ្នក រាល់ គ្នា នឹង ធ្វើ ដោយ ពាក្យ សំដី ឬ កិរិយា ក៏ ដោយ ចូរ ធ្វើ ទាំង អស់ ដោយ ព្រះ‌នាម នៃ ព្រះ‌អម្ចាស់‌យេស៊ូវ ទាំង អរ ព្រះ‌គុណ ដល់ ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា ដោយ‌សារ ទ្រង់ ផង។ 18ពួក ស្រីៗ អើយ ចូរ ចុះ ចូល ចំពោះ ប្តី ខ្លួន ដូច ជា គួរ គប្បី ក្នុង ព្រះ‌អម្ចាស់ 19ពួក ប្រុសៗ អើយ ចូរ ស្រឡាញ់ ប្រពន្ធ ចុះ កុំ ឲ្យ មាន ចិត្ត ជិន ឆ្អន់ ឡើយ 20ក្មេង រាល់ គ្នា អើយ ចូរ ស្តាប់ បង្គាប់ ឪពុក ម្តាយ ក្នុង គ្រប់ ការ ទាំង អស់ ដ្បិត ព្រះ‌អម្ចាស់ សព្វ ព្រះ‌ហឫ‌ទ័យ យ៉ាង ដូច្នោះ ឯង 21ឪពុក រាល់ គ្នា អើយ កុំ ឌុក‌ដាន់ កូន ចៅ ឡើយ ក្រែង វា រសាយ ចិត្ត ចេញ 22ពួក បាវ បំរើ អើយ ចូរ ស្តាប់ បង្គាប់ ចៅ‌ហ្វាយ នាយ ខាង សាច់ ឈាម ក្នុង គ្រប់ ការ ទាំង អស់ ចុះ មិន មែន តែ កាល នៅ មុខ គេ ប៉ុណ្ណោះ ដូច ជា ចង់ ផ្គាប់ ចិត្ត មនុស្ស នោះ ទេ គឺ ដោយ ចិត្ត ស្មោះ‌ត្រង់ វិញ ទាំង កោត‌ខ្លាច ដល់ ព្រះ ផង 23ហើយ ការ អ្វី ដែល ត្រូវ ធ្វើ ក៏ ដោយ ចូរ ធ្វើ ឲ្យ អស់ ពី ចិត្ត ទុក ដូច ជា ធ្វើ ថ្វាយ ដល់ ព្រះ‌អម្ចាស់ មិន មែន ដល់ មនុស្ស ទេ 24ដោយ ដឹង ថា អ្នក រាល់ គ្នា នឹង ទទួល រង្វាន់ ជា មរដក អំពី ព្រះ‌អម្ចាស់ មក ដ្បិត អ្នក រាល់ គ្នា ជា អ្នក បំរើ របស់ ព្រះ‌គ្រីស្ទ ជា ព្រះ‌អម្ចាស់ 25ឯ អ្នក ណា ដែល ប្រព្រឹត្ត ខុស‌ឆ្គង នោះ នឹង ទទួល តាម ការ កំហុស របស់ ខ្លួន ហើយ ទ្រង់ មិន រើស មុខ អ្នក ណា ឡើយ។


Copyright
Learn More

will be added

X\