Colossians - កូឡូស 2

1ខ្ញុំ ចង់ ឲ្យ អ្នក រាល់ គ្នា ដឹង ពី ដំណើរ ខ្ញុំ ដែល ខំ ត‌យុទ្ធ ជា ខ្លាំង ទាំង ម៉្លេះ ដោយ យល់ ដល់ អ្នក រាល់ គ្នា និង ពួក នៅ ក្រុង ឡៅឌីសេ ព្រម ទាំង អស់ អ្នក ណា ដែល មិន បាន ឃើញ មុខ ខ្ញុំ ខាង សាច់ ឈាម ផងង 2ដើម្បី ឲ្យ គេ មាន ចិត្ត ក្សាន្ត ដោយ បាន រួប‌រួម គ្នា មក ក្នុង សេចក្តី ស្រឡាញ់ ហើយ ឲ្យ បាន អស់ ទាំង ផល ប្រយោជន៍ នៃ ប្រាជ្ញា ដែល ជឿ‌ជាក់ ផ្តាច់ ដើម្បី ឲ្យ បាន ស្គាល់ សេចក្តី អាថ៌‌កំបាំង នៃ ព្រះ គឺ ជា ព្រះ‌គ្រីស្ទ 3ដែល មាន គ្រប់ ទាំង ផល ថ្លៃ វិសេស នៃ ប្រាជ្ញា និង សេចក្តី ចេះ ដឹង លាក់ ទុក ក្នុង ទ្រង់ 4ហើយ ដែល ខ្ញុំ ថា ដូច្នេះ នោះ គឺ ក្រែង លោ មាន អ្នក ណា បញ្ឆោត អ្នក រាល់ គ្នា ដោយ ពាក្យ លលួង 5ដ្បិត ទោះ បើ ខ្ញុំ មិន នៅ ជា មួយ ខាង រូប សាច់ ក៏ ដោយ គង់ តែ នៅ ជា មួយ ខាង វិញ្ញាណ ដែរ ទាំង មាន សេចក្តី អំណរ ដោយ ឃើញ សណ្តាប់‌ធ្នាប់ របស់ អ្នក រាល់ គ្នា និង សេចក្តី ខ្ជាប់‌ខ្ជួន នៃ សេចក្តី ជំនឿ ដែល អ្នក រាល់ គ្នា ជឿ ដល់ ព្រះ‌គ្រីស្ទ។ 6ដូច្នេះ ដែល អ្នក រាល់ គ្នា បាន ទទួល ព្រះ‌គ្រីស្ទ យេស៊ូវ ជា ព្រះ‌អម្ចាស់ បែប យ៉ាង ណា នោះ ចូរ ដើរ ក្នុង ទ្រង់ តាម បែប យ៉ាង នោះ ចុះ 7ដោយ បាន ចាក់ ឫស ហើយ ស្អាង ឡើង ក្នុង ទ្រង់ ទាំង តាំង នៅ ខ្ជាប់‌ខ្ជួន ក្នុង សេចក្តី ជំនឿ ដូច ជា បាន បង្រៀន ដល់ អ្នក រាល់ គ្នា ហើយ ព្រម ទាំង អរ ព្រះ‌គុណ កាន់ តែ ច្រើន ឡើង ផង។ 8ចូរ ប្រយ័ត្ន ក្រែង មាន អ្នក ណា ចាប់ អ្នក រាល់ គ្នា ធ្វើ ជា រំពា ដោយ ពាក្យ បរមត្ថ និង ពាក្យ បញ្ឆោត ជា អសារ ឥត ការ តាម សណ្តាប់ បុរាណ របស់ មនុស្ស តាម បថម សិក្សា នៅ នា លោកីយ៍ គឺ មិន មែន តាម ព្រះ‌គ្រីស្ទ ទេ 9ដ្បិត មាន គ្រប់ ទាំង សេចក្តី ពោរ‌ពេញ របស់ ព្រះ សណ្ឋិត នៅ ក្នុង ទ្រង់ ទាំង មាន រូប អង្គ ផង 10ហើយ អ្នក រាល់ គ្នា ក៏ ពេញ‌លេញ ក្នុង ទ្រង់ ដែល ទ្រង់ ជា សិរសា លើ អស់ ទាំង ពួក គ្រប់ គ្រង និង អំណាច ទាំង ប៉ុន្មាន 11អ្នក រាល់ គ្នា បាន ទទួល កាត់ ស្បែក ម្យ៉ាង ក្នុង ទ្រង់ ដែល មិន បាន ធ្វើ ដោយ ដៃ មនុស្ស ទេ គឺ ជា ការ ដោះ រូប‌កាយ ខាង សាច់ ឈាម ចេញ ដោយ ទទួល ការ កាត់ ស្បែក របស់ ព្រះ‌គ្រីស្ទ វិញ 12ហើយ អ្នក រាល់ គ្នា បាន កប់ ជា មួយ នឹង ទ្រង់ ក្នុង បុណ្យ ជ្រមុជ ក៏ បាន រស់ ឡើង វិញ ជា មួយ នឹង ទ្រង់ ដោយ‌សារ សេចក្តី ជំនឿ ជឿ ដល់ ឫទ្ធិ‌បារមី នៃ ព្រះ ដែល ទ្រង់ បាន ប្រោស ឲ្យ ព្រះ‌យេស៊ូវ រស់ ពី ស្លាប់ ឡើង វិញ 13ឯ អ្នក រាល់ គ្នា ដែល បាន ស្លាប់ ក្នុង ការ រំលង ហើយ ក្នុង សណ្ឋាន មិន កាត់ ស្បែក ខាង សាច់ ឈាម នោះ ទ្រង់ បាន ប្រោស ឲ្យ រស់ ជា មួយ នឹង ទ្រង់ ដោយ បាន អត់ ទោស ចំពោះ អស់ ទាំង ការ រំលង របស់ អ្នក រាល់ គ្នា 14ទាំង លុប ចោល សេចក្តី ដែល កត់ ទុក ទាស់ នឹង យើងក្នុង សេចក្តី បញ្ញត្ត ដែល ប្រទាំង នឹង យើង ហើយ ទ្រង់ ក៏ លើក ចោល ដោយ បោះ ភ្ជាប់ នៅ ឈើ ឆ្កាង 15ទ្រង់ បាន ទាំង ទំលាក់ ងារ ពី ពួក គ្រប់ គ្រង និង ពួក មាន អំណាច ទាំង ដាក់ ពួក ទាំង នោះ នៅ កណ្តាល ជំនុំ ឲ្យ គេ មើល ហើយ ដឹក‌នាំ គេ ទៅ ដោយ មាន ជ័យ‌ជំនះ ដោយ‌សារ ឈើ ឆ្កាង នោះ ឯង។ 16ដូច្នេះ កុំ ទុក ឲ្យ អ្នក ណា និន្ទា អ្នក រាល់ គ្នា ពី រឿង ចំណី អាហារ ឬ គ្រឿង ផឹក ឬ ពី រឿង ថ្ងៃ បុណ្យ ថ្ងៃ ចូល ខែ ឬ ថ្ងៃ ឈប់ សំរាក ឡើយ 17សេចក្តី ទាំង នេះ ជា ស្រមោល នៃ ការ ដែល ត្រូវ មក តែ តួ រូប អង្គ នោះ គឺ ជា ព្រះ‌គ្រីស្ទ 18កុំ ឲ្យ អ្នក ណា បញ្ឆោត យក រង្វាន់ របស់ អ្នក រាល់ គ្នា តាម តែ ចិត្ត ឡើយ ដោយ គេ ប្រព្រឹត្ត បែប សុភាព ទាំង ថ្វាយ បង្គំ ពួក ទេវតា ទាំង សៀត ស៊ក ចូល ទៅ ក្នុង ការ ដែល ខ្លួន មើល មិន ឃើញ ហើយ មាន ចិត្ត ប៉ោង ឡើង ដោយ គំនិត ខាង សាច់ ឈាម គេ នោះ 19គេ មិន កាន់ ជាប់ តាម សិរសា ទេ ដែល ដោយ‌សារ សិរសា នោះ រូប កាយ ទាំង មូល បាន មាន កំឡាំង ហើយ ជាប់ គ្នា ដោយ‌សារ សន្លាក់ និង សរសៃ ទាំង ប៉ុន្មាន ឲ្យ បាន ចំរើន ឡើង ដោយ សេចក្តី ចំរើន របស់ ព្រះ។ 20ដូច្នេះ បើ សិន ជា អ្នក រាល់ គ្នា បាន ស្លាប់ ទៅ ជា មួយ នឹង ព្រះ‌គ្រីស្ទ ខាង ឯ បថម សិក្សា របស់ លោកីយ៍ នេះ មែន នោះ តើ ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា ធ្វើ ដូច ជា រស់ នៅ ជាប់ ក្នុង លោកីយ៍ នៅ ឡើយ ដោយ ចុះ ចូល នឹង សេចក្តី បញ្ញត្ត ទាំង ប៉ុន្មាន វិញ 21ដូច ជា ថា កុំ ឲ្យ កាន់ កុំ ឲ្យ ភ្លក់ កុំ ឲ្យ ពាល់ ឲ្យ សោះ 22គឺ តាម សេចក្តី ហាម‌ប្រាម និង សេចក្តី បង្រៀន របស់ មនុស្ស ដែល សេចក្តី ទាំង នោះ តែង តែ វិនាស បាត់ ទៅ ដោយ ការ ប្រើ ប្រាស់ 23ជា សេចក្តី ដែល មើល ទៅ ដូច ជា មាន ទំនង មែន ដោយ មាន ការ ថ្វាយ បង្គំ ស្ម័គ្រ ពី ចិត្ត ហើយ មាន សេចក្តី សុភាព ឥត ប្រណី រូប សាច់ តែ គ្មាន ប្រយោជន៍ នឹង ទប់ ទល់ សេចក្តី ប៉ង‌ប្រាថ្នា របស់ សាច់ ឈាម ឡើយ។


Copyright
Learn More

will be added

X\