Acts - កិច្ចការ 9

1ឯ សុល គាត់ នៅ តែ បញ្ចេញ សេចក្តី គំរាម និង ពាក្យ កំហែង ព្រម ទាំង ការ សំឡាប់ ដល់ ពួក សិស្ស នៃ ព្រះ‌អម្ចាស់ នៅ ឡើយ 2ក៏ ទៅ ឯ សម្ដេច សង្ឃ សូម សំបុត្រ កាន់ យក ទៅ ឯ សាលា ប្រជុំ ទាំង ប៉ុន្មាន នៅ ក្រុង ដាម៉ាស ប្រយោជន៍ ដើម្បី បើ ឃើញ មាន អ្នក ណា ខ្លះ ដែល ប្រតិ‌បត្តិ តាម ផ្លូវ នោះ ទោះ ប្រុស ឬ ស្រី ក្តី នោះ នឹង ចាប់ ចង គេ នាំ មក ឯ ក្រុង យេរូ‌សា‌ឡិម 3ប៉ុន្តែ កំពុង ដែល គាត់ ដើរ តាម ផ្លូវ ទៅ ជិត នឹង ដល់ ក្រុង ដាម៉ាស ហើយ នោះ ស្រាប់ តែ មាន ពន្លឺ ពី លើ មេឃ ភ្លឺ មក នៅ ជុំ‌វិញ ខ្លួន 4គាត់ ក៏ ដួល ដល់ ដី រួច ឮ សំឡេង មាន ព្រះ‌បន្ទូល មក ថា សុល នែ សុល ហេតុ អ្វី បាន ជា អ្នក បៀត បៀន ដល់ ខ្ញុំ ដូច្នេះ 5គាត់ ទូល ឆ្លើយ ថា ឱ ព្រះ‌អម្ចាស់ អើយ ព្រះ‌អង្គ ណា នុ៎ះ រួច ព្រះ‌អម្ចាស់ ទ្រង់ តប ថា ខ្ញុំ នេះ ជា ព្រះ‌យេស៊ូវ ដែល អ្នក បៀត បៀន អ្នក ធាក់ ជល់ នឹង ជន្លួញ ដូច្នេះ នោះ ពិបាក ដល់ អ្នក ណាស់ 6នោះ គាត់ ក៏ ញាប់‌ញ័រ ទាំង អស្ចារ្យ ក្នុង ចិត្ត ហើយ ទូល ថា ព្រះ‌អម្ចាស់ អើយ តើ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ឲ្យ ទូល‌បង្គំ ធ្វើ ដូច ម្តេច ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល ថា ចូរ ក្រោក ឡើង ចូល ទៅ ក្នុង ទី ក្រុង ទៅ នោះ គេ នឹង ប្រាប់ អ្នក ឲ្យ ដឹង ពី ការ ដែល អ្នក ត្រូវ ធ្វើ 7ឯ ពួក អ្នក ដែល ដើរ ជា មួយ នឹង គាត់ គេ ក៏ ឈរ ស្រឡាំង កាំង នៅ ដោយ បាន ឮ សំឡេង មែន តែ មិន ឃើញ អ្នក ណា សោះ 8រួច សុល ក៏ ក្រោក ពី ដី ឡើង តែ កាល គាត់ បើក ភ្នែក ហើយ នោះ មើល មិន ឃើញ អ្វី ទេ គេ ក៏ ដឹក ដៃ គាត់ នាំ ទៅ ឯ ដាម៉ាស 9ក្នុង រវាង ៣ ថ្ងៃ គាត់ មើល មិន ឃើញ ឡើយ ក៏ មិន បរិភោគ អ្វី ផង។ 10រីឯ ដាម៉ាស នោះ មាន សិស្ស ម្នាក់ ឈ្មោះ អាន៉្នានាស ហើយ ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌បន្ទូល ហៅ គាត់ ក្នុង ការ ជាក់ ស្តែង ថា នែ អាន៉្នានាស អើយ គាត់ ទូល ឆ្លើយ ថា ព្រះ‌ករុណា វិសេស ព្រះ‌អម្ចាស់ 11ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល ថា ចូរ ក្រោក ឡើង ទៅ ឯ ផ្លូវ ដែល ហៅ ថា ផ្លូវ ត្រង់ ហើយ រក មនុស្ស ម្នាក់ ឈ្មោះ សុល ជា អ្នក ស្រុក តើ‌សុស នៅ ក្នុង ផ្ទះ យូដាស ដ្បិត មើល គាត់ កំពុង តែ អធិស្ឋាន 12ហើយ ក្នុង ការ ជាក់ ស្តែង គាត់ បាន ឃើញ ថា មាន មនុស្ស ម្នាក់ ឈ្មោះ អាន៉្នានាស ចូល មក ដាក់ ដៃ លើ គាត់ ឲ្យ បាន ភ្លឺ ភ្នែក ឡើង 13អាន៉្នានាស ទូល ឆ្លើយ ថា ព្រះ‌អម្ចាស់ អើយ ទូល‌បង្គំ បាន ឮ មនុស្ស ជា ច្រើន និយាយ ពី ការ អាក្រក់ ទាំង ប៉ុន្មាន ដែល អ្នក នោះ បាន ប្រព្រឹត្ត ដល់ ពួក បរិសុទ្ធ របស់ ទ្រង់ នៅ ក្រុង យេរូ‌សា‌ឡិម 14ហើយ នៅ ទី នេះ គាត់ ក៏ មាន អំណាច ពី ពួក សង្គ្រាជ អាច នឹង ទៅ ចាប់ ចង នូវ អស់ អ្នក ណា ដែល អំពាវ‌នាវ ដល់ ព្រះ‌នាម ទ្រង់ ដែរ 15ប៉ុន្តែ ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល ថា ចូរ ទៅ ចុះ ពី ព្រោះ អ្នក នោះ ជា ប្រដាប់ រើស តាំង ដល់ ខ្ញុំ សំរាប់ នឹង ប្រកាស ឈ្មោះ ខ្ញុំ ដល់ ពួក សាសន៍ ដទៃ និង ពួក ស្តេច ហើយ នឹង ពួក កូន ចៅ សាសន៍ អ៊ីស្រា‌អែល ផង 16ដ្បិត ខ្ញុំ នឹង បង្ហាញ ឲ្យ គាត់ ដឹង ជា ត្រូវ រង ទុក្ខ លំបាក ទាំង អម្បាលម៉ាន ដោយ ព្រោះ ឈ្មោះ ខ្ញុំ 17ដូច្នេះ អាន៉្នានាស ក៏ ទៅ ហើយ ចូល ក្នុង ផ្ទះ នោះ ដាក់ ដៃ លើ គាត់ និយាយ ថា អ្នក សុល អើយ ព្រះ‌អម្ចាស់ គឺ ព្រះ‌យេស៊ូវ ដែល លេច មក ឲ្យ អ្នក ឃើញ តាម ផ្លូវ ទ្រង់ បាន ចាត់ ខ្ញុំ មក ដើម្បី ឲ្យ អ្នក បាន ភ្លឺ ភ្នែក ហើយ ឲ្យ អ្នក បាន ពេញ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ 18ស្រាប់ តែ មាន ដូច ជា ស្រកា ជ្រុះ ចុះ ពី ភ្នែក គាត់ មក ហើយ គាត់ ក៏ បាន ភ្លឺ ជា ១ រំពេច រួច ក្រោក ឡើង ទទួល បុណ្យ ជ្រមុជ‌ទឹក 19ហើយ ក្រោយ ដែល គាត់ បាន បរិភោគ នោះ ក៏ មាន កំឡាំង ឡើង វិញ។ 20សុល ក៏ នៅ ក្រុង ដាម៉ាស ជា មួយ នឹង ពួក សិស្ស ជា យូរ ថ្ងៃ នោះ ស្រាប់ តែ គាត់ ប្រកាស ប្រាប់ ពី ព្រះ‌យេស៊ូវ នៅ ក្នុង សាលា ប្រជុំ ទាំង ប៉ុន្មាន ថា ទ្រង់ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ 21ឯ អស់ អ្នក ដែល ឮ ក៏ មាន សេចក្តី ងឿង‌ឆ្ងល់ ហើយ គេ និយាយ ថា តើ មិន មែន អ្នក នេះ ទេ ឬ អី ដែល បំផ្លាញ ពួក អ្នក អំពាវ‌នាវ ដល់ ព្រះ‌នាម នោះ នៅ ក្រុង យេរូ‌សា‌ឡិម ហើយ គាត់ បាន មក ទី នេះ ដើម្បី នឹង ចាប់ ចង គេ បញ្ជូន ទៅ ឲ្យ ពួក សង្គ្រាជ ដែរ 22តែ សុល គាត់ មាន កំឡាំង កាន់ តែ ខ្លាំង ឡើង ក៏ ផ្ទុញ‌ផ្ទាល់ ដល់ ពួក សាសន៍ យូដា ដែល នៅ ក្រុង ដាម៉ាស វិញ ដោយ សំដែង បញ្ជាក់ ពី ព្រះ‌អង្គ នេះ ថា ទ្រង់ ជា ព្រះ‌គ្រីស្ទ ពិត មែន 23លុះ យូរ ថ្ងៃ ក្រោយ មក ពួក សាសន៍ យូដា គេ ពិគ្រោះ គ្នា នឹង សំឡាប់ គាត់ ចេញ 24គេ ក៏ ចាំ ទ្វា ក្រុង ទាំង យប់ ទាំង ថ្ងៃ ដើម្បី នឹង សំឡាប់ គាត់ តែ សុល បាន ដឹង ពី ឧបាយ‌កល របស់ គេ ដែរ 25ហើយ ក្នុង វេលា យប់ ពួក សិស្ស យក កញ្ជើ មក ដាក់ គាត់ សំរូត ចុះ តាម កំផែង ក្រុង ទៅ។ 26កាល សុល បាន មក ដល់ ក្រុង យេរូ‌សា‌ឡិម នោះ គាត់ ខំ ចូល ទៅ ឯ ពួក សិស្ស តែ គេ ខ្លាច គាត់ ទាំង អស់ គ្នា គេ មិន ជឿ ថា គាត់ ជា សិស្ស ទេ 27តែ បាណា‌បាស នាំ គាត់ ទៅ ឯ ពួក សាវ័ក រ៉ាយ រឿង ប្រាប់ គេ ពី ដំណើរ ដែល គាត់ បាន ឃើញ ព្រះ‌អម្ចាស់ តាម ផ្លូវ ហើយ ទ្រង់ បាន មាន ព្រះ‌បន្ទូល នឹង គាត់ ក៏ និយាយ ពី បែប យ៉ាង ណា ដែល គាត់ មាន ចិត្ត ក្លាហាន នឹង អធិប្បាយ ដោយ នូវ ព្រះ‌នាម ព្រះ‌យេស៊ូវ នៅ ក្រុង ដាម៉ាស ផង 28គាត់ ក៏ នៅ ជា មួយ នឹង គេ ក្នុង ក្រុង យេរូ‌សា‌ឡិម ទាំង ចេញ ចូល ហើយ បាន អធិប្បាយ ដោយ នូវ ព្រះ‌នាម នៃ ព្រះ‌អម្ចាស់‌យេស៊ូវ ដោយ ក្លាហាន 29គាត់ សំដែង ហើយ ជជែក ជា មួយ នឹង ពួក ហេលេន តែ ពួក នោះ រក រឿង សំឡាប់ គាត់ វិញ 30បាន ជា កាល ពួក បង ប្អូន បាន ដឹង នោះ គេ ជូន គាត់ ទៅ ត្រឹម សេសារា រួច ឲ្យ ទៅ ឯ តើ‌សុស 31នៅ គ្រា នោះ ពួក ជំនុំ ទាំង ប៉ុន្មាន នៅ គ្រប់ ក្នុង ស្រុក យូដា ស្រុក កាលី‌ឡេ និង ស្រុក សាម៉ារី ក៏ មាន សេចក្តី សុខ សាន្ត ហើយ មាន ចិត្ត ស្អាង ឡើង ក៏ បាន ចំរើន ជា ច្រើន ឡើង ដែរ ដោយ ជឿន ទៅ មុខ ក្នុង សេចក្តី កោត‌ខ្លាច ដល់ ព្រះ‌អម្ចាស់ និង ក្នុង សេចក្តី កំសាន្ត ចិត្ត របស់ ព្រះ‌វិញ្ញាណ បរិសុទ្ធ។ 32រីឯ ពេត្រុស កំពុង ដែល គាត់ ដើរ ចុះ ឡើង គ្រប់ កន្លែង នោះ ក៏ ចុះ ទៅ ឯ ពួក បរិសុទ្ធ នៅ ភូមិ លីដា ដែរ 33នៅ ទី នោះ គាត់ ឃើញ មនុស្ស ម្នាក់ ឈ្មោះ អេនាស មាន ជំងឺ ឈឺ ស្លាប់ ដៃ ជើង ដេក នៅ តែ លើ គ្រែ អស់ ៨ ឆ្នាំ មក ហើយ 34ក៏ និយាយ ទៅ គាត់ ថា អ្នក អេនាស អើយ ព្រះ‌យេស៊ូវ ដ៏ ជា ព្រះ‌គ្រីស្ទ ទ្រង់ ប្រោស ឲ្យ អ្នក បាន ជា ហើយ ចូរ ក្រោក ឡើង រៀប គ្រែ អ្នក ទៅ ស្រាប់ តែ គាត់ ក៏ ក្រោក ឡើង ភ្លាម 35ឯ មនុស្ស ទាំង ប៉ុន្មាន ដែល នៅ ភូមិ លីដា និង ស្រុក សារ៉ូន ក៏ ឃើញ គាត់ ហើយ គេ ប្រែ ចិត្ត ជឿ ដល់ ព្រះ‌អម្ចាស់។ 36នៅ ក្រុង យ៉ុបប៉េ ក៏ ដែរ មាន សិស្ស ស្រី ម្នាក់ ឈ្មោះ តេប៊ីថា (ស្រាយ ថា នាង ក្តាន់) នាង នោះ បាន ធ្វើ គុណ ហើយ ដាក់ ទាន ជា ច្រើន 37នៅ គ្រា នោះ នាង មាន ជំងឺ ឈឺ ហើយ ស្លាប់ ទៅ កាល គេ បាន ផ្ងូត ទឹក រូប នាង ហើយ នោះ ក៏ យក ទៅ ដាក់ នៅ ឯ បន្ទប់ ខាង លើ 38រួច ដោយ ព្រោះ ភូមិ លីដា នៅ ជិត យ៉ុបប៉េ ហើយ ពួក សិស្ស បាន ឮ ថា ពេត្រុស នៅ ទី នោះ បាន ជា គេ ប្រើ ២ នាក់ ឲ្យ ទៅ រក គាត់ ដើម្បី នឹង សូម អង្វរ ឲ្យ មក ឯ គេ ដោយ ឥត បង្អង់ 39ពេត្រុស ក៏ ក្រោក ឡើង ទៅ ជា មួយ កាល បាន ដល់ ហើយ នោះ គេ នាំ គាត់ ទៅ បន្ទប់ ខាង លើ នោះ ហើយ ពួក ស្រី មេម៉ាយ ក៏ ឈរ ជិត គាត់ ទាំង យំ ព្រម ទាំង បង្ហាញ អាវ និង សំលៀក‌បំពាក់ ទាំង ប៉ុន្មាន ដែល តេប៊ីថា បាន ធ្វើ ឲ្យ ពី កាល នាង នៅ ជា មួយ នៅ ឡើយ 40តែ ពេត្រុស បណ្តេញ គេ ទៅ ក្រៅ ទាំង អស់ ក៏ លុត ជង្គង់ អធិស្ឋាន រួច គាត់ បែរ ខ្លួន ទៅ ឯ រូប បុគ្គល នោះ និយាយ ថា តេប៊ីថា អើយ ចូរ នាង ក្រោក ឡើង នាង ក្រោក ឡើង នាង ក៏ បើក ភ្នែក ឃើញ ពេត្រុស រួច ឡើង អង្គុយ 41គាត់ ក៏ ហុច ដៃ ទៅ ឲ្យ នាង តោង ឡើង រួច គាត់ ហៅ ពួក បរិសុទ្ធ និង ពួក ស្រី មេម៉ាយ មក ប្រគល់ នាង ទៅ គេ ទាំង រស់ 42មនុស្ស ទាំង‌ឡាយ បាន ដឹង ដំណឹង ពី ការ នោះ នៅ ពេញ‌ពាស ក្នុង ក្រុង យ៉ុបប៉េ ហើយ មាន មនុស្ស ជា ច្រើន បាន ជឿ ដល់ ព្រះ‌អម្ចាស់ 43រួច គាត់ ក៏ អាស្រ័យ នៅ យ៉ុបប៉េ ក្នុង ផ្ទះ ជាង សំឡាប់ ស្បែក ឈ្មោះ ស៊ីម៉ូន ជា យូរ ថ្ងៃ។


Copyright
Learn More

will be added

X\