Acts - កិច្ចការ 8

1នៅ ថ្ងៃ នោះ ឯង ក៏ កើត មាន សេចក្តី បៀត បៀន ជា ខ្លាំង ទាស់ នឹង ពួក ជំនុំ នៅ ក្រុង យេរូ‌សា‌ឡិម ហើយ ពួក ជំនុំ ត្រូវ ខ្ចាត់‌ខ្ចាយ ទៅ នៅ តែ‌ពាស ក្នុង ស្រុក យូដា និង ស្រុក សាម៉ារី លើក តែ ពួក សាវ័ក ចេញ 2រីឯ ខ្មោច ស្ទេផាន នោះ មាន ពួក មនុស្ស ខ្លះ ដែល កោត‌ខ្លាច ដល់ ព្រះ បាន នាំ យក ទៅ កប់ ព្រម ទាំង យំ សោក នឹង គាត់ ជា ខ្លាំង ផង។ 3ឯ សុល បាន ធ្វើ ទុក្ខ ដល់ ពួក ជំនុំ ខ្លាំង ណាស់ ដោយ ចូល គ្រប់ តែ ផ្ទះ ចាប់ ទាញ អូស ទាំង ប្រុស ទាំង ស្រី បញ្ជូន ទៅ ដាក់ គុក។ 4ចំណែក អស់ អ្នក ដែល ត្រូវ ខ្ចាត់‌ខ្ចាយ នោះ គេ ដើរ ចុះ ឡើង ទាំង ផ្សាយ ដំណឹង ល្អ គឺ ជា ព្រះ‌បន្ទូល 5ឯ ភីលីព គាត់ ចុះ ទៅ ឯ ទី ក្រុង ១ នៅ ស្រុក សាម៉ារី ប្រាប់ គេ ពី ព្រះ‌គ្រីស្ទ 6ហើយ បណ្តា មនុស្ស ក៏ ស្រុះ ចិត្ត គ្នា និង ប្រុង ស្តាប់ អស់ ទាំង សេចក្តី ដែល ភីលីព និយាយ ដោយ គេ ឮ ហើយ ឃើញ ទី សំគាល់ ដែល គាត់ ធ្វើ 7ព្រោះ មាន អារក្ស អសោច ដែល បាន ចូល មនុស្ស ជា វា ស្រែក ឡើង ជា ខ្លាំង រួច ចេញ មក ក៏ មាន មនុស្ស ស្លាប់ ដៃ ស្លាប់ ជើង និង មនុស្ស ខ្វិន ជា ច្រើន បាន ជា ដែរ 8ហើយ នៅ ទី ក្រុង នោះ គេ មាន សេចក្តី អំណរ ជា ខ្លាំង។ 9រីឯ នៅ ក្រុង នោះ មាន មនុស្ស ម្នាក់ ឈ្មោះ ស៊ីម៉ូន ជា អ្នក ដែល ពី ដើម នាំ ឲ្យ សាសន៍ សាម៉ារី ភាន់‌ភាំង ដោយ វិធី មន្ត‌អាគម របស់ ខ្លួន ទាំង ប្រកាស ខ្លួន ថា ជា អ្នក ធំ ណា មួយ 10មនុស្ស ទាំង‌ឡាយ ចាប់ តាំង ពី អ្នក តូច រហូត ដល់ អ្នក ធំ ក៏ ប្រុង ផ្ចង់ ស្តាប់ គាត់ ទាំង អស់ គ្នា ដោយ ថា អ្នក នេះ ពិត ជា តួ ព្រះ‌ចេស្តា នៃ ព្រះ ដ៏ ធំ ហើយ 11គេ ប្រុង ស្តាប់ គាត់ ពី ព្រោះ គាត់ នាំ ឲ្យ ភាន់ ជា យូរ មក ហើយ ដោយ មន្ត‌អាគម របស់ គាត់ 12តែ កាល មនុស្ស ទាំង អស់ បាន ជឿ តាម ភីលីព ដែល គាត់ ប្រាប់ ដំណឹង ល្អ ពី នគរ នៃ ព្រះ ហើយ ពី ព្រះ‌នាម ព្រះ‌យេស៊ូវ គ្រីស្ទ វិញ នោះ គេ ក៏ ទទួល បុណ្យ ជ្រមុជ‌ទឹក ទាំង ប្រុស ទាំង ស្រី 13ហើយ ស៊ីម៉ូន នោះ ក៏ ជឿ ដែរ លុះ គាត់ ទទួល បុណ្យ ជ្រមុជ រួច ហើយ នោះ ក៏ នៅ ជាប់ នឹង ភីលីព ជា ដរាប ទៅ ហើយ គាត់ កើត មាន សេចក្តី អស្ចារ្យ ដោយ បាន ឃើញ ទី សំគាល់ និង ការ ឫទ្ធិ‌បារមី ជា ធំ ដែល កើត មក។ 14កាល ពួក សាវ័ក នៅ ក្រុង យេរូ‌សា‌ឡិម បាន ឮ ថា ស្រុក សាម៉ារី ទទួល ព្រះ‌បន្ទូល ហើយ នោះ គេ ចាត់ ពេត្រុស និង យ៉ូហាន ឲ្យ ទៅ ឯ ពួក អ្នក នោះ 15លុះ អ្នក ទាំង ២ បាន ចុះ ទៅ ដល់ ហើយ នោះ ក៏ អធិស្ឋាន ឲ្យ គេ ប្រយោជន៍ ឲ្យ គេ បាន ទទួល ព្រះ‌វិញ្ញាណ បរិសុទ្ធ 16ដ្បិត ព្រះ‌វិញ្ញាណ មិន ទាន់ ចុះ មក សណ្ឋិត លើ ពួក គេ ណា មួយ នៅ ឡើយ គេ គ្រាន់ តែ បាន ទទួល បុណ្យ ជ្រមុជ‌ទឹក ដោយ នូវ ព្រះ‌នាម ព្រះ‌អម្ចាស់‌យេស៊ូវ ប៉ុណ្ណោះ 17ដូច្នេះ អ្នក ទាំង ២ ក៏ ដាក់ ដៃ លើ គេ ហើយ គេ បាន ទទួល ព្រះ‌វិញ្ញាណ បរិសុទ្ធ ដែរ 18កាល ស៊ីម៉ូន បាន ឃើញ ថា ព្រះ‌វិញ្ញាណ បរិសុទ្ធ បាន មក សណ្ឋិត ដោយ ពួក សាវ័ក ដាក់ ដៃ លើ គេ ដូច្នោះ នោះ គាត់ យក ប្រាក់ មក ជូន ដោយ ពាក្យ ថា 19សូម ឲ្យ ខ្ញុំ មាន អំណាច នេះ ផង ដើម្បី ឲ្យ ខ្ញុំ ដាក់ ដៃ លើ អ្នក ណា ឲ្យ អ្នក នោះ បាន ទទួល ព្រះ‌វិញ្ញាណ បរិសុទ្ធ ដែរ 20តែ ពេត្រុស ឆ្លើយ តប ថា ចូរ ឲ្យ ប្រាក់ អ្នក វិនាស ទៅ ជា មួយ នឹង អ្នក ចុះ ព្រោះ អ្នក ស្មាន ថា នឹង យក ប្រាក់ មក ទិញ អំណោយ ទាន របស់ ព្រះ បាន ដូច្នេះ 21អ្នក គ្មាន ភាគ គ្មាន ចំណែក ក្នុង ការ នេះ ឡើយ ព្រោះ ចិត្ត អ្នក មិន ស្មោះ‌ត្រង់ ចំពោះ ព្រះ ទេ 22ដូច្នេះ ចូរ ប្រែ ចិត្ត ចេញ ពី សេចក្តី អាក្រក់ នេះ ចុះ ហើយ សូម អង្វរ ដល់ ព្រះ‌អម្ចាស់ វិញ ក្រែង ទ្រង់ នឹង អត់ ទោស ដល់ គំនិត ក្នុង ចិត្ត អ្នក បាន 23ដ្បិត ខ្ញុំ យល់ ឃើញ ថា អ្នក នៅ ក្នុង សេចក្តី ជូរ ល្វីង ហើយ ក៏ ជាប់ ដោយ ចំណង នៃ សេចក្តី ទុច្ចរិត ផង 24ស៊ីម៉ូន ឆ្លើយ ឡើង ថា សូម លោក ជួយ អង្វរ ដល់ ព្រះ‌អម្ចាស់ ឲ្យ ខ្ញុំ ផង ដើម្បី កុំ ឲ្យ មាន ការ អ្វី មួយ ដូច លោក មាន ប្រសាសន៍ នោះ បាន កើត មក ដល់ ខ្ញុំ ឡើយ 25កាល អ្នក ទាំង ២ បាន ប្រឹង ធ្វើ បន្ទាល់ អស់ ពី ចិត្ត ហើយ ប្រាប់ ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ រួច ហើយ នោះ ក៏ ត្រឡប់ ទៅ ឯ ក្រុង យេរូ‌សា‌ឡិម វិញ ទាំង ប្រកាស ប្រាប់ ដំណឹង ល្អ នៅ ក្នុង ភូមិ របស់ សាសន៍ សាម៉ារី ជា ច្រើន តាម ផ្លូវ រៀង ទៅ។ 26នោះ ទេវតា នៃ ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល ទៅ ភីលីព ថា ចូរ ក្រោក ឡើង ទៅ ឯ ខាង ត្បូង តាម ផ្លូវ ដែល ចុះ ពី ក្រុង យេរូ‌សា‌ឡិម ទៅ ឯ ក្រុង កាសា ដែល ជា ទី រហោ‌ស្ថាន ទៅ 27គាត់ ក៏ ក្រោក ឡើង ដើរ ទៅ នោះ ឃើញ មាន សាសន៍ អេធីយ៉ូពី ម្នាក់ ជា មនុស្ស កំរៀវ ដែល មាន អំណាច ក្រោម ព្រះ‌នាង កាន‌ដេស មហា‌ក្សត្រី ដែល សោយ រាជ្យ ក្នុង ស្រុក អេធីយ៉ូពី លោក ជា អ្នក ត្រួត ត្រា លើ អស់ ទាំង ព្រះ‌រាជ‌ទ្រព្យ របស់ ស្តេច ហើយ បាន មក ឯ ក្រុង យេរូ‌សា‌ឡិម ដើម្បី នឹង ថ្វាយ បង្គំ។ 28លោក កំពុង តែ ជិះ រថ ត្រឡប់ ទៅ វិញ ក៏ មើល គម្ពីរ ហោរា អេសាយ 29ខណៈ នោះ ព្រះ‌វិញ្ញាណ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ភីលីព ថា ឲ្យ ចូល ទៅ ប្រកៀក នឹង រថ នោះ ទៅ 30ភីលីព ក៏ រត់ ទៅ តាម ឮ លោក កំពុង តែ អាន មើល គម្ពីរ ហោរា អេសាយ រួច សួរ ថា លោក មើល យល់ ឬ ទេ 31ឯ លោក ក៏ ឆ្លើយ ឡើង ថា បើ គ្មាន អ្នក ណា ដឹក‌នាំ ខ្ញុំ នោះ ធ្វើ ដូច ម្តេច ឲ្យ យល់ បាន រួច លោក ក៏ សូម ឲ្យ ភីលីព ឡើង ជិះ រថ ជា មួយ គ្នា 32ឯ បទ គម្ពីរ ដែល លោក កំពុង តែ មើល នោះ គឺ ត្រង់ បទ នេះ ថា «ទ្រង់ ត្រូវ គេ ដឹក‌នាំ ទៅ ដូច ជា ដឹក ចៀម ទៅ សំឡាប់ ទ្រង់ មិន បាន ហើប ព្រះ‌ឱស្ឋ សោះ ដូច ជា កូន ចៀម ដែល គ នៅ មុខ អ្នក កាត់ រោម វា 33នៅ គ្រា ដែល ទ្រង់ ត្រូវ បន្ទាប‌បន្ថោក នោះ គេ បាន ដក សេចក្តី យុត្តិ‌ធម៌ ចេញ ពី ទ្រង់ ទៅ តើ អ្នក ណា នឹង ថ្លែង ពី ព្រះ‌វង្សា ទ្រង់ បាន ដ្បិត គេ បាន ដក ព្រះ‌ជន្ម ទ្រង់ ពី ផែន‌ដី ចេញ ហើយ» 34អ្នក កំរៀវ នោះ សួរ ភីលីព ថា ខ្ញុំ សូម សួរ អ្នក តើ ហោរា និយាយ ដូច្នេះ គឺ និយាយ ពី អ្នក ណា ពី ខ្លួន លោក ឬ ពី អ្នក ដទៃ 35នោះ ភីលីព បើក មាត់ សំដែង ប្រាប់ ដំណឹង ល្អ ពី ព្រះ‌យេស៊ូវ ចាប់ តាំង ពី បទ គម្ពីរ នោះ រៀង ទៅ 36កាល កំពុង តែ ទៅ តាម ផ្លូវ នោះ ឃើញ មាន ទី ទឹក ហើយ អ្នក កំរៀវ និយាយ ថា មើល នុ៎ះ ន៏ ទឹក តើ មាន អ្វី ឃាត់ មិន ឲ្យ ខ្ញុំ ទទួល បុណ្យ ជ្រមុជ‌ទឹក បាន 37ភីលីព ឆ្លើយ ថា បើ លោក ជឿ អស់ ពី ចិត្ត នោះ ទទួល បាន លោក ឆ្លើយ ឡើង ថា ខ្ញុំ ជឿ ហើយ ថា ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌រាជ្យ‌បុត្រា នៃ ព្រះ 38នោះ លោក បង្គាប់ ឲ្យ បញ្ឈប់ រថ រួច ភីលីព និង អ្នក កំរៀវ ក៏ ចុះ ទៅ ក្នុង ទឹក ទាំង ២ នាក់ ហើយ ភីលីព គាត់ ធ្វើ បុណ្យ ជ្រមុជ‌ទឹក ឲ្យ 39លុះ ឡើង ពី ទឹក មក នោះ ព្រះ‌វិញ្ញាណ នៃ ព្រះ‌អម្ចាស់ ទ្រង់ ឆក់ យក ភីលីព បាត់ ទៅ ហើយ អ្នក កំរៀវ មិន បាន ឃើញ គាត់ ទៀត ទេ ក៏ ទៅ តាម ផ្លូវ ទៅ ដោយ អរ សប្បាយ 40ឯ ភីលីព គេ បាន ឃើញ គាត់ នៅ ក្រុង អាសូត វិញ គាត់ ក៏ ដើរ ទៅ ទាំង ផ្សាយ ដំណឹង ល្អ នៅ គ្រប់ អស់ ទាំង ទី ក្រុង រៀង ទៅ រហូត ទៅ ដល់ ក្រុង សេសារា។


Copyright
Learn More

will be added

X\