Acts - កិច្ចការ 6

1នៅ គ្រា នោះ កាល ពួក សិស្ស បាន ចំរើន ច្រើន ឡើង នោះ ពួក ហេលេនចាប់ តាំង រទូ‌រទាំ ទាស់ នឹង ពួក ហេព្រើរ អំពី ការ ចែក ចាយ រាល់ តែ ថ្ងៃ ដោយ ព្រោះ គេ តែង ធ្វេស ការ នឹង ស្រី មេម៉ាយ របស់ ពួក ហេលេន នោះ 2ពួក សាវ័ក ១២ នាក់ ក៏ ហៅ សិស្ស ទាំង អស់ មក និយាយ ថា មិន គួរ គប្បី ឲ្យ យើង ខ្ញុំ ទុក ព្រះ‌បន្ទូល ចោល ដើម្បី នឹង ទៅ បំរើ តុ ទេ 3ដូច្នេះ បង ប្អូន អើយ ចូរ រើស យក ៧ នាក់ ក្នុង ពួក អ្នក រាល់ គ្នា ជា អ្នក មាន ឈ្មោះ ល្អ ពេញ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ និង ប្រាជ្ញា នោះ យើង ខ្ញុំ នឹង តាំង គេ ឲ្យ ត្រួត ត្រា លើ ការ‌ងារ នេះ 4ឯ យើង ខ្ញុំ នឹង ខំ ព្យាយាម ក្នុង សេចក្តី អធិស្ឋាន និង ការ ផ្សាយ ព្រះ‌បន្ទូល វិញ 5សេចក្តី នោះ ក៏ ពេញ ចិត្ត ដល់ ពួក ជំនុំ ទាំង អស់ គ្នា ហើយ គេ រើស យក ស្ទេផាន ១ ជា មនុស្ស ពេញ ដោយ សេចក្តី ជំនឿ និង ព្រះ‌វិញ្ញាណ បរិសុទ្ធ ព្រម ទាំង ភីលីព ១ ប្រូខូរ៉ុស ១ នីកាន័រ ១ ទីម៉ូន ១ ប៉ាមេណា ១ និង នីកូឡាស ជា អ្នក ស្រុក អាន់‌ទី‌យ៉ូក ដែល ចូល សាសន៍១ 6ក៏ នាំ អ្នក ទាំង នោះ មក នៅ ចំពោះ មុខ ពួក សាវ័ក កាល ពួក សាវ័ក បាន អធិស្ឋាន រួច ហើយ នោះ ក៏ ដាក់ ដៃ លើ អ្នក ទាំង ៧ នាក់ នោះ 7ព្រះ‌បន្ទូល ក៏ បាន ផ្សាយ ទៅ កាន់ តែ ច្រើន ឡើង ហើយ ចំនួន ពួក សិស្ស បាន ចំរើន ឡើង ក្រៃ‌លែង នៅ ក្រុង យេរូ‌សា‌ឡិម ឯ ពួក សង្ឃ ក៏ មាន សន្ធឹក ចុះ ចូល ជឿ ដែរ។ 8ឯ ស្ទេផាន ដែល ពេញ ដោយ សេចក្តី ជំនឿ និង ព្រះ‌ចេស្តា គាត់ ក៏ ធ្វើ ការ អស្ចារ្យ និង ទី សំគាល់ យ៉ាង ធំ នៅ ក្នុង ពួក ជន 9គ្រា នោះ មាន អ្នក ខ្លះ ក្នុង ពួក ដែល ហៅ ថា ពួក អ្នក បំរោស និង ពួក ស្រុក គីរេន ពួក ស្រុក អ័លេ‌ក្សានទ្រា ពួក អ្នក មក ពី ស្រុក គីលីគា ហើយ ស្រុក អាស៊ី គេ លើក គ្នា មក ជជែក នឹង ស្ទេផាន 10តែ គេ ពុំ អាច ដើម្បី ទប់ ទល់ នឹង ប្រាជ្ញា ហើយ នឹង ព្រះ‌វិញ្ញាណ ដែល គាត់ អាង នឹង និយាយ នោះ បាន ទេ 11នោះ គេ សូក មនុស្ស ខ្លះ ឲ្យ និយាយ បង្កាច់ ថា យើង បាន ឮ អ្នក នេះ ពោល ពាក្យ ប្រមាថ ដល់ លោក ម៉ូសេ ហើយ ដល់ ព្រះ ផង 12អ្នក ទាំង នោះ ក៏ ញុះ‌ញង់ ដល់ បណ្តា‌ជន ពួក ចាស់‌ទុំ និង ពួក អាចារ្យ រួច នាំ គ្នា ទៅ ចាប់ គាត់ យក ទៅ ដល់ ពួក ក្រុម‌ជំនុំ 13គេ តាំង ឲ្យ មាន សាក្សី ក្លែង និយាយ ថា មនុស្ស នេះ ចេះ តែ ពោល ពាក្យ ប្រមាថ ដល់ ទី បរិសុទ្ធ និង ក្រឹត្យ‌វិន័យ 14ដ្បិត យើង ខ្ញុំ បាន ឮ វា ថា ឈ្មោះ យេស៊ូវ ពី ស្រុក ណា‌សារ៉ែត នោះ នឹង បំផ្លាញ ទី នេះ បង់ ព្រម ទាំង បំផ្លាស់ បំប្រែ ទំនៀម‌ទំលាប់ ដែល លោក ម៉ូសេ បាន ទុក ឲ្យ យើង រាល់ គ្នា ចេញ 15តែ អស់ អ្នក ដែល អង្គុយ នៅ ក្នុង ក្រុម‌ជំនុំ ក៏ ជាប់ ភ្នែក មើល មុខ គាត់ ឃើញ ដូច ជា មុខ ទេវតា។

will be added

X\