Acts - កិច្ចការ 4

1កាល អ្នក ទាំង ២ កំពុង តែ និយាយ នឹង បណ្តា‌ជន នៅ ឡើយ នោះ ពួក សង្ឃ និង ពួក សាឌូស៊ី ព្រម ទាំង មេ ទ័ព រក្សា ព្រះ‌វិហារ ក៏ មក ដល់ 2គេ មាន សេចក្តី អាក់‌អន់ ចិត្ត ពី ដំណើរ ដែល គាត់ បង្រៀន ដល់ ពួក ជន ហើយ ក៏ សំដែង ប្រាប់ ដល់ បណ្តា‌ជន ពី សេចក្តី រស់ ពី ស្លាប់ ឡើង វិញ ដោយ‌សារ ព្រះ‌យេស៊ូវ 3គេ ក៏ ចាប់ អ្នក ទាំង ២ នាំ ទៅ ឃុំ ទុក ដរាប ដល់ ស្អែក ដ្បិត ពេល នោះ ល្ងាច ហើយ 4ប៉ុន្តែ ឯ ពួក អ្នក ដែល ឮ ព្រះ‌បន្ទូល នោះ មាន គ្នា ជា ច្រើន បាន ជឿ ហើយ ពួក ដែល ជឿ ក៏ បាន កើន ឡើង មាន ប្រុសៗ ប្រហែល ជា ៤ ពាន់ នាក់។ 5ដល់ ស្អែក ឡើង ពួក នាម៉ឺន ពួក ចាស់‌ទុំ និង ពួក អាចារ្យ ក៏ ប្រជុំ គ្នា នៅ ក្រុង យេរូ‌សា‌ឡិម 6ព្រម ទាំង លោក អាណ ជា សម្ដេច សង្ឃ លោក កៃផា លោក យ៉ូហាន និង លោក អ័លេ‌ក្សាន‌ត្រុស ហើយ អស់ អ្នក ដែល ជា គ្រួសារ នៃ សម្ដេច សង្ឃ ដែរ 7កាល បាន នាំ អ្នក ទាំង ២ មក ដាក់ នៅ កណ្តាល ចំណោម ហើយ នោះ ក៏ ពិចារណា សួរ ថា ឯង បាន ធ្វើ ការ នោះ ដោយ អាង អំណាច អ្វី ឬ ដោយ អាង ឈ្មោះ ណា 8នោះ ពេត្រុស ដែល ពេញ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ ក៏ ជំរាប ថា ឱ លោក ដ៏ ធំ លើ បណ្តា‌ជន និង ពួក លោក ចាស់‌ទុំ ទាំង‌ឡាយ នៃ សាសន៍ អ៊ីស្រា‌អែល អើយ 9នៅ ថ្ងៃ នេះ បើ សិន ជា លោក អ្នក រាល់ គ្នា គិត ពិចារណា សួរ យើង ខ្ញុំ ពី ដំណើរ ការ ល្អ ដែល បាន ធ្វើ ដល់ មនុស្ស ពិការ នោះ ថា គាត់ បាន ជា ដោយ‌សារ អ្វី 10នោះ សូម ឲ្យ លោក រាល់ គ្នា ជ្រាប ដូច្នេះ ហើយ ឲ្យ សាសន៍ អ៊ីស្រា‌អែល ទាំង អស់ ដឹង ផង ថា ដែល មនុស្ស នេះ បាន ជា ស្រឡះ ហើយ ឈរ នៅ មុខ លោក រាល់ គ្នា ដូច្នេះ គឺ ដោយ‌សារ ព្រះ‌នាម នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ពី ស្រុក ណា‌សារ៉ែត ដែល លោក រាល់ គ្នា បាន ឆ្កាង ទ្រង់ តែ ព្រះ បាន ប្រោស ឲ្យ មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ 11ព្រះ‌អង្គ នោះ ជា ថ្ម ដែល លោក រាល់ គ្នា ជា ជាង សង់ ផ្ទះ បាន មើល‌ងាយ ប៉ុន្តែ ទ្រង់ បាន ត្រឡប់ ជា ថ្ម ជ្រុង យ៉ាង ឯក វិញ 12ហើយ គ្មាន សេចក្តី សង្គ្រោះ ដោយ‌សារ អ្នក ណា ទៀត សោះ ដ្បិត នៅ ក្រោម មេឃ គ្មាន នាម ឈ្មោះ ណា ទៀត បាន ប្រទាន មក មនុស្ស លោក ឲ្យ យើង រាល់ គ្នា បាន សង្គ្រោះ នោះ ឡើយ។ 13កាល បាន ឃើញ ថា ពេត្រុស និង យ៉ូហាន មាន ចិត្ត ក្លាហាន នោះ ពួក លោក ទាំង នោះ ក៏ មាន សេចក្តី អស្ចារ្យ ដោយ ដឹង ថា គេ ជា មនុស្ស មិន‌សូវ ចេះ ជ្រៅ‌ជ្រះ ហើយ ឥត បាន រៀន‌សូត្រ ប៉ុន្មាន ផង បាន ជា លោក យល់ ឃើញ ថា គេ ធ្លាប់ នៅ ជា មួយ នឹង ព្រះ‌យេស៊ូវ 14តែ លោក គ្មាន ពាក្យ ណា នឹង ឆ្លើយ តប មក វិញ សោះ ដោយ ឃើញ មនុស្ស ដែល បាន ជា គាត់ ឈរ ជា មួយ នឹង គេ 15ដូច្នេះ កាល បាន បង្គាប់ ឲ្យ គេ ចេញ ពី ពួក ក្រុម‌ជំនុំ ទៅ បន្តិច នោះ ក៏ ពិគ្រោះ ថា 16តើ ត្រូវ ឲ្យ យើង ធ្វើ អ្វី ដល់ មនុស្ស ទាំង ២ នេះ ដ្បិត ដែល គេ បាន ធ្វើ ទី សំគាល់ យ៉ាង អស្ចារ្យ នោះ ក៏ ច្បាស់ ដល់ គ្រប់ មនុស្ស នៅ ក្រុង យេរូ‌សា‌ឡិម ហើយ យើង ក៏ ប្រកែក មិន បាន ផង 17ប៉ុន្តែ ចូរ យើង កំហែង ហាម គេ មិន ឲ្យ និយាយ នឹង អ្នក ណា ទៀត ដោយ ឈ្មោះ នោះ ទៀត ឡើយ ដើម្បី កុំ ឲ្យ រឿង នេះ ផ្សាយ ទៅ ក្នុង ពួក ជន ទៀត 18រួច លោក ហៅ មក វិញ ហាម ផ្តាច់ មិន ឲ្យ និយាយ ឬ បង្រៀន ដោយ នូវ ព្រះ‌នាម ព្រះ‌យេស៊ូវ ទៀត ឡើយ 19តែ ពេត្រុស និង យ៉ូហាន ឆ្លើយ តប ថា បើ គួរ គប្បី នៅ ចំពោះ ព្រះ ឲ្យ យើង ខ្ញុំ ស្តាប់ តាម លោក រាល់ គ្នា ជា ជាង ស្តាប់ តាម ព្រះ នោះ សូម ពិចារណា ចុះ 20ដ្បិត យើង ខ្ញុំ នឹង លែង និយាយ ពី ការ ដែល យើង ខ្ញុំ បាន ឃើញ ហើយ ឮ ពុំ បាន ទេ 21តែ លោក កំហែង ទៀត រួច លែង ឲ្យ ទៅ ដោយ មិន ឃើញ ជា មាន ហេតុ អ្វី នឹង ធ្វើ ទោស សោះ ដោយ ព្រោះ បណ្តា‌ជន ដ្បិត ទាំង អស់ គ្នា កំពុង តែ សរសើរ‌ដំកើង ដល់ ព្រះ ពី ការ នោះ ដែល ទើប នឹង កើត មក 22ពី ព្រោះ មនុស្ស ដែល បាន ជា ដោយ‌សារ ទី សំគាល់ នោះ គាត់ មាន អាយុ ជាង ៤០ ឆ្នាំ ហើយ។ 23លុះ បាន លែង ស្រេច ហើយ នោះ ក៏ នាំ គ្នា ទៅ ឯ ពួក របស់ ខ្លួន វិញ ទាំង រ៉ាយ រឿង ប្រាប់ ពី សេចក្តី ទាំង ប៉ុន្មាន ដែល ពួក សង្គ្រាជ និង ពួក ចាស់‌ទុំ បាន ហាម‌ប្រាម 24កាល ពួក ជំនុំ បាន ឮ ដូច្នោះ នោះ ក៏ បន្លឺ‌ឧទាន ព្រម គ្នា ទូល ដល់ ព្រះ ថា ឱ ព្រះ ដ៏ ជា ម្ចាស់ ធំ បំផុត អើយ គឺ ទ្រង់ ជា ព្រះ ដែល បង្កើត ផ្ទៃ មេឃ ផែន‌ដី និង សមុទ្រ ហើយ របស់ ទាំង អស់ ដែល នៅ ស្ថាន ទាំង នោះ ផង 25ទ្រង់ បាន មាន ព្រះ‌បន្ទូល ដោយ‌សារ ព្រះ‌ឱស្ឋ ហ្លួង ដាវីឌ ជា អ្នក បំរើ ទ្រង់ ថា «ហេតុ អ្វី បាន ជា អស់ ទាំង សាសន៍ ជ្រួល‌ជ្រើម ឡើង ហើយ ជន‌ជាតិ ទាំង ប៉ុន្មាន មាន គំនិត ជា អសារ ឥត ការ ដូច្នេះ 26ពួក មហា‌ក្សត្រ នៅ ផែន‌ដី លើក គ្នា ឡើង ពួក គ្រប់ គ្រង ទាំង ប៉ុន្មាន ក៏ ប្រឹក្សា គ្នា ទាស់ នឹង ព្រះ‌អម្ចាស់ ហើយ ទាស់ នឹង ព្រះ‌គ្រីស្ទ នៃ ទ្រង់» 27ប្រាកដ មែន ហើយ ដ្បិត នៅ ក្រុង នេះ ស្តេច ហេរ៉ូឌ និង លោក ប៉ុនទាស‌ពីឡាត់ បាន ប្រជុំ គ្នា ព្រម ទាំង ពួក សាសន៍ ដទៃ និង សាសន៍ អ៊ីស្រា‌អែល ទាស់ នឹង ព្រះ‌យេស៊ូវ ជា អ្នក បំរើ បរិសុទ្ធ របស់ ទ្រង់ ដែល ទ្រង់ បាន ចាក់ ប្រេង តាំង ឲ្យ 28ដើម្បី នឹង ធ្វើ អស់ ទាំង ការ ដែល ព្រះ‌ហស្ត ទ្រង់ និង ព្រះ‌ដំរិះ ទ្រង់ បាន គិត សំរេច ជា មុន 29ឥឡូវ នេះ ឱ ព្រះ‌អម្ចាស់ អើយ សូម ទត មើល សេចក្តី កំហែង របស់ គេ ហើយ សូម ប្រទាន ឲ្យ ពួក អ្នក បំរើ ទ្រង់ បាន ផ្សាយ ព្រះ‌បន្ទូល ដោយ សេចក្តី ក្លាហាន ដ៏ ពេញ‌លេញ 30ដោយ ទ្រង់ លូក ព្រះ‌ហស្ត មក សំរាប់ នឹង ប្រោស មនុស្ស ឲ្យ បាន ជា ហើយ នឹង ធ្វើ ទី សំគាល់ និង ការ អស្ចារ្យ ដោយ‌សារ ព្រះ‌នាម ព្រះ‌យេស៊ូវ ជា អ្នក បំរើ បរិសុទ្ធ របស់ ទ្រង់ 31កាល បាន អធិស្ឋាន រួច ហើយ នោះ កន្លែង ដែល គេ ប្រជុំ គ្នា ក៏ រញ្ជួយ ហើយ គេ បាន ពេញ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ ទាំង អស់ គ្នា រួច ក៏ ផ្សាយ ព្រះ‌បន្ទូល ដោយ ចិត្ត ក្លាហាន។ 32ឯ មនុស្ស ទាំង ហ្វូង ដែល បាន ជឿ គេ ក៏ មាន ចិត្ត មាន គំនិត តែ ១ គ្មាន អ្នក ណា ប្រកាន់ ថា អ្វីៗ ដែល ខ្លួន មាន ជា របស់ ផង ខ្លួន នោះ ទេ គឺ គ្រប់ របស់ ទាំង ប៉ុន្មាន ជា របស់ សំរាប់ ប្រើ ជា មួយ គ្នា ទាំង អស់ 33ពួក សាវ័ក ក៏ ធ្វើ បន្ទាល់ ដោយ ព្រះ‌ចេស្តា ដ៏ ធំ ពី ដំណើរ ដែល ព្រះ‌អម្ចាស់‌យេស៊ូវ មាន ព្រះ‌ជន្ម រស់ ឡើង វិញ ហើយ មាន ព្រះ‌គុណ ជា ធំ សណ្ឋិត លើ គេ ទាំង អស់ គ្នា ដែរ 34នៅ ក្នុង ពួក គេ គ្មាន អ្នក ណា ខ្វះ ខាត អ្វី សោះ ដ្បិត អស់ អ្នក ណា ដែល មាន ដី មាន ផ្ទះ នោះ ក៏ លក់ យក ប្រាក់ ដែល ជា ថ្លៃ របស់ ទាំង នោះ មក 35ដាក់ នៅ ទៀប ជើង ពួក សាវ័ក ហើយ គេ ក៏ ចែក ដល់ គ្រប់ គ្នា តាម ត្រូវ ការ។ 36រីឯ យ៉ូសេ ដែល ពួក សាវ័ក ហៅ ថា បាណា‌បាស (ប្រែ ថា ជា អ្នក ជំនួយ) ជា ពួក លេវី ដែល កើត នៅ កោះ គីប្រុស 37គាត់ មាន ដី ដែរ ហើយ ក៏ លក់ យក ប្រាក់ មក ដាក់ នៅ ទៀប ជើង ពួក សាវ័ក។


Copyright
Learn More

will be added

X\