Acts - កិច្ចការ 3

1នៅ ពេល អធិស្ឋាន ជា ពេល ម៉ោង ៣ រសៀល នោះ ពេត្រុស និង យ៉ូហាន ឡើង ទៅ ក្នុង ព្រះ‌វិហារ ជា មួយ គ្នា 2រីឯ នៅ ត្រង់ មាត់ ទ្វារ ព្រះ‌វិហារ ដែល ហៅ ថា ទ្វារ លំអ នោះ មាន មនុស្ស ម្នាក់ ដែល ខ្វិន ពី កំណើត គេ តែង សែង គាត់ យក មក ដាក់ នៅ ទី នោះ រាល់ តែ ថ្ងៃ ដើម្បី ឲ្យ បាន សូម ទាន ចំពោះ អស់ អ្នក ដែល ចូល ទៅ ក្នុង ព្រះ‌វិហារ 3កាល គាត់ ឃើញ ពេត្រុស និង យ៉ូហាន កំពុង តែ ដើរ ចូល ទៅ ក្នុង ព្រះ‌វិហារ នោះ គាត់ សូម ទាន 4តែ ពេត្រុស ព្រម ទាំង យ៉ូហាន ក៏ សំឡឹង មើល ទៅ គាត់ ប្រាប់ ថា ចូរ មើល មក យើង ឯ ណេះ 5គាត់ ក៏ ស្តាប់ តាម ដោយ សង្ឃឹម ថា នឹង បាន អ្វី ខ្លះ 6តែ ពេត្រុស និយាយ ថា ឯ ប្រាក់ ហើយ នឹង មាស ខ្ញុំ គ្មាន ទេ តែ របស់ ដែល ខ្ញុំ មាន នោះ ខ្ញុំ នឹង ឲ្យ ដល់ អ្នក គឺ ដោយ‌សារ ព្រះ‌នាម ព្រះ‌យេស៊ូវ គ្រីស្ទ ពី ស្រុក ណា‌សារ៉ែត ចូរ អ្នក ក្រោក ឡើង ដើរ ទៅ ចុះ 7រួច ក៏ ចាប់ ដៃ ស្តាំ លើក គាត់ ឡើង ស្រាប់ តែ ប្រអប់ ជើង និង ភ្នែក គោរ របស់ គាត់ មាន កំឡាំង ឡើង ភ្លាម 8គាត់ ក៏ ស្ទុះ ឈរ ឡើង ដើរ ទៅ មក ហើយ ចូល ទៅ ក្នុង ព្រះ‌វិហារ ជា មួយ នឹង អ្នក ទាំង ២ នោះ ទាំង ដើរ ទាំង លោត ទាំង សរសើរ ព្រះ ផង 9បណ្តា‌ជន ទាំង អស់ គ្នា ក៏ ឃើញ គាត់ ដើរ ទាំង សរសើរ ព្រះ ដូច្នោះ 10ហើយ គេ ស្គាល់ គាត់ ថា ជា អ្នក ដែល តែង តែ អង្គុយ សូម ទាន គេ នៅ ត្រង់ មាត់ ទ្វារ លំអរ របស់ ព្រះ‌វិហារ នោះ គេ ក៏ មាន ពេញ ជា សេចក្តី អស្ចារ្យ ហើយ មមិង‌មមាំង ពី ការ ដែល កើត មក នោះ។ 11ដូច្នេះ កំពុង ដែល គាត់ ចាប់ តោង ឃាត់ ពេត្រុស និង យ៉ូហាន នោះ បណ្តា‌ជន ទាំង អស់ ក៏ រត់ មូល មក ឯ គេ នៅ ត្រង់ បាំង‌សាច ដែល ហៅ ថា បាំង‌សាច សាឡូ‌ម៉ូន ហើយ គេ មាន សេចក្តី អស្ចារ្យ ក្នុង ចិត្ត ណាស់។ 12កាល ពេត្រុស បាន ឃើញ ដូច្នោះ នោះ គាត់ និយាយ ទៅ ប្រជា‌ជន ថា ឱ សាសន៍ អ៊ីស្រា‌អែល រាល់ គ្នា អើយ ហេតុ អ្វី បាន ជា មាន សេចក្តី ប្លែក ក្នុង ចិត្ត ពី ការ នេះ ហើយ សំឡឹង មើល មក យើង ខ្ញុំ ហាក់ ដូច ជា យើង ខ្ញុំ បាន ធ្វើ ឲ្យ មនុស្ស នេះ ដើរ រួច ដោយ អាង អំណាច ឬ គុណា‌នុភាព របស់ ខ្លួន យើង ខ្ញុំ ដូច្នេះ 13ព្រះ នៃ លោក អ័ប្រា‌ហាំ លោក អ៊ីសាក និង លោក យ៉ាកុប ជា ព្រះ នៃ ពួក ឰយុកោ យើង រាល់ គ្នា ទ្រង់ បាន ដំកើង អ្នក បំរើ ទ្រង់ នោះ គឺ ព្រះ‌យេស៊ូវ ដែល អ្នក រាល់ គ្នា បាន បញ្ជូន ទៅ ហើយ ក្នុង កាល ដែល លោក ពីឡាត់ សំរេច សេចក្តី ថា នឹង លែង ទ្រង់ នោះ អ្នក រាល់ គ្នា បាន ប្រកែក បដិសេធ នៅ មុខ លោក មិន ព្រម ទទួល ទ្រង់ ទេ 14គឺ ជា មិន ព្រម ទទួល ព្រះ ដ៏ បរិសុទ្ធ ហើយ សុចរិត នោះ ឯង បែរ ជា សូម ឲ្យ លោក លែង មនុស្ស ដែល សំឡាប់ គេ ដល់ អ្នក រាល់ គ្នា វិញ 15អ្នក រាល់ គ្នា បាន សំឡាប់ ព្រះ‌អម្ចាស់ ជីវិត នោះ ទៅ តែ ព្រះ បាន ប្រោស ឲ្យ ទ្រង់ មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ យើង ខ្ញុំ នេះ ជា ទី បន្ទាល់ ពី ការ នោះ ឯង 16ហើយ គឺ ដោយ‌សារ សេចក្តី ជំនឿ ជឿ ដល់ ព្រះ‌នាម ទ្រង់ នោះ ព្រះ‌នាម ទ្រង់ បាន ប្រោស មនុស្ស នេះ ដែល អ្នក រាល់ គ្នា ឃើញ ហើយ ស្គាល់ ឲ្យ មាន កំឡាំង ឡើង គឺ ជា សេចក្តី ជំនឿ ដែល កើត មក ដោយ‌សារ ព្រះ‌អង្គ នោះ ឯង បាន ធ្វើ ឲ្យ គាត់ ជា ស្រឡះ នៅ មុខ អ្នក រាល់ គ្នា ដូច្នេះ 17ឥឡូវ នេះ បង ប្អូន អើយ ខ្ញុំ ដឹង ថា អ្នក រាល់ គ្នា ព្រម ទាំង ពួក នាម៉ឺន នៃ អ្នក រាល់ គ្នា បាន ប្រព្រឹត្ត ការ នោះ ដោយ មិន បាន យល់ ទេ 18ប៉ុន្តែ សេចក្តី ដែល ព្រះ បាន ប្រកាស ប្រាប់ ជា មុន ដោយ‌សារ មាត់ នៃ អស់ ទាំង ហោរា របស់ ទ្រង់ ពី ដំណើរ ព្រះ‌គ្រីស្ទ ថា ទ្រង់ ត្រូវ រង ទុក្ខ លំបាក នោះ ព្រះ ទ្រង់ ក៏ បាន សំរេច តាម យ៉ាង ដូច្នោះ ឯង 19ដូច្នេះ ចូរ ប្រែ ចិត្ត ហើយ វិល មក ចុះ ដើម្បី ឲ្យ បាប របស់ អ្នក រាល់ គ្នា បាន លុប ចេញ ប្រយោជន៍ ឲ្យ មាន ពេល លំហើយ មក ពី ចំពោះ ព្រះ‌អម្ចាស់ 20ហើយ ឲ្យ ទ្រង់ បាន ចាត់ ព្រះ‌អង្គ នោះ ដែល បាន តម្រូវ ទុក ជា មុន មក ឯ អ្នក រាល់ គ្នា គឺ ជា ព្រះ‌យេស៊ូវ គ្រីស្ទ 21ដែល ស្ថាន‌សួគ៌ ត្រូវ ទទួល ដរាប ដល់ គ្រា តាំង របស់ ទាំង អស់ ឡើង វិញ ដែល ព្រះ បាន មាន ព្រះ‌បន្ទូល ប្រាប់ ពី គ្រា នោះ ដោយ‌សារ មាត់ នៃ ពួក ហោរា បរិសុទ្ធ របស់ ទ្រង់ តាំង ពី បុរាណ មក 22ដ្បិត លោក ម៉ូសេ បាន មាន ប្រសាសន៍ ដល់ ពួក ឰយុកោ ថា «ព្រះ‌អម្ចាស់ ជា ព្រះ នៃ អ្នក រាល់ គ្នា ទ្រង់ នឹង បង្កើត ហោរា ម្នាក់ ពី បង ប្អូន អ្នក រាល់ គ្នា មក ឲ្យ ដូច ខ្ញុំ ត្រូវ ឲ្យ អ្នក រាល់ គ្នា ស្តាប់ តាម ហោរា នោះ ក្នុង គ្រប់ ការ ទាំង អស់ ដែល លោក នឹង ប្រាប់ មក ចុះ 23ឯ អស់ អ្នក ណា ដែល មិន ព្រម ស្តាប់ តាម វិញ នោះ នឹង ត្រូវ វិនាស បាត់ ពី សាសន៍ ខ្លួន ចេញ» 24ហើយ អស់ ទាំង ហោរា ចាប់ តាំង ពី លោក សាំយូ‌អែល គឺ អស់ អ្នក ដែល បាន ទាយ ត មក ក៏ បាន ប្រាប់ ជា មុន ពី គ្រា នេះ ដែរ 25អ្នក រាល់ គ្នា ជា ដំណ វង្ស នៃ ពួក ហោរា និង សេចក្តី សញ្ញា ដែល ព្រះ បាន តាំង នឹង ពួក ឰយុកោ យើង រាល់ គ្នា ដោយ មាន ព្រះ‌បន្ទូល នឹង លោក អ័ប្រា‌ហាំ ថា «អស់ ទាំង គ្រួសារ នៅ ផែន‌ដី នឹង បាន ពរ ដោយ‌សារ ពូជ ឯង» 26រីឯ ដែល ព្រះ បាន តាំង ព្រះ‌យេស៊ូវ ជា អ្នក បំរើ ទ្រង់ ឡើង នោះ គឺ សំរាប់ អ្នក រាល់ គ្នា ជា ដើម ហើយ ក៏ ចាត់ ទ្រង់ មក ដើម្បី នឹង ប្រទាន ពរ ដល់ អ្នក រាល់ គ្នា ដោយ បង្វែរ អ្នក រាល់ គ្នា ពី សេចក្តី អាក្រក់ របស់ ខ្លួន ចេញ។


Copyright
Learn More

will be added

X\