Acts - កិច្ចការ 26

1ព្រះ‌រាជា អ័គ្រីប៉ា មាន ព្រះ‌បន្ទូល ទៅ ប៉ុល ថា ឯង មាន ច្បាប់ និយាយ ដោយ ខ្លួន ឯង បាន រួច ប៉ុល ក៏ លើក ដៃ ទៅ មុខ ដោះ សា ខ្លួន ថា 2បពិត្រ ព្រះ‌ករុណា អ័គ្រីប៉ា អើយ នៅ ថ្ងៃ នេះ ទូល‌បង្គំ មាន ចិត្ត អំណរ ណាស់ ដោយ មាន ច្បាប់ នឹង ដោះ សា ខ្លួន នៅ ចំពោះ ទ្រង់ ពី អស់ ទាំង សេចក្តី ដែល សាសន៍ យូដា ចោទ ប្រកាន់ ទូល‌បង្គំ 3គឺ ពី ព្រោះ ទ្រង់ ជ្រាប គ្រប់ ទាំង ទំលាប់ និង សេចក្តី ជជែក របស់ ពួក សាសន៍ យូដា ជា ដើម ដូច្នេះ ទូល‌បង្គំ សូម អង្វរ ឲ្យ ព្រះ‌ករុណា ទ្រង់ ព្រះ‌សណ្តាប់ ទូល‌បង្គំ ដោយ អំណត់ សិន 4ដ្បិត ពួក សាសន៍ យូដា ទាំង អស់ បាន ស្គាល់ ចរិត ដែល ទូល‌បង្គំ ប្រព្រឹត្ត តាំង ពី ក្មេង មក ហើយ ថា ពី ដើម ទូល‌បង្គំ នៅ កណ្តាល សាសន៍ នៃ ទូល‌បង្គំ នៅ ក្រុង យេរូ‌សា‌ឡិម 5ហើយ បើ គេ ព្រម ធ្វើ បន្ទាល់ នោះ មុខ ជា គេ បាន ស្គាល់ ទូល‌បង្គំ ពី ដើម មក ជា ពិត ថា ទូល‌បង្គំ បាន ប្រព្រឹត្ត តាម បក្ស‌ពួក តឹង រ៉ឹង ជាង គេ ក្នុង សាសន៍ នៃ ទូល‌បង្គំ គឺ ជា ពួក ផារិ‌ស៊ី 6ហើយ ឥឡូវ ទូល‌បង្គំ ជាប់ ជំនុំ‌ជំរះ នេះ នោះ គឺ ដោយ ព្រោះ តែ មាន ចិត្ត សង្ឃឹម ដល់ សេចក្តី សន្យា ដែល ព្រះ ទ្រង់ បាន តាំង នឹង ពួក ឰយុកោ ទូល‌បង្គំ 7ដែល ពូជ អំបូរ ទាំង ១២ ខំ ប្រឹង ប្រតិ‌បត្តិ តាម ព្រះ ទាំង យប់ ទាំង ថ្ងៃ ដោយ សង្ឃឹម នឹង បាន សេចក្តី សន្យា នោះ ដែរ បពិត្រ ព្រះ‌រាជា អ័គ្រីប៉ា អើយ គឺ ដោយ ព្រោះ សេចក្តី សង្ឃឹម នោះ ឯង បាន ជា ពួក សាសន៍ យូដា គេ ចោទ ប្រកាន់ ដល់ ទូល‌បង្គំ 8ហេតុ អ្វី បាន ជា អស់ លោក ទាំង‌ឡាយ រាប់ សេចក្តី ដែល ព្រះ ទ្រង់ ប្រោស មនុស្ស ស្លាប់ ឲ្យ រស់ ឡើង វិញ ថា ជា សេចក្តី មិន គួរ ជឿ 9សូម្បី ទូល‌បង្គំ ក៏ បាន គិត ស្មាន ថា គួរ ឲ្យ ទូល‌បង្គំ ធ្វើ ទាស់ ទទឹង ជា ច្រើន ដល់ ព្រះ‌នាម ព្រះ‌យេស៊ូវ ពី ស្រុក ណា‌សារ៉ែត ដែរ 10គឺ ទូល‌បង្គំ បាន ធ្វើ ការ ទាំង នោះ នៅ ក្រុង យេរូ‌សា‌ឡិម បាន ទាំង ចាប់ ពួក អ្នក បរិសុទ្ធជា ច្រើន យក ទៅ ដាក់ គុក ដោយ ទទួល អំណាច ពី ពួក សង្គ្រាជ មក ហើយ កាល គេ សំឡាប់ អ្នក ទាំង នោះ ទូល‌បង្គំ ក៏ យល់ ព្រម ដែរ 11ទូល‌បង្គំ បាន ធ្វើ ទោស គេ ជា ញឹក‌ញយ នៅ គ្រប់ ទាំង សាលា ប្រជុំ ទាំង បង្ខំ ឲ្យ គេ ពោល ពាក្យ ប្រមាថ ដល់ ព្រះ ផង ហើយ ដោយ ព្រោះ ទូល‌បង្គំ មាន ចិត្ត ក្តៅ ក្រហាយ ជ្រុល ពេក ទាស់ នឹង គេ ដូច្នេះ បាន ជា ទូល‌បង្គំ ធ្វើ ទុក្ខ បៀត បៀន ដល់ គេ រហូត ដល់ ក្រុង នៃ សាសន៍ ដទៃ ផង 12នៅ គ្រា នោះ ទូល‌បង្គំ បាន ទទួល អំណាច និង សេចក្តី បង្គាប់ មក ពី ពួក សង្គ្រាជ ហើយ កំពុង តែ ដើរ ដំណើរ ទៅ ឯ ក្រុង ដាម៉ាស 13នោះ បពិត្រ ព្រះ‌ករុណា អើយ នៅ ពេល ថ្ងៃ ត្រង់ ហើយ ដែល ទូល‌បង្គំ កំពុង ដើរ នោះ ស្រាប់ តែ មាន ពន្លឺ ពី លើ មេឃ ភ្លឺ មក ជុំ‌វិញ ទូល‌បង្គំ និង ពួក អ្នក ដើរ ជា មួយ ជា ពន្លឺ ភ្លឺ ជាង ថ្ងៃ 14ទូល‌បង្គំ ទាំង អស់ គ្នា ក៏ ដួល ដល់ ដី រួច ទូល‌បង្គំ ឮ សំឡេង មាន ព្រះ‌បន្ទូល មក ជា ភាសា ហេព្រើរ ថា សុល នែ សុល ហេតុ អ្វី បាន ជា ធ្វើ ទុក្ខ ដល់ ខ្ញុំ ដែល ធាក់ ជល់ នឹង ជន្លួញ ដូច្នេះ នោះ ពិបាក ដល់ អ្នក ណាស់ 15ទូល‌បង្គំ ក៏ ឆ្លើយ ថា ឱ ព្រះ‌អម្ចាស់ អើយ តើ ព្រះ‌អង្គ ណា នុ៎ះ រួច ទ្រង់ មាន ព្រះ‌បន្ទូល ថា ខ្ញុំ នេះ ជា ព្រះ‌យេស៊ូវ ដែល អ្នក ធ្វើ ទុក្ខ 16ចូរ ក្រោក ឈរ ឡើង ដ្បិត ខ្ញុំ បាន លេច មក ឲ្យ អ្នក ឃើញ ដើម្បី នឹង តាំង អ្នក ឲ្យ ធ្វើ ជា អ្នក បំរើ ហើយ ជា ទី បន្ទាល់ ពី អស់ ទាំង ការ ដែល អ្នក បាន ឃើញ ហើយ ព្រម ទាំង ការ ដែល ខ្ញុំ នឹង លេច មក ឲ្យ អ្នក ឃើញ ទៅ មុខ ទៀត 17ខ្ញុំ បាន ញែក អ្នក ចេញ ពី បណ្តា‌ជន និង ពី ពួក សាសន៍ ដទៃ ដើម្បី នឹង ចាត់ អ្នក ឲ្យ ទៅ ឯ គេ វិញ 18ប្រយោជន៍ នឹង បំភ្លឺ ភ្នែក គេ ឲ្យ បាន បែរ ចេញ ពី សេចក្តី ងងឹត មក ឯ ពន្លឺ ហើយ ពី អំណាច អារក្ស‌សាតាំង មក ឯ ព្រះ វិញ ដើម្បី ឲ្យ គេ បាន រួច ពី បាប ហើយ បាន ទទួល មរដក ជា មួយ នឹង ពួក អ្នក ដែល បាន ញែក ជា បរិសុទ្ធ ដោយ‌សារ សេចក្តី ជំនឿ ជឿ ដល់ ខ្ញុំ 19ដូច្នេះ បពិត្រ ព្រះ‌រាជា អ័គ្រីប៉ា អើយ ទូល‌បង្គំ មិន បាន ចចេស នឹង ការ ជាក់ ស្តែង ពី ស្ថាន‌សួគ៌ នោះ ទេ 20គឺ ទូល‌បង្គំ បាន ប្រាប់ ឲ្យ មនុស្ស ទាំង អស់ ប្រែ ចិត្ត ហើយ ងាក បែរ មក ឯ ព្រះ វិញ ទាំង ប្រព្រឹត្ត បែប សំណំ នឹង ការ ប្រែ ចិត្ត ផង គឺ ប្រាប់ ដល់ ពួក អ្នក ដែល នៅ ក្រុង ដាម៉ាស ជា មុន ដំបូង រួច នៅ ក្រុង យេរូ‌សា‌ឡិម និង គ្រប់ ក្នុង ខេត្ត យូដា ហើយ ដល់ អស់ ទាំង សាសន៍ ដទៃ ផង 21ដោយ ហេតុ នោះ បាន ជា ពួក សាសន៍ យូដា ចាប់ ទូល‌បង្គំ នៅ ក្នុង ព្រះ‌វិហារ ហើយ ព្យាយាម នឹង សំឡាប់ ទូល‌បង្គំ ចោល 22តែ ព្រះ ទ្រង់ បាន ជួយ ទូល‌បង្គំ ដរាប មក ដល់ ថ្ងៃ នេះ បាន ជា ទូល‌បង្គំ ឈរ ធ្វើ បន្ទាល់ ដល់ អ្នក តូច ធំ ដោយ គ្មាន និយាយ អ្វី ឲ្យ លើស ពី សេចក្តី ដែល ពួក ហោរា និង លោក ម៉ូសេ បាន ទាយ ថា ត្រូវ មក នោះ ឡើយ 23គឺ ថា ព្រះ‌គ្រីស្ទ ត្រូវ រង ទុក្ខ ហើយ ថា ដោយ‌សារ ទ្រង់ មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ មុន គេ ទាំង អស់ នោះ ទ្រង់ បាន ប្រកាស ប្រាប់ ពី ពន្លឺ ដល់ សាសន៍ នេះ ហើយ ដល់ សាសន៍ ដទៃ ផង។ 24កំពុង ដែល គាត់ និយាយ សេចក្តី ទាំង នោះ ដើម្បី ដោះ សារ ខ្លួន នោះ លោក ភេស្ទុស ឡើង សំឡេង កាត់ ថា ប៉ុល អើយ ឯង ឆ្កួត ទេ ឯង រៀន‌សូត្រ ជា ច្រើន ដល់ ម៉្លេះ បាន ជា ឆ្កួត ហើយ 25តែ គាត់ ប្រកែក ថា ព្រះ‌តេជ‌ព្រះ‌គុណ ភេស្ទុស អើយ ខ្ញុំ ប្របាទ មិន មែន ឆ្កួត ទេ ខ្ញុំ ប្របាទ និយាយ ចំពោះ ពាក្យ ពិត ហើយ ជា នា ទេ តើ 26ដ្បិត ព្រះ‌ករុណា ទ្រង់ បាន ជ្រាប ការ ទាំង នេះ ហើយ ខ្ញុំ ប្របាទ ក៏ ទូល ដល់ ទ្រង់ ដោយ ក្លាហាន ដែរ ព្រោះ ខ្ញុំ ប្របាទ ជឿ ប្រាកដ ថា ក្នុង ការ ទាំង នេះ គ្មាន អ្វី លាក់ កំបាំង នឹង ទ្រង់ ទេ ដ្បិត មិន មែន ធ្វើ នៅ កៀន កោះ ឯ ណា ឡើយ 27បពិត្រ ព្រះ‌រាជា អ័គ្រីប៉ា អើយ តើ ទ្រង់ ជឿ សេចក្តី ទំនាយ របស់ ពួក ហោរា ឬ ទេ ទូល‌បង្គំ ដឹង ថា ទ្រង់ ជឿ ហើយ 28ស្តេច អ័គ្រីប៉ា ក៏ មាន ព្រះ‌បន្ទូល ទៅ ប៉ុល ថា បន្តិច ទៀត ឯង នឹង នាំ ឲ្យ យើង ត្រឡប់ ទៅ ជា អ្នក គ្រីស្ទាន ដែរ 29រួច ប៉ុល ទូល ថា ទូល‌បង្គំ សូម ដល់ ព្រះ មិន មែន ឲ្យ ត្រឹម តែ ព្រះ‌ករុណា ប៉ុណ្ណោះ គឺ ឲ្យ អស់ អ្នក ដែល ស្តាប់ ទូល‌បង្គំ នៅ ថ្ងៃ នេះ ថែម ទៀត ផង ទោះ បើ នៅ បន្តិច ទៀត ឬ យូរ ទៅ ទៀត ក្តី ឲ្យ តែ គ្រប់ គ្នា បាន ដូច ទូល‌បង្គំ លើក តែ ចំណង នេះ ចេញ។ 30នោះ ស្តេច ព្រម ទាំង ចៅ‌ហ្វាយ ស្រុក និង ព្រះ‌នាង បេរេនីស ហើយ នឹង អស់ អ្នក ដែល អង្គុយ ជា មួយ ក៏ ក្រោក ឡើង 31កាល បាន ថយ ចេញ ផុត នោះ ក៏ ពិភាក្សា គ្នា ថា មនុស្ស នេះ មិន បាន ធ្វើ អ្វី គួរ នឹង ស្លាប់ ឬ នឹង ជាប់ ចំណង សោះ 32ហើយ ស្តេច អ័គ្រីប៉ា មាន ព្រះ‌បន្ទូល ទៅ លោក ភេស្ទុស ថា មនុស្ស នេះ បើ មិន បាន សូម រើ ក្តី ដល់ សេ‌សារ ទេ នោះ នឹង លែង បាន។


Copyright
Learn More

will be added

X\