Acts - កិច្ចការ 25

1លុះ កាល លោក ភេស្ទុស បាន ចូល មក ក្នុង ខេត្ត នោះ ក្រោយ ៣ ថ្ងៃ លោក ក៏ ឡើង ពី សេសារា ទៅ ឯ ក្រុង យេរូ‌សា‌ឡិម 2ឯ ពួក សង្គ្រាជ និង ពួក មេ សាសន៍ យូដា គេ ចូល ទៅ ជំរាប លោក ពី ដំណើរ ប៉ុល 3ហើយ សូម អង្វរ ឲ្យ លោក អនុញ្ញាត ចាត់ គេ ឲ្យ ទៅ នាំ គាត់ មក ក្រុង យេរូ‌សា‌ឡិម វិញ ពី ព្រោះ គេ មត់ គ្នា នឹង សំឡាប់ គាត់ តាម ផ្លូវ 4តែ លោក ភេស្ទុស ឆ្លើយ ថា ត្រូវ តែ ឃុំ ប៉ុល ទុក នៅ ក្រុង សេសារា នោះ ចាំ បន្តិច ទៀត ខ្លួន ខ្ញុំ នឹង ទៅ ឯ ណោះ ដែរ 5ដូច្នេះ លោក ប្រាប់ ថា ចូរ អស់ អ្នក ដែល មាន អំណាច ក្នុង ពួក អ្នក រាល់ គ្នា ចុះ ទៅ ជា មួយ គ្នា បើ មនុស្ស នោះ មាន ទោស អ្វី នោះ ត្រូវ ឲ្យ ចោទ ប្រកាន់ វា ចុះ 6កាល បាន ស្នាក់ នៅ ក្នុង ទី ក្រុង គេ ជាង ១០ ថ្ងៃ នោះ ក៏ ចុះ ទៅ ឯ សេសារា វិញ ដល់ ថ្ងៃ ស្អែក ឡើង លោក អង្គុយ នៅ ទី ជំនុំ‌ជំរះ ក្តី ហើយ បង្គាប់ ឲ្យ គេ នាំ ប៉ុល មក 7លុះ គាត់ ចូល មក ដល់ នោះ ពួក សាសន៍ យូដា ដែល ចុះ ពី ក្រុង យេរូ‌សា‌ឡិម មក គេ ឈរ នៅ ជុំ‌វិញ ក៏ ចោទ គាត់ ពី រឿង ធ្ងន់ៗ ជា ច្រើន ដែល គេ មិន អាច នឹង រក ភស្តុ‌តាង បាន 8តែ គាត់ ដោះ សារ ខ្លួន ថា ខ្ញុំ ប្របាទ មិន បាន ធ្វើ បាប អ្វី សោះ ទោះ នឹង ក្រឹត្យ‌វិន័យ របស់ សាសន៍ យូដា ឬ នឹង ព្រះ‌វិហារ ឬ នឹង សេ‌សារ ក្តី 9តែ លោក ភេស្ទុស ចង់ បាន បំណាច់ ចំពោះ ពួក សាសន៍ យូដា ក៏ សួរ ទៅ ប៉ុល ថា ឯង សុខ ចិត្ត ឡើង ទៅ ឯ ក្រុង យេរូ‌សា‌ឡិម ឲ្យ អញ ជំនុំ‌ជំរះ ឯង ពី ដំណើរ នេះ ឬ ទេ 10នោះ ប៉ុល ឆ្លើយ ថា ខ្ញុំ ប្របាទ ឈរ នៅ មុខ ទី ជំនុំ ជំរះ ក្តី នៃ សេ‌សារ ជា កន្លែង ដែល គួរ ជំនុំ‌ជំរះ ខ្ញុំ ប្របាទ ខ្ញុំ ប្របាទ គ្មាន ធ្វើ ខុស អ្វី នឹង ពួក សាសន៍ យូដា ទេ ដូច ជា ព្រះ‌តេជ‌ព្រះ‌គុណ ក៏ ជ្រាប ច្បាស់ ហើយ 11បើ សិន ជា ខ្ញុំ ប្របាទ បាន ធ្វើ អ្វី ខុស ឬ ដែល គួរ នឹង ស្លាប់ នោះ ខ្ញុំ ប្របាទ ក៏ យល់ ព្រម នឹង ស្លាប់ ឥត ប្រកែក តែ បើ រឿង ដែល គេ ចោទ ខ្ញុំ ប្របាទ មិន ពិត វិញ នោះ គ្មាន អ្នក ណា អាច នឹង បញ្ជូន ទៅ ឲ្យ គេ បាន ឡើយ ខ្ញុំ ប្របាទ សូម រើ ក្តី នេះ ដល់ សេ‌សារ វិញ 12ក្រោយ ដែល ភេស្ទុស បាន ពិគ្រោះ នឹង ក្រុម‌ជំនុំ នោះ ក៏ ឆ្លើយ ថា ឯង បាន សូម រើ ក្តី នេះ ដល់ សេ‌សារ វិញ បើ ដូច្នេះ ឯង ត្រូវ ទៅ ដល់ សេ‌សារ ចុះ។ 13ក្រោយ បួន ដប់ ថ្ងៃ មក ទៀត ព្រះ‌រាជា អ័គ្រីប៉ា និង ព្រះ‌នាង បេរេនីស ស្តេច យាង ចុះ មក ឯ សេសារា ក៏ ចូល ទៅ សួរ លោក ភេស្ទុស 14កាល ទ្រង់ គង់ នៅ ទី នោះ ជា យូរ ថ្ងៃ នោះ លោក ភេស្ទុស ក៏ ទូល ពី រឿង ប៉ុល ថ្វាយ ស្តេច ថា លោក ភេលីច បាន ទុក អ្នក ទោស ម្នាក់ ឲ្យ ជាប់ គុក នៅ ទី នេះ 15ហើយ កាល ដែល ទូល‌បង្គំ នៅ ក្រុង យេរូ‌សា‌ឡិម នោះ ពួក សង្គ្រាជ និង ពួក ចាស់‌ទុំ នៃ សាសន៍ យូដា បាន ប្តឹង ទូល‌បង្គំ ទាំង សូម ឲ្យ ទូល‌បង្គំ កាត់ ទោស ឲ្យ 16តែ ទូល‌បង្គំ ឆ្លើយ ប្រាប់ គេ ថា សាសន៍ រ៉ូម មិន ដែល បញ្ជូន មនុស្ស ណា ឲ្យ ត្រូវ ស្លាប់ មុន ដែល ចុង ចំឡើយ មាន ពួក ដើម ចោទ នៅ មុខ ខ្លួន ហើយ មាន ឱកាស នឹង ដោះ សា ពី រឿង គេ ចោទ នោះ ឡើយ 17ដូច្នេះ កាល គេ បាន មក ទី នេះ នោះ ដល់ ថ្ងៃ ស្អែក ឡើង ទូល‌បង្គំ បាន អង្គុយ នៅ ទី ជំនុំ‌ជំរះ ក្តី ដោយ ឥត បង្អង់ ហើយ ក៏ បង្គាប់ ឲ្យ នាំ មនុស្ស នោះ មក 18តែ កាល ពួក ដើម ចោទ បាន ឈរ ឡើង គេ មិន បាន ចោទ ប្រកាន់ វា អំពី រឿង អ្វី ឲ្យ ដូច ដែល ទូល‌បង្គំ បាន ស្មាន នោះ ទេ 19គេ គ្រាន់ តែ ប្រកាន់ ពី របៀប សាសនា គេ ហើយ ពី ដំណើរ ម្នាក់ ឈ្មោះ យេស៊ូវ ដែល ស្លាប់ ទៅ ហើយ តែ ប៉ុល ប្រកាន់ ថា នៅ រស់ ទេ ប៉ុណ្ណោះ 20ហើយ ដែល ទូល‌បង្គំ ទ័ល គំនិត នឹង ពិចារណា ពី សេចក្តី នោះ ក៏ សួរ វា បើ វា សុខ ចិត្ត នឹង ទៅ ឯ ក្រុង យេរូ‌សា‌ឡិម ឲ្យ បាន ជំនុំ‌ជំរះ ពី រឿង នោះ ឬ ទេ 21តែ វា បាន សូម រើ ក្តី ដល់ មហា‌រាជ អូគូស្ទ ឲ្យ បាន ជ្រាប វិញ បាន ជា ទូល‌បង្គំ បង្គាប់ ឲ្យ ឃុំ ទុក សិន ទំរាំ តែ ទូល‌បង្គំ មាន ឱកាស នឹង បញ្ជូន ទៅ ឯ សេ‌សារ 22ព្រះ‌រាជា អ័គ្រីប៉ា មាន ព្រះ‌បន្ទូល ទៅ លោក ភេស្ទុស ថា ខ្ញុំ ក៏ ចង់ ស្តាប់ អ្នក នោះ ដែរ លោក ទូល ឆ្លើយ ថា ស្អែក នោះ ទ្រង់ នឹង បាន ស្តាប់ វា ហើយ។ 23ដូច្នេះ លុះ ថ្ងៃ ស្អែក ឡើង នោះ ព្រះ‌រាជា អ័គ្រីប៉ា និង ព្រះ‌នាង បេរេនីស ក៏ យាង មក ដោយ ដំណើរ ដ៏ រុងរឿង ចូល ក្នុង សាលា ក្តី មាន ទាំង មេ ទ័ព ធំ និង ពួក អ្នក ធំ ក្នុង ទី ក្រុង ផង រួច កាល លោក ភេស្ទុស បាន បង្គាប់ ហើយ នោះ គេ នាំ ប៉ុល ចូល មក 24លោក ភេស្ទុស ក៏ ទូល ថា ឱ ព្រះ‌ករុណា អ័គ្រីប៉ា និង អស់ លោក ដែល ទៅ ទី នេះ ជា មួយ នឹង យើង ខ្ញុំ អើយ សូម ទត មើល មនុស្ស នេះ ដែល បណ្តា‌ជន សាសន៍ យូដា ទាំង ប៉ុន្មាន បាន ប្តឹង ដល់ ទូល‌បង្គំ កាល នៅ ឯ ក្រុង យេរូ‌សា‌ឡិម ហើយ នឹង នៅ ទី នេះ ដែរ ដោយ សំរែក ថា មិន គួរ ឲ្យ វា នៅ រស់ ទៀត ទេ 25តែ ទូល‌បង្គំ មិន ឃើញ ថា មាន ទោស អ្វី ដែល គួរ ឲ្យ ស្លាប់ សោះ ហើយ ដែល ខ្លួន វា បាន សូម រើ ក្តី ដល់ មហា‌រាជ អូគូស្ទ វិញ នោះ បាន ជា ទូល‌បង្គំ សំរេច ថា នឹង បញ្ជូន វា ឲ្យ ទៅ ចុះ 26តែ ទូល‌បង្គំ គ្មាន រឿង អ្វី ជា ប្រាកដ នឹង សរសេរ ថ្វាយ ដល់ ព្រះ‌អម្ចាស់ នៃ ទូល‌បង្គំ ពី ដំណើរ វា ទេ ហេតុ នោះ បាន ជា ទូល‌បង្គំ នាំ វា មក នៅ ទី ចំពោះ មុខ នៃ អស់ លោក ទាំង‌ឡាយ មាន ព្រះ‌រាជា ជា ដើម ឱ ព្រះ‌រាជា អ័គ្រីប៉ា អើយ ដើម្បី កាល ណា បាន ពិចារណា សួរ វា រួច ហើយ នោះ ទូល‌បង្គំ នឹង បាន រឿង អ្វី ខ្លះ ឲ្យ ដាក់ ចុះ ក្នុង សំបុត្រ 27ដ្បិត បើ តាម ទូល‌បង្គំ មើល ទៅ ដូច ជា គ្មាន ទំនង នឹង បញ្ជូន អ្នក ទោស ទៅ ឥត មាន បង្ហាញ ទោស ទាំង ប៉ុន្មាន ដែល គេ ចោទ ដល់ វា នោះ ទេ។


Copyright
Learn More

will be added

X\