Acts - កិច្ចការ 23

1ប៉ុល ក៏ សំឡឹង មើល ទៅ ពួក ក្រុម‌ជំនុំ និយាយ ថា ឱ អ្នក រាល់ គ្នា ជា បង ប្អូន អើយ ខ្ញុំ បាន ប្រព្រឹត្ត ដោយ បញ្ញា ចិត្ត ជ្រះ ស្អាត នៅ ចំពោះ ព្រះ ដរាប មក ដល់ ថ្ងៃ នេះ 2តែ អាន៉្នានាស ជា សម្ដេច សង្ឃ លោក បង្គាប់ ដល់ ពួក អ្នក ដែល ឈរ ជិត ឲ្យ ទះ មាត់ គាត់ 3នោះ ប៉ុល និយាយ ទៅ លោក ថា ឱ កំផែង លាប សអើយ ព្រះ ទ្រង់ នឹង វាយ លោក វិញ លោក អង្គុយ ជំនុំ‌ជំរះ ខ្ញុំ តាម ក្រឹត្យ‌វិន័យ ចុះ ដូច ម្តេច បាន ជា ហ៊ាន បង្គាប់ ឲ្យ គេ វាយ ខ្ញុំ ខុស នឹង ក្រឹត្យ‌វិន័យ ដូច្នេះ 4ឯ ពួក អ្នក ដែល ឈរ ជិត ក៏ ស្តី ឲ្យ គាត់ ថា តើ ឯង ហ៊ាន ដៀល ដល់ សម្ដេច សង្ឃ នៃ ព្រះ ដែរ ឬ 5ប៉ុល ឆ្លើយ ថា បង ប្អូន អើយ ខ្ញុំ មិន បាន ដឹង ថា លោក ជា សម្ដេច សង្ឃ ទេ ដ្បិត មាន សេចក្តី ចែង ទុក មក ថា «មិន ត្រូវ និយាយ អាក្រក់ ពី ចៅ‌ហ្វាយ របស់ សាសន៍ ឯង ឡើយ» 6កាល ប៉ុល បាន ដឹង ថា ពួក គេ ១ ចំណែក ជា ពួក សាឌូស៊ី ហើយ ១ ចំណែក ទៀត ជា ពួក ផារិ‌ស៊ី នោះ គាត់ បន្លឺ សំឡេង ឡើង ក្នុង ពួក ក្រុម‌ជំនុំ ថា បង ប្អូន រាល់ គ្នា អើយ ខ្ញុំ ជា ពួក ផារិ‌ស៊ី ហើយ ជា កូន នៃ ពួក ផារិ‌ស៊ី ខ្ញុំ ជាប់ ជំនុំ‌ជំរះ គឺ ដោយ ព្រោះ តែ សេចក្តី សង្ឃឹម នេះ ថា មនុស្ស ស្លាប់ នឹង រស់ ឡើង វិញ 7កាល គាត់ និយាយ ដូច្នោះ ហើយ នោះ ពួក ផារិ‌ស៊ី និង ពួក សាឌូស៊ី គេ កើត ទាស់‌ទែង គ្នា បណ្តា ជំនុំ ក៏ បែក‌ខ្ញែក ដែរ 8ដ្បិត ពួក សាឌូស៊ី ប្រកាន់ ថា គ្មាន សេចក្តី រស់ ឡើង វិញ ក៏ គ្មាន ទេវតា ឬ វិញ្ញាណ ណា ផង តែ ពួក ផារិ‌ស៊ី ជឿ ថា មាន វិញ 9នោះ កើត មាន សូរ ទ្រហឹង អឺង‌អាប់ ជា ខ្លាំង ហើយ ពួក អាចារ្យ ខ្លះ ខាង ពួក ផារិ‌ស៊ី ក៏ ឈរ ឡើង ជជែក ថា យើង មិន ឃើញ ជា មនុស្ស នេះ មាន ទោស ខុស អ្វី សោះ តែ បើ មាន វិញ្ញាណ ឬ ទេវតា បាន និយាយ នឹង គាត់ នោះ ធ្វើ ដូច ម្តេច វិញ 10លុះ កើត ទាស់ គ្នា ជា ខ្លាំង ដូច្នោះ នោះ មេ ទ័ព ធំ ក៏ បង្គាប់ ឲ្យ ពួក ទាហាន ចុះ ទៅ យក គាត់ ពី កណ្តាល គេ មក ដោយ អំណាច ហើយ នាំ ចូល ទៅ ក្នុង បន្ទាយ វិញ ក្រែង លោ គេ ប្រញាយ ហែក គាត់ ខ្ទេច‌ខ្ទី ទៅ។ 11នៅ វេលា យប់ នោះ ព្រះ‌អម្ចាស់ ទ្រង់ ឈរ ជិត គាត់ មាន ព្រះ‌បន្ទូល ថា ចូរ សង្ឃឹម ឡើង ប៉ុល អើយ ដ្បិត អ្នក ត្រូវ ធ្វើ បន្ទាល់ នៅ ក្រុង រ៉ូម ដូច ជា បាន ធ្វើ បន្ទាល់ សព្វ គ្រប់ ពី ខ្ញុំ នៅ ក្រុង យេរូ‌សា‌ឡិម ដែរ។ 12ដល់ ភ្លឺ ឡើង មាន ពួក សាសន៍ យូដា ខ្លះ រួម គំនិត គ្នា ស្បថ ឡាក់‌ឡាំង ថា មិន ស៊ី មិន ផឹក ទាល់ តែ បាន សំឡាប់ ប៉ុល ហើយ 13ឯ មនុស្ស ដែល បង្កើត ឧបាយ យ៉ាង នេះ មាន ជាង ៤០ នាក់ 14គេ ក៏ ទៅ ជំរាប ពួក សង្គ្រាជ និង ពួក ចាស់‌ទុំ ថា យើង ខ្ញុំ បាន ស្បថ ថា មិន ភ្លក់ អ្វី សោះ ទាល់ តែ បាន សំឡាប់ ប៉ុល ចេញ 15ដូច្នេះ សូម ឲ្យ លោក ទាំង‌ឡាយ និង ពួក ក្រុម‌ជំនុំ ចាត់ ឲ្យ ទៅ សូម វា ពី លោក មេ ទ័ព ធំ មក ឥឡូវ ដើម្បី ឲ្យ លោក នាំ វា ចុះ មក ធ្វើ ដូច ជា លោក ចង់ ពិចារណា សួរ ពី ដំណើរ វា ឲ្យ ច្បាស់‌លាស់ ឡើង ឯ ពួក យើង ខ្ញុំ ក៏ ប្រុង ប្រៀប ជា ស្រេច នឹង សំឡាប់ វា មុន ដែល វា ចូល មក ដល់ ផង។ 16ឯ កូន របស់ ប្អូន ស្រី ប៉ុល កាល បាន ដឹង ពី ការ ដែល ឈ្លប លប នោះ ហើយ ក៏ ចូល ទៅ ក្នុង បន្ទាយ ប្រាប់ ដល់ ប៉ុល 17នោះ ប៉ុល គាត់ ហៅ មេ ទ័ព រង ម្នាក់ មក ជំរាប ថា សូម នាំ អ្នក កំឡោះ នេះ ទៅ ឯ លោក មេ ទ័ព ធំ ទៅ ដ្បិត វា មាន រឿង ខ្លះ ចង់ ជំរាប លោក 18អ្នក នោះ ក៏ នាំ វា ទៅ ឯ លោក មេ ទ័ព ធំ ជំរាប ថា ប៉ុល ជា អ្នក ទោស បាន ហៅ ខ្ញុំ ហើយ សូម ខ្ញុំ ឲ្យ នាំ អ្នក កំឡោះ នេះ មក ឯ លោក វា មាន រឿង ខ្លះ ចង់ ជំរាប ដល់ លោក 19មេ ទ័ព ក៏ ចាប់ ដៃ វា នាំ ទៅ ដោយ‌ឡែក សួរ ថា ឯង មាន រឿង អ្វី នឹង ប្រាប់ ដល់ អញ ខ្លះ 20វា ជំរាប ថា ពួក សាសន៍ យូដា បាន ស្រុះ ចិត្ត គ្នា នឹង សូម លោក ឲ្យ នាំ ប៉ុល ចុះ ទៅ ឯ ពួក ក្រុម‌ជំនុំ នៅ វេលា ថ្ងៃ ស្អែក ធ្វើ ដូច ជា ចង់ ពិចារណា សួរ ពី ដំណើរ គាត់ ឲ្យ ច្បាស់ ឡើង 21ដូច្នេះ សូម លោក កុំ ព្រម តាម គេ ឡើយ ដ្បិត មាន ពួក គេ ចំនួន ជាង ៤០ នាក់ បាន លប ចាំ គាត់ តាម ផ្លូវ គេ បាន ស្បថ ថា មិន ស៊ី មិន ផឹក អ្វី ឡើយ ទាល់ តែ បាន សំឡាប់ គាត់ ចេញ ឥឡូវ នេះ គេ ប្រុង ប្រៀប ជា ស្រេច ហើយ ចាំ តែ លោក អនុញ្ញាត ឲ្យ ប៉ុណ្ណោះ ទេ 22នោះ មេ ទ័ព ធំ ឲ្យ អ្នក កំឡោះ នោះ ទៅ វិញ ទាំង ហាម មិន ឲ្យ ប្រាប់ ដល់ អ្នក ណា ពី ដំណើរ ដែល វា ជំរាប លោក នោះ ឡើយ។ 23លោក ក៏ ហៅ មេ ទ័ព រង ២ នាក់ មក ប្រាប់ ថា ចូរ រៀប ទាហាន ថ្មើរ ជើង ២០០ នាក់ ពល សេះ ៧០ និង ពល កាន់ លំពែង ២០០ ឲ្យ ទាន់ ក្នុង វេលា ម៉ោង ៩ យប់ នេះ ដើម្បី នឹង ទៅ ឯ សេសារា 24ហើយ ឲ្យ មាន ជំនិះ សំរាប់ ប៉ុល ជិះ ដែរ ដើម្បី នឹង នាំ ទៅ ឯ លោក ភេលីច ជា ចៅ‌ហ្វាយ ខេត្ត ដោយ សុខ សាន្ត 25លោក ក៏ ធ្វើ សំបុត្រ ១ ច្បាប់ មាន សេចក្តី បែប ដូច្នេះ ថា 26សំបុត្រ ក្លូឌាស-លូស៊ា សូម ក្រាប ប្រណិប័តន៍ ចូល មក ដល់ លោក ចៅ‌ហ្វាយ ភេលីច ដ៏ ជា ធំ សូម ទាន ជ្រាប 27មនុស្ស នេះ ពួក សាសន៍ យូដា បាន ចាប់ ហើយ គេ រៀប នឹង សំឡាប់ បង់ ប៉ុន្តែ ខ្ញុំ នាំ ទាហាន ទៅ ទាន់ ដោះ រួច ពី ពួក គេ ចេញ ដោយ បាន ឮ ថា ជា សាសន៍ រ៉ូម ដូច្នេះ 28ហើយ ដែល ខ្ញុំ ចង ដឹង ពី ហេតុ អ្វី បាន ជា គេ ចោទ ប្រកាន់ វា នោះ ខ្ញុំ បាន នាំ ចុះ ទៅ នៅ មុខ ក្រុម‌ជំនុំ របស់ គេ 29ក៏ ឃើញ ថា គេ ចោទ ប្រកាន់ ពី រឿង ជជែក គ្នា ខាង ឯ ក្រឹត្យ‌វិន័យ របស់ គេ ទេ តែ គ្មាន ហេតុ អ្វី ដែល គួរ ឲ្យ ស្លាប់ ឬ ជាប់ ចំណង សោះ ឡើយ 30កាល មាន គេ មក ប្រាប់ ខ្ញុំ ពី ឧបាយ‌កល ដែល ពួក សាសន៍ យូដា គិត ធ្វើ ដល់ វា នោះ ខ្ញុំ ក៏ បញ្ជូន មក ឯ លោក ភ្លាម ទាំង ប្រាប់ ពួក អ្នក ដើម ចោទ ឲ្យ គេ មក ចោទ ប្រកាន់ នៅ ចំពោះ លោក ចុះ សូម ឲ្យ លោក បាន ប្រកប ដោយ សេចក្តី សុខ សាន្ត សេចក្តី គួរ ពុំ គួរ សូម ទាន អភ័យ‌ទោស។ 31ដូច្នេះ ពួក ពល ក៏ នាំ យក ប៉ុល ទាំង យប់ ទៅ ឯ ក្រុង អាន់‌ទី‌ប៉ា‌ទ្រីស តាម បង្គាប់ 32ស្អែក ឡើង គេ ទុក ពល សេះ ឲ្យ ទៅ ជា មួយ នឹង គាត់ រួច គេ ត្រឡប់ មក ឯ បន្ទាយ វិញ 33កាល ចូល ក្រុង សេសារា ហើយ ជូន សំបុត្រ ដល់ លោក ចៅ‌ហ្វាយ នោះ ក៏ ប្រគល់ ប៉ុល ទៅ លោក ដែរ 34កាល លោក បាន មើល សំបុត្រ រួច ជា ស្រេច ហើយ នោះ លោក សួរ ពី គាត់ នៅ ខេត្ត ណា លុះ ជ្រាប ថា នៅ ស្រុក គីលីគា 35ក៏ មាន ប្រសាសន៍ ថា ចាំ កាល ណា ពួក ដើម ចោទ បាន ចុះ មក ដល់ នោះ អញ នឹង ស្តាប់ រឿង ឯង សព្វ គ្រប់ រួច លោក បង្គាប់ ឲ្យ ឃុំ គាត់ ទុក ក្នុង សាលា ជំនុំ របស់ ស្តេច ហេរ៉ូឌ។


Copyright
Learn More

will be added

X\