Acts - កិច្ចការ 22

1ឱ អ្នក រាល់ គ្នា ជា បង ប្អូន ហើយ ជា ឪពុក អើយ សូម ស្តាប់ សេចក្តី ដោះ សា របស់ ខ្ញុំ សិន 2(កាល គេ ឮ គាត់ និយាយ ជា ភាសា ហេព្រើរ នោះ គេ រឹត តែ នៅ ស្ងៀម ទៅ ទៀត) រួច គាត់ និយាយ ថា 3ខ្ញុំ ជា សាសន៍ យូដា កើត នៅ ក្រុង តើ‌សុស ក្នុង ស្រុក គីលីគា តែ បាន រៀន នៅ ទី ក្រុង នេះ ទៀប ជើង លោក កាម៉ា‌លាល ដែល លោក បង្រៀន ខ្ញុំ តាម ន័យ ត្រឹម ត្រូវ ក្នុង ក្រឹត្យ‌វិន័យ របស់ ពួក ឰយុកោ យើង ហើយ ខ្ញុំ មាន សេចក្តី ឧស្សាហ៍ ដល់ ព្រះ ដូច ជា អ្នក រាល់ គ្នា សព្វ ថ្ងៃ នេះ ដែរ 4ពី ដើម ខ្ញុំ ជា អ្នក ធ្វើ ទុក្ខ បៀត បៀន ដល់ មនុស្ស ដែល កាន់ តាម ផ្លូវ នេះ ឲ្យ ដល់ ស្លាប់ ក៏ មាន ព្រម ទាំង ចាប់ ចង គេ ទាំង ប្រុស ទាំង ស្រី បញ្ជូន ទៅ ដាក់ គុក ដែរ 5ដូច ជា សម្ដេច សង្ឃ និង ពួក ចាស់‌ទុំ ទាំង អស់ ជា ទី បន្ទាល់ ពី ខ្ញុំ ស្រាប់ ហើយ ខ្ញុំ បាន ទទួល យក សំបុត្រ ពី លោក ទៅ ឲ្យ ពួក សាសន៍ យើង នៅ ក្រុង ដាម៉ាស រួច ខ្ញុំ ក៏ ចេញ ទៅ ដើម្បី នឹង នាំ យក អស់ អ្នក ក្នុង ពួក នេះ ទាំង ប៉ុន្មាន ដែល នៅ ស្រុក នោះ ទាំង ជាប់ ចំណង មក ឯ ក្រុង យេរូ‌សា‌ឡិម វិញ ឲ្យ គេ ជាប់ ទោស 6លុះ កាល ខ្ញុំ កំពុង តែ ដើរ ដំណើរ ទៅ ជិត ដល់ ក្រុង ដាម៉ាស ក្នុង ពេល ប្រហែល ជា ថ្ងៃ ត្រង់ ហើយ នោះ ស្រាប់ តែ មាន ពន្លឺ យ៉ាង ខ្លាំង ពី លើ មេឃ បាន ភ្លឺ មក នៅ ជុំ‌វិញ ខ្ញុំ 7ខ្ញុំ ក៏ ដួល ដល់ ដី ហើយ ឮ សំឡេង មាន ព្រះ‌បន្ទូល មក ខ្ញុំ ថា សុល នែ សុល ហេតុ អ្វី បាន ជា ធ្វើ ទុក្ខ ដល់ ខ្ញុំ 8ខ្ញុំ បាន ឆ្លើយ ថា ឱ ព្រះ‌អម្ចាស់ អើយ តើ ព្រះ‌អង្គ ណា នុ៎ះ រួច ទ្រង់ មាន ព្រះ‌បន្ទូល មក ខ្ញុំ ថា ខ្ញុំ ជា ព្រះ‌យេស៊ូវ ពី ភូមិ ណា‌សារ៉ែត ដែល អ្នក បៀត បៀន 9ឯ ពួក អ្នក ដែល នៅ ជា មួយ នឹង ខ្ញុំ គេ ក៏ ឃើញ ពន្លឺ នោះ ដែរ ហើយ មាន សេចក្តី ភ័យ ខ្លាច តែ មិន ឮ សំឡេង ព្រះ‌អង្គ ដែល មាន ព្រះ‌បន្ទូល មក ខ្ញុំ នោះ ទេ 10ខ្ញុំ ក៏ ទូល សួរ ថា ព្រះ‌អម្ចាស់ អើយ តើ ត្រូវ ឲ្យ ទូល‌បង្គំ ធ្វើ ដូច ម្តេច រួច ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល មក ខ្ញុំ ថា ចូរ ក្រោក ឡើង ចូល ទៅ ក្នុង ក្រុង ដាម៉ាស នៅ ទី នោះ នឹង មាន គេ ប្រាប់ អ្នក ពី អស់ ទាំង ការ ដែល បាន តម្រូវ ឲ្យ អ្នក ត្រូវ ធ្វើ 11នោះ ពួក អ្នក ដែល នៅ ជា មួយ នឹង ខ្ញុំ បាន ដឹក ដៃ នាំ ខ្ញុំ ចូល ទៅ ក្នុង ក្រុង ដាម៉ាស ពី ព្រោះ ខ្ញុំ មើល អ្វី មិន ឃើញ សោះ ដោយ ព្រោះ រស្មី ដ៏ ឧត្តម នៃ ពន្លឺ នោះ 12រួច មាន មនុស្ស ម្នាក់ ឈ្មោះ អាន៉្នានាស គឺ ជា អ្នក កោត‌ខ្លាច ដល់ ព្រះ តាម ក្រឹត្យ‌វិន័យ ដែល មាន កេរ្តិ៍ ឈ្មោះ ល្អ ក្នុង ពួក សាសន៍ យូដា ទាំង អស់ ដែល នៅ ទី នោះ 13អ្នក នោះ ក៏ មក ឈរ ជិត ខ្ញុំ និយាយ ថា អ្នក សុល អើយ សូម ឲ្យ ភ្នែក អ្នក បាន ភ្លឺ ឡើង នៅ វេលា នោះ ឯង ខ្ញុំ ក៏ ងើប ភ្នែក ឡើង ឃើញ គាត់ 14រួច គាត់ និយាយ មក ខ្ញុំ ថា ព្រះ នៃ ពួក ឰយុកោ យើង បាន តម្រូវ ឲ្យ អ្នក ស្គាល់ ចំណង់ នៃ ព្រះ‌ហឫ‌ទ័យ ទ្រង់ ហើយ ឲ្យ ឃើញ ព្រះ ដ៏ សុចរិត ព្រម ទាំង ឮ សំឡេង ពី ព្រះ‌ឱស្ឋ ទ្រង់ 15ដ្បិត អ្នក ត្រូវ ធ្វើ ជា ស្មរ បន្ទាល់ ពី ទ្រង់ ដល់ មនុស្ស ទាំង អស់ ពី គ្រប់ ការ ដែល អ្នក បាន ឃើញ បាន ឮ 16ឥឡូវ នេះ តើ អ្នក បង្អង់ ចាំ អ្វី ទៀត ចូរ ក្រោក ឡើង ទទួល បុណ្យ ជ្រមុជ‌ទឹក ហើយ លាង បាប អ្នក ចេញ ចុះ ដោយ ការ អំពាវ‌នាវ ដល់ ព្រះ‌នាម ព្រះ‌អម្ចាស់ 17កាល ខ្ញុំ បាន ត្រឡប់ ទៅ ឯ ក្រុង យេរូ‌សា‌ឡិម វិញ កំពុង ដែល ខ្ញុំ អធិស្ឋាន នៅ ក្នុង ព្រះ‌វិហារ នោះ ខ្ញុំ លង់ ស្មារតី ទៅ 18ហើយ ក៏ ឃើញ ទ្រង់ មាន ព្រះ‌បន្ទូល មក ខ្ញុំ ថា ចូរ ប្រញាប់ ចេញ ពី ក្រុង យេរូ‌សា‌ឡិម ទៅ ជា ឆាប់ ពី ព្រោះ គេ មិន ទទួល ពាក្យ ដែល អ្នក ធ្វើ បន្ទាល់ ពី ខ្ញុំ ទេ 19ខ្ញុំ ក៏ ទូល ថា ព្រះ‌អម្ចាស់ អើយ អ្នក ទាំង នោះ ដឹង ថា ទូល‌បង្គំ បាន ចាប់ ពួក អ្នក ដែល ជឿ ដល់ ទ្រង់ ដាក់ គុក ហើយ ព្រម ទាំង វាយ គេ នៅ ក្នុង គ្រប់ ទាំង សាលា ប្រជុំ ផង 20កាល ដែល ឈាម ស្ទេផាន ជា ស្មរ បន្ទាល់ របស់ ទ្រង់ បាន ត្រូវ ខ្ចាយ នោះ ទូល‌បង្គំ ក៏ ឈរ នៅ ទី នោះ ដែរ បាន ទាំង យល់ ព្រម ឲ្យ សំឡាប់ គាត់ ហើយ នៅ ចាំ អាវ នៃ ពួក អ្នក ដែល សំឡាប់ គាត់ ផង 21នោះ ទ្រង់ មាន ព្រះ‌បន្ទូល មក ខ្ញុំ ថា ចូរ ទៅ ចុះ ដ្បិត ខ្ញុំ នឹង ចាត់ អ្នក ឲ្យ ទៅ ឯ សាសន៍ ដទៃ ដែល នៅ ឆ្ងាយ។ 22គេ ក៏ ស្តាប់ គាត់ ដរាប ដល់ ពាក្យ នោះ រួច គេ ស្រែក កាត់ ឡើង ថា ចូរ ដក មនុស្ស យ៉ាង នេះ ពី ផែន‌ដី ចេញ ដ្បិត មិន គួរ ឲ្យ វា នៅ រស់ ទៀត ទេ 23ហើយ ដោយ ព្រោះ គេ ចេះ តែ ស្រែក ឡើង ទាំង កន្ត្រាក់ ដោះ អាវ គេ ចេញ ហើយ បាច ធូលី ដី ទៅ លើ 24នោះ បាន ជា មេ ទ័ព ធំ បង្គាប់ ឲ្យ នាំ គាត់ ចូល ទៅ ក្នុង បន្ទាយ រួច ប្រាប់ ឲ្យ វាយ សួរ ចំឡើយ ដើម្បី ឲ្យ ដឹង ពី ហេតុ អ្វី បាន ជា គេ ស្រែក ទាស់ នឹង គាត់ ជា ខ្លាំង ម៉្លេះ 25ប៉ុន្តែ កំពុង ដែល គេ យក ខ្សែ មក ចង ប៉ុល ឲ្យ ចំកោង នោះ គាត់ និយាយ ទៅ មេ ទ័ព រង ដែល ឈរ នៅ ទី នោះ ថា តើ មាន ច្បាប់ នឹង វាយ សាសន៍ រ៉ូម នឹង រំពាត់ មុន ដែល កាត់ ទោស ដែរ ឬ អី 26លុះ មេ ទ័ព រង ឮ ដូច្នេះ នោះ ក៏ ទៅ ជំរាប ដល់ មេ ទ័ព ធំ ថា លោក គិត ធ្វើ អ្វី ដូច្នេះ ដ្បិត មនុស្ស នោះ ជា សាសន៍ រ៉ូម 27នោះ មេ ទ័ព ធំ ចូល មក សួរ ប៉ុល ថា ចូរ ប្រាប់ អញ ឯង ជា សាសន៍ រ៉ូម ឬ គាត់ ឆ្លើយ ថា បាទ 28លោក ក៏ និយាយ ថា អញ បាន បង់ ប្រាក់ ច្រើន ណាស់ ដើម្បី ឲ្យ បាន ចូល ជាតិ រ៉ូម នេះ តែ ប៉ុល និយាយ ថា ខ្ញុំ នេះ កើត មក ជា សាសន៍ រ៉ូម តែ ម្តង 29ដូច្នេះ ពួក អ្នក ដែល ត្រូវ សួរ ចំឡើយ ក៏ ថយ ចេញ ជា ១ រំពេច ហើយ មេ ទ័ព ធំ មាន សេចក្តី ភិត‌ភ័យ ដោយ ដឹង ថា គាត់ ជា សាសន៍ រ៉ូម ពី ព្រោះ បាន ជ្រុល ជា ចង គាត់ ហើយ។ 30ដល់ ថ្ងៃ ស្អែក ឡើង លោក ក៏ ស្រាយ ចំណង ហើយ ប្រាប់ ដល់ ពួក សង្គ្រាជ និង ពួក ក្រុម‌ជំនុំ ទាំង អស់ ឲ្យ ប្រជុំ គ្នា រួច លោក នាំ ប៉ុល ចុះ មក ដាក់ នៅ កណ្តាល ពួក គេ ដោយ ចង់ ដឹង ច្បាស់ ពី ហេតុ អ្វី បាន ជា ពួក សាសន៍ យូដា ចោទ ប្រកាន់ គាត់ ដូច្នោះ។


Copyright
Learn More

will be added

X\