Acts - កិច្ចការ 20

1លុះ ក្រោយ ដែល ការ ចលាចល នោះ បាន ស្ងប់ ស្ងាត់ ហើយ នោះ ប៉ុល ហៅ ពួក សិស្ស មក រួច លា គេ ចេញ ទៅ ឯ ស្រុក ម៉ាសេដូន វិញ 2កាល គាត់ បាន ដើរ កាត់ ដែន ស្រុក ទាំង នោះ ហើយ អធិប្បាយ ទូន្មាន ជា ច្រើន ដល់ ពួក សិស្ស នោះ គាត់ បាន ដល់ ទៅ ស្រុក ក្រេក 3ក៏ នៅ ស្រុក នោះ អស់ ៣ ខែ តែ កាល គាត់ រៀប នឹង ចុះ សំពៅ ទៅ ឯ ស្រុក ស៊ីរី នោះ ពួក សាសន៍ យូដា គេ គិត ល្បិច ទាស់ នឹង គាត់ បាន ជា គាត់ សំរេច នឹង ទៅ តាម ស្រុក ម៉ាសេដូន វិញ 4មាន សូប៉ា‌ត្រុស ដែល នៅ ក្រុង បេរា អើរី‌ស្តាក និង សេគុន‌ដុស ពី ពួក ថែស្សា‌ឡូ‌នីច កៃយុស និង ធីម៉ូថេ ពី ក្រុង ឌើបេ ហើយ ទីឃី‌កុស និង ទ្រភីម ពី ស្រុក អាស៊ី គេ ជូន ដំណើរ ទៅ ត្រឹម ស្រុក អាស៊ី 5អ្នក ទាំង នោះ ចេញ ទៅ មុន ក៏ ចាំ យើង រាល់ គ្នា នៅ ត្រង់ ក្រុង ទ្រអាស 6ក្រោយ ថ្ងៃ បុណ្យ នំបុ័ង ឥត ដំបែ នោះ យើង ក៏ ចុះ សំពៅ ចេញ ពី ក្រុង ភីលីព ទៅ ៥ ថ្ងៃ ទើប បាន ដល់ ទៅ គេ នៅ ទ្រអាស រួច យើង ស្នាក់ នៅ ទី នោះ អស់ ៧ ថ្ងៃ។ 7លុះ ថ្ងៃ ដំបូង ក្នុង អាទិត្យនោះ កាល ពួក សិស្ស បាន ប្រជុំ គ្នា ដើម្បី កាច់ នំបុ័ង នោះ ប៉ុល ក៏ អធិប្បាយ ឲ្យ គេ ស្តាប់ ដោយ ព្រោះ គាត់ រៀប នឹង ចេញ ដំណើរ ទៅ នៅ ថ្ងៃ ស្អែក ក៏ សំដែង ដរាប ដល់ ពេល កណ្តាល អធ្រាត្រ 8រីឯ នៅ បន្ទប់ ខាង លើ ជា កន្លែង ដែល គេ ប្រជុំ នោះ មាន ចង្កៀង ជា ច្រើន 9គ្រា នោះ មាន ក្មេង ជំទង់ ម្នាក់ ឈ្មោះ អើទី‌កុស វា អង្គុយ នៅ បង្អួច ក៏ យន់ ជា ខ្លាំង ពេក ក្នុង ពេល ដែល ប៉ុល អធិប្បាយ ជា យូរ ទៅ ទៀត រួច ងោក ធ្លាក់ ចុះ ពី ជាន់ ទី ៣ ទៅ ខាង ក្រោម នោះ គេ លើក វា ឡើង បាន ស្លាប់ ហើយ 10តែ ប៉ុល ចុះ ទៅ ទ្រោប ពី លើ វា ឱប ត្រកង រួច និយាយ ថា កុំ យំ ស្រែក អ្វី ឡើយ ដ្បិត វា មាន ជីវិត ទេ 11កាល បាន ឡើង ទៅ លើ វិញ ហើយ បាន កាច់ នំបុ័ង បរិភោគ ទៅ នោះ ក៏ និយាយ គ្នា ជា យូរ ទៅ ទៀត ដរាប ដល់ ភ្លឺ ទើប គាត់ ចេញ ដំណើរ ទៅ 12គេ ក៏ នាំ ក្មេង ជំទង់ នោះ មក វិញ ទាំង រស់ ហើយ គេ បាន ក្សាន្ត ចិត្ត ជា ខ្លាំង។ 13ឯ យើង រាល់ គ្នា ក៏ ចុះ សំពៅ ជា មុន បើក ទៅ ដល់ អាសុស ចាំ ទទួល ប៉ុល នៅ ទី នោះ ដ្បិត គាត់ បាន ផ្តាំ ដូច្នោះ ព្រោះ គាត់ ចង់ ដើរ វិញ 14កាល គាត់ មក ដល់ យើង នៅ ត្រង់ អាសុស នោះ យើង ទទួល គាត់ ចុះ សំពៅ ទៅ ឯ មីទូលេន 15ក៏ ចេញ ពី ទី នោះ រួច ស្អែក ឡើង បាន ទៅ ដល់ ទន្ទឹម នឹង កោះ ឃីយ៉ូស ហើយ ដល់ ថ្ងៃ ក្រោយ ទៀត យើង បាន ដល់ ទៅ សាម៉ូស រួច ចូល ចត នៅ ក្រុង ទ្រគីលាម លុះ ថ្ងៃ ក្រោយ ទៀត ទើប បាន ដល់ ទៅ ក្រុង មីលេត 16ដ្បិត ប៉ុល បាន សំរេច នឹង ទៅ បង្ហួស ក្រុង អេភេសូរ ដើម្បី មិន ឲ្យ ខាត ពេល នៅ ស្រុក អាស៊ី ដោយ គាត់ ប្រញាប់ នឹង ទៅ ឯ ក្រុង យេរូ‌សា‌ឡិម ឲ្យ ទាន់ ពេល បុណ្យ ថ្ងៃ ៥០ បើ សិន ជា បាន។ 17ប៉ុល ក៏ ចាត់ គេ ពី មីលេត ទៅ ឯ ក្រុង អេភេសូរ ដើម្បី នឹង ហៅ ពួក ចាស់‌ទុំ ក្នុង ពួក ជំនុំ នោះ មក 18លុះ មក ដល់ ហើយ គាត់ និយាយ ទៅ គេ ថា ឯ កិរិយា របស់ ខ្ញុំ គ្រប់ ពេល គ្រប់ វេលា ដែល នៅ ជា មួយ នឹង អ្នក រាល់ គ្នា តាំង ពី ថ្ងៃ ដែល ខ្ញុំ ចូល ទៅ ស្រុក អាស៊ី មុន ដំបូង 19គឺ ដែល ខ្ញុំ បាន បំរើ ព្រះ‌អម្ចាស់ ដោយ ចិត្ត សុភាព គ្រប់ ជំពូក ហើយ ស្រក់ ទឹក ភ្នែក ជា ច្រើន ទាំង ត្រូវ សេចក្តី ល្បង ដោយ កិច្ច‌កល របស់ ពួក សាសន៍ យូដា បែប យ៉ាង ណា នោះ អ្នក រាល់ គ្នា ដឹង ស្រាប់ ហើយ 20ក៏ ដឹង ថា ខ្ញុំ មិន បាន ខាន នឹង ប្រាប់ សេចក្តី អ្វី ដែល មាន ប្រយោជន៍ ដល់ អ្នក រាល់ គ្នា ដែរ គឺ បាន បង្រៀន ដល់ អ្នក រាល់ គ្នា នៅ កណ្តាល ជំនុំ វិញ ហើយ ពី ផ្ទះ ១ ទៅ ផ្ទះ ១ ផង 21ក៏ ធ្វើ បន្ទាល់ អស់ ពី ចិត្ត ដល់ ទាំង ពួក សាសន៍ យូដា និង ពួក សាសន៍ ក្រេក ផង គឺ ពី ការ ប្រែ ចិត្ត ទៅ ឯ ព្រះ ហើយ ពី សេចក្តី ជំនឿ ជឿ ដល់ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ នៃ យើង រាល់ គ្នា 22ឥឡូវ នេះ មើល ខ្ញុំ មាន សេចក្តី បណ្តាល ក្នុង ចិត្ត ចង់ ទៅ ឯ ក្រុង យេរូ‌សា‌ឡិម ឥត ដឹង ការ អ្វី ដែល នឹង កើត ដល់ ខ្ញុំ នៅ ទី នោះ ទេ 23ដឹង តែ ប៉ុណ្ណេះ ថា ព្រះ‌វិញ្ញាណ បរិសុទ្ធ ធ្វើ បន្ទាល់ ដល់ ខ្ញុំ នៅ គ្រប់ ទី ក្រុង ថា មាន ចំណង និង សេចក្តី វេទនា នៅ រង់‌ចាំ ខ្ញុំ 24ប៉ុន្តែ នោះ មិន អំពល់ អ្វី ដល់ ខ្ញុំ ទេ ខ្ញុំ ក៏ មិន រាប់ ជីវិត នេះ ទុក ជា របស់ វិសេស ដល់ ខ្ញុំ ដែរ ឲ្យ តែ ខ្ញុំ បាន បង្ហើយ ការ រត់ ប្រណាំង របស់ ខ្ញុំ ដោយ អំណរ ចុះ ព្រម ទាំង ការ‌ងារ ដែល ខ្ញុំ បាន ទទួល អំពី ព្រះ‌អម្ចាស់‌យេស៊ូវ គឺ ឲ្យ ខ្ញុំ បាន ធ្វើ បន្ទាល់ សព្វ គ្រប់ ពី ដំណឹង ល្អ នៃ ព្រះ‌គុណ ព្រះ វិញ 25ឥឡូវ នេះ មើល ខ្ញុំ ដឹង ហើយ ថា ក្នុង ពួក អ្នក រាល់ គ្នា ដែល ខ្ញុំ បាន ដើរ ទៅ មក ជា មួយ ដោយ ភប់‌ប្រសព្វ គ្នា ទាំង ប្រកាស ប្រាប់ ពី នគរ នៃ ព្រះ នោះ គ្មាន អ្នក ណា មួយ នឹង ឃើញ មុខ ខ្ញុំ ទៀត ឡើយ 26ដូច្នេះ ខ្ញុំ ធ្វើ បន្ទាល់ ដល់ អ្នក រាល់ គ្នា នៅ ថ្ងៃ នេះ ថា ខ្លួន ខ្ញុំ បរិសុទ្ធ ពី ឈាម អ្នក រាល់ គ្នា ទាំង អស់ 27ព្រោះ ខ្ញុំ មិន បាន ខាន នឹង ប្រាប់ អ្នក រាល់ គ្នា ពី គ្រប់ ទាំង គំនិត របស់ ព្រះ ទេ 28ដូច្នេះ ចូរ អ្នក រាល់ គ្នា ប្រយ័ត្ន ខ្លួន ហើយ ខំ ថែ រក្សា ហ្វូង សិស្ស ដែល ព្រះ‌វិញ្ញាណ បរិសុទ្ធ បាន តាំង អ្នក រាល់ គ្នា ឲ្យ ធ្វើ ជា អ្នក គង្វាល ដល់ គេ ដើម្បី ឲ្យ បាន ឃ្វាល ពួក ជំនុំ របស់ ព្រះ‌អម្ចាស់ ដែល ទ្រង់ បាន ទិញ ដោយ ព្រះ‌លោហិត ព្រះ‌អង្គ ទ្រង់ ចុះ 29ដ្បិត ខ្ញុំ ដឹង ថា ក្រោយ ដែល ខ្ញុំ ទៅ បាត់ នោះ នឹង មាន ឆ្កែ ព្រៃ ដ៏ សាហាវ ដែល មិន ចេះ ប្រណី ដល់ ហ្វូង វា នឹង ចូល មក ក្នុង ពួក អ្នក រាល់ គ្នា 30ហើយ ក្នុង ចំណោម អ្នក រាល់ គ្នា ក៏ នឹង កើត មាន មនុស្ស ដែល នឹង អធិប្បាយ សេចក្តី ទំនាស់ ខុស ដែរ ដើម្បី នឹង ទាញ នាំ ពួក សិស្ស ទៅ តាម គេ វិញ 31ដូច្នេះ ឲ្យ ចាំ យាម ចុះ ចូរ នឹក ចាំ ថា ក្នុង រវាង ៣ ឆ្នាំ ខ្ញុំ ចេះ តែ ប្រដៅ ទូន្មាន ដល់ អ្នក រាល់ គ្នា និមួយៗ ដោយ ទឹក ភ្នែក ទាំង យប់ ទាំង ថ្ងៃ ឥត ឈប់ ឈរ ឡើយ 32ឥឡូវ នេះ ខ្ញុំ ផ្ញើ អ្នក រាល់ គ្នា ទុក នឹង ព្រះ ហើយ នឹង ព្រះ‌បន្ទូល នៃ ព្រះ‌គុណ ទ្រង់ ដែល អាច នឹង ស្អាង ចិត្ត ហើយ នឹង ឲ្យ អ្នក រាល់ គ្នា មាន កេរ្តិ៍ អាករ នៅ ក្នុង ពួក នៃ អស់ អ្នក ដែល បាន ញែក ជា បរិសុទ្ធ 33ខ្ញុំ មិន ដែល លោភ ចង់ បាន ប្រាក់ មាស ឬ សំលៀក‌បំពាក់ របស់ អ្នក ណា ឡើយ 34អ្នក រាល់ គ្នា ដឹង ហើយ ថា ដៃ ខ្ញុំ នេះ បាន ផ្គត់‌ផ្គង់ គ្រប់ របស់ ដែល ខ្ញុំ ត្រូវ ការ ព្រម ទាំង ពួក អ្នក ដែល នៅ ជា មួយ ផង 35ខ្ញុំ បាន បង្ហាញ អ្នក រាល់ គ្នា ដោយ គ្រប់ ការ ទាំង អស់ ថា គួរ ឲ្យ ខំ ធ្វើ ការ ដូច្នោះ ដើម្បី ឲ្យ បាន ជួយ ដល់ ពួក អ្នក ខ្សោយ ហើយ នឹង នឹក ចាំ ពី ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់‌យេស៊ូវ ដែល ទ្រង់ មាន ព្រះ‌បន្ទូល ថា ដែល ឲ្យ នោះ បាន ពរ ជា ជាង ទទួល 36លុះ បាន និយាយ សេចក្តី ទាំង នោះ រួច ហើយ នោះ ប៉ុល ក៏ លុត ជង្គង់ អធិស្ឋាន ជា មួយ នឹង គេ ទាំង អស់ គ្នា 37ហើយ គ្រប់ គ្នា ក៏ យំ ជា ច្រើន រួច គេ ឱប ក គាត់ ថើប ដោយ ថ្និត‌ថ្នម 38ទាំង មាន សេចក្តី ព្រួយ ពី ពាក្យ នេះ ជា ដើម គឺ ដែល គាត់ ថា គេ មិន ឃើញ មុខ គាត់ ទៀត ឡើយ រួច ក៏ ជូន គាត់ ទៅ ដល់ សំពៅ។


Copyright
Learn More

will be added

X\