Acts - កិច្ចការ 16

1រីឯ ប៉ុល បាន ទៅ ដល់ ក្រុង ឌើបេ និង លីស្ត្រា ហើយ នៅ ទី នោះ ក៏ ប្រទះ ឃើញ សិស្ស ម្នាក់ ឈ្មោះ ធីម៉ូថេ ជា កូន របស់ ស្ត្រី សាសន៍ យូដា ម្នាក់ ដែល បាន ជឿ តែ ឪពុក ជា សាសន៍ ក្រេក 2គាត់ ជា អ្នក មាន កេរ្តិ៍ ឈ្មោះ ល្អ ក្នុង ពួក ជំនុំ នៅ លីស្ត្រា និង អ៊ីកូនាម 3ឯ ប៉ុល ចង់ ឲ្យ អ្នក នោះ ទៅ ជា មួយ ផង បាន ជា គាត់ នាំ យក ទៅ កាត់ ស្បែក ឲ្យ ដោយ ព្រោះ ពួក សាសន៍ យូដា ដែល នៅ ស្រុក ទាំង នោះ ដ្បិត គេ ដឹង គ្រប់ គ្នា ថា ឪពុក គាត់ ជា សាសន៍ ក្រេក 4កំពុង ដែល ដើរ កាត់ អស់ ទាំង ទី ក្រុង នោះ ក៏ ប្រគល់ សេចក្តី បញ្ញត្ត ទាំង ប៉ុន្មាន ដល់ គេ ជា សេចក្តី ដែល ពួក សាវ័ក និង ពួក ចាស់‌ទុំ ដែល នៅ ក្រុង យេរូ‌សា‌ឡិម បាន ជំនុំ សំរេច ឲ្យ កាន់ តាម 5យ៉ាង នោះ ពួក ជំនុំ ទាំង ប៉ុន្មាន មាន សេចក្តី ជំនឿ រឹត តែ ខ្លាំង ហើយ ចំនួន នៃ ពួក សិស្ស ចេះ តែ ចំរើន កើន ឡើង ជា រាល់ ថ្ងៃ។ 6កាល បាន ដើរ កាត់ ស្រុក ព្រីគា និង ដែន ខេត្ត កាឡាទី នោះ ព្រះ‌វិញ្ញាណ បរិសុទ្ធ ទ្រង់ ឃាត់ មិន ឲ្យ ផ្សាយ ព្រះ‌បន្ទូល នៅ ស្រុក អាស៊ី ទេ 7បាន ជា នាំ គ្នា ចុះ ទៅ ឯ ស្រុក មីស៊ា វិញ ហើយ ខំ ចូល ទៅ ក្នុង ស្រុក ប៊ីធូនា ប៉ុន្តែ ព្រះ‌វិញ្ញាណ នៃ ព្រះ‌យេស៊ូវ មិន អនុញ្ញាត ឲ្យ ចូល ទេ 8រួច គេ ដើរ ហួស ពី ស្រុក មីស៊ា ចុះ ទៅ ឯ ទ្រអាស វិញ 9នៅ យប់ នោះ ប៉ុល បាន ឃើញ ក្នុង ការ ជាក់ ស្តែង ជា មនុស្ស ពី ស្រុក ម៉ាសេដូន ម្នាក់ ឈរ អង្វរ គាត់ ថា សូម អញ្ជើញ ឆ្លង មក ជួយ យើង ខ្ញុំ ដែល នៅ ស្រុក ម៉ាសេដូន នេះ ផង 10លុះ គាត់ បាន ឃើញ ការ ជាក់ ស្តែង នោះ រួច ហើយ នោះ យើងក៏ រក ឱកាស នឹង ទៅ ឯ ស្រុក ម៉ាសេដូន ភ្លាម ដោយ យល់ ឃើញ ថា ព្រះ‌អម្ចាស់ ទ្រង់ ហៅ យើង ឲ្យ ទៅ ផ្សាយ ដំណឹង ល្អ ដល់ គេ។ 11កាល បាន ចុះ សំពៅ ចេញ ពី ទ្រអាស ទៅ នោះ ក៏ ដំរង់ ទៅ ឯ កោះ សាម៉ូ‌ត្រាស ហើយ ថ្ងៃ ក្រោយ បាន ដល់ នាប៉ូល 12ពី ទី នោះ យើង ក៏ ទៅ ដល់ ក្រុង ភីលីព ជា ទី ក្រុង លេខ ១ ក្នុង ដែន ខេត្ត ម៉ាសេដូន ដែល ជា ស្រុក ចំណុះ ហើយ យើង សំចត នៅ ទី នោះ បាន បួន ដប់ ថ្ងៃ។ 13ដល់ ថ្ងៃ ឈប់ សំរាក យើង ដើរ ចេញ ពី ទី ក្រុង ទៅ ឯ មាត់ ទន្លេ ជា កន្លែង ដែល គេ ធ្លាប់ អធិស្ឋាន ក៏ អង្គុយ និយាយ នឹង ពួក ស្រីៗ ដែល ប្រជុំ គ្នា 14នោះ មាន ស្ត្រី ម្នាក់ ជា អ្នក ជំនួញ ល័ខ ពណ៌ ស្វាយ ឈ្មោះ លីឌា ពី ក្រុង ធាទេរ៉ា ជា អ្នក ដែល ថ្វាយ បង្គំ ព្រះ នាង ប្រុង ស្តាប់ ហើយ ព្រះ‌អម្ចាស់ ទ្រង់ បើក ចិត្ត នាង ឲ្យ យក ចិត្ត ទុក ដាក់ តាម សេចក្តី ដែល ប៉ុល អធិប្បាយ 15កាល នាង បាន ទទួល បុណ្យ ជ្រមុជ‌ទឹក ព្រម ទាំង ពួក គ្រួ នាង រួច ហើយ នោះ ក៏ អញ្ជើញ យើង ថា បើ អស់ លោក យល់ ឃើញ ថា ខ្ញុំ ស្មោះ‌ត្រង់ ចំពោះ ព្រះ‌អម្ចាស់ ពិត នោះ សូម លោក អញ្ជើញ ទៅ នៅ ឯ ផ្ទះ ខ្ញុំ កុំ ខាន នាង ក៏ បង្ខំ ដល់ យើង។ 16រួច កាល យើង កំពុង តែ ទៅ ឯ ទី អធិស្ឋាន នោះ មាន បាវ ស្រី ម្នាក់ មក ជួប នឹង យើង នាង នោះ មាន អារក្ស ភីថង់ ចូល ក៏ បាន ចំរើន ឲ្យ ចៅ‌ហ្វាយ នាង ជា ច្រើន ដោយ ការ ទាយ 17នាង ដើរ តាម ប៉ុល និង យើង ខ្ញុំ ទាំង ស្រែក ថា អ្នក ទាំង នេះ ជា អ្នក បំរើ នៃ ព្រះ ដ៏ ខ្ពស់ បំផុត ដែល ប្រាប់ យើង ពី ផ្លូវ សង្គ្រោះ 18នាង ក៏ ធ្វើ ដូច្នោះ ជា យូរ ថ្ងៃ ទាល់ តែ ប៉ុល មាន សេចក្តី រំខាន ចិត្ត ហើយ បែរ ទៅ និយាយ នឹង អារក្ស នោះ ថា អញ បង្គាប់ ឯង ដោយ នូវ ព្រះ‌នាម ព្រះ‌យេស៊ូវ គ្រីស្ទ ឲ្យ ឯង ចេញ ពី នាង នេះ ទៅ វា ក៏ ចេញ ទៅ នៅ វេលា នោះ ឯង 19កាល ពួក ចៅ‌ហ្វាយ របស់ នាង ឃើញ ថា ទី សង្ឃឹម ដែល នឹង បាន កំរៃ បាន បាត់ អស់ ទៅ ហើយ នោះ គេ ក៏ ចាប់ ប៉ុល និង ស៊ីឡាស ដោយ កន្ត្រាក់‌កន្ត្រែង នាំ ទៅ ឯ ទី ផ្សារ នៅ ចំពោះ មុខ មេ នគរ‌បាល 20រួច កាល នាំ ទៅ ដល់ នាយក ដំរួត នគរ‌បាល គេ ជំរាប ថា ពួក សាសន៍ យូដា ទាំង នេះ នាំ ឲ្យ ទី ក្រុង យើង កើត វឹកវរ ជា ខ្លាំង ណាស់ 21គេ ប្រកាស ប្រាប់ ពី ទំនៀម‌ទំលាប់ ដែល យើង ខ្ញុំ ជា សាសន៍ រ៉ូម គ្មាន ច្បាប់ ទទួល ឬ កាន់ តាម ឡើយ 22ហ្វូង មនុស្ស ក៏ លើក គ្នា ទាស់ នឹង ប៉ុល ហើយ នឹង ស៊ីឡាស ដែរ រួច មេ នគរ‌បាល បាន កន្ត្រាក់ ហែក អាវ គេ ចេញ ហើយ បង្គាប់ ឲ្យ វាយ នឹង រំពាត់ 23ក្រោយ ដែល វាយ មាន ស្នាម ជា ច្រើន ហើយ នោះ ក៏ យក ទៅ ដាក់ គុក បង្គាប់ មេភូ‌ឃុំ ឲ្យ រក្សា ដោយ ប្រយ័ត្ន‌ប្រយែង 24មេភូ‌ឃុំ ទទួល បង្គាប់ យ៉ាង ដូច្នោះ ហើយ ក៏ នាំ យក គេ ទៅ ដាក់ ក្នុង គុក ជ្រៅ ព្រម ទាំង ដាក់ ខ្នោះ ភ្ជាប់ នៅ ជើង ផង 25លុះ ពេល ប្រហែល ជា កណ្តាល អធ្រាត្រ ប៉ុល និង ស៊ីឡាស កំពុង តែ អធិស្ឋាន ហើយ ច្រៀង សរសើរ ដល់ ព្រះ ឯ ពួក អ្នក ទោស ក៏ ស្តាប់ ដែរ 26នោះ ស្រាប់ តែ កើត មាន កក្រើក ដី ជា ខ្លាំង ដល់ ម៉្លេះ បាន ជា រញ្ជួយ ដល់ ជើង ជញ្ជាំង គុក ផង ហើយ ទ្វារ ទាំង ប៉ុន្មាន របើក ចេញ ភ្លាម ខ្នោះ ក៏ រហើប ចេញ ទាំង អស់ ទៅ 27កាល មេភូ‌ឃុំ ភ្ញាក់ ឡើង ឃើញ ទ្វារ គុក នៅ ចំហ ដូច្នោះ ក៏ ហូត ដាវ បំរុង នឹង សំឡាប់ ខ្លួន ចោល ដោយ ស្មាន ថា អ្នក ទោស បាន រត់ រួច អស់ ហើយ 28ប៉ុន្តែ ប៉ុល ស្រែក ឡើង ឃាត់ ថា កុំ ធ្វើ បាប ខ្លួន ឡើយ ដ្បិត យើង នៅ ឯ ណេះ ទាំង អស់ គ្នា ទេ 29មេភូ‌ឃុំ ក៏ ឲ្យ គេ យក ភ្លើង មក រួច ម្នីម្នា ស្ទុះ ចូល ទៅ ក្នុង គុក ផ្តួល ខ្លួន នៅ ទៀប ជើង ប៉ុល និង ស៊ីឡាស ទាំង ញាប់‌ញ័រ 30គាត់ នាំ គេ ចេញ ទៅ ក្រៅ សួរ ថា លោក ម្ចាស់ អើយ តើ ត្រូវ ឲ្យ ខ្ញុំ ធ្វើ ដូច ម្តេច ឲ្យ បាន សង្គ្រោះ ផង 31គេ ក៏ ប្រាប់ គាត់ ថា ចូរ ជឿ ដល់ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ទៅ នោះ នឹង បាន សង្គ្រោះ ហើយ ព្រម ទាំង ពួក គ្រួសារ លោក ផង 32គេ ក៏ ផ្សាយ ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ ដល់ គាត់ និង ពួក គ្រួ គាត់ ទាំង អស់ ដែរ 33នៅ វេលា យប់ នោះ ឯង គាត់ យក គេ ទៅ លាង ស្នាម រំពាត់ ចេញ រួច ខ្លួន គាត់ និង ពួក គាត់ ទាំង អស់ ក៏ ទទួល បុណ្យ ជ្រមុជ‌ទឹក ភ្លាម 34នោះ គាត់ នាំ គេ ចូល ទៅ ក្នុង ផ្ទះ រៀប តុ ឲ្យ បរិភោគ ដោយ មាន ចិត្ត រីក‌រាយ សាទរ ព្រម ទាំង ពួក គ្រួ គាត់ ផង ដោយ ព្រោះ បាន ជឿ ដល់ ព្រះ ហើយ។ 35ដល់ ភ្លឺ ឡើង នោះ មេ នគរ‌បាល ចាត់ ពួក នាយ ឲ្យ ទៅ ប្រាប់ ថា ចូរ លែង អ្នក ទាំង ២ នោះ ទៅ 36មេភូ‌ឃុំ ក៏ ប្រាប់ ដល់ ប៉ុល តាម ពាក្យ នោះ ថា លោក នគរ‌បាល បាន ចាត់ គេ មក ប្រាប់ ឲ្យ លែង លោក ចេញ ទៅ ហើយ ដូច្នេះ សូម អញ្ជើញ ទៅ ដោយ សុខ សាន្ត ចុះ 37តែ ប៉ុល ឆ្លើយ ទៅ គេ ថា ពួក មេ នគរ‌បាល វាយ យើង នឹង រំពាត់ នៅ កណ្តាល ជំនុំ ឥត មាន កាត់ ទោស ហើយ បាន ដាក់ គុក យើង ផង ដែល យើង ជា ជាតិ រ៉ូម ដូច្នេះ ឥឡូវ នេះ លោក ចង់ គេច‌កែ ប្រែ ជា ដេញ យើង ទៅ ដោយ សំងាត់ វិញ ឬ ធ្វើ ដូច្នេះ ពុំ បាន ទេ ត្រូវ ឲ្យ ខ្លួន លោក មក នាំ យើង ចេញ ទៅ វិញ 38ពួក នាយ ក៏ ទៅ ជំរាប តាម ពាក្យ នោះ រួច ពួក មេ នគរ‌បាល មាន សេចក្តី ភិត‌ភ័យ ដោយ ឮ ថា ជា ជាតិ រ៉ូម 39ក៏ មក សូម អង្វរ ដល់ គាត់ ទាំង ២ នាក់ រួច នាំ ចេញ ពី ក្នុង គុក ហើយ សូម ឲ្យ ចេញ ពី ទី ក្រុង គេ ទៅ 40កាល ចេញ ពី គុក ហើយ ទើប នាំ គ្នា ទៅ ឯ នាង លីឌា លុះ បាន ឃើញ ពួក ជំនុំ នោះ ក៏ ទូន្មាន ដល់ គេ រួច ចេញ ដំណើរ ទៅ។


Copyright
Learn More

will be added

X\